Home អ្នកនិពន្ធ ប្រកាស​ដោយ Admin

Admin

440 ប្រកាស 0 យោបល់
រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ ឯកឧត្ដម ហ៊ុន ម៉ានី បានលើកឡើងនៅលើទំព័រហ្វេសប៊ុកផ្ទាល់យ៉ាងដូច្នេះថា៖ «ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ។ ចូរយើងនាំគ្នាប្រណិ​ប័តន៍​​ឲ្យបានគត់មត់ និងតោងយកឱវាទល្អៗនៃធម៌វិន័យ មកផ្សាភ្ជាប់ទៅនឹងការរស់នៅក្នុងសង្គម ដែលនោះនឹងនាំឲ្យយើងទទួលបាននូវសេចក្តីសុខ និងភាពចម្រុងចម្រើន» ។ លោកបន្ថែមថា «ការមើលរំលង ឬបន្ទាបបន្ទាល់ធម៌វិន័យ មិនត្រឹមតែនាំឲ្យយើងវិនាសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនាំឲ្យមនុស្សនៅជុំវិញយើងអាប់ឱន ដោយសារទង្វើររបស់យើង» ។ គួរបញ្ជាក់ដែរថា ការថ្លែងសាររបស់លោក ហ៊ុន ម៉ានី បានធ្វើឡើងបន្ទាប់ពីមានវីដេអូមួយឈ្មោះថា «ទុំទាវ​២០២១» ដែលត្រូវបានគេដឹងថា មានការចូលរួមសម្តែង ដោយនារីលក់ផលិតផលតាមអនឡាញសាច់​សខ្ចី អាជី និងអូនមី និងក្រុមការងារ ដោយបានរងការរិះគន់យ៉ាងចាស់ដៃ និងថ្កោលទោសពីមហាជនទូទៅ និងអ្នកលេងបណ្តាញសង្គមផងដែរ ។...
រាជធានីភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅរសៀលថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចេញលិខិតបន្ទាន់មួយដើម្បីអញ្ញើញដល់ម្ចាស់ Page Hokima និងអ្នកសំដែងរឿង ទុំទាវ ទាំងអស់ឱ្យចូលទៅកាន់ទីស្ដីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ «បន្ទប់លេខាធិការដ្ឋាន ក្រុមប្រឹក្សាពិន័យ និងលើកសរសើរ» នៅថ្ងៃពុធ ទី១០ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង៩៖០០ព្រឹក ។ ដើម្បីចូលបំភ្លឺ ករណីការថតកាឡៃរឿង ទុំទាវ ដែលធ្វើឱ្យមានផលប៉ះពាល់ដល់សាសនា វប្បធម៌ជាតិ និងប្រពៃណីជាតិ ។ ក្នុងលិខិតដដែលនោះ ក្រសួងវប្បធម៌ និងចិត្រសិល្បៈ បានបញ្ជាក់បន្ថែមដោយកំហិតទៀតថា ម្ចាស់ Page Hokima និងអ្នកសំដែងរឿង ទុំទាវ ទាំងអស់ ត្រូវចូលខ្លួនមកបំភ្លឺឱ្យទាន់ពេលវេលាកាលបរិច្ឆេទខាងលើជាកំហិត ។ បើពុំដូច្នោះទេ ក្រសួងនឹងបន្តនិតិវិធីចាត់វិធានការចាត់ការតាមផ្លូចច្បាប់ដោយការចាំបាច់ ៕
រាជធានីភ្នំពេញ ៖ ម្សិលមិញនេះមហាជនបានសម្ដែងការមិនពេញចិត្ត និងផ្ទុះការរិះគន់យ៉ាងចាស់ដៃ បន្ទាប់ពីបានទស្សនានៅវីដេអូខ្លីមួយ ដែលនិពន្ធនិងដឹកនាំសម្ដែងដោយអ្នកលក់ឡេល្បីឈ្មោះ AhGi Leader ដែលរឿងនេះមានចំណងជើងថា «ទុំទាវ២០២១» ដោយមានឈុតឆាកកាយវិការមិនសមរម្យ ដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់តម្លៃព្រះពុទ្ធសាសនា តម្លៃវប្បធម៌ជាតិខ្មែរ និងសីលធម៌សង្គម ។ យ៉ាងណាក្រោយពីមានការរិះគន់ដល់ចត់បាយ និងស្នើដល់ក្រសួងដែលពាក់ព័ន្ធចាត់វិធានការដោយមិនអាចលើកលែងផងនោះ ក៏លេចមុខអ្នកនិពន្ធ និងដឹងនាំតួសម្ដែងកញ្ញា អាជី និងប្អូនស្រី ចេញវីដេអូសុំទោសជាសាធារណៈរាល់កំហុសខុសឆ្គងរបស់ក្រុមសម្ដែង ខណៈវីដេអូទាំងស្រុងត្រូវបានលុបចោលហើយ ។ នៅលើទំព័រហ្វេសប៊ុក Hokima សាមីខ្លួនបានរៀបរាប់ភ្ជាប់ដោយសំណេរដឹងកំហុសយ៉ាងដូច្នេះថា៖ «Video សុំទោសជាសាធារណៈ រឿង ទុំទាវ រាល់កំហុសខុសឆ្គងដែលក្រុមនាងខ្ញុំបានសម្ដែងនាងខ្ញុំបានលុបចោលរួចហើយ អ្នកដែលចម្លងយកទៅផុសគឺសុំលុបចោលផង ព្រោះសំណុំរឿងនេះបានបញ្ចប់ហើយ អរគុណសម្រាប់មតិរិះគុណដើម្បីស្ថាបនា មានកំហុសចេះកែ» ។ បន្ថែមពីនោះនៅមុននេះបន្តិច អ្នកលក់ឡេល្បីល្បាញខាងលើបានចេញវីដេអូថ្មីម្ដងទៀតដោយមានខ្លឹមសារថា៖ «នាងខ្ញុំនិងក្រុមសម្ដែងនាងខ្ញុំ រឿងទុំទាវ2021...
រាជធានីភ្នំពេញ ៖ យោងតាមការបង្ហោះរបស់លោក ហេង ឡុង ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម នៅព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានឱ្យដឹងថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងចាត់វិធានការ ចំពោះក្រុមអ្នកលក់ឡេមួយក្រុមដែលបានយកភាពយន្ដខ្មែរបុរាណរឿងទុំទាវមកថតសំដែងធ្វើជាការលេងសើចគ្មានវិជ្ជាជីវៈ ដែលធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់សីលធម៌សង្គម។ ដោយក្នុងសំណេរនៅលើទំព័រហ្វេសប៊ុកផ្ទាល់របស់លោក ហេង ឡុង មានខ្លឹមសារយ៉ាងដូច្នេះថា៖ «ក្រុមប្រឹក្សាពិន័យ និងលើកសរសើរ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងចាត់វិធានការចំពោះក្រុមសំដែងវីដេអូខាងក្រោមនេះ ដែលគ្មានវិជ្ជាជីវៈត្រឹមត្រូវធ្វើឱ្យប៉ះពាល់ដល់សីលធម៌សង្គម និងសាសនា»៕
រាជធានីភ្នំពេញ ៖ យោងតាមការង្ហោះនៅរសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ ស្រីអូន ថៅកែក្រុមហ៊ុនសម្រស់ធម្មជាតិ និងស្វាមី បានឧបត្ថមទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ដល់មន្ទីរពេទ្យកុមារអង្គរ ដើម្បីទិញសម្ភារៈប្រើប្រាស់ ខណៈដែលមន្ទីរពេទ្យកុមារអង្គរបានកំពុងតែជួយសង្គ្រោះកុមារកម្ពុជារាប់លាននាក់ ។ នៅលើទំព័រហ្វេសប៊ុក ស្រីអូន បានរៀបរាប់ភ្ជាប់ដោយទឹកមុខតញញឹមស្រស់ស្រាយយ៉ាងដូច្នេះថា៖ «នាងខ្ញុំ ស្រីអូននិងស្វាមី បានឧបត្ថម្ភថវិកាចំនួន ២០០,០០០,០០០រៀល (50000$) សម្រាប់ទិញសម្ភារៈប្រើប្រាស់ក្នុងមន្ទីរពេទ្យកុមារអង្គរ ដើម្បីជាការតបស្នងដោយឃើញថា មន្ទីរពេទ្យកុមារអង្គរ បានជួយព្យាបាលដល់កុមារកម្ពុជាជាច្រើនលាននាក់» ។ ជាមួយទឹកចិត្តដ៏ប្រពៃគ្មានអ្វីប្រៀបផ្ទឹមនេះ ស្រីអូន បានបន្តទៀតថា៖ «ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋខ្មែរ ខ្ញុំសូមជូនពរដល់កុមារកម្ពុជាទាំងអស់ឱ្យមានសុខភាពល្អទាំងអស់គ្នា សូមជូនបុណ្យផងបងប្អូនខ្មែរ» ៕
រាជធានីភ្នមពេញ ៖ កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ ព្រះមហាក្សត្រនៃកម្ពុជាបានចេញព្រះរាជក្រឹត្យមួយត្រាស់បង្គាប់តែងតាំងនិងផ្តល់ឋានៈជូន លោកជំទាវ ស៊ន សៀវម៉ី ដែលគ្រប់គ្នាស្គាល់យ៉ាងច្បាស់ ថា ជាកីឡាការិនីតេក្វាន់ដូដ៏ល្បីល្បាញប្រចាំប្រទេសកម្ពុជា ជាជំនួយការសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នីតិកាលទី៤ មានឋានៈស្មើអគ្គនាយក បន្ថែមលើមុខងារបច្ចុប្បន្ន ដោយពុំទទួលប្រាក់បំណាច់មុខងារ ។ នេះគឺជាកិត្តិយសមួយដ៏សាកសមសម្រាប់កីឡាការិនីតេក្វាន់ដូតំណាងកម្ពុជាអ្នកនាង ស៊ន សៀវម៉ី  ខណៈកន្លងមកកីឡាការិនីទើបឡើងងារជាលោកជំទាវរូបនេះ ធ្លាប់បានលះបង់កម្លាំងកាយចិត្តលើកមុខមាត់ និងដណ្ដើមយកមេដាយមាសជាច្រើនជូនជាតិមាតុភូមិ  ហើយក៏ត្រូវបានអ្នកគាំទ្រវិស័យកីឡាទទួលស្គាល់ច្បាស់ថាជាកីឡាការិនីម្នាក់តំណាងឱ្យកម្ពុជាផងដែរ ។ មិនតែប៉ុណ្ណោះ ក្នុងព្រះរាជក្រឹត្យនេះព្រះមហាក្សត្រក៏បានសម្រេចតែងតាំង ឯកឧត្តម យូ វីរៈ ជាទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នីតិកាលទី៤ មានឋានៈស្មើ អនុរដ្ឋលេខាធីការ...
រាជធានីភ្នំពេញ ៖ បន្ទាប់ពីបានចាកចេញជិត១ឆ្នាំ ពោលគឺ មាស សុខសោភា បានសម្រេចចិត្តដើរចេញពីផលិតកម្មថោន កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ កន្លងទៅ ដែលកាលនោះបានធ្វើឱ្យអ្នកសិល្បៈ និងមហាជនមានការភ្ញាក់ផ្អើលក្រៃលែង និងទន្ទឹងចង់ដឹងពីទ្រនំថ្មីដែលតារាស្រីរូបនេះនឹងចូលរួមរស់ផងដែរ ។ យ៉ាងណាអ្វីដែលបងប្អូនអ្នកគាំទ្របានទន្ទឹងរងចាំ និងចង់ដឹងយ៉ាងអន្ទះអន្ទែងនោះ ពេលនេះទទួលបានចម្លើយហើយ ពោលគឺនៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ ម្សិលមិញនេះ មាស សុខសោភា បានបញ្ជាក់ជាផ្លូវការនៃការចូលរួមរស់ក្រោមទ្រនំថ្មី គឺ «ផលិតកម្មរាម» ។ តាមការឱ្យដឹងដោយជាសំណេរលើទំព័ហ្វេសប៊ុក មាស សុខសោភា បញ្ជាក់យ៉ាងច្បាស់ដូច្នេះថា៖ « បងប្អូនអ្នកគាំទ្រជាទីគោរពស្រលាញ់ ថ្ងៃនេះនាងខ្ញុំសូមបកស្រាយនូវចង្ងល់របស់បងប្អូន ថាតើនាងខ្ញុំនឹងចូលផលិតកម្មមួយណា? នាងខ្ញុំ មាស សុខសោភា សូមបញ្ជាក់ជូនថា នាងខ្ញុំបានសម្រេចចូលផលិត​​កម្មរាមជាផ្លូវការ...
រាជធានីភ្នំពេញ ៖ នៅរសៀលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១នេះ រដ្ឋបាលខណ្ឌដូលពេញ រាជធានីភ្នំពេញ បានសម្រេចឃាត់ខ្លួនមនុស្សចំនួន១៣នាក់យកមកអប់រំ បន្ទាប់ពីបំពានបំរាមបន្ទោរបង់លើជញ្ជាំងនិងតាមទីសាធារណៈ ដែលបណ្ដាលឱ្យមានក្លិនឆ្អាបឆ្អេះនិងប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ ។ នេះបើតាមការបង្ហោះដោយរដ្ឋបាលខណ្ឌដូនពេញបានឱ្យដឹងយ៉ាងដូច្នេះថា៖ «អក្សរបិតហើយថា ហាមនោម ប៉ុន្តែហេតុអ្វីបានជាទៅនោមទៀត ? សម្រាប់ព្រឹកនេះ កម្លាំងប្រជាការពារខណ្ឌ បានធ្វើការឃាត់ខ្លួនអ្នកបន្ទោបង់ដាក់លើជញ្ជាំងតាម ទីសាធារណៈបានចំនួន ១៣នាក់ ទៀត យកមកធ្វើកិច្ចសន្យាអប់រំណែនាំនៅសាលាខណ្ឌ រួចហើយ អនុញ្ញាតិអោយត្រឡប់វិញ» ៕
រាជធានីភ្នំពេញ ៖ កាលពីចុងខែមករា ឆ្នាំ ២០២១ កន្លងទៅនេះ មហាជនអ្នកនិយមតាមដានទស្សនាកម្មវិធីប្រកួត Miss Grand Cambodia ប្រាកដជាបានដឹងរួចមកហើយ ពីរឿងរ៉ាវចម្រូងចម្រាសដែលល្បីកក្រើកប្រទេសរវាងអតីតម្ចាស់ពានលំដាប់បវរកញ្ញាឯក Miss Grand Cambodia 2020 កញ្ញា សេង រដ្ឋា និងផលិតកម្ម មហាហង្ស រហូតឈានដល់ប្រកាសបញ្ចប់កិច្ចសន្យាការងារផ្សេងៗ និងដកតំណែងផងដែរ ។ បើទោះជាត្រូវបញ្ចប់ដំណែងពីម្ចាស់ពានបវរកញ្ញាឯកយ៉ាងណាក្ដី តែកញ្ញា សេង រដ្ឋា នៅតែបន្តទទួលបានការគាំទ្រពីសំណាក់មហាជន ពិសេសគឺសកម្មភាពនៅលើវិថីសិល្បៈកំពុងតែមានហាងឆេង។ ជាក់ស្ដែង អតីតបេក្ខនារីរូបស្រស់កម្ពស់១,៧៣ម៉ែត្រ តំណាងមកពីខេត្តកំពង់ធំកញ្ញា សេង រដ្ឋា កំពុងត្រៀមខ្លួនថតខ្សែភាពយន្ដមួយក្នុងនាទីជាតួឯកស្រី ។ នេះបើយោងតាមការឱ្យដឹងពីតារាសម្ដែងលោក សាវិន ហ្វីលីព ដែលបង្ហោះនៅលើគណនីហ្វេសប៊ុករបស់ខ្លួន...
រាជធានីភ្នំពេញ ៖ បើទោះជាមានវ័យជ្រេរបន្តិចក៏ពិតមែន ប៉ុន្តែតារាចម្រៀងដ៏មានប្រជាប្រិយភាព និងមានឈ្មោះបោះសម្លេងរបស់កម្ពុជា កញ្ញា មាស សុខសោភា នៅតែលេងខ្លួនគ្មានត្រាប្រណី ខណៈថ្មីៗនេះគេតែងសង្កេតឃើញតារាស្រីរូបនេះគ្រងឈុតគ្រប់ម៉ូត ធ្វើឱ្យអ្នកគាំទ្រញាប់ញ័រទប់ការសរសើរមិនបានពីសម្រស់។ ជាក់ស្ដែងម្សិលមិញនេះ មាស សុខសោភា ក៏បានបង្ហាញរូបភាពប៉ុន្មានសន្លឹកពេលហែលទឹកចុងសប្ដាហ៍ ដោយស្លៀកខ្លីស៊ិចស៊ីបញ្ចេញសាច់សរខ្ចីមិនចាញ់តារាបរទេស ធ្វើឱ្យហ្វេនៗលាន់មាត់ភ្ញាក់ផ្អើល ពិសេសបុរសៗហ៊ានពោលពាក្យដល់រាជនីប្រចាំប្រទេស ។ នៅលើទំព័រហ្វេសប៊ុករបស់ម្ចាស់បទ «មួយពាន់រាត្រី» បានរៀបរាប់ភ្ជាប់ខ្លឹមសារជាមួយរូបភាពថា «រីករាយថ្ងៃចុងសប្តាហ៍ សូមមានសំណាងល្អទាំងអស់គ្នា happy weekend everyone» ។ រំពេចភ្លាមនោះ  គណនីហ្វេសប៊ុកមួយឈ្មោះ ម៉ាក ជីងជីង ក៏បានបញ្ចេញមតិសរសើរក្នុងខមិនថា៖ «អាយដលអាយុកាន់តែច្រើន សម្រស់កាន់តែស្អាត» ៕