Admin
រាជធានីភ្នំពេញ ៖ នៅមុននេះបន្ដិចមានសារព័ត៌មានចុះផ្សាយអំពីការបែកធ្លាយនូវសារសុំស្នេហ៍ពីតារាចម្រៀងកំពុងល្បី នាយចឺម ទៅកាន់តារាស្រីរៀមច្បង សុខ ពិសី ដែលធ្វើឲ្យមហាជនហាក់ស្រឡាំងកាំង និងមិនជឿនោះឡើយ បើទោះបីជាការចុះផ្សាយនោះថា សុខ ពិសី បដិសេធភ្លាមៗក៏ដោយ។ យ៉ាងណាក្ដីជុំវិញព័ត៌មានដ៏រសើបនេះក្នុងជំនួបតាមទូរស័ព្ទជាមួយ សារព័ត៌មានតារាញូស៍ ពីស្រុកកំណើតនាយចឺម ថារឿងនេះមិនពិតទេ គ្រាន់តែជាអត្ថន័យសម្រាប់បទចម្រៀងថ្មីដែលត្រៀមបង្ហោះលើផេកផលិតកម្មសាន់ដេនាពេលខាងមុខប៉ុណ្ណោះ។
បញ្ជាក់បន្ថែមក្នុងជំនឿចិត្តជាមួយ សារព័ត៌មានតារាញូស៍ នាយចឺម ថាមានបញ្ហាអ្វីពាក់ព័ន្ធរូបខ្លួនអាចសួរបានគ្រប់ពេល ខ្លួនមិនកំណាញ់ទេ ហើយពេលនេះខ្លួននៅស្រុកកំណើតបង់សំណាញ់រកត្រីហូបយ៉ាងរីករាយ មានក្ដីសុខជាមួយគ្រួសារក្នុងរដូវកាលកូវីដ១៩នេះផងដែរ។
បញ្ជាក់បន្ថែមជាមួយអ្នកយកព័ត៌មានរបស់ តារាញូស៍ ពីដំណើរសិល្បៈសព្វថ្ងៃនាយចឺមថា នៅសល់តិចតួចដែរ ប៉ុន្តែមិនអាចនិយាយរឿងបាត់បង់ចំណូល ឬក៏អត់នោះឡើយ ព្រោះមិនមែនដាច់តែរូបលោកនោះដែរ។ ត្រឡប់មកវិញនាយចឺមនៅតែសង្កត់ធ្ងន់បញ្ជាក់មកវិញថា ទំនាក់ទំនងខ្លួន និង សុខ ពិសី ដូចបងប្អូនទៅហើយមិនអាចមានអ្វីលើសហ្នឹងឡើយ៕
ទិញម្សៅបៀកពីក្រុមហ៊ុន ហ៊ួត ជា ចាប់ពីថ្ងៃនេះនឹងទទួលបានរង្វាន់ភ្លាមៗ ចាប់ពី ១ដុល្លារ រហូតដល់ ១០០ដុល្លារ
Admin -
រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន ហ៊ួត ជា បានបង្កើតនូវរង្វាន់ដ៏អស្ចារ្យក្នុងកញ្ចប់ផលិតផលរបស់ខ្លួនដោយដាក់ឈ្មោះថា «បើកភ្លាម ឈ្នះភ្លាម!!!» ដែលមានរង្វាន់ក្នុងបាវម្សៅបៀកចាប់ពី១ដុល្លារ រហូតដល់១០០ដុល្លារ។ បន្ថែមលើនេះម្សៅបៀកដែលនាំចូល និងចែកចាយដោយក្រុមហ៊ុន ហ៊ួត ជា នេះមានគុណសម្បត្តិជាច្រើនដូចជា៖ គ្រប់គីឡូ, ងាយស្រួលប្រើ និងរលោងស្អាត, បិទបាំងស្នាមប្រេះបានល្អ, ធន់នឹងទឹក, ជាប់បានយូរ, ចំណាយពេលតិច ចំណេញថវិកា៕
រាជធានីភ្នំពេញ ៖ ការបង្អួតនូវភាពស៊ីវិល័យ ឡូយឆាយហាយសូរតាមរយៈបណ្ដាញសង្គមនានាពិសេសហ្វេសប៊ុកនោះក្លាយជាទម្លាប់ទៅហើយសម្រាប់យុវជនយុវតីមួយចំនួនដើម្បីប្ដូរនឹងការសរសើរពីសំណាក់មិត្តភក្ដិ និងមិត្តហ្វេសប៊ុក ប៉ុន្តែប្រភពនៃភាពឡូយឆាយនោះពេលខ្លះគេដឹងថាកើតចេញពីញើសញាមធ្វើការពួកគេ ឬទ្រព្យសម្បត្តិរបស់គ្រួសារ ប៉ុន្តែទ្រព្យសម្បត្តិដែលបានអំពើអាក្រក់នោះក៏ត្រូវបានហ្វេសប៊ុកត្រដាងជាបន្តបន្ទាប់ តួយ៉ាងដូចករណីយុវតីស្រស់ស្អាតខាងក្រោមនេះវិញក៏មានការលើកឡើងថាតែងបង្ហោះអួតមិនចេះចប់ មិនចេះហើយផងដែរ។
ប្រភពសារព័ត៌មានមួយបានឲ្យដឹងថាកាលពីថ្ងៃទី ៥ ខែឧសភាឆ្នាំ ២០២០ កន្លងទៅនេះចោរឆក់កាបូបចំនួន ៣ នាក់ស្រី ២ នាក់ និងបុរសម្នាក់ត្រូវបានបញ្ជូនទៅតុលាការដោយទី១៖ ឈ្មោះ លន់ និស្សិតនុឃុន ភេទប្រុស អាយុ២៦ឆ្នាំ ទី២៖ ឈ្មោះ ខាន់ ស្រីកា ហៅកាត់ ហៅនីតា ភេទស្រី អាយុ២០ឆ្នាំ ទី៣៖ ឈ្មោះ សែន លីណា ភេទស្រី អាយុ២២ឆ្នាំ ដែលអ្នកទាំង៣បានធ្វើសកម្មភាពកាលពីថ្ងៃទី ២ ខែឧសភាឆ្នាំ ២០២០ វេលាម៉ោង ០១...
រាជធានីភ្នំពេញ ៖ ថ្មីៗកន្លងទៅមិត្តភក្ដិ និងមិត្តហ្វេសប៊ុករបស់ពិធីករល្បីលោក សាយ រតនៈ បានផ្អើល និងបង្ហាញពីការព្រួយបារម្មណ៍យ៉ាងខ្លាំង ក្រោយឃើញរូបភាពដែលបានបង្ហោះឡើងលើគណនីហ្វេសប៊ុករបស់លោកដាក់ឈ្មោះថា Say Rattanak Top ក្នុងសភាពធ្ងន់ធ្ងរគួរសមដោយសន្លប់ឈឹងមានទាំងគ្រូពេទ្យកំពុងព្យាបាលយ៉ាងយកចិត្តទុកដាក់ យ៉ាងណាក្ដីក្រោយពីរឿងហេតុដ៏អាក្រក់នេះបានរំលងចេញផុត សាមីខ្លួនបន្តចេញបង្ហាញពីអាការៈបច្ចុប្បន្ន និងជំងឺរបស់ខ្លួនផងដែរ។
ប៉ុន្មានម៉ោងមុននេះពិធីករស៊ីធីអិន បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនសាច់ញាតិ និងអ្នកសិល្បៈទាំងអស់ដែលបារម្ភពីខ្លួន ថែមរំលេចនូវសារបញ្ជាក់សុខភាពថា៖ «បងប្អូនគ្រប់គ្នា ចង់ដឹងអំពីអាការៈជំងឺរបស់ខ្ញុំ តើខ្ញុំឈឺអី? ការពិតទៅខ្ញុំមានអាការៈនៃជំងឺនេះគឺឈឺយូរឆ្នាំហើយ គ្រាន់តែតិចៗហើយខ្ញុំមិនសូវបានយកចិត្តទុកដាក់ព្យាបាលវា ចេះតែបណ្តែតបណ្តោយរហូតមក ហើយនេះក៏ជាលើកទី២ហើយដែរ ក្រោយពេល៣ឆ្នាំមុនខ្ញុំបានទៅទទួលការឆ្លុះ និងព្យាបាលពីមន្ទីរពេទ្យមួយនៃប្រទេសថៃ។
លទ្ធផលក្រោយពីការឆ្លុះពិនិត្យមើលពេលនេះ គឺខ្ញុំមិនមានជំងឺអី្វដែលធ្ងន់ធ្ងរពេកទេ គឺមានតែបញ្ហារលាកក្រពះបន្តិចតែប៉ុណ្ណោះ ហើយពេលនេះគ្រូពេទ្យបានចេញវេជ្ជបញ្ជា អោយផឹកថ្នាំមួយរយៈនិងតមអាហារមួយចំនួនផងដែរ»។
ចម្ងល់អ្នកគាំទ្រទំនាក់ទំនង ព្រាប សុវត្ថិ និង ឆាយ វីរៈយុទ្ធ ក្រោយលេចមុខរួមគ្នាក្នុងបុណ្យសពជីដូនត្រូវបានបង្ហាញ
Admin -
រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០កន្លងទៅ តារាចម្រៀងល្បី២រូបរបស់កម្ពុជាជួបទុក្ខដូចគ្នាគឺតារាចម្រៀងកំពូលប្រចាំផលិតកម្មហង្សមាសលោក ព្រាប សុវត្ថិ និងតារាចម្រៀងប្រចាំផលិតកម្មសាន់ដេលោក ឆាយ វីរៈយុទ្ធ ត្រូវបាត់បង់ជីដូនជាទីស្រឡាញ់ដែលមានវ័យជាង១០០ឆ្នាំទៅហើយ។ បើទោះបីលើគណនីហ្វេសប៊ុកផ្លូវការរបស់លោក ព្រាប សុវត្ថិ មិនមានការបញ្ជាក់ប៉ុន្តែលើទំព័រហ្វេសប៊ុករបស់កូនប្រុសច្បងរបស់លោកគឺ សុវត្ថិ មុន្នីវណ្ណ បានបង្ហោះរូបគោរពវិញ្ញាណក្ខន្ធជីដូនដោយក្ដីរន្ធត់បំផុត។
ជាមួយគ្នានេះលោក ឆាយ វីរៈយុទ្ធ ដែលកំពុងជោគជ័យលើវិថីសិល្បៈ និងគ្រួសារផងក៏បានបង្ហាញឲ្យដឹងពីមរណទុក្ខនេះថា លោកយាយបង្កើតរបស់ខ្ញុំបាទឧបាសិកា វ៉ា បុប្ផា បានទទួលអនិច្ចកម្មក្នុងជន្មាយុ ( ១០៥ឆ្នាំ ) ថ្ងៃអង្គារ ១៥ កើត ខែពិសាខ ឆ្នាំជូត ទោស័ក ពស ២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ០៤: ៤២នាទី...
នាយ ក្តឹប ពឹងពាក់សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គមជួយផ្តល់សេវាមេធាវីប្រចាំសមាគម ដើម្បីស្វែងរកយុត្តិធម៌ឲ្យកូន
Admin -
រាជធានីភ្នំពេញ ៖ អស់រយៈពេលជាច្រើនខែមកហើយដែលក្រុមគ្រួសាររបស់តារាកំប្លែងជើងចាស់នាយក្ដឹប បានជួបនូវទុក្ខផ្ទួនៗខណៈពេលដែលកូនរបស់ខ្លួនរៀបមង្គលការមិត្តសម្លាញ់រួមវិថីនាយស្មាញដែលកំពុងធ្វើដំណើរទៅចូលរួមពិធីបានជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់យ៉ាងអាណោចអាធម្ម រំលងមិនបានប៉ុន្មានផងកូនប្រុសជាទីស្រលាញ់ដែលជាអ្នកផ្គត់ផ្គង់គ្រួសារក៏ជួបអកុសលរថយន្ដបុកស្លាប់នៅច្រកចូលវត្តខ្ទរ ថែមទៀតផង ហើយរហូតពេលនេះយុត្តិធម៌ និងសំណងពុំទាន់ទទួលបាននៅឡើយទេ។
ប៉ុន្តែអ្វីកាន់តែស្លុតចិត្តទៀតនោះអ្នករត់ការដើម្បីជួយស្វែងរកយុត្តិធម៌ជូនគ្រួសារនាយក្ដឹប ក្រោយទទួលប្រាក់បានត្រឹម៥ថ្ងៃក៏ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់បន្តទៀត រហូតធ្វើឲ្យកូនក្រុមនាយក្រឹមរូបនេះអស់សង្ឃឹមកាន់តែខ្លាំងគ្មានកម្លាំងនឹងបន្ដទៅមុខ ខណៈរូបកាយរបស់ខ្លួនក៏បានធ្លាក់ចុះទៅតាមសុខភាពដែលរួមរឹតដោយជំងឺជាច្រើនមុខផងដែរ។
រហូតមកដល់ថ្ងៃទី០៧ ខែឧសភា នេះ នាយក្ដឹបបានបានពឹងពាក់មកសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម ឲ្យជួយផ្តល់សេវាមេធាវីប្រចាំសមាគម ដើម្បីស្វែងរកយុត្តិធម៌ឲ្យកូនរបស់គាត់។ គួរបញ្ជាក់ថា នាយក្តឹប ជាអតីតតារាកំប្លែងដែលកំពុងមានជំងឺប្រចាំកាយ ក្រៅពីទទួលបានការឧបត្ថម្ភថវិកាប្រចាំខែ ក៏ជួបគ្រោះអកុសលកូនប្រុសបានទទួលមរណភាពកាលពីថ្ងៃ០៨ ខែមករា ឆ្នាំ២០២០ ដោយសារគ្រោះថ្នាក់ចររាចរណ៍៕
ខេត្តកណ្ដាល ៖ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ ក្រុមហ៊ុន ហ៊ួត ជា បានធ្វើការប្រគល់សិទ្ធចែកចាយថ្មីទៀតហើយ សាខាស្រុកកណ្តាលស្ទឹង ជូនដល់លោកស្រី ហ៊ួត គាម ដែលមានការចូលរួមពីសំណាក់គណៈគ្រប់គ្រង ដៃគូរសហការ និងអតិថិជនជាច្រើន និងកាត់ខ្សែបូរសម្ពោធលក់ជាផ្លវការណ៍ដោយលោកអគ្គនាយកក្រុមហ៊ុន ឧកញ្ញា ហ៊ួត ជា ចាប់ពីថ្ងៃនេះតទៅ។
តាមការបញ្ជាក់របស់លោកស្រី ហ៊ួត គាម ប្រធានសាខាហ៊ួត ជារហូតដល់ទៅ ៣កន្លែង បានមានប្រសាសន៍ថា ដោយសារការមើលឃើញថាវិស័យសំណង់កើនឡើងកាន់តែខ្លាំង ទោះបីជាស្ថានភាពធ្លាក់ចុះបន្តិចក្តី ការលក់កាន់តែខ្លាំងដដែល។
ដោយយល់ពីតម្រូវការកាន់តែច្បាស់ អតិថិជនកាន់តែមានភាពងាយស្រួលដោយមិនចាំបាច់ធ្វើដំណើរផ្លូវឆ្ងាយក្នុងការស្វែងរកផលិតផលដែលមានគុណភាព ព្រមទាំងសម្ភារៈសំណង់សំបូរបែប និងការផ្តល់ទំនុកចិត្តដល់អតិថិជនកាន់ខ្លាំងឡើង។ ទោះជាយ៉ាងណាក៏ដោយ ក្នុងកម្មវិធី សម្ពោធនេះផងដែរ អតិថិជនក៏មិនភ្លេចថែរក្សារសុខភាព ជៀសផុតពីជំងឺរាតត្បាតផ្សេងៗ។
ដេកគុកសមហើយកូនធន់នេះ! ទាញពូថៅ និងដុំឥដ្ឋវាយក្បាលម្ដាយឪពុកបង្កើតទ្រោមខ្លួនមិនអស់ចិត្ត ឆ្លៀតបង្ហើយអ្នកជិតខាងបែកមុខ
Admin -
ខេត្តកណ្ដាល៖ ឪពុកម្ដាយគ្រប់រូប ខិតខំមើលថែទាំកូនចៅដោយក្ដីស្រឡាញ់តាំងពីតូច ដល់ធំដឹងក្ដីការពារកូនគ្រប់ពេលវេលាសូម្បីតែស្រមោចក៏មិនឲ្យខាំ បំណងចង់ឲ្យកូនមានក្ដីសុខ តែបែរជាមានកូនតិរច្ឆានមួយចំនួនមិនត្រឹមតែមិនដឹងគុណឪពុកម្ដាយ ថែមហ៊ានលើកដៃវាយអ្នកមានគុណលែងខ្លាចបុណ្យបាប ដូចទៅនឹងហេតុការណ៍ដ៏ឃោរឃៅមួយកាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២០ នៅចំណុចភូមិប្រឡាយ ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ករណីកូនឈាមខ្មៅទាញពូថៅ និងដុំឥដ្ឋវាយឪពុកម្ដាយទាំងកម្រោល បណ្ដាលឲ្យរងរបួសទ្រោមខ្លួន ហើយថែមទាំងវាយជិតខាងម្នាក់ រងរបួសយ៉ាងដំណំផងដែរ។
ជនសង្ស័យជាកូនចិត្តតិរច្ឆានត្រូវបានសារព័ត៌មានក្នុងស្រុកបង្ហាញថាមានឈ្មោះ រុណ ដារ៉ា ភេទប្រុស អាយុ២១ឆ្នាំ ចំណែកជនរងគ្រោះទាំង៣រួមមាន៖ ទី១.ឈ្មោះ ស៊ឹម ចិន្តា អាយុ៥១ (ម្ដាយ) ទី២.ឈ្មោះ ប្រុក សារិន ៥២ឆ្នាំ (ឪពុក) និងទី៣.ឈ្មោះ កឹម វណ្ណី ភេទស្រី អាយុ៦០ឆ្នាំ ជាអ្នកជិតខាង។
រាជធានីភ្នំពេញ ៖ នៅប៉ុន្មានម៉ោងមុននេះតារាចម្រៀងប្រុសល្បីឈ្មោះ វណ្ណា ស័ក្ដិ បានបង្ហាញនូវសំណេរយ៉ាងវែងអន្លាយលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកដាក់ឈ្មោះជាភាសាខ្មែរថា «វណ្ណា ស័ក្ដិ» ដោយហួសចិត្តនឹងអគ្គិសនីប្រើប្រាស់ខែថ្មីនេះមានការកើនឡើងហួសហេតុបើទោះបីជាការប្រើប្រាស់មានការថយចុះក្ដី។
ក្នុងជំនួបបញ្ជាក់ផ្ទាល់ជាមួយ សារព័ត៌មានតារាញូស៍ តាមទូរស័ព្ទ លោក វណ្ណា ស័ក្ដិ ប្រាប់ថាលោកពិតជាជួបរឿងដ៏អាក្រក់នេះមែន ពិសេសលោកហួសចិត្តខ្លាំងដែលសព្វដងលោកធ្លាប់តែឃើញមិត្តភក្ដិ ឬអ្នកផ្សេងបង្ហោះលើហ្វេសប៊ុកបែបនេះប៉ុន្តែពេលជួបផ្ទាល់ខ្លួនឯងភ្ញាក់មួយទំហឹងតែម្ដង។ និយាយរួមឥឡូវកំពុងបាត់ចំណូលដោយសារការងារសិល្បៈធ្លាក់ចុះដោយសារជំងឺកូវីដ១៩ ងាកទៅចរាចរណ៍ក៏កំពុងបន្តឹងធ្វើឲ្យមានការលំបាកខ្លាំងតែម្ដង។
កូនប្រុសបង្កើតវីរៈសិល្បការិនីល្បីឈ្មោះលោកយាយ ណយ សំណាង ក៏បន្ដសង្កត់ធ្ងន់ និងសំណូមពរតាមរយៈ សារព័ត៌មានតារាញូស៍ ថា សូមអំពាវនាវដល់ថ្នាក់ដឹកនាំអគ្គិសនីកម្ពុជា (EDC) ជួយត្រួតពិនិត្យឡើងវិញផងចំពោះករណីកើនឡើងថ្លៃភ្លើងនេះក្រែងលោមានកំហុសឆ្គងណាមួយកើតឡើង ហើយការលើកឡើងនេះគឺសម្រាប់រូបលោកផ្ទាល់ និងអ្នកដែលជួបបញ្ហាផ្សេងៗទៀតផងដែរ។
រាជធានីភ្នំពេញ ៖ បើទោះបីជា សុគន្ធ និសា បានចូលផ្ទឹមមុខលោកមេបាចាស់ទុំទាំងសងខាង និងស្វាមីជាទីស្រលាញ់មុនប្អូនថ្លៃថៅកែហង្សមាស និងជាមិត្តរួមអាជីពក៏ពិតមែនប៉ុន្តែពេលនេះខ្សែជីវិតរបស់ ឱក សុគន្ធកញ្ញា ប្រៀបបានបុប្ផាកំពុងរះនាខែត្រជាក់ធ្លាក់ទឹកសន្សើមប្រោសរៀងរាល់ថ្ងៃពោលនាងកំពុងតែមានក្ដីសុខជាមួយស្វាមីជាខ្លាំង ពិសេសបន្ទាប់ពីទទួលបានកូនប្រុសម្នាក់យ៉ាងស្រស់ស្អាតជាចំណងស្នេហ៍ ដែលជារឿយៗនាងតែងបង្ហោះរូបភាពយ៉ាងមានក្ដីសុខដោយបានប្រឡែងកូនដោយក្ដីរីករាយជាទីបំផុត។
យ៉ាងណាក្ដីថ្មីៗកន្លងទៅនេះ សុគន្ធ និសា ក៏មិនចាញ់ សុគន្ធ កញ្ញា ប៉ុន្មានឡើយដោយតែងបង្ហោះរូបភាពរួមស្វាមីយ៉ាងមានក្ដីសុខ ប៉ុន្តែទាស់ត្រង់ថាពុំទាន់អាចស្វែងរកចំណងស្នេហ៍ឃើញនៅឡើយ រហូតកន្លងមកក៏មានការលើកឡើងបែបលេងសើចថា «និសា លើកទង់ជ័យចុះចាញ់ កញ្ញា» ហើយ។
បន្ថែមពីលើរូបភាពផ្អែមល្ហែមថែមដោយក្ដីស្រលាញ់មិនចាញ់គូក្មេងៗបែបនេះពីសំណាក់ សុគន្ធ និសា បែបនេះក៏ត្រូវបានអ្នកលេងបណ្ដាញសង្គមធ្វើការកោតសរសើរស្ទើរហៀរទឹកមាត់ទៅហើយ ខណៈអ្នកខ្លះក៏បានខមិនលើកឡើងបែបជូនពរដោយពាក្យពេចន៍រំលេចទឹកចិត្តស្រឡាញ់គាំទ្រថា «ជូនពរបងឲ្យស្រលាញ់គ្នាដល់ចាស់កោងខ្នង ហើយឆាប់រកឃើញភូមិកូនក្មេង»៕