ភ្នំពេញ៖ បើទោះជាមុននេះ អ្នកនាង ពេជ្រ សោភា មមាញឹកការចាត់ចែងពិធីបុណ្យសពតារាចម្រៀងពន្លកថ្មីរួមទ្រនំហង្សមាស អតីតកូនក្រុម អ្នកនាង សាន ស្រីឡៃ ។ ប៉ុន្តែរំពេចពីការសស្រាក់សស្រាំ ការងារនេះ អ្នកនាង ពេ​ជ្រ​ សោភា ក៏មិនភ្លេចភាពស្និទ្ធស្នាលជាមួយលោក ឆឹម សក្កដា ភ្លែត បង្អួតអ្នកគាំទ្រនោះដែរ។ ភ្ជាប់នឹងរូបភាពដ៏ស្និទ្ធស្អិតនឹងគ្នាដូចពាក្យចាស់ថា ដូចស្ករតាំងម៉ែនោះ ដែលបង្ហាញពីកាយវិកាទំពក់ដៃគ្នានោះ អ្នកនាងពេជ្រ សោភា ក៏សរសេរបែបចំអកចំអន់ទៅបុរសដែលទំពក់ដៃ ដែលគេស្គាល់ថា លោក ឆឹម សក្កដា វិញ​ថា «អរគុណពូ តាំងពីស្គាល់គ្នាមកមិនដែលនិយាយធ្ងន់ដាក់ខ្ញុំសូម្បីតែមួយម៉ាត់ មិនដែលអោយពិបាកចិត្ត មិនដែលអោយគិតច្រើន មានរឿងអីយើងតែងនិយាយគ្នា សន្យាណាថាបែបនេះរហូត my ឃ្លុំ»។ ដោយមើលឃើញនូវភាពស្និទ្ធស្នាលរួម​ និងភាសារស្នេហាចំអកចំអន់ ដាក់គ្នាក្នុងន័យជាបុរសស្រ្តីយល់ចិត្តថ្លើមគ្នា ក៏ធ្វើឲ្យអ្នកគាំទ្រជាច្រើន សម្តែងការកោតសរសសើ និងជូនពរឲ្យស្រឡាញ់ រួមជាមួយអារម្មណ៍រំភើបផងដែរ។ ក្នុងនោះដែរក៏មានអ្នកគាំទ្រពោលផងដែរថា «សូមឲ្យអ្នកទាំងពីធ្វើឲ្យបានដូចក្នុងរូបភាពនេះ គឺជាគូស្នេហ៍ពិតដឹកដៃគ្នាចូលរោងការ»។