ភ្នំពេញ៖ ដោយការជួយជ្រោមជ្រែងពីសំណាក់សប្បុរសជន ក្រុមការងារទូរទស្សន៍ctn ដែលមិត្តៗរួមអាជីពលោក អ៊ិត សេដ្ឋា ជួយសម្រេចបំណងទិញ គេហដ្ឋានថ្មីមួយ សម្រាប់គ្រួសាររបស់លោក អ៊ិត សេដ្ឋា ដែលគ្រាលោក អ៊ិត សេដ្ឋា នៅមានដង្ហើម តែងពោលថា បើមានផ្ទះសមរម្យ​អោយកូនៗនិងម្តាយ រស់នៅ ។ទទឹមនិងនេះដែរនៅល្ងាចថ្ងៃទី ២៣ តុលានេះនិងមានកម្មវិធីឡើងគេហដ្ឋានថ្មីនោះ ហើយក៏មានការអញ្ជើញភ្ញៀវកិត្តិយសចូលរួមទៀតផង។

បើយោងតាមគណនីយហ្វេសប៊ុកធ្នកនាង យុគ ចន្តា ក៏បានបញ្ជាក់យ៉ាងដូច្នេះថា«អរុណសួស្តីអ្នកទាំងអស់គ្នាចា៎! ព្រឹកនេះឆ្លៀតពេលមកមើលការចាត់ចែងកម្មវិធីសំរាប់ពេលល្ងាចនេះ គឺកម្មវិធីឡើងគេហដ្ឋានថ្មីរបស់ក្រុមគ្រួសារលោក អ៊ិត សេដ្ឋា ។ បន្ថែលើភាពស្និទស្នាលជាមួយនិងកូនៗលោក អ៊ិត សេដ្ឋា រួមនឹងម្តាយចាស់ជរា​របស់លោក អ៊ិត សេដ្ឋា ដែលបង្ហាញពីការថតរូបជុំគ្នានៅមុខរោងសម្រាប់ធ្វើពិធីយប់នេះ អ្នកនាង យុគ្គ ចិន្តា ជាដៃគូអត្ថាធិប្បាយ ដ៏សង់តង់គ្នា ហើយក៏ជាមនុស្សម្នាក់ដឹងរឿងអាថ៌កំបាំងលោក អ៊ិត សេដ្ឋា ក៏បានបង្ហាញទៀតថា បន្ទាប់ពីថ្នាក់ដឹកនាំនឹងនាងខ្ញុំបានចាត់ចែង ទិញផ្ទះនេះរួចរាល់មកក៏មានការជួសជុលខ្លះៗឥឡូវ ផ្ទះទាំងមូលបានសំរេចរួលរាល់ជាស្ថាពរ ហើយថ្ងៃនេះនាងខ្ញុំនឹងថ្នាក់ដឹកនាំនៃក្រុមហ៊ុនCBS ក៏សំរេចរៀបចំពិធីឡើងគេហដ្ឋានថ្មី ដែលនឹងមានកម្មវិធីជប់លៀងសំរាប់ក្រុមគ្រួសារលោក សេដ្ឋា នាល្ងាចនេះវេលាម៉ោង5:00។​

អ្នកនាង យុគ្គ ចិន្តា បន្តថា« ដូច្នេះតាងនាមនាងខ្ញុំជំនួសមុខអោយក្រុមគ្រួសារ សូមគោរពអញ្ជើញឯកឧត្តមលោកជំទាវភ្ញៀវកិត្តយសមិត្តសិល្បករ សិល្បការនីដែលបានអញ្ជើញផ្ទាល់នឹងខ្លះអញ្ជើញតាមទូរស័ព្ទនឹងFacebook ក្តីសូមមេត្តាអាធ្យាស្រ័យនឹងផ្តល់កិត្តយស ចូលរួមទាំងអស់គ្នាដោយក្តីសប្បាយរីករាយ សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ077666093/012230099 ដើម្បីសួរពត៌មានលំអិតពីប្លង់កម្មវិធីនឹងផ្ទះប្រារព្ធពីធី»។