ភ្នំពេញ៖ ក្នុងដំណើរបណ្តើរគ្នាដោយបើកចំហស្នេហ៍ ចូលរួមក្នុងសកម្មភាពសិល្បៈនិងការងារសង្គមយ៉ាងសស្រាក់សស្រាំ គូស្នេហ៍ដែលមានឋានៈក្នុងវិថីសិល្បៈជាប្រធានសមាគមធ្វើការងារលើសិសិល្បៈដូចគ្នា អ្ននាង ចន ច័ន្ទលក្ខិណា និងលោក ហេង ឡុង ជាញើកញយក៏តែងមានការជជីកពីមិត្តភក្កិសិល្បៈ ពីវេលាចូលរោងជ័យ។ ដែលស្រាប់តែថ្មីៗនេះគូស្នេហ៍មួយគូនេះ ក៏ធ្វើឲ្យមហាជនមានការសង្ស័យថា ពួកគេកំពុងតែរៀបផែនការ សម្រេចបំណងអ្នកគាំទ្រ។បន្ថែមលើការសង្ស័យពីគូស្នេហ៍ ដែលខាងស្រីជាប្រធានសមាគមសិល្បករខ្មែរ និងខាងប្រុសថ្លៃជាប្រធានសមាគមមិត្តសិល្បៈស្មគ្រចិត្តជួយសង្គមនោះ គឺនៅក្នុងហ្វេសប៊ុកលោក ហេង ឡុង នៅថ្ងៃទី២៤ខែតុលានេះ គេឃើញមានបង្ហោះរូបថតមួយសន្លឹកថតរួមគ្នាជាមួយនឹងគូស្នេហ៍អ្នកនាង ចន ច័ន្ទលក្ខិណា ដែលអមដោយសារខ្លី ប៉ុន្តែប​ង្ក​ប់​ន័យក្នុងជីវិតស្នេហាយ៉ាងជ្រាលជ្រៅ ។ បង្ហាញពីទីតាំងខាងក្រោយជាទីអាសនៈ ដែលមានរណ្តាប់ដង្វាយព្រះ មានទាំងឆាត់រួត បាសីស្លាធម៌ ដែលជាទីគោរពដ៏ស័ក្កិសិទ្ធិនោះ លោក ហេង ឡុង ក៏បានសរសេរសារបង្ហាញថា «កន្លែងស័ក្កិសិទ្ធិបំផុតសំរាប់ខ្ញុំ ជិតបានសំរេចហើយ។ សុំលាក់សិន»។ មើលឃើញពីសំណេខ្លីតែបង្កប់ន័យជីវិតនោះធ្វើឲ្យអ្នកគាំទ្ររបស់គាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយអ្នកខ្លះក៏បានពោលថា«រៀបការ ខែណាបង» ហើយអ្នកខ្លះទៀតក៏បានជួនពរគាត់ថា« ជូនពរបងជោគជ័យក្នុងជីវិត»៕