ភ្នំពេញ៖ នាល្ងាចថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ គឺជាវេលា ដែលក្រុមការងារទូរទស្សន៍ស៊ីធីអ៊ិន រួមគ្នាសម្រេចបំណង អតីតពិធីករ លោក អ៊ិត សេដ្ឋា ដែលបានទិញផ្ទះនិងធ្វើពិធីឡើងផ្ទះថ្មី ជូនកូនៗនិងម្តាយ ក្រោយពិធីករដ៏ឆ្នើមរូបនេះរលត់ដង្ហើមពីលោកនេះ។ ថែមទឹកចិត្តដ៏សស្រាក់នេះ លោក ហេង ឡុង ដែលជាប្រធានសមាគមមិត្តសិល្បៈស្មគ្រចិត្ត ក៏រួមចំណែកអញ្ជើញភ្ញៀវចូលរួមលើកទឹកចិត្តតំណក់ឈាមលោក អ៊ិត សេដ្ឋា ក្លាយជាក្មេងកំព្រា រស់នឹងជីដូនជរានោះផងដែរ។ គេហដ្ឋានថ្មី ប្រែរពីសំដីមហាជននិងញាតិមិត្តដែលធ្លាប់ស្និទ្ធនិងលោក អ៊ិត សេដ្ឋា គ្រាលោកនៅមានដង្ហើបថា ជម្រកសួគ៌ របស់ក្មេងៗកំព្រាប្រុសស្រីបីនាក់បងប្អូន អាស្រ័យភាពកក់ក្តៅនិងជីដូនជរា ដែលសុទ្ធសឹងសាច់ញាតិក្នុងក្តីបារម្ភអនាគតមុនលោក អ៊ិត សេដ្ឋា ផុតដង្ហើមនោះ មានទីតាំងស្ថិត អាស័យដ្ឋានផ្ទះលេខ ២៣ ផ្លូវសម្បត្តិមាសទី១ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ក្នុងពិធីឡើងគេហដ្ឋានថ្មីរបស់កូនៗលោក អ៊ិត សេដ្ឋា នោះ គេឃើញមានវត្តមានតារាសិល្បៈល្បីៗបង្ហាញវត្តមានចូលរួមយ៉ាងច្រើនកុះករ ។ ក្នុងនោះដែរ លោក សាយ រតនៈ ក៏ដូច ជាអ្នកនាង យុគ្គ ចិន្តា ក៏បានបង្ហើបថា «ក្រុមហ៊ុនCBS របស់ស្ថានីទូរទស្សន៍ស៊ីធីអ៊ិន ដែលមានក្រុមការងារស៊ីធីអ៊ិន ពួកយើងមិនបានហៅភ្ញៀវច្រើនទេ មានប្រមាណជា៣០តុ ប៉ុន្តែដោយក្តីស្រឡាញ់អាណិតពីមិត្តៗសិល្បៈចំពោះកូនៗបង អ៊ិត សេដ្ឋា ក៏ឃើញមានអញ្ជើញមកលើកទឹកចិត្តច្រើន»។ ជាមួយគ្នានោះ លោក ហេង ឡុង ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គមក៏មានវត្តមានចូលរួមផងដែរ ។ ខណៈលោកក៏បានបង្ហាញឲ្យដឹងថា «ការស្លាប់របស់បងប្រុស អ៊ិត សេដ្ឋាពិតជាបន្សល់ទុក្ខនូវភាពក្តុកក្តូលខ្លាំង ចំពោះអ្នកសិល្បៈ ដែលគាត់មានកូនៗចំនួនបីនាក់ រួមនឹងម្តាយជរា ហើយឮថា គាត់ស្ថិតក្នុងកម្រិតជីវភាពខ្វះខាត់ ។ តែពេលនេះសិល្បៈសប្បាយចិត្តពេលកូនៗគាត់និងម្តាយមានផ្ទះនៅសមរម្យ និងមានពិធីឡើងផ្ទះនេះ»។

លោក ហេង ឡុង ក៏បានបង្ហើបថា «ខ្ញុំក៏ត្រូវបានខាងក្រុមការងារស៊ីធីអ៊ិន មានលោក តា វ៉ិចទ័រ និងនាយ ពែកមី ផ្តល់កិតិយសឲ្យអញ្ជើញភ្ញៀវចំនួនមួយតុ ហើយខ្ញុំក៏បានទទួលដែរ គឺបានជួយអញ្ជើញអ្នកជំនួញស្និទ្ធៗនិងខ្ញុំ រួមជាមួយលោក ឧកញ្ញ៉ា ដែលស្និទ្ធស្នាលនិងលោក អភិបាលខណ្ឌមានជ័យ និងខណ្ឌពោធិ៍សែនជ័យចូលរួមលើកទឹកចិត្តកុមារកំព្រា ដែលជាតំណក់ឈាមបង អ៊ិត សេដ្ឋានេះដែរ» ៕