ភ្នំពេញ៖ មរណៈអ្នកនាង សាន ស្រីឡៃ តារាចម្រៀងពន្លកថ្មីក្នុងទ្រនំហង្សមាស ក្រោមស្នាដៃខ្មាន់កាំភ្លើងបុរសជាអតីតស្វាមី សូម្បីជីវិតខ្លួនជាឃាតករក៏បញ្ចប់រំពេចនោះដែរ ។ ដែលការសន្និដ្ឋានក៏បានសម្រួចថា កើតចេញភ្លើងប្រច័ណ្ឌ ដែលទីបបញ្ចប់សល់នៅតែភាពខ្លោចផ្សា និងកូនកំព្រាពីរនាក់។​ តែនៅក្រោយរូបកាយ អ្នកនាង សាន ស្រឡៃ ត្រូវរលាយពីលើលោកនេះ ភ្លើងប្រច័ណ្ឌក៏ត្រូវរលត់ ខណៈក៏មានមតិពីខាងក្រុមគ្រួសារ​អតីតស្វាមី ស្រីឡៃ ថា ស្រីឡៃ ត្រូវប្តី ដែលបាញ់សម្លាប់នោះ លះបង់អោយច្រើនណាស់។

​ ក្នុងនោះ អ្នកនាង ចន ច័ន្ទលក្ខិណា ជាប្រធានសមាគមសិល្បៈក៏បញ្ចេញមតិរិះគន់និងផ្តន្ទាទោសទៅលើបុរសជាជនល្មើស ឈ្មោះ ជ័យ រិន យ៉ាងធ្ងន់ធ្ងរចំពោះ ទង្វើរខ្វះការពិចារណាមួយនេះផងដែរ។​ នៅព្រឹកថ្ងៃទី២៣ខែតុលានេះ អ្នកនាង ចន ច័ន្ទលក្ខិណា ដែលបានបង្ហោះរូបថតអ្នកនាងអង្គុយកូនប្រុសទាំងពី របស់តារា ចម្រៀង សាន ស្រីឡៃ ស្ថិនក្នុងទឹកមុខក្រៀមក្រំ ។ ភ្ជាប់និងរូបភាពនោះប្រធានសមាគមសិល្បកររូបនេះសរសេរសាររៀបរាប់យ៉ាងដូច្នេះថា«បើចាស់ៗប្រច័ណ្ឌគ្នា ឈ្លោះគ្នា មានគំនិតអាត្មានិយម បើ អញមិនបាន អ្នកណាក៏មិនបាន ស្រីម្នាក់នេះជាកម្មសិទ្ធរបស់អញតែម្នាក់ហេតុអ្វីមិនអាត្មានិយមនិងគិតថាក្មេង ២នាក់នេះជាកម្មសិទ្ធរបស់អញតែម្នាក់ផងដែរទៅ ?»។