បន្ទាប់ពីមានមតិមួយចំនួនបានលើកឡើងថា ជា សុជាតា ដែលត្រូវជាបងថ្លៃនាយព្រែក ស្លៀកពាក់បញ្ចេញសាច់សខ្ចីនៅត្រង់បរិវេណរន្ធផ្ចិតថាចម្លងពីតារាបរទេស បានធ្វើឲ្យនាងចេញមុខបកស្រាយភ្លាមតែម្ដង។
ជុំវិញការលើកឡើងខាងលើនេះ ជា សុជាតា បានប្រាប់ Sabay ថា ការស្លៀកពាក់បញ្ចេញរន្ធផ្ចិតនាពេលកន្លងមកនខ្លួនមិនបានចម្លងម៉ូដពីតារាខ្មែរ ឬបរទេសណាម្នាក់ឡើយ ស្លៀកពាក់ទៅតាមការនឹកឃើញ និងចូលចិត្តតែប៉ុណ្ណោះ។ “ខ្ញុំអត់បានចម្លងពីអ្នកណាផង ចំពោះការស្លៀកពាក់បញ្ចេញរន្ធផ្ចិត និយាយទៅខ្ញុំចូលចិត្តស្លៀកពាក់ទៅតាមអ្វីដែលខ្ញុំនឹកឃើញ”។
គួរបញ្ជាក់ថា ទោះបីជាពេលនេះ ជា សុជាតា មិនទាន់បានប្រលូកសិល្បៈពេញលេញក្ដីតែនាងបានលេចមុខថតស្ប៉តពាណិជ្ជកម្មឲ្យសម្អាងការ ជាមួយកំលោះសង្ហា ប៉ែន ភ័ក្រសុធារិទ្ធ ជាបន្តបន្ទាប់ផងដែរ៕
