ភ្នំពេញ៖ ទេពកោសល្យវៃឆ្លាតរួមជាមួយនិងរូបសម្រស់ ភាពក្រមិចក្រមើមក្នុងការសម្ដែងបានធ្វើឲ្យក្មេងប្រុស- ស្រី៣ រូប ដែលកម្ររកបាន មានឱកាសចូលក្នុងរង្វង់សិល្បៈតាំងពីអាយុ៦-៧ឆ្នាំ ក្នុងនោះរួមមាន កុមារី អាង សុជាតា ហៅ ឈូឈូ កុមារី អូន នីតា និង កុមារា រីកគី ។

១/ ទាក់ទងតម្លៃខ្លួនក្នុងការថតរឿងកុមារី អាង សុជាតា ហៅ ឈូឈូ បានឲ្យដឹងថា សម្រាប់ការថតខ្សែភាពយន្តភាគ និងរឿងខ្នាតធំ នាងយកតម្លៃខ្លួនខុសគ្នាទៅតាមប្រភេទរឿងវែង ឬខ្លី ទីតាំងជិត ឬឆ្ងាយ។ “ក្នុង១ថ្ងៃ ចំពោះការថតខ្សែភាពយន្តភាគខ្ញុំទទួលបានពីម្ចាស់ផលិតកម្ម ៧០ដុល្លារ ចំណែកឯរឿងខ្នាតធំវិញ ក្នុង១ថ្ងៃខ្ញុំទទួលបាន ១០០ដុល្លារ”។

 

២/រីឯកុមារី អូន នីតា សម្រាប់រឿងភាគចន្លោះពី ៦ ទៅ ៧ ភាគ ទទួលបានតម្លៃខ្លួន ១ ០០០ ដុល្លារ តែបើរឿងភាគថតគិតជាថ្ងៃវិញ ក្នុង១ថ្ងៃយកតម្លៃខ្លួន ៨០ ដុល្លារ ដោយឡែករឿងខ្នាតធំ ១ថ្ងៃនាងទទួលបានពីម្ចាស់ផលិតកម្ម ១០០ដុល្លារ។ ចំពោះការថតស្ប៉តពាណិជ្ជកម្ម កុងត្រា១ ឆ្នាំ ១ ០០០ ដុល្លារ សម្រាប់ ១ស្ប៉ត (គ្មានសិទ្ធិថតឲ្យអ្នកផ្សេង)។

៣/ ក្រឡេកមកចាប់អារម្មណ៍កុមារា រីកគី ឯណេះវិញ រឿងភាគថតនៅភ្នំពេញក្នុងមួយថ្ងៃទទួលបានតម្លៃខ្លួន ៧០ ដុល្លារពីម្ចាស់ផលិតកម្ម សម្រាប់ចុះថតតាមខេត្តវិញ១ថ្ងៃ ទទួលបានចន្លោះពី ៨០ ទៅ៩០ ដុល្លារ។ រឿងដុំក្នុងមួយថ្ងៃស៊ីថ្លៃខ្លួន ១០០ ដុល្លារ ៕