​ម្តាយ​របស់ Rain រង​ការ​ចោទ​ប្រកាន់រឿង គេច​វេស​មិន​ព្រម​សង​ប្រាក់​បំណុល ២៥លានវ៉ុន

0
209

កូរ៉េ៖ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា កន្លងទៅនេះ មានការបង្ហោះមួយនៅក្នុងសហគមន៍អនឡាញ ដែលធ្វើឲ្យមនុស្សជាច្រើនចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីសារដែលបង្ហោះនោះសរសេរថា «ឪពុកម្តាយតារាចម្រៀង K-Pop ដ៏ល្បី Rain បានគេចវេះ មិនសងបំណុលរបស់ពួកគេទេ»។

ប្រភពទម្លាយរឿងនេះ ត្រូវបានគេដឹងថា ជាកូនរបស់អ្នកដែលបានផ្តល់ប្រាក់ទៅឲ្យឪពុកម្តាយរបស់ Rain ខ្ចី។ នៅឆ្នាំ ១៩៨៨ ឪពុកម្តាយរបស់តារាចម្រៀងរូបនេះបានបើកហាងលក់នំខេកផលិតពីអង្ករនៅផ្សារ Yongmun ហើយពួកគេបានសុំខ្ចីអង្ករសរុបជាតម្លៃប្រមាណ ១៧លានវ៉ុន និងសាច់ប្រាក់ ៨លានវ៉ុនទៀត។ ពួកគេក៏បានបាត់ខ្លួនបន្ទាប់ពីនោះ តែក្រោយមកយើងបានសុំឲ្យពួកគេសងប្រាក់វិញ ប៉ុន្តែឪពុកម្តាយរបស់ Rain មិនដែលបង់ប្រាក់សំណងទេ ហើយយើងក៏មិនអាចទាក់ទងពួកគេបានទៀតដែរ។

Comments