ភ្នំពេញ៖ កញ្ញា សុភ័ក្រ កុសុម៉ា តែងតែចូលរួមក្នុងកម្មវិធីសប្បុរសធម៌ជាច្រើន បន្ថែមលើភាពទាក់ទាញពីការងារសិល្បៈ ថ្មីៗនាងបង្ហោះសារនៅក្នុងគណីយហ្វេសជូនដំណឹង ពីចេតនារបស់នាង ជួយដល់បុរសម្នាក់ ដែលកំពុងរស់ក្នុងភាពឈឺផ្សា ទាំងជីវភាពក៏ស្ថិតក្នុងភាពខ្សត់ខ្សោយ។
ក្នុងសារអំពាវនាវ បើសិនមានបងប្អូនចង់ចូលរួមអាចផ្ញើថវិកាមកនាងខ្ញុំឬក៏អាចចូលរួមតាមរយៈទូរស័ព្ទ ដែលកញ្ញា សុភ័ក្រ កុសុម៉ា បង្ហាញជាសាធារណៈ015611166″ នៅលើគណនីហ្វេសប៊ុក នៅរសៀលថ្ងៃទី២១ខែតុលានេះ ពិធីការិនី រូបនេះបានពោលដែរថា «ពួកគាត់មានជីវភាពខ្វះខាតដែលកំពុងតែសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ។នៅថ្ងៃស្អែកវេលាម៉ោង ១ថ្ងៃខ្ញុំនឹងយកថវិការបស់នាងខ្ញុំនឹងមិត្តសិល្បករ ហើយនឹងបងស្រីលាភយកទៅ ជូនបងប្រុសដែលកំពុងគេងឈឺនៅពេទ្យលោកសង្ឃ»។
ពិធីការិនី បង្ហាញពីចិត្តមេតាធម៌ កញ្ញា សុភ័ក្រ កុសុម៉ា បានបញ្ជាក់ទៀតថា «បុរសម្នាក់ដែលត្រូវភ្លើងឆេះ ព្រមទាំងបាត់បង់ប្រពន្ធកូនផង។ ទុក្ខនេះសង្វេកខ្លាំងណាស់ ចឹងហើយខ្ញុំឃើញបែបនេះ បើមិនជួយក៏អារម្មណ៍ខ្ញុំនៅមិនស្ងប់ដែរ»។
