ភ្នំពេញ៖ ក្រោយការស្លាប់បន្តកន្ទុយគ្នារដឹកលើមិត្តសិល្បការិនី ។ នៅល្ងាចថ្ងៃទី២៣ខែតុលាម្សិលម៉ិញនេះ តារាចម្រៀងនិងចម្រៀង អ្នកនាង ទូច ស្រីល័ក្ខ បានបង្ហោះប្រហារក្នុងន័យធ្ងន់ៗ ដាក់អ្នកសម្រេចបញ្ចប់ជីវិតក្រោមវិបត្តិស្នេហ៍។ បន្ទាប់ពីមានករណីឃាតកម្មបាញ់ប្រហារលើអ្នកនាង សាន ស្រីឡៃ រួចសម្លាប់ខ្លួនតាមក្រោយ ដែលទើបតែបានប្រារព្ធពិធីបុណ្យ៧ថ្ងៃចប់មិនយូរប៉ុន្មាន នៅព្រឹកថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០១៧ ក៏ផ្ទុះករណីអតីតតារាសម្ដែងសិចស៊ី កែវ សុរិយា ធ្វើអត្តឃាតចងក.សម្លាប់ខ្លួន ក្នុងផ្ទះគួរឲ្យតក់ស្លុតបំផុត។
ខណៈការសន្និដ្ឋាននៃមរណៈភាពតារាសិល្បៈរូបសម្ផស្សដ៏ស្រស់ៗខ្ញង់នេះ សុទ្ធសឹងថា កើតដោយសារតែភ្លើងប្រច័ណ្ឌ និងវិបតិ្តស្នេហា។ ក្នុងន័យមិនឆ្ងាយពីការសន្និដ្ឋានផ្ទុះឡើងពីមជ្ឈដ្ឋានសង្គមនេះ អ្នកនាង ទូច ស្រីល័ក្ខ បានបង្ហោះសារនៅលើបណ្តញសង្គម បង្ហាញពីការហួសចិត្តលើការសម្រេចបញ្ចប់ជីវិតពួកគេនោះ ។ បន្ទរនឹងចម្ងល់« ខ្ញុំអត់យល់ថាហេតុអីបានជាមនុស្សមួយចំនួនតូចយកស្នេហាធ្វើជាធំ? អ្នកនាង ទូច ស្រីល័ក្ខ ក៏សួរថា «តើការ ជ្រើសយកការសំលាប់ខ្លួនមកដាក់មុខ?
មានអាណិតកូនដែលខំបង្កើតគាត់មកទេ? តើជីវិតក្មេងតូចៗថាគាត់រង់ទុក្ខបែបណាពេលដែលគាត់បាត់បង់យើងជាឪពុកម្តាយនេះ? »។ ក្នុងសារនោះ អ្នកនាង ទូច ស្រីល័ក្ខ ពោលថា «បញ្ហារដែលកើតឡើងសុទ្ធតែមានដំណោះស្រាយ.បើពិបាកចិត្តខ្លាំងអោបកូនយើងអោយបានច្រើន ហើយសំឡឹងមើលមុខគាត់រាល់ថ្ងៃ ហើយថើបគាត់អោយខ្លាំងៗមើលថាតើគាត់សប្បាយចិត្តប៉ុណ្ណាពេលដែលគាត់មានយើងនៅក្បែរ ហើយយើងជាឪពុកម្តាយក៏សប្បាយចិត្តដូចគ្នាដែរកុំភ្លេចមើលមុខកូនយើងពេលគាត់កំពុងគេងតែងតែបើភ្នែកមកចង់ឃើញយើងជាម្តាយឪពុកនៅក្បែរជានិច្ច»៕
