ភ្នំពេញ៖ នៅមុននេះផ្ទុះព័ត៌មានអតីតអ្នកចម្រៀង អ្នកនាង អ៊ុំ គន្ធា ត្រូវបានកងកម្លាំង នៃគណៈបញ្ជាការឯកភាពខណ្ឌឬស្សីកែវ ធ្វើការឃាត់ខ្លួន និងនាំយកទៅធ្វើការសាកសួរនាំ ពាក់ព័ន្ធនឹងករណីសេពគ្រឿងញៀន។ នៅក្នុងបណ្តាញសង្គម ដែលមានផ្សព្វផ្សាយភ្ជាប់និងរូបភាពកំលាំងសមត្ថកិច្ចនាំខ្លួនអតីតតារាចម្រៀង ដែលកំពុងញាំញីដោយរោគសង្គម អ្នកនាង អ៊ុំ គន្ធា នោះ ក្រៅពីការពោលដោយក្តីអាណិតអាសូថា ហេតុអ្វីបំផ្លាញខ្លួនឯងនិងអនាគតកូនផ្ទួននោះ ។ក៏គេឃើញមានមនុស្សជាច្រើនបង្ហាញការសោកស្តាយ នូវអំល្អដែលធ្លាប់ជួយអ្នកនាង អ៊ុំ គន្ធា កន្លងមក ។ ដោយពួកគេបានពោលថា «ស្តាយនូវទឹកចិត្តនិងអំពើល្អ ដែលកន្លងមកខំប្រកូកប្រកាសរកជំនួយទៅជួយ តែបែរជាខ្លួ​នឯងមិនត្រឹមតែបំផ្លាញខ្លួនឯងទេបែរជាបំផ្លាយទាំងទឹកចិត្តអ្នកដែលបានជួយផងដែរ ។ ថ្ងៃក្រោយគ្មានអ្នកណាគេហ៊ានជួយទៀតទេ»។
ប៉ុន្តែអ្វីដែលផ្ទុយនិងការវាយតម្លៃនិងរូបភាពមួយរំពេចនោះ ក៏ត្រូវបានលោក ហេង ឡុង អះអាងថា «ពេលនេះអ្នកនាង អ៊ុំ គន្ធា អតីតតារាចម្រៀងដែលរស់ក្នុងជីវភាពកម្សន្តនោះ ត្រូវបានសមត្ថកិច្ចដោះលែងវិញហើយ »។ ក្នុ​​​ងនោះដែរ លោក ហេង ឡុង ប្រធានសមាគមមិត្តសិល្បៈស្មគ្រចិត្តក៏បានបញ្ជាក់ថា «សមត្ថកិច្ចបានបញ្ជាក់ហើ​យថា អ្នកនាង អ៊ុំ គន្ធា មិនជាប់ពាក់ព័ន្ធនិងករណីប្រើប្រាស់គ្រឿងញៀននោះទេ កាលដែលចាប់នោះដោ​យ​សា​រ​តែពេលនេះវត្តមានអ្នកនាង នៅក្បែរនោះ ក៏ធ្វើឲ្យមានការយល់ច្រឡំ តែពេលសាកសួរដឹងថា មិនជាប់ពាក់ព័ន្ធសមត្ថកិច្ចបានដោះលែងវិញ»។