ជប៉ុន៖ កាដូរដំណើតហោះទៅសម្តែងប្រទេសជប៉ុន ដែលទទួលបានការគាំទ្រយ៉ាងច្រើនកុះករ ពីបងប្អូនខ្មែរនៅទីនោះ កញ្ញា សុភ័ក្រ កុសុម៉ា បែរជាបញ្ចេញសារដៀលបុរសថា ចរិកឆ្កែកប់ៗមាត់ ដែលធ្វើឲ្យផ្ទុះការភ្ញាក់ផ្អើល។
កញ្ញា សុភ័ក្រ កុសុម៉ា ក្នុងវ័យ២៥ឆ្នាំ ក្រៅពីសមត្ថភាពសម្ដែង និងធ្វើជាពិធីការិនីនាង ក៏អាចបកស្រាយចម្រៀងបានយ៉ាងពិរោះផងដែរ។ ខណៈដែលក្តោបឳកាចេញទៅសម្តែងទៅដល់ប្រទេសជប៉ុនមិនទាន់ទាំងបាត់ក្លិនយន្តហោះផង តារាស្រីល្បីក្នុងអាជីពពិធីការិនី «ពេញចិត្តអត់»រូបនេះក៏ផ្ទុះការខឹងសប្បារយ៉ាងខ្លាំងដាក់ទៅបុរស ទាំងនាងដាស់តឿនបុរសនោះឲ្យចេះយកខួជាមនុស្សមកគិតផង ។
តារាស្រីរូបនេះបានបង្ហោះក្នុងហ្វេសប៊ុកផ្លូវការរបស់ខ្លួន ដោយបានសរសេរថា៖«មួយជីវិតមិនដែលជួបអាប្រុសចរិកឆ្កែចឹងទេ ខ្ញុំលេងសើច តែខ្ញុំលេងតែជាមួយខ្លួនឯង ចឹងសុំយកខួរក្បាលគិតខ្លួនឯងថា យើងជាប្រុសប្រើភាសា ដើម្បីយកចិត្តគេមើលងាយមនុស្ស ស្រី»។
បន្ទាប់ពីបានឃើញ សារបញ្ចេញកំហឹងមួយនេះ បានធ្វើឲ្យអ្នកលេងបណ្ដាញសង្គមមួយចំនួន មានចម្ងល់ជាខ្លាំង ព្រោះគ្រប់គ្នាដឹងច្បាស់ថា សុភ័ក្រ កុសុម៉ា ជាតារាស្រីដែលនាំតែសំណើចជូនប្រិយ មិត្ត តែសុខៗកញ្ញា បែរជាមកមានបញ្ហា និងត្រូវគេមើលងាយបែបនេះ ទាំងដែលខ្លួនកំពុង ចូលរួមការ សម្ដែងនៅឯប្រទេសជប៉ុនផង។ ដូចនេះហើយនៅមិនទាន់ដឹងថា តារាស្រីនេះមានបញ្ហាជាមួយបុរសណាឲ្យច្បាស់នោះទេព្រោះបើតាម អត្ថន័យសាររបស់នាងមិនបានបញ្ជាក់ពីបុគ្គលរូបនោះឡើយ ហើយជាលើកទីមួយផងដែរលនាងបញ្ចេញ សារខឹង បុរស តាមរយៈបណ្តាញសង្គមបែបនេះ។
ប៉ុន្តែកញ្ញា សុភ័ក្រ កុសុម៉ា បានបង្ហាញតម្រុយបុរសដែលនាងដៀលចរិកឆ្កែនោះ តបនឹងការខមមិនសួររបស់អ្នកគាំទ្រថា «ដោយសារខឹងខ្លាំងពេកទ្រាំមិនបាន ដែលបុរសនោះគឺជាខ្មែរ »។
