វៀតណាម៖ នៅមុននេះបន្តិចក្នុងផេកផ្លូវការរបស់ Miss Grand International បានប្រកាសបេក្ខភាពបវរកញ្ញា៣ប្រទេស ដែលទទួលបានពិន្ទុខ្ពស់ជាងគេ ដោយត្រូវស្ថិតនៅជួរខាងមុខក្នុងការាំបើកឆាកកម្មវិធីផ្តាច់ព្រ័ត្រ។ ក្នុងចំណោមបេក្ខភាពទាំង៣ប្រទេស ដែលមានអ្នកបោះឆ្នោតគាំទ្រច្រើនជាងគេនេះ ក៏មានប្រទេសកម្ពុជាមួយដែរ ដែលតំណាងដោយ កញ្ញា ខ្លឹម ស្រីគា។

ចំណែកបេក្ខភាព២រូបទៀតមានប្រទេស វៀតណាម។ រំឭកផងដែរថា «ពេលវេលាដែលលោកអ្នកទន្ទឹងរង់ចាំ ចង់ដឹងថា បវរកញ្ញា ខ្លឹម ស្រីគា ស្រស់ស្អាតយ៉ាងណា និងធ្វើបានល្អកំរិតណាបានមកដល់ហើយ ដែល ជួបជាមួយ Miss Grand កម្ពុជា និង Miss Grand ផ្សេងៗទៀតទាំង ២៥ រូប ប្រកួតចំនួន ២វិញ្ញាសា គឺវិញ្ញាសា “ឈុតរាត្រីស្រមោលសរ” និង វិញ្ញាសា “ឈុតហែលទឹក”នៅយប់ថ្ងៃទី២៣ខែតុលានេះ ដើម្បីជ្រើសរើសយកបេក្ខនារីដែលមានពិន្ទុខ្ពស់ជាងគេចំនួន ២០រូប ទៅកាន់វគ្គផ្តាច់ព្រ័ត្រចុងក្រោយ ។