ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៤ខែតុលានេះ ផ្ទុះព័ត៌មានអតីតអ្នកចម្រៀង អ្នកនាង អ៊ុំ គន្ធា ត្រូវបានកងកម្លាំង នៃ​គណៈបញ្ជាការឯកភាពខណ្ឌឬស្សីកែវ ធ្វើការឃាត់ខ្លួនយកទៅសួរនាំ ពាក់ព័ន្ធនឹងករណីសេពគ្រឿងញៀន។ ក្នុងការផ្សព្វផ្សាយនោះក៏បានបង្ហាញដែរថា «គណៈបញ្ជាការឯកភាពខណ្ឌឬស្សីកែវ និងអាវុធហត្ថខណ្ឌ ធ្វើការចុះប​ង្ក្រា​​​​បទីតាំងផ្ទះ ១កន្លែង លួចលាក់បង្កប់ទូហ្គេមបាញ់ត្រី នៅវេលាម៉ោង ១១ព្រឹក ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ នេះ នៅលើផ្លូវ២៧៣ ស្ថិតក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ»។ ក្នុងប្រតិបត្តិការបង្ក្រាបនោះ កងក​ម្លាំងបានឃាត់ខ្លួនមនុស្សចំនួន ៣នាក់ ដែលក្នុងនោះ មានអតីតអ្នកចម្រៀងជើងចាស់ អ្នកនាង អ៊ុំ គន្ធា ម្នា​ក់ផងដែរ។ជនសង្ស័យទាំង ៣នាក់ ត្រូវបានបញ្ជូនទៅធ្វើការសួរនាំបន្តនៅអធិការដ្ឋានខណ្ឌឬស្សីកែវ ដើម្បីចាត់ការតាមនីតិវិ​ធី។ ជុំវិញរឿង អតីតអ្នកចម្រៀងជើងចាស់ អ្នកនាង អ៊ុំ គន្ធា ត្រូវបានមហាជនមានការចាប់អារម្មណ៍ជាខ្លាំង និងមានចិត្តអាណិតអាសូរ ដែលអ្នកនាងធ្លាប់មានឈ្មោះបោះសំឡេង និងធ្លាប់រស់នៅក្នុងជីវភាពហ៊ឺហា តែបែរជាមកធ្លាក់ខ្លួនមានជម្ងឺប្រចាំកាយ និងរស់នៅក្នុងស្ថានភាពក្រលំបាក ហើយស្រាប់តែឥលូវនេះ អ្នកនាង អ៊ុំ គន្ធា មកពាក់ព័ន្ធនឹងករណីគ្រឿងញៀនថែមទៀត៕