ភ្នំពេញ៖ ស្ថិតនិងចំណងជីវិតដែលប្រកបដោយក្តីសុខសុភមង្គលនៅលើដែនកោះអូស្រ្តាលី អតីតតារាសម្ដែងស្រីសាច់សខ្ចី អ្នកនាង គឹម លីហ្សា ក៏បង្កើតបានកូនប្រុសមួយជាចំណងដៃ។ តែថ្មីៗនេះតារាស្រីរូបនេះ បានពោលថា ក្តីសុខសុភមង្គលខ្លាំងពេលបានឃើញកូន។

ក្នុងសារបង្ហាញនៅលើគណនីហ្វេសប៊ុកអ្នកនាង គឹម លីហ្សា បានរៀបរាប់ថា«មួយឆ្នាំហើយ ដែរកូនបានឃើញពិភពលោកនេះ ហើយក៏មួយឆ្នាំហើយដែរ កូនបានមករួមសុខទុក្ខជាមួយម៉ាក់និងប៉ា»។ ក្នុងសារដដែលនោះ តារាសម្តែងរាងតូចច្រឡឹងរូបនេះបន្តថា «ថ្ងៃនេះក៏កូនបានចំរើនវយ័មួយឆ្នាំហើយដែរ។ទោះជាគ្រប់ពេលម៉ាក់ហត់នឿយ គេងមិនដែរបានគ្រប់គ្រាន់ ពីមួយខែទៅមួយខែកូនកាន់តែចេះទៅៗ កូរទៅៗលំបាកយ៉ាងណាក៏ដោយ តែអ្វីគ្រប់យ៉ាងគឺជាសេចក្តីសុខរបស់ម៉ាក់ ពេលឃើញកូនធំធាត់លូតលាស់ និងវិវឌ្ឍន៍ទៅមុខនេះជាសេចក្តីសុខនិងសុភមង្គលពិតប្រាកដ ដែរម៉ាក់ចង់បានគឺចង់ឃើញកូនមានប្រាជ្ញាឆ្លាតវៃ ជាកូនល្អនិងមនុស្សល្អនៅក្នុងសង្គមទៅថ្ងៃអនាគត»។