ភ្នំពេញ៖ បោះជំហ៊ានលើថ្នាលសិល្បៈតាមគន្លងបងស្រី ដែលសព្វថ្ងៃក៏មានឋានៈសិល្បៈជាប្រធានសមាគមសិល្បករខ្មែរ អ្នកនាង ចន ច័ន្ទលក្ខិណា កំលោះសង្ហា ចន ច័ន្ទដារ៉ា ក៏មានទីផ្សារការងារសិល្បៈមមាញឹកផងដែរ ទាំងកា​រ​ថតផ្សព្វផ្សាយផលិតផល សម្តែងចម្រៀងនិងភាពយន្ត។ ព្រមនឹងមោទនភាពនេះ កំលោះសង្ហា ច័ន្ទដារ៉ា ត្រូវបានជ្រើសរើសឲ្យធ្វើជាតួសម្តែង ក្នុងចរិតឫកពា ខុសពីចរិកកំណើត។ តារាសម្តែង ប្អូនប្រុស ប្រធានសមាគមសិល្បករខ្មែរ កំពុងត្រូវបានគេសរសើរថា ជាកំលោះសង្ហា លោក ចន ច័ន្ទដារ៉ា ក៏បានបង្ហើបឲ្យដឹងថា« មួយរយៈនេះទីផ្សារភាពយន្តក៏មានភាពមមាញឹក រួមនិងថតផ្សាយសម្អាងការ»។ លោក ចន ច័ន្ទដារ៉ា ដែលបង្ហាញថា មុននេះទើប វិលពីថតសម្អាងការ ដែលប្លង់ថត ត្រូវទៅថតនៅតំបន់ប្រាសា ទព្រះវិហារ ។ដោយឡែកពេលនេះ ក៏កំពុងមមាញឹ កថតរឿង «កំពូលចុងភៅពិសេស» អោយផលិតកម្ម C2Go Media»។ លោកបន្តថា «ភាពយន្តកំពូលចុងភៅ ជាស្មាដៃនិពន្ធដោយ លោកស្រី តាន់ សុវណ្ណឌី និង ដឹកនាំដោយ លោក ហាក់ ធៀមមុន្នី ។ក្នុងរឿងនេះខ្ញុំបានគ្រ ង់តំណែងធំ ហើយក៏ជាតួសម្តែងមួយខុសពីចរិកធម្មជាតិ»។ តែយ៉ាងណា លោក ចន ច័ន្ទដារ៉ា ដែលជាប្អូនស្រីអ្ន កនាង ចន ច័ន្ទលក្ខិណា លោកក៏បានអះអាងថា បើទោះជាផលិតករដាក់ខ្ញុំជាតួធំក្នុងរឿងនេះ ហើយចរិកតួស ម្តែងខុសពីធម្មជាតិនោះក្តី តែវាមិនពិបាកនោះទេ ដែលខ្ញុំធ្លាប់សម្តែងរឿងច្រើនហើយដែរ»។ លោក ចន ច័ន្ទដារ៉ា បានបញ្ជាក់ថា«ក្នុងរឿង «កំពូលចុងភៅពិសេស» ផលិតករដាក់ខ្ញុំសម្តែងតួកំប្លុកកំប្លែងឡប់ៗហើយពូកែអួតតាំងពីដើមរឿងដល់ចប់រឿង ហើយរឿងនេះដែរ និងដាក់បញ្ចាំងគ្រប់រោងកុននាពេលឆាប់ៗនេះ»។