ភ្នំពេញ ៖ សំឡេងស្រែកទ្រហោរយំស្ទើរខ្សោះទឹកភ្នែក ទន់ខ្លួន រ​បស់ស្រ្តីម្នាក់ជាភរិយា ដាស់​ប្តីឲ្យក្រោកឡើង ដែលស្លាប់ដោយគ្រោះថ្នាក់មួយប៉ព្រិចភ្នែក​នៅវេលាម៉ោង​១០ និង១០នាទីយប់ ថ្ងៃអង្គារ ទី២៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ ត្រង់ចំណុចក្រោមស្ពានពែ្រកសំរោង​ ព្រោះខ្លួន​មិនបើកទ្វារ​ឲ្យ​ពេលប្តីត្រឡប់មកពីផឹកស៊ីជាមួយមិត្តភក្តិ ដែលត្រូវ​គេ​ស្គាល់អត្តសញ្ញាណ​បុរស​ជាប្តី​នោះថា ឈ្មោះ ឃី អាន ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅ​ភូមិឫស្សី​ស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល មាន​កូនប្រុសស្រីតូចៗ ២នាក់។

ក្រោយប្រទះរឿងហេតុដ៏អកុសលនេះ​មិត្តភក្តិជនរងគ្រោះបានដំណាលប្រាប់ឲ្យដឹងថា ក្រោយពេលជន​រងគ្រោះ​ចេញ​ពីធ្វើការវេលាម៉ោង៦ល្ងាច ក៏បបួលគ្នាទៅ​បង់​សំ​ណាញ់ ដើម្បីយកត្រីមកក្លែម ខណៈបង់បានត្រី ហើយក៏​នាំគ្នាផឹកស៊ីរហូត​ដល់ម៉ោង​៨យប់ ជនរងគ្រោះក៏បានទៅផ្ទះ បានហៅប្រពន្ធឲ្យបើកទ្វារ ពេលនោះប្រពន្ធ​មិនបា​នបើកទ្វាឲ្យ ទើបកើតចិត្តខឹងប្រពន្ធ ក៏បើកម៉ូតូចេញមក ភ្លាមនោះពួកគាត់​ក៏បាន​ជិះម៉ូតូ​ចេញ​តាម​ដែរ តែតាម​មិនទាន់ក៏ត្រឡប់ទៅផ្ទះវិញ រួចតេទូរស័ព្ទ ស្រាប់តែលឺសំឡេង​អ្នកផ្សេងប្រាប់ថា ម្ចាស់ទូរស័ព្ទ​ បានជួប​គ្រោះ​ថ្នា​ក់​ចរាចរណ៍ដោយត្រូវឡានបុកបាត់បង់ជីវិតហើយ។ ដោយ​មិន​ជឿពួកគាត់ក៏ជិះ​ទៅមើលទើប​ជាក់ថាជា​ជន​រង​គ្រោះ និងបានប្រាប់ទៅប្រពន្ធ​ជនរង​គ្រោះ ធ្វើឲ្យនាងសល់ត្រឹម​វិប្បដិសារីប៉ុណ្ណោះ។