ភ្នំពេញ៖ រំពេចពីដំណឹង មឿន ម៉ាឡែន ដែលគេស្គាល់ច្បាស់ថា ជាឈ្មោះ ដើម តារាចម្រៀងនិងសម្តែងនិយមតែងខ្លួនសិចស៊ីយ៉េៗ នាង ឆៃលី ដាឡែន ជួបទុក្ខធំឪពុកជាទីគោរពស្រលាញ់បានទទួលរមណភាពធ្វើឲ្យមិត្តរួមអាជីព​សិ​ល្បៈ ក៏ដូចជាបណ្ដាអ្នកគាំទ្រមួយចំនួនចូលរួមសោកស្ដាយជាខ្លាំង។ ទន្ទឹមនោះលើបណ្ដាញសង្គមតារាចម្រៀង និ​ង​ពិធីការិនីអ្នកនាង ទូច ស្រីល័ក្ខ ក៏បានទទូចអំពាវនាវដល់អ្នកសិល្បៈថា«នាងខ្ញុំជាមិត្តរួមអាជីពពិតជាចូលរួមរំលែកទុក្ខដល់មិត្ត ឆៃ លីដាឡែន ផងដោយលោកឪពុករបស់គាត់បានទទួលមរណភាពកាលពីម្សិលមិញដោយជំងឺគាំងបេះដូង»។
ក្នុងសាររំលែកទុក្ខពីចម្ងាយ នាង ទូច ស្រីល័ក្ខ ក៏ទទួចដល់មិត្តរួមអាជីព ក្នុងពាក្យពេចន៍ថា« សូមអោយមិត្តសិ​ល្ប​ករសិល្បការិនីដែលរួមអាជីពជួយចូលរួមគ្នាម្នាក់បន្តិចៗបានទេតាមសទ្ធារបស់បងប្អូន ដាឡែន គាត់ពិតជាត្រូ​វ​ការកំលាំងចិត្តពីយើងទាំងអស់គ្នាពេលនេះឪពុកជាទីស្រលាញ់របស់គាត់បានលាគាត់ជារៀងរហូតហើយ»។ សូ​ម​បញ្ជាក់ផងដែរមរណភាពរបស់ឪពុកនាង ឆៃ លីដាឡែន កាលពីវេលារំលងអាត្រាតថ្ងៃទី២៧ខែ វិច្ឆិកា ថ្មីៗកន្លងទៅ​នេះដោយរោគគាំងបេះដូង។