ភ្នំពេញ៖ ក្រោយការលេចឮដំណឹងភ្ជាប់ពាក្យជាមួយប្អូនប្រុសថៅកែផលិតកម្មហង្សមាសមានឋានៈជាឧកញ្ញ៉ាផង មហាជននៅបានស្តាប់ចម្លើយបកស្រាយយ៉ាងណា ចេញពី កញ្ញា ឱក សុគន្ធកញ្ញានោះទេ ក្រៅពីម្តាយនិងប្អូនស្រី ច្រានចោលព័ត៌មានលេចឮដ៏រសើបនេះ ។ វេលានៃការផ្ទុះដំណឹងថា កំពូលតារាចម្រៀង សុគន្ធកញ្ញា ស្ថិតនឹងចំណងជីវិតគូពាក់កណ្តាលអាពាហ៍ពិពាហ៍ជាមួយនិងប្អូនប្រុសថៅកែផលិតកម្មហង្សមាស ដែលមានវ័យជាង៤០ឆ្នាំ ឈ្មោះ អ៊ឹង សុខលី រំកិលវេលាចូលជិតមួយខែ ដែលមានសំដីច្រានចោលប្រយោលៗ ដែលមិនមែនជាពាក្យសំដីមិនចេញពីសាមីខ្លួននោះ។

តែពេលនេះ តារាស្រីដែលកំពុងដិតដាមនឹងរឿងចំណងស្នេហាជាមួយប្អូនប្រុសថៅកែរូបនេះ បែរបង្ហាញយ៉ាងដូច្នេះវិញថា «នាងនិងគិតគួរបញ្ចប់ជីវិតនៅលីវ ត្រឹមវ័យ៣២ឆ្នាំ»។ តាមការសម្គាល់ពីនំកាដូខួមកំណើត បង្ហាញនៅខែមុននេះ ឃើញថា ឆ្នាំនេះ កំពូលតារាចម្រៀង កញ្ញា សុគន្ធកញ្ញា មានវ័យ៣១ឆ្នាំហើយ ហើយបើប្រៀបនឹងការប្រកាសថ្មីនេះឃើញថា នៅតែមួយឆ្នាំទៀតប៉ុណ្ណោះ តារារូបនេះនិងចូលរោងការហើយ។ តែយ៉ាងណា អត្តសញ្ញាអនាគតស្វាមី នាងនៅតែមិនទាន់បានបង្ហាញឲ្យមហាជនអស់ចម្ងល់នៅឡើយទេ។ ប៉ុន្តែតាមបញ្ជាក់នៅក្នុងបណ្តាញសង្គម កញ្ញ៉ាបានបង្ហាញថា«អាយុគ្រាន់តែជាតួលេខប៉ុណ្ណោះ ប្រហែលជាឆ្នាំក្រោយ គឺត្រូវរៀបការហើយ គឺមិនអាចឱ្យហួស ៣២ ឆ្នាំ នោះទេ (សើច…)»។