ភ្នំពេញ៖ បើទោះបីជាកន្លងមក អ្នកនាង ចន ច័ន្ទ​លក្ខិណា បាន​ជួប​ប្រទះ​រឿង​បែក​បាក់​ស្នេ​ហា​ជាមួយ​នឹង​អតីត​ស្វាមី​យ៉ាណាក្ដី ក៏តារាជើងចាស់រូបនេះ នៅតែអា​ចក្រោ​កឈ​របា​ន​យ៉ា​ង​រឹងមាំ និងមានកូនស្រីម្នាក់​ដែលល្អ​ដែល​ធ្វើឲ្យអ្នកនាង ចន ច័ន្ទលក្ខិណា សប្បាយ​ចិត្ត​យ៉ាង​ខ្លាំ​ង។

នៅ​ថ្ងៃ​ទី​២០ខែតុលានេះ ប្រធាន​សមាគម​សិល្បករខ្មែរ​ អ្នកស្រី​ ចន ច័ន្ទលក្ខិណា  ក៏​បាន​បង្ហោះ​សារព្រ​មជា​មួយ​នឹងរូបប៉ុន្មានសន្លឹកជាមួយកូនស្រីរបស់ខ្លួន ដោយអ្នកនាង បាន​និយា​យ​ថា សុខចិត្តធ្វើការបាក់សម្រស់ ព្រោះ​ថា​អ្វីដែលខ្ញុំ​ ទទួលបានគឺកូនស្រីម្នាក់ដែល​ល្អ»​។​ អ្នកស្រីប្រធាន​សមាគមសិល្បករខ្មែររូបនេះ ក៏​បាន​បង្ហាញ​ទៀតថា«រយៈ​ពេលជាង ២០ ឆ្នាំដែលខ្ញុំមិនដែលស្គាល់ពាក្យថាសម្រាក រហូត​មក​ដល់​ឆ្នាំនេះ​ខ្ញុំដឹ​ងខ្លួ​នថា​ខ្ញុំពិ​ត​ជាចា​ស់​និងបាក់សម្រស់ជាទម្ងន់ តែអ្វីដែលខ្ញុំទទួលបានគឺកូនស្រីដ៏ល្អម្នាក់»។

ប្រធានសមាគមសិល្បៈថ្មី គឺអ្នកនាង ចន ច័ន្ទ​លក្ខិណា ជាតារាសម្តែងជើងចាស់ដ៏ឆ្នើមម្នាក់ ដែលទទួល​បាន​នូវ​ការ​គាំទ្រជាខ្លាំងពីសំណាក់ទស្សនិកជនគ្រប់ស្រទាប់ ហើយគេតែងសង្កេតឃើញថាតារាជើងចាស់រូបនេះក៏​តែង​​តែចូលរួមកម្មវិធី សិល្បៈធំៗ  ខ្សែភាពយន្ត ថតសំអាងការ និងជាពិសេស​បាន​ចូលរួមក្នុង​កម្មវិធី​សប្បុរ​ស​ធម៌​ជា​ច្រើន។