ភ្នំពេញ៖ ប្រិយមិត្តប្រហែលជាបានជ្រាបហើយថា បច្ចុប្បន្ននេះកញ្ញាឯកកម្ពុជា ជាច្រើន​រូប​ត្រូវ​បានចេញ ទៅ ប្រកួតលើឆាកអន្តរជាតិធំៗ ជាច្រើន។ ជាក់ស្ដែង ពេល​នេះយើ​ងមា​នក​ញ្ញាឯកដល់ទៅ៤រូប ដែលកំពុង​ត្រៀម​ខ្លួន​ប្រកួ​តដ​ណ្ដើម​មកុ​ដរា​ជនី​សម្រ​ស់ម​កឲ្យ​ប្រទេ​សក​ម្ពុជា​ ដែលក្នុងនោះរូមមាន៖

កញ្ញា អែម គុណថង កម្ពស់ ១,៧២ ម៉ែត្រ ត្រៀមប្រកួតបវរកញ្ញាភពផែនដី (MISS EARTH) នៅហ្វីលីពីន នាថ្ងៃទី ៤ ខែវិច្ឆិការ។

កញ្ញា ប៊ី សុធារី កម្ពស់ ១,៧៥ ម៉ែត្រ ត្រៀមប្រកួតបវរកញ្ញាចក្រវាល (MISS UNIVERSE) ធំលំដាប់ទីមួយលើពិភពលោក។

កញ្ញា ញ្ញាត សុភា កម្ពស់ ១,៧០ ម៉ែត្រ ត្រៀមប្រកួតបវរកញ្ញាអន្តរជាតិ (MISS INTERNATIONAL) នៅទីក្រុងតូក្យូ ប្រទេសជប៉ុន នាថ្ងៃទី ១៤ ខែវិច្ឆិការ។

កញ្ញា ខ្លឹម ស្រីគា កម្ពស់ ១,៧៣ ម៉ែត្រ ត្រៀមប្រកួតបវរកញ្ញាហ្រ្គែនអីនធឺណែសិនណល (MISS GRAND INTERNATIONAL) នៅទឹកដីកោះត្រល់ នាថ្ងៃទី ២៥ ខែតុលា។

ហើយគ្រប់គ្នា កំពុងទន្ទឹងរង់ចាំមើលថា តើស្រីស្អាតទាំង៤រូបនេះ កញ្ញារូបណាដែលអាចដណ្តើម​មកុដរាជនី សម្រស់នៅលើពិភពលោក ដំបូងបង្អស់ជូនប្រជាជនកម្ពុជា?

យ៉ាងណាមិញ បើទោះជាលទ្ធផលយ៉ាងណា ក៏យើងនៅតែមានមោទនភាពចំពោះ ការខិតខំប្រឹងប្រែងរបស់​អ្នក​ទាំង៤នេះ ព្រោះពួកគេម្នាក់ៗពិតជាបាន ព្យាយាមអស់ពីសមត្ថភាពសម្រាប់ ការប្រកួតអន្តរជាតិដ៏ធំមួយនេះ៕