ភ្នំពេញ៖ មរណៈភាពដ៏ព្រៃផ្សៃ លើតារាចម្រៀង សាន ស្រីឡៃ ក្រោយដៃឃាតករដៃឆៅជាអតីតប្តី បានបន្សល់ទុក្ខនូវក្តីរន្ធត់ និងក្តីអាលោះអាល័យ អាសូរដល់ក្មេងកំព្រាពីរនាក់ ។ ខណៈ តារាសម្តែង ពេជ្រ សូលីកា ក៏បង្ហាញអារម្មណ៍យកចិត្តទុកដាក់លើស្មាដៃសិល្បៈ ដ៏ស្តូចស្តើងរបស់ តារាចម្រៀង សាន ស្រីឡៃ ដែលបានទទួចសុំឲ្យអ្នកគាំទ្រជួយចងចាំសមទ្ធិផលរបស់នាង។

ម្តាយអ្នកនាង សាន ស្រីឡៃ ក៏ធ្លាប់បានលើកឡើងដែរថា ស្រីឡៃ កូនស្រីខ្ញុំ នាង ស្រឡាញ់សិល្បៈណាស់ ហើយនាងតែងទន្ទេញថា នាងនឹងព្យាយាមធ្វើយ៉ាងណាឲ្យក្លាយជាតារាចម្រៀងល្បី និងមានអ្នកគាំទ្រចងចាំ ស្នាដៃនេះ ។ តែមិនគួរណា បំណងនេះលេចចេញជាផ្លែផ្កា កូនស្រីខ្ញុំ បែបជាជួបរឿងដ៏ខ្លោចផ្សាបែបនេះសោះ ។ ខណៈនេះដែរ កញ្ញា ពេជ្រ សូលីកា ក៏បានបង្ហោះសាររំលេចស្មាដៃសិល្បៈ សាន ស្រីឡៃ ថា ៖”សម្លេងពិរោះ បទមានន័យ Mv ឡូយ សម្ដែងចូលតួ គាត់នឹងត្រូវល្បីខ្លាំង នឹងរកចំណូលដល់គ្រួសារបានច្រើនទៀត»។

លើកឡើងទាំងចម្ងល់ថា តែហេតុអីព្រហ្មលិខិតមិនអាណិតដល់មនុស្សល្អៗ។ កញ្ញា ពេជ្រ សូលីកា តារាសម្តែង ដែលឃ្លាតពីវិថីសិល្បៈ ជាមួយនឹងរឿងអាស្រូវសម្ងំបន្ទំស្នេហ៍ជាមួយបុរសជាមន្រ្តីប៉ូលីស មានប្រពន្ធកូនរូបហើយ នាងក៏បានបន្តថា «ខ្ញុំចង់និយាយថា ទោះគាត់មិននៅ មិនមែនថា យើងមិនអាចគាំទ្រគាត់បានឯណា សុំឲ្យចងចាំរូបគាត់ក្នុងបេះដូងទាំងអស់គ្នាណាព្រោះបើតាមលឺគាត់ស្រលាញ់ អាជីពមួយនេះខ្លាំងណាស់ចឹងទោះគាត់នៅឆ្ងាយមែនពិត ចង់ឲ្យគាត់ដឹងថា គាត់ធ្វើបានហើយ គាត់សម្រេចបំណងប្រាថ្នាក្នុងអាជីពនេះបានហើយគាំទ្រ new MV គាត់៕