ភ្នំពេញ៖ ថ្មីៗ​នេះ មហា​ជន​ទូទៅ​មាន​ភ្ញាក់​ផ្អើល និង​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង បន្ទាប់​ពីតារា​សម្តែង​វ័យ​ក្មេង​រូប​ស្រស់ កញ្ញា ខេខេ បាន​បង្ហោះ​រូប​ថត​កូន​ប្រុស​ច្បង​តារា​ចម្រៀង ព្រាប សុវត្តិ ភ្ជាប់​នឹង​សំណេរ​ថា “ត្រៀម​ភ្ជាប់​ពាក្យ​ខែ​ក្រោយ” ។ ការ​បង្ហោះ​សារ​មិន​ទាន់​បាន​មួយ​ម៉ោង​ផង មាន​មហាជន​ជា​ច្រើន​បាន​ខម​មិន​ដូចៗ​គ្នា​ថា សម​គ្នា​ណាស់ និង​ជូនពរ​ឲ្យចេះ​ស្រលាញ់​គ្នា​ដល់​ចាស់​ជា​ដើម ។ ទន្ទឹម​​នឹង​សារ​គ្រោង​ភ្ជាប់​ពាក្យ​ដែល​ធ្វើឲ្យ​ល្បី​កក្រើក​គ្រប់​មជ្ឈដ្ឋាន​នោះ កញ្ញា ខេខេ ហាក់​ភ័យ​ខ្លួន​ក៏ចេញ​មុខ​បក​ស្រាយ​ថា “ទំ​នាក់​ទំ​នង​របស់​នាង​ជាមួយ​កូន​ប្រុស​លោក ព្រាប សុវត្តិ គ្មានទេ គ្រាន់​តែ​ការ​លេង​សើច​ជា​មួយ​កម្ម​វិធី ហ្គេម តែ​ប៉ុណ្ណោះ” ។ កញ្ញា​បាន​បន្ត​ទៀត​ថា “កម្មវិធី​លេង ហ្គេម នេះ ខ្ញុំបាន​លេង​ជា​ច្រើន​លើក​ច្រើន​សារជាមួយកូនប្រុសច្បងលោក ព្រាប សុវត្តិ ហើយ​រាល់​លើកដើរតួជា​គូអនាគតក្នុងកម្មវិធី​កម្សាន្ត​នោះ” ។

កញ្ញា ខេខេ បញ្ជាក់​ជាថ្មីម្តង​ទៀត​ថា “ព័ត៌​មាន​ជាមួយ​កូន​ប្រុសច្បង​លោក ព្រាប សុវត្តិ នោះ មិន​មែន​ជាកា​រពិត​ទេ ព្រោះ​ទំនាក់​ស្នេហា​របស់​ខ្ញុំ​ពិត​ប្រាកដ គឺ​ជាមួយ​បុរស​វ័យ​ក្មេង​ម្នាក់ ពាក់​ផ្កាយ១​ឯ​នោះ​ទេ” ៕