Home អ្នកនិពន្ធ ប្រកាស​ដោយ Admin

Admin

440 ប្រកាស 0 យោបល់
រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន​ ហ៊ួត​ ជា ​បាន​បង្កើត​នូវ​រង្វាន់ដ៏អស្ចារ្យ​ក្នុងកញ្ចប់​ផលិតផលរបស់ខ្លួន​ដោយដាក់ឈ្មោះថា «បើកភ្លាម ឈ្នះភ្លាម!!!» ដែលមានរង្វាន់​ក្នុងបាវម្សៅបៀក​ចាប់ពី១ដុល្លារ រហូតដល់១០០ដុល្លារ។ បន្ថែ​ម​លើ​នេះ​ម្សៅបៀក​ដែល​នាំ​ចូល និងចែក​ចាយ​ដោយ​ក្រុម​ហ៊ុន ហ៊ួត ជា ​នេះ​មាន​គុណសម្បត្តិជាច្រើនដូចជា៖ គ្រប់គីឡូ, ងាយស្រួលប្រើ និងរលោងស្អាត, បិទបាំងស្នាម​ប្រេះ​បានល្អ, ធន់នឹងទឹក, ជាប់បានយូរ, ចំណាយពេលតិច ចំណេញថវិកា៕
រាជធានីភ្នំពេញ ៖ ការបង្អួតនូវភាព​ស៊ីវិល័យ ឡូយឆាយហាយសូរ​តាមរយៈបណ្ដាញសង្គម​នានាពិសេស​ហ្វេសប៊ុក​នោះ​ក្លាយជា​ទម្លាប់​ទៅហើយ​សម្រាប់​យុវជនយុវតីមួយចំនួ​ន​ដើម្បីប្ដូរ​នឹងការសរសើរពីសំណាក់​មិត្តភក្ដិ និងមិត្តហ្វេសប៊ុក​ ប៉ុន្តែ​ប្រភព​នៃភាពឡូយឆាយ​នោះពេលខ្លះ​គេដឹងថា​កើតចេញពីញើស​ញាមធ្វើការពួកគេ ឬទ្រព្យ​សម្បត្តិ​របស់​គ្រួសារ​ ប៉ុន្តែ​ទ្រព្យសម្បត្តិ​ដែល​បានអំពើអាក្រក់​នោះ​ក៏ត្រូវបាន​ហ្វេសប៊ុក​ត្រដាងជាបន្តបន្ទាប់ តួយ៉ាង​ដូចករណី​យុវតីស្រស់​ស្អាត​ខាងក្រោមនេះ​វិញ​ក៏មាន​ការលើ​ក​ឡើង​ថា​តែង​បង្ហោះអួតមិនចេះចប់ មិនចេះហើយផងដែរ។ ប្រភព​សារព័ត៌មាន​​មួយ​បានឲ្យដឹង​ថា​កាលពីថ្ងៃទី ៥ ខែឧសភាឆ្នាំ ២០២០ កន្លងទៅនេះ​ចោរ​ឆក់កាបូបចំនួន ៣ នាក់ស្រី ២ នាក់ និងបុរសម្នាក់ត្រូវបានបញ្ជូនទៅតុលាការដោយទី១៖ ឈ្មោះ លន់ និស្សិតនុឃុន ភេទប្រុស អាយុ២៦ឆ្នាំ ទី២៖ ឈ្មោះ ខាន់ ស្រីកា ហៅកាត់ ហៅនីតា ភេទស្រី អាយុ២០ឆ្នាំ ទី៣៖ ឈ្មោះ សែន លីណា ភេទស្រី អាយុ២២ឆ្នាំ ដែលអ្នកទាំង៣បានធ្វើសកម្មភាព​កាលពីថ្ងៃទី ២ ខែឧសភាឆ្នាំ ២០២០ វេលា​ម៉ោង ០១...
រាជធានីភ្នំពេញ ៖ ថ្មីៗកន្លងទៅ​មិត្តភក្ដិ និងមិត្តហ្វេសប៊ុក​របស់​ពិធីករល្បីលោក សាយ រតនៈ ​បានផ្អើល និងបង្ហាញពីការព្រួយបារម្មណ៍យ៉ាងខ្លាំង​ ក្រោយឃើញ​រូបភាព​ដែលបានបង្ហោះ​ឡើង​លើ​គណនីហ្វេសប៊ុករបស់លោកដាក់ឈ្មោះថា Say Rattanak Top ក្នុង​សភាពធ្ងន់ធ្ងរ​គួរ​សម​ដោយ​សន្លប់ឈឹង​មាន​ទាំងគ្រូពេទ្យ​កំពុង​ព្យាបាល​យ៉ាងយកចិត្ត​ទុកដាក់​ យ៉ាង​ណាក្ដីក្រោយ​ពី​រឿងហេតុ​ដ៏អាក្រក់​នេះបានរំលង​ចេញផុត​ សាមីខ្លួន​បន្ត​ចេញបង្ហាញ​ពីអាការៈ​បច្ចុប្បន្ន​ និងជំងឺ​របស់ខ្លួន​ផងដែរ។ ប៉ុន្មានម៉ោងមុននេះ​ពិធីករស៊ីធីអិន បាន​ថ្លែង​នូវអំណរគុណយ៉ាងជ្រាលជ្រៅ​ចំពោះ​បងប្អូន​សាច់ញាតិ​ និងអ្នកសិល្បៈ​ទាំងអស់​ដែល​បារម្ភពីខ្លួន ថែម​រំលេច​នូវសារ​បញ្ជាក់សុខភាព​ថា៖ «បងប្អូន​គ្រប់គ្នា​ ចង់ដឹង​អំពីអាការៈជំងឺរបស់ខ្ញុំ តើខ្ញុំឈឺអី? ការពិតទៅខ្ញុំមានអាការៈនៃជំងឺនេះ​គឺឈឺយូរឆ្នាំហើយ​ គ្រាន់​តែតិចៗ​ហើយខ្ញុំ​មិនសូវបានយកចិត្តទុកដាក់ព្យាបាលវា​ ចេះតែបណ្តែតបណ្តោយរហូតមក​ ហើយ​នេះ​ក៏ជាលើក​ទី២ហើយដែរ ក្រោយពេល៣ឆ្នាំមុន​ខ្ញុំបានទៅទទួលការឆ្លុះ និងព្យាបាលពីមន្ទីរពេទ្យមួយនៃប្រទេសថៃ។ លទ្ធផលក្រោយពីការឆ្លុះពិនិត្យមើល​ពេលនេះ​ គឺខ្ញុំមិនមានជំងឺអី្វដែលធ្ងន់ធ្ងរពេកទេ​ គឺមានតែបញ្ហា​រលាកក្រពះ​​បន្តិចតែប៉ុណ្ណោះ​ ហើយពេលនេះគ្រូពេទ្យបានចេញវេជ្ជបញ្ជា​ អោយផឹកថ្នាំមួយរយៈ​និង​តម​អាហារមួយចំនួនផងដែរ»។
រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០កន្លងទៅ តារាចម្រៀង​ល្បី២រូប​របស់កម្ពុជា​ជួបទុក្ខដូចគ្នាគឺ​តារាចម្រៀងកំពូលប្រ​ចាំ​ផលិតកម្មហង្សមាសលោក ព្រាប សុវត្ថិ និង​តារាចម្រៀង​ប្រចាំ​ផលិតកម្មសាន់ដេលោក ឆាយ វីរៈយុទ្ធ ត្រូវបាត់បង់​ជីដូន​ជាទីស្រឡាញ់​ដែល​មានវ័យជាង១០០ឆ្នាំទៅហើយ។ បើទោះបី​លើ​គណនីហ្វេសប៊ុក​ផ្លូវការ​របស់​លោក ព្រាប សុវត្ថិ​ មិនមាន​ការបញ្ជាក់​ប៉ុន្តែ​លើ​ទំព័រហ្វេសប៊ុក​របស់​កូនប្រុស​ច្បងរបស់លោកគឺ សុវត្ថិ មុន្នីវណ្ណ បាន​បង្ហោះ​រូបគោរព​វិញ្ញាណក្ខន្ធជីដូន​ដោយក្ដីរន្ធត់បំផុត​។ ជាមួយគ្នានេះ​លោក ឆាយ វីរៈយុទ្ធ ដែលកំពុង​ជោគជ័យ​លើ​វិថីសិល្បៈ និង​គ្រួសារ​ផង​ក៏បាន​បង្ហាញ​ឲ្យដឹងពីមរណទុក្ខនេះថា លោកយាយបង្កើតរបស់ខ្ញុំបាទឧបាសិកា វ៉ា បុប្ផា បានទទួលអនិច្ចកម្មក្នុងជន្មាយុ ( ១០៥ឆ្នាំ ) ថ្ងៃអង្គារ ១៥ កើត ខែពិសាខ ឆ្នាំជូត ទោស័ក ពស ២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ០៤: ៤២នាទី...
រាជធានីភ្នំពេញ ៖ អស់​រយៈពេល​ជាច្រើន​ខែ​មកហើយ​ដែល​ក្រុមគ្រួសារ​របស់​តារាកំប្លែង​ជើងចាស់​នាយក្ដឹប​ បានជួប​នូវទុក្ខ​ផ្ទួន​ៗ​ខណៈ​ពេល​ដែល​កូនរបស់ខ្លួន​រៀបមង្គលការ​មិត្តសម្លាញ់​រួមវិថីនាយស្មាញ​ដែល​កំពុង​ធ្វើ​ដំណើរ​ទៅចូល​រួម​ពិធី​បានជួបគ្រោះថ្នាក់​ចរាចរណ៍​ស្លាប់​យ៉ាងអាណោចអាធម្ម​ រំលង​មិនបាន​ប៉ុន្មាន​ផង​កូនប្រុ​សជាទី​ស្រលាញ់​ដែល​ជាអ្នក​ផ្គត់​ផ្គង់​គ្រួសារ​ក៏​ជួបអកុសល​រថយន្ដ​បុកស្លាប់​នៅច្រកចូលវត្តខ្ទរ​ ថែមទៀត​ផង​ ហើយរហូត​ពេល​នេះ​យុត្តិធម៌ និងសំណង​ពុំទាន់​ទទួលបាននៅឡើយ​ទេ។ ប៉ុន្តែ​អ្វីកាន់តែស្លុតចិត្តទៀតនោះ​អ្នករត់​ការ​ដើម្បី​ជួយ​ស្វែងរកយុត្តិ​ធម៌ជូនគ្រួសារនាយក្ដឹប​ ក្រោយទទួល​ប្រាក់​បានត្រឹម​៥ថ្ងៃ​ក៏ជួបគ្រោះថ្នាក់​ចរាចរណ៍ស្លាប់​បន្តទៀត​ រហូតធ្វើ​ឲ្យ​កូនក្រុម​នាយក្រឹម​រូបនេះ​អស់សង្ឃឹម​កាន់តែខ្លាំង​គ្មាន​កម្លាំង​នឹង​បន្ដ​ទៅមុខ ខណៈ​រូបកាយ​របស់ខ្លួន​ក៏បានធ្លាក់​ចុះ​ទៅ​តាម​សុខភាព​ដែលរួមរឹត​ដោយ​ជំងឺជាច្រើន​មុខ​ផងដែរ។ រហូត​មកដល់​ថ្ងៃទី០៧ ខែឧសភា នេះ​ នាយក្ដឹប​បាន​​បានពឹងពាក់មកសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម ឲ្យជួយ​ផ្តល់សេវាមេធាវីប្រចាំសមាគម ដើម្បីស្វែងរកយុត្តិធម៌ឲ្យកូនរបស់គាត់។ គួរបញ្ជាក់​ថា នាយក្តឹប ជាអតីត​តារាកំប្លែងដែលកំពុងមានជំងឺប្រចាំកាយ ក្រៅពីទទួលបានការឧបត្ថម្ភថវិកាប្រចាំខែ ក៏ជួបគ្រោះ​អកុសលកូនប្រុសបានទទួលមរណភាពកាលពីថ្ងៃ០៨ ខែមករា ឆ្នាំ២០២០ ដោយសារគ្រោះថ្នាក់ចររាចរណ៍៕
ខេត្តកណ្ដាល ៖ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ ក្រុមហ៊ុន ហ៊ួត ជា បានធ្វើការប្រគល់​សិទ្ធចែកចាយថ្មីទៀតហើយ សាខាស្រុកកណ្តាលស្ទឹង ជូនដល់លោកស្រី ហ៊ួត គាម ដែលមានការចូលរួមពីសំណាក់គណៈគ្រប់គ្រង ដៃគូរសហការ និងអតិថិជនជាច្រើន និងកាត់ខ្សែបូរសម្ពោធលក់ជាផ្លវការណ៍ដោយលោកអគ្គនាយកក្រុមហ៊ុន ឧកញ្ញា ហ៊ួត ជា ចាប់ពីថ្ងៃនេះតទៅ។ តាមការបញ្ជាក់របស់លោកស្រី ហ៊ួត គាម ប្រធានសាខាហ៊ួត ជារហូតដល់ទៅ ៣កន្លែង បានមានប្រសាសន៍ថា ដោយសារការមើលឃើញថា​វិស័យសំណង់កើនឡើង​កាន់តែ​ខ្លាំង ទោះបីជាស្ថានភាពធ្លាក់ចុះបន្តិចក្តី ការលក់កាន់តែខ្លាំងដដែល។ ដោយយល់ពីតម្រូវការកាន់តែច្បាស់ អតិថិជនកាន់តែមានភាពងាយស្រួលដោយមិនចាំ​បាច់ធ្វើ​ដំណើរផ្លូវឆ្ងាយក្នុងការស្វែងរកផលិតផលដែលមានគុណភាព ព្រមទាំងសម្ភារៈ​សំណង់សំបូរបែប និងការផ្តល់ទំនុកចិត្តដល់អតិថិជនកាន់ខ្លាំងឡើង។ ទោះជាយ៉ាង​ណាក៏ដោយ ក្នុងកម្មវិធី សម្ពោធនេះផងដែរ អតិថិជនក៏មិនភ្លេចថែរក្សារសុខភាព ជៀសផុតពីជំងឺរាតត្បាតផ្សេងៗ។
ខេត្តកណ្ដាល៖ ឪពុកម្ដាយគ្រប់រូប ខិតខំមើលថែទាំកូនចៅដោយក្ដីស្រឡាញ់តាំងពីតូច ដល់ធំដឹងក្ដីការពារកូនគ្រប់ពេលវេលាសូម្បីតែស្រមោចក៏មិនឲ្យខាំ បំណងចង់ឲ្យកូនមានក្ដីសុខ តែបែរជាមានកូនតិរច្ឆានមួយចំនួនមិនត្រឹមតែមិនដឹងគុណឪពុកម្ដាយ ថែមហ៊ានលើកដៃវាយអ្នកមានគុណលែងខ្លាចបុណ្យបាប ដូចទៅនឹងហេតុការណ៍ដ៏ឃោរឃៅមួយកាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២០ នៅចំណុចភូមិប្រឡាយ ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ករណីកូនឈាមខ្មៅទាញពូថៅ និងដុំឥដ្ឋវាយឪពុកម្ដាយទាំងកម្រោល បណ្ដាលឲ្យរងរបួសទ្រោមខ្លួន ហើយថែមទាំងវាយជិតខាងម្នាក់ រងរបួសយ៉ាងដំណំផងដែរ។ ជនសង្ស័យជាកូនចិត្តតិរច្ឆានត្រូវបានសារព័ត៌មានក្នុងស្រុកបង្ហាញថាមានឈ្មោះ រុណ ដារ៉ា ភេទប្រុស អាយុ២១ឆ្នាំ ចំណែកជនរងគ្រោះទាំង៣រួមមាន៖ ទី១.ឈ្មោះ ស៊ឹម ចិន្តា អាយុ៥១ (ម្ដាយ) ទី២.ឈ្មោះ ប្រុក សារិន ៥២ឆ្នាំ (ឪពុក) និងទី៣.ឈ្មោះ កឹម វណ្ណី ភេទស្រី អាយុ៦០ឆ្នាំ ជាអ្នកជិតខាង។
រាជធានីភ្នំពេញ ៖ នៅ​ប៉ុន្មានម៉ោង​មុននេះ​តារាចម្រៀង​ប្រុស​ល្បីឈ្មោះ វណ្ណា ស័ក្ដិ បាន​បង្ហាញ​នូវ​សំណេរ​យ៉ាងវែងអន្លាយ​លើ​គណនីហ្វេសប៊ុក​ផ្ទាល់ខ្លួនរបស់លោកដាក់ឈ្មោះជាភាសាខ្មែរថា «វណ្ណា ស័ក្ដិ» ដោយ​ហួសចិត្ត​នឹង​អគ្គិសនីប្រើប្រាស់​ខែថ្មីនេះមានការកើ​នឡើងហួសហេតុ​បើទោះបីជាការប្រើប្រាស់​មានការ​ថយចុះ​ក្ដី។ ក្នុងជំនួប​បញ្ជាក់​ផ្ទាល់ជាមួយ សារព័ត៌មាន​តារាញូស៍ តាមទូរស័ព្ទ លោក វណ្ណា ស័ក្ដិ ប្រាប់​ថាលោកពិតជា​ជួបរឿង​ដ៏​អាក្រក់​នេះមែន ពិសេស​លោកហួសចិត្តខ្លាំង​ដែលសព្វដង​លោកធ្លាប់​តែឃើញ​មិត្តភក្ដិ ឬអ្នកផ្សេង​បង្ហោះលើ​ហ្វេសប៊ុក​​បែបនេះ​​ប៉ុន្តែ​ពេលជួប​ផ្ទាល់ខ្លួន​ឯងភ្ញាក់មួយទំហឹង​តែម្ដង​។ និយាយ​រួម​ឥឡូវកំពុងបាត់ចំណូល​ដោយសារ​ការងារសិល្បៈធ្លាក់ចុះដោយសារ​ជំងឺកូវីដ១៩ ងាក​ទៅចរាចរណ៍ក៏កំពុងបន្តឹង​ធ្វើឲ្យ​មាន​ការ​លំបាក​ខ្លាំង​តែម្ដង។ កូនប្រុស​បង្កើត​វីរៈ​សិល្បការិនី​ល្បីឈ្មោះលោកយាយ ណយ សំណាង ក៏​បន្ដ​សង្កត់ធ្ងន់ និងសំណូម​ពរ​តាមរយៈ​ សារព័ត៌មានតារាញូស៍ ថា​ សូម​អំពាវនាវ​ដល់​ថ្នាក់​ដឹកនាំ​អគ្គិសនីកម្ពុជា (EDC) ជួយត្រួតពិនិត្យ​ឡើង​វិញ​ផង​ចំពោះ​ករណី​កើន​ឡើង​ថ្លៃភ្លើង​នេះក្រែង​លោ​មានកំហុស​ឆ្គង​ណាមួយ​កើតឡើង ហើយ​ការលើ​កឡើង​នេះ​គឺសម្រាប់​រូបលោក​ផ្ទាល់ និង​អ្នក​​ដែល​ជួប​បញ្ហា​ផ្សេងៗទៀត​ផងដែរ។
រាជធានីភ្នំពេញ ៖ បើទោះបីជា សុគន្ធ និសា បានចូលផ្ទឹមមុខលោកមេបាចាស់ទុំទាំងសងខាង និងស្វាមីជាទីស្រលាញ់មុនប្អូនថ្លៃថៅកែហង្សមាស និងជាមិត្តរួមអាជីពក៏ពិតមែនប៉ុន្តែពេលនេះខ្សែជីវិតរបស់ ឱក សុគន្ធកញ្ញា ប្រៀបបានបុប្ផាកំពុងរះនាខែត្រជាក់ធ្លាក់ទឹកសន្សើមប្រោសរៀងរាល់ថ្ងៃពោលនាងកំពុងតែមានក្ដីសុខជាមួយស្វាមីជាខ្លាំង ពិសេសបន្ទាប់ពីទទួលបានកូនប្រុសម្នាក់យ៉ាងស្រស់ស្អាតជាចំណងស្នេហ៍ ដែលជារឿយៗនាងតែងបង្ហោះរូបភាពយ៉ាងមានក្ដីសុខដោយបានប្រឡែងកូនដោយក្ដីរីករាយជាទីបំផុត។ យ៉ាងណាក្ដីថ្មីៗកន្លងទៅនេះ សុគន្ធ និសា ក៏មិនចាញ់ សុគន្ធ កញ្ញា ប៉ុន្មានឡើយដោយតែងបង្ហោះរូបភាពរួមស្វាមីយ៉ាងមានក្ដីសុខ ប៉ុន្តែទាស់ត្រង់ថាពុំទាន់អាចស្វែងរកចំណងស្នេហ៍ឃើញនៅឡើយ រហូតកន្លងមកក៏មានការលើកឡើងបែបលេងសើចថា «និសា លើកទង់ជ័យចុះចាញ់ កញ្ញា» ហើយ។ បន្ថែមពីលើរូបភាពផ្អែមល្ហែមថែមដោយក្ដីស្រលាញ់មិនចាញ់គូក្មេងៗបែបនេះពីសំណាក់ សុគន្ធ និសា បែបនេះក៏ត្រូវបានអ្នកលេងបណ្ដាញសង្គមធ្វើការកោតសរសើរស្ទើរហៀរទឹកមាត់ទៅហើយ ខណៈអ្នកខ្លះក៏បានខមិនលើកឡើងបែបជូនពរដោយពាក្យពេចន៍រំលេចទឹកចិត្តស្រឡាញ់គាំទ្រថា «ជូនពរបងឲ្យស្រលាញ់គ្នាដល់ចាស់កោងខ្នង ហើយឆាប់រកឃើញភូមិកូនក្មេង»៕
រាជធានីភ្នំពេញ ៖ អ្នកចម្រៀងស្រីជើងចាស់ដែលគេស្គាល់ថាកំពុងជ្រកក្នុងផលិតកម្មហង្សមាសអស់ច្រើនឆ្នាំមកហើយនោះគឺអ្នកនាង ពេជ្រ សោភា ដែលកំពុងរក្សាកេរ្តិ៍ឈ្មោះរហូតដល់សព្វថ្ងៃក្នុងវ័យជ្រេបន្ដិចក្ដី តែមុននេះនាងបានបង្ហាញអារម្មណ៍លើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់នាងដោយសម្ដីយ៉ាងស្រួចស្រាវផ្អើលអស់អ្នកគាំទ្រគ្រប់វ័យចូលតាមដានដូចរឿងភាគក្នុងខមិន។ ក្នុងកាយវិការហាក់កាចបន្ដិចគ្រងសម្លៀកបំពាក់ពណ៌ខ្មៅបែបស៊ីវិល័យ ឯទឹកមុខវិញក៏ម៉ឹងម៉ាត់ទាំងកែវភ្នែកមុតស្រួចសម្លឹងទៅយ៉ាងឆ្ងាយ គូស្នេហ៍អ្នកកម្លោះ ឆឹម សក្កដា ក៏បញ្ចេញសម្ដីបែបព្រមាន ហាក់ដូចជាកំពុងប្រាប់ទៅកាន់នរណាម្នាក់ដោយបញ្ជាក់ក្នុងសំណេរថា «ខ្ញុំមិនកាចទេ តែកុំប៉ះហើយបើស្អប់ខ្ញុំ កុំតាមមើលខ្ញុំគឺចប់»។ ពីសារដដែល សំណេរខ្លីតែអត្ថន័យហាក់ចាក់ដោតដូច្នេះបានធ្វើឲ្យអ្នកគាំទ្រ និងអ្នកលេងបណ្ដាញសង្គមយក្សហ្វេសប៊ុក ដាក់ការសន្និដ្ឋានទាញច្បាស់ថាម្ចាស់បទ «អូនយំបងលួងគេ» អាចនឹងកំពុងមានការអន់ចិត្តជាមួយនរណាម្នាក់ ឬកំពុងមានអ្នកតាមច្រណែនឈ្នានីសខ្លាំងហើយមើលទៅ។ ទន្ទឹមនោះក៏លេចឡើងនូវមតិផ្សេងៗជាហូរហែចំពោះការបង្ហោះនេះប៉ុន្តែសាម៉ីខ្លួន ពេជ្រ សោភា មិនបានចេញមុខឆ្លើយតបយ៉ាងណានោះឡើយម្យ៉ាងការបង្ហោះនេះទំនងជាការបន្ធូរអារម្មណ៍កំសាន្ដលើហ្វេសប៊ុកតែប៉ុណ្ណោះ៕