ភ្នំពេញ៖ ក្រោយពីបានសាងចំណងអាពាហ៍ពិពាហ៍ជាមួយនឹងលោក គឹម សីហា មកគេសង្គេតឃើញថា អ្នកទាំងពីរតែងតែបង្ហោះរូបផ្អែមល្ហែមដោយបានបង្ហាញពីក្តីស្រឡាញ់ចំពោះគ្នាទៅវិញទៅមក ពិសេសនោះគឺអ្នកទាំងពីរតែងតែបណ្តើរគ្នាទៅណាមកណាជាញឹកញាប់មិនថាដើរលេង ឬទៅធ្វើបុណ្យទេ។ ជាក់ស្តែងស្ថិតក្នុងរដូវកាលបុណ្យកឋិនទាន អ្នកនាង គង់ ច័ន្ទស្រីមុំ ព្រមទាំងស្វាមី មានកិត្តិយស ដោយត្រូវបានអញ្ជើញឲ្យចូលរួមធ្វើបុណ្យជាមួយនឹងពុទ្ធបរិស័ទដទៃទៀត នៅក្នុងវត្តព្រះធម្មកាយនេះតែម្ដង។ ក្នុងនោះអ្នកនាងក៏បានធ្វើ់ការបង្ហោះសារជូនពរបងប្អូនប្រជាជនខ្មែរឲ្យទទួលបាននូវសេចក្ដីសុខគ្រប់ៗគ្នាផងដែរ។
គួរបញ្ជាក់ផងដែរថា ក្រោយពីបានធ្វើដំណើរទៅទស្សនកិច្ចវត្តព្រះធម្មកាយ នៅប្រទេសថៃ កាលពីរដូវចូលឆ្នាំកន្លងទៅ នេះជាលើកទី ២ ហើយដែលអ្នកនាង គង់ ចាន់ស្រីមុំ មានឱកាសបានធ្វើដំណើរទៅវត្តព្រះធម្មកាយ ដែលជាទីកន្លែងសក្ការៈបូជាដ៏ល្បីស័ក្ដិសិទ្ធិមួយរបស់ប្រទេសថៃ៕
