ភ្នំពេញ៖ បន្ទាប់ពីមានការរិះគន់យ៉ាងខ្លាំងទៅនឹងបទ “I’m Sorry Babe” ដែលច្រៀងដោយ កញ្ញា លី អីវ៉ាធីណាច្រៀង ពីតារាចម្រៀងវៀតណាមថា ខ្មែរបានលូចចម្លងមកច្រៀង។ លោក វ៉ា សុភាវឍ្ឃនា ហៅ Darex Wa ដែលអះអាងថា បទចម្រៀងមួយនេះ លោកជាអ្នកនិពន្ធ និងកែសម្រួលបានធ្វើការបកស្រាយ ខណៈលោក ករុណា ពេជ្រ អ្នកគ្រប់គ្រងផលិតកម្មមុននេះហាក់ឆ្លើយយករួចខ្លួន។
លោក វ៉ា សុភាវឍ្ឃនា បានសារភាពក្នុងបណ្តាញសង្គមថា «ខ្ញុំបាទសុំធ្វើការអភ័យទោស ដោយមិនបានសុំការអនុញ្ញាតជា មុនក្នុងការយកមកផលិតបន្ត ដោយហេតុយល់មិនដល់សេចក្ដីលើរឿងអភ័យឯកសិទ្ធិ និងជាលំហូរយូរយារមកហើយទើបមានការធ្វេសប្រហែស នេះកើតឡើង ជាពិសេសគឺសុំអភ័យទោស អ្នកនិពន្ធដើមលោក Bao Thach ផងដែរ»។
យ៉ាងណាលោក វ៉ា សុភាវឍ្ឃនា ដែលថាអរគុណនៅរាល់ការរិះគន់ ហើយការលើកទឹកចិត្ត លើកសសើរលើការងារ របស់លោកកន្លងមក។ អ្នកនិពន្ធរូបនេះបន្តថា ដើម្បីជាការឆ្លើយតបនឹងការរិះ នាពេលឆាប់ៗខាងមុខនេះ ខ្ញុំនឹងបង្ហាញសមិទ្ធផលថ្មីជាអាល់ប៊ុមមួយសម្រាប់តារាចម្រៀងម្នាក់ក្នុងផលិតកម្ម Town ផ្ទាល់ តែម្ដង។ “វ៉ុលហ្នឹងសម្រាប់តារាចម្រៀងម្នាក់សុំលាក់ឈ្មោះសិន ដែលចេញជា Original សុទ្ធតែម្ដង ឥឡូវកំពុងដុតដៃដុតជើងធ្វើវា។
