ភ្នំពេញ៖ តារាចម្រៀងស្រីដែលមានស្ទីលនឹងការលេងខ្លួនដូចCL កញ្ញា ប៉ាច គីមមួយ ដែលកំពុងតែទាក់ទាញបា​នប្រជាប្រិយភាពយ៉ាងច្រើនពីសំណាក់មហាមជនគ្រប់ស្រទាប់។ ជាក់ស្តែងកាលពីពេលថ្មីៗនេះ តារាចម្រៀងរូបនេះបានបង្ហោះរូបជាច្រើនសន្លឹក រួមទាំងមានសារសរសេរ នៅលើបណ្តាសង្គមហេ្វសប៊ុករបស់ខ្លួនថា៖« បើតាមខ្ញុំចាំប្រ​ហែលជា2ឆ្នាំមុន មានមនុស្សម្នាក់ដែលតែងតែយកសំបុត្រនិងផ្កាកូលាបដាក់មុខផ្ទះខ្ញុំស្ទើរតែរាល់ថ្ងៃ ហើយខ្ញុំឆ្ងល់ណាស់ថា​ តើម្ចាស់សំបុត្រនិងផ្កាកូលាបជានរណា?ខ្ញុំក៏សួរគេ គេក៏ប្រាប់ថា ជាក្មេងស្រីតូចម្នាក់ដែលស្រលាញ់ខ្ញុំខ្លាំ​​ង ខ្ញុំសឹ​ង​តែមិនជឿថា មានក្មេងស្រីតូចម្នាក់ដែលស្រលាញ់ខ្ញុំខ្លាំងហើយព្យាយាមចង់ធ្វើអ្វីៗដើ​ម្បី​ខ្ញុំ គាត់តែ​ង​តែផ្ញើរ​អោ​យគេយករបស់ញាំក៏ដូចជាអ្វីផ្សេងៗទៀតមកអោយខ្ញុំ គាត់តែងតែសួរខ្ញុំថាខ្ញុំចូលចិ​ត្ត​ញាំអីចូលចិត្តរប​ស់​អី?តែខ្ញុំមិនដែលឆ្លើយប្រាប់គាត់ទេ ខ្ញុំតែងតែប្រាប់គាត់ថា បងមិនចង់បានអីទេ សុំត្រឹ​ម​តែអូនស្រលាញ់និងគាំ​ទ្រ​បងទៅបានហើយ ទោះបីគាត់ដឹងថាខ្ញុំមិនចង់បាន តែគាត់នៅតែព្យាយាមផ្ញើររបស់អោយរហូត បងគ្មានពាក្យអ្វីក្រៅពីអរគុណដល់ទឹកចិត្ត និងក្តីស្រលាញ់ដ៏ធំធេងរបស់អូនទេ» ៕