ភ្នំពេញ៖ តារាសម្ដែងស្រីរាងខ្ពស់ស្រឡះ នាង សូ ដានីតា ដែលទស្សនិកជនសង្គេតឃើញថាទទួលបានប្រជាប្រិយភាពគួឲ្យកត់សម្គាល់ ដែលមួយរយៈនេះនាងមមាញឹក ជាមួយការងារសិល្បៈស្ទើតែគ្មានពេលសម្រាក។ កន្លងទៅនេះនាង សូ ដានីតា ដែលធ្លាប់ល្បីជួបរឿងខកស្នេហ៍ច្រើនអន្លើនាងក៏ធ្លាប់បានទម្លាយសារដែលគួរឲ្យចាប់អារម្មណ៍ ។

ដែលក្នុងអត្ថន័យសារនោះ នាងហាក់បញ្ចេញពីចេតនាធ្ងន់ៗទៅលើភាពមិនពេញចិត្តលើបុរសៗ ថា«រាប់ពី១ដល់១០ហើយត្រូវប្រាប់ខ្លួនឯងថា ស្រីៗត្រូវស្រលាញ់ខ្លួនឯងឲ្យបានច្រើន ព្រោះពពួកមនុស្សប្រុសទោះមានប្រពន្ធស្អាតយ៉ាងណាក៏ដោយ ក៏នៅមិនស្ងប់ ស្រីៗយើងគេឃើញយើងល្អបានត្រឹម២ឬ៣ ខែដំបូងប៉ុណ្ណោះ រួចក៏ទុកយើងចោល!តោះអ្នកណាយល់ឃើញដូចខ្ញុំខ្លះ?»។

ដោយឡែកថ្មីៗនេះ តារាស្រីរូបនេះ ក៏បានរំលេចសារក្នុងពេចន៍ចម្លែកៗនៅលើបណ្ដាញសង្គម ដោយនាងបានសរសេរថា«បើថ្ងៃណាមួយខ្ញុំចាកចេញទៅ តើមានអ្នកណា នឹកនីតាខ្លះ?» តាមរយៈចារដោយពាក្យពេចន៍ប្លែកៗ ដែល នាង សូ ដានីតា បង្ហោះនៅលើបណ្តាញសង្គមនោះក៏ធ្វើឲ្យមហាជនមានការងឿងឆ្ងល់ថា ដានីតា មានរឿងអីមិនសប្បាយចិត្តទៀត ឬមួយនាងខកបំណងធំនឹងបុរសណាម្នាក់ទេ បានជានាង បង្ហាញពីអារម្មណ៍ដូចស្អប់ខ្ពើមបុរសៗខ្លាំងមែននេះ។