វៀតណាម៖ កម្មពិធីប្រគួតបវរកញ្ញា Miss Grand International មានបេក្ខភាពបវរកញ្ញាកម្ពុជា ខ្លឹម ស្រីគា ក្នុង​ចំ​ណោមបេក្ខភាពបវរកញ្ញាទាំង ២៥រូប តំណាងឲ្យជាតិសាសន៍​ខុសៗគ្នាលើពិភពលោក ដែលប្រារព្ធ​នៅលើ​កោះ​ត្រល់ ជាអតីតកោះរបស់កម្ពុជា ដែលប្តូរឈ្មោះថា កោះ Phu Quoc នៅឯប្រទេសវៀតណាម ។ វត្តមាន​របស់​បវរកញ្ញាកម្ពុជា ខ្លឹម ស្រីគា វើឲ្យប្រជាជនកម្ពុជា​បានគាំទ្របវរកញ្ញា​ខ្មែរយ៉ាងច្រើន​សន្ធឹ​កសន្ធាប់បន្ត​ទៅ​វគ្គផ្តាច់ព្រ័ត្រ ទោះបីកន្លងមកព័ត៌មានថៃចុះផ្សាយថា ខ្មែរឈប់បោះឆ្នោតឲ្យបវរកញ្ញាខ្មែរទៅ ព្រោះថាបើបោះ​ឆ្នោតឲ្យបវរកញ្ញាខ្មែរមានន័យថា នាំគ្នាគាំទ្រកោះត្រល់ជារបស់វៀតណាម ។

ទាក់ទិនព័ត៌មាននេះ ធ្វើឲ្យប្រជាពលរដ្ឋកម្ពុជាមានការខឹងសម្បាយ៉ាងខ្លាំង ដោយមិនព្រមឲ្យ​បវរកញ្ញា​ខ្មែរ​ចាញ់ក្នុងការប្រគួតបានឡើយ ហើយរឿងកោះត្រល់ទៀតសោត បច្ចុប្បន្នកំពុងមានជម្លោះពាក្យសម្តីរវាងខ្មែរ និងវៀតណាម តាមការឡាយវីដេអូបង្ហាញសកម្មភាពប្រឡងនៅកោះត្រល់ ប្រទេសវៀតណាម ប្រជា​ពល​រដ្ឋ​ខ្មែរ​ម្នាក់ៗ នាំគ្នាខមមិនថា “កោះត្រល់ជារបស់ខ្មែរ” ។