ភ្នំពេញ៖ ធ្លាប់ឃើញតែK01ស្រែកធ្វើចរាចរណ៍​តាមដងផ្លូវ និង​បង្ហោះ​​ក្នុង​ការ​ផ្សា​យផ្ទាល់ តាមបណ្តាញសង្គមហ្វេស​ប៊ុក​ ប៉ុន្តែបុរសសម្បុរខ្មៅ​ស្រអែមរមែងសម្រួលចរាចរតាមដងផ្លូវ​ក្នុង​ឯកសណ្ឋានពលរដ្ឋធម្មតារូបនេះ ​និ​ងលេខ​​មុ​ខ​ក្នុ​ង​ភា​ព​យ​ន្ត​ខ្នា​ត​​ធំវិញ​ម្តង ក្នុង​​រឿង​ «ប​ន្តោង​ឆ្នាំង​ដី»​ រ​បស់​ផលិ​ត​ក​ម្ម​ សិល្បៈ​ខ្មែរ​ភាព​យន្ត​។

កាល​ពី​ថ្ងៃ​ទី​១៥ខែសីហា ផលិតកម្ម​សិល្បៈខ្មែរភាពយន្តរបស់អ្នក​ស្រី ចន ច័ន្ទលក្ខិណា ក៏​បាន​ធ្វើ​ពិធីក្រុងពាលីវណ្ណកម្មដំបូង​ ដែល​មាន​ចំណង​ជើងរឿង «បន្តោង​ឆ្នាំងដី» អម​ដោយ​វត្តមាន​តារាសម្តែងប្រុសស្រីល្បីៗជាច្រើន​ដូង ក្នុងនោះក៏​មាន​វត្តមាន​បុរសងារ K01 ។ ខណៈ​បុរសរូបនេះ ក៏​បង្ហាញថា «ខ្ញុំ​ត្រេអរខ្លាំង ព្រោះជាលើកទី១ ដែល​បាន​សម្តែ​ងខ្សែ​ភាព​ខា្នតធំមួយនេះ។ បន្ថែម​លើការបង្ហាញថា កា​រ​ថ​ត​ខ្សែ​ភា​ព​យ​ន្ត​គឺ​ជា​ក្តី​ប្រា​ថ្នា​មួ​យ​ដែ​ល​ធ្លា​ប់​ស្រ​មៃ​​ជា​ច្រើន​ឆ្នាំ មកហើយ។  លោក K01 បន្តថា «ខ្ញុំ​​ជឿ​ជា​ក់​ថា​និ​ង​សម្តែ​ង​រឿងនេះ(បន្តោង​ឆ្នាំងដី ) បានយ៉ាងល្អឲ្យផលិតកម្មសិល្បៈ ខ្មែរភាពយន្ត របស់អ្នកនាងចន ច័ន្ទលកិ្ខណា»។

ក្នុងរឿងនេះដែរ លោក ពែកមី គឺជាអ្នកនិពន្ធ​និង​ជាអ្ន​កដឹ​ងនាំ​សម្តែ​ង​គា​ត់​បា​ន​រៀ​ប​រា​ប់​ពី​មូ​លហេតុដែលជ្រើសរើស​ K​01​ មកសម្តែងក្នុងរឿងគឺផលិតករ យល់ថា K01 ជា​បុគ្គ​លម្នា​ក់ដែ​ល ​ជំនាញផ្នែកសម្រួលចរាចរណ៏ដែលធ្លាប់តែល្បីក្នុងបណ្តាញសង្គម ហើយរឿង ប​ន្តោ​ង​ឆ្នាំងដី ចេះក៏មានទាក់ទង​និង​​ចរាចរណ៍ផងដែរ​​។