ភ្នំពេញ៖ កញ្ញា ហេង ចន្ថា អតីតបវរកញ្ញាឯក «Miss grand Cambodia 2016» ដែល​មហាជន​មុននេះ ដាក់​ការតាម​ដាន​លើ​នាងខ្លាំង  និង​ដំណើរ​ចូល​រួម​ប្រ​កួ​ត​​កញ្ញាឯកតំណាងកម្ពុជានៅ​ទឹក​ដីអាមេរិក ដែលត្រូវ​ខកខាន​ក្នុង​ភាព​ច​ម្រូ​ង​ច​ម្រា​ស​លើកឯកសារ។ ដែលពេលនេះក៏​ក្តោបបាន​តំណែងតួឯកភាព​យន្តខ្នាត​ធំ​រឿងបន្តោងឆ្នាំងដី ទាំង​​រំពឹងប្រជាប្រិយភាពស្ទុះឡើងខ្លាំង​។ ​

ភាពយន្តខ្នាត់ធំរឿង​ «បន្ដោងឆ្នាំងដី»ជាវណ្ណកម្ម​ដំបូ​ង​របស់​ផលិ​តក​ម្ម«​សិល្បៈ​ខ្មែរ​ភា​ព​យន្ដ​»ដែ​ល​ត្រូវ​បា​ន​គេ​ដឹ​ង​ថា​គឺជា​ផ​លិ​ត​ក​ម្ម​រ​ប​ស់​ប្រ​ធា​ន​ស​មា​​គ​ម​សិ​ល្ប​ក​រខ្មែ​រអ្ន​កនា​ង ​ច​ន ​ច័​ន្ទ​ល​ក្ខិ​ណា​។​ ខណៈ​តំណែងជាតួឯកក្នុងរឿង​បើ​ក​ក្បាលផលិតកម្ម​ថ្មី​នេះ ក៏ត្រូវ​ធ្លាក់​លើ​តារា​សម្ដែ​ងរា​ងតូ​ច​រាងតូចច្រឡឹង ច​ង្កេះ​អ​ង្ក្រង ភ្នែកមុតថ្លា កញ្ញា ហេង ចន្ថា ដែលល្បីលើវិថី​សិល្បៈដោយ​សារការខក​ដំណើរទៅប្រជែងសម្ផស្សកញ្ញា ឯកនៅ​ទឹកដី​អាមេរិក កាលពី​ពា​ក់ក​ណ្តាល​ឆ្នាំ​២​០១៦។

កញ្ញា ហេង ចន្ថា បាន​ឲ្យដឹងថា «ក្រោយមាន​ឈ្មោះជាកញ្ញាឯក  Miss grand Cambodia ក៏ធ្លាប់​បាន​ប្រឡូកក្នុងការសម្តែង​ភាពយន្តបាន​ចំនួនពីររឿង​ហើយ​ដែរ ខណៈ​រឿងបន្តោងឆ្នាំងដីរបស់​ផលិតកម្មសិល្បៈខ្មែរភាពយន្តរបស់​អ្នកបង ចន ច័ន្ទលក្ខិណា គឺជាឪកាលទី៣»។

កញ្ញា ហេង ចន្ថា ក្រៅពីអាជីពជាតារាម៉ូដែលដ៏ស្រស់ស្អាត និង​តា​រាស​ម្ដែ​ង​ក្មេងខ្ចីដែលមានរូបសម្បត្តិគួរឲ្យទាក់ទាញនោះនាងថែមទាំងមានថតស្ពតពាណិជ្ជកម្មឲ្យក្រុមហ៊ុនផ្សេងៗនិងមានមុខរបរផ្ទាល់ខ្លួនគឺបើកហាងលក់សម្លៀកបំពាក់ទៀតផង។ នាងក៏​បានបញ្ជាក់ថា «រឿងបន្តោងឆ្នាំងដី ជាវណ្ណដំបូងរបស់​អ្នកបង ចន ច័ន្ទលក្ខិណា ដែលការសម្តែងរួមជាមួយ​តារាល្បីៗច្រើន ទាំងអ្នក​ដឹកនាំរឿងក៏ធ្លាប់​ទទួលបាន​ភាពជោគជ័យ លោក ពែក មី និងបងសុខ ជំនោរ ចឹងខ្ញុំ​ក៏សង្ឃឹមរឿងនេះខ្ញុំ​សម្តែងរួមចាក់បញ្ចាំងនិងទទួលបាន​ជោគជ័យ និងប្រជាប្រិយភាពក៏ស្ទុះឡើងបន្ថែមដែរ​។