ព្រះសីហនុ៖ នារសៀលម្សិលមិញថ្ងៃទី២២ ខែតុលា តារាចម្រៀង លោក ហេង ប៊ុនលាភ បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុកថា “សេរីភាព អរគុណប្រពន្ធ ដើររកលុយ តែឥឡូវចាយលុយ” ។ តារាចម្រៀងរូបនេះចង់មានន័យថា លោកខិតខំធ្វើការរកប្រាក់ចំណូលតាមគ្រប់មធ្យោបាយយូរហើយ ប៉ុន្តែឥឡូវនេះសូមសប្បាយម្តង ភ្ជាប់នឹងទិដ្ឋភាពរត់ប្រលែងគ្នាលេងជាមួយមិត្តភក្រតាមឆ្នេរសមុទ្រ ដោយសំឡេងសើចក្អាកក្អាយ ហាក់ដូចគ្មានទុក្ខរង្វល់អ្វីសោះ ។

តារាចម្រៀងម្ចាស់បទ “ជីដូនកាកី” រូបនេះក៏ធ្លាប់បង្ហើបឲ្យដឹងថា លោកស្ត្រេសខ្លាំងនឹងអាជីវកម្មផ្ទាល់ខ្លួន ព្រោះវាមិនសូវជោគជ័យជាដុំកំភួន ដោយហេតុផលនេះហើយទើបលោកត្រូវការសប្បាយច្រើន ។ ជាងនេះទៅទៀត ការវិលចូលប្រឡូវវិស័យសិល្បៈវិញ ក៏ដោយហេតុផលស្ត្រេសនឹងការងារអាជីវកម្មផ្ទាល់ខ្លួនដែរ ។ សូមបញ្ជាក់ថា លោក ហេង ប៊ុនលាភ បានផ្អាកការងារសិល្បៈមួយរយៈពេលធំកន្លងមក ដោយសារលោករវល់នឹងអាជីវកម្ម ឡូនេសាទ និង បើកផ្ទះសំណាក់ ខេត្តបាត់ដំបង ៕