សីហៈ
919 ប្រកាស
0 យោបល់
សន វិជ្ជបុត្រ តារាមនុស្សធម៌ ក្រោយខកចិត្តរឿងបទចម្រៀង ថោន ចេញផ្ទួនគ្នា ប្រកាសជាថ្មីធ្វើមនុស្សធម៌លើស្រ្តី
សីហៈ -
ភ្នំពេញ ៖ ក្រោយជួបមន្ទិលបទជាន់គ្នាតារាស្រីទ្រនំថោន ស៊ូ ស៊ីរីកា នាពេលថ្មីៗមកនេះ តារាប្រុសទ្រនំអឹម លោក សន វេជ្ជបុត្រ ដែលល្បីជាប់ងារតារាមនុស្សធម៌ ជួយក្មេងចាស់ទុរគតកំសត់អត់ឃ្លាន នោះក៏បានបង្ហាញពីក្ដីកង្វល់ជាហូរហែ ខណៈឆ្លើយដាក់គ្នាទៅវិញទៅមកពីសំណាក់អ្នកនិពន្ធទៅវិញ។
យ៉ាងណាក្ដីក្រោយរងទុក្ខទោម្នេញចេញបទហាក់ផ្ទួនគ្នា រហូតត្រូវមហាជនភ័ន្ដច្រឡំ សន វិជ្ជបុត្រ ក៏ប្រកាសងាកជំហរចូលមកកាន់ផ្លូវចាស់ចាប់យកវិថីចិត្តធម៌ នឹងធ្វើសកម្មភាពជួយស្រ្តីកើតជំងឺមហារីក ក្នុងសំណេរប្រាប់ឲ្យដឹងថា «នៅអាទិត្យក្រោយ ខ្ញុំនឹងយកថវិកាមួយចំនួនជូន អ្នកមីងសុភ័ក្ដ្រកើតជំងឺមហារីកសុដន់តំណាក់កាលចុងក្រោយ ដែលបានដង្ហោយហៅបងប្អូនសប្បុរសជន សុំថវិកាទិញថ្នាំបំបាត់ការឈឺចុកចាប់ បានរស់មើលមុខកូន នៅនាទីចុងក្រោយ»។
បន្ថែមលើនេះតារាចម្រៀងដែលធ្លាប់បួសជាសង្ឃតម្រង់សិក្ខាក្នុងផ្លូវពុទ្ធចក្រក៏ទទូចសារអំពាវនាវបន្ថែមទឹកចិត្តសន្ដោសពីមហាជនសទ្ធាជ្រះស្មោះក្នុងខ្លឹមសារខ្លីទៀតថា «អ្នកមីងសព្វថ្ងៃរស់នៅ ភូមិថ្មគរ ឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាលបើសិនបងប្អូនមានចិត្តអាណិតអ្នកមីងចូលរួមជួយតាមរយៈខ្ញុំបាទ រឺ អាចទៅជួបអ្នកមីងសុភ័ក្រ្ភ ផ្ទាល់ក៏បាន សូមមេត្តាជួយ like share ផង»។...
ភ្នំពេញ ៖ ហ្វេសប៊ុកលោក ហេង ឡុង បានឲ្យដឹងមុននេះបន្ដិចពីចំណងដៃដ៏ធំមហិមាថ្លៃថ្លា ខណៈសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ចងដៃមង្គលការពោះម៉ាយកូនមួយ ប៉ែន ចំរ៉ុង ៤០លានរៀល ក្នុងសំណេរបញ្ជាក់ច្បាស់ថា សូមគោរពថ្លែងអំណរគុណដល់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដែលបានចងដៃគូស្វាមីភរិយា លោក ប៉ែន ចំរ៉ុង នូវទឹកប្រាក់ចំនួន១ម៉ឺនដុល្លារ។ សូមបួងសួងទេវតាឆ្នាំថ្មីមតាមជួយថែរក្សាសម្ដេចទាំងពីរ បុត្រា បុត្រី និងចៅៗ ទាំងអស់ឲ្យជួបតែសេចក្តីសុខ។
កំហុសខាងណា? ៖ ធ្លាយហាងបុកល្ហុង បើកនៅខ្មែរ តែបុគ្គលិកត្រូវតម្រាប់តាមស្រុកថៃមួយចប់ (មានវីដេអូ)
សីហៈ -
ភ្នំពេញ ៖ មហាជនជាអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកកំពុងផ្ទុះនូវការរិះគន់យ៉ាងចាស់ដៃគ្មានសំចៃមាត់ ខណៈហាងបុកល្ហុងមួយដាក់យីហោអក្សរខ្មែរឈ្មោះ បុកម្ទេស តែបុគ្គលិកបែរជាត្រាប់តាមចរិយាមាយាទបែបស្រុកទេសថៃ ទាំងស្រុង។
បង្ហាញក្នុងវីដេអូខ្លីស្ដីពីសកម្មភាពទាំងស្រុងនោះ បុគ្គលិកប្រុសម្នាក់ និង បុគ្គលិកស្រី២នាក់ទៀត ស្លៀកពាក់តាមប្រពៃណីថៃ ចាក់ភ្លេងថៃ និងរាំពត់ពែនទៅតាមថៃទាំងស្រុង ដើម្បីផ្សព្វផ្សាយពីហាងរបស់ខ្លួន ខណៈមជ្ឈដ្ឋានជាច្រើនសំណូមពរដល់ស្ថាប័នពាក់ព័ន្ធជួយពិនិត្យឡើងវិញ ស្របពេលមតិខ្លះលើកឡើងមិនបន្ទោសបុគ្គលិកខ្មែរឡើយ ដោយលើកខ្លីថា «គ្នាដើម្បីលុយប៉ុណ្ណោះ»។
https://web.facebook.com/bukmtes/videos/670232150051656/
ភ្នំពេញ ៖ លើទំព័រហ្វេសប៊ុកប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គមបានបង្ហាញរឿងរ៉ាវហួសចិត្តមួយក្នុងសំណេរវែងអន្លាយថា «សូមចែករំលែករឿងដែលគួរអោយអស់សំណើចមួយ ព្រឹកមិញនេះ មិនទាន់ក្រោកពីគេងផង ស្រាប់តែមានបងស្រីម្នាក់ ទូរស័ព្ទមករៀបរាប់ប្តឹងរឿងអ្នកសិល្បៈម្នាក់ បានទិញធុងហ្គាស់គាត់ចំនួន១០ ហើយមិនឲ្យលុយគាត់ គេចវេស ទូរស័ព្ទមិនលើក ប្ដូរទីតាំងរស់នៅ ហើយគាត់បានទៅប្ដឹងប៉ូលីសនៅច្បារអំពៅ រឿងដែលខ្ញុំហួសចិត្តនោះគឺ បងប៉ូលិសដែលជាមន្ត្រីកាន់ច្បាប់បានប្រាប់គាត់ថា មិនចាំបាច់ប្ដឹងទេ សូមទាក់ទងទៅលោក ហេង ឡុង ទៅ នឹងអាចជួយដោះស្រាយបានហើយ ឱ្យលុយគាត់ចាយខ្លះទៅ»។
លើសពីនេះទៅទៀត ប្រភពខាងលើក៏បន្ដបន្ថែមនូវរឿងហួសចិត្តទៀតថា «បងស្រីនោះក៏បាននិយាយថា "អ្នកសិល្បៈនោះជំពាក់បង1500 ដុល្លារ បើប្អូនឡុងជួយបាននឹងឲ្យ 200ដុល្លារ" ខ្ញុំក៏សើច ហើយប្រាប់គាត់វិញថាកន្លងមកជួយអ្នកសិល្បៈមិនត្រឹមតែមិនយកលុយទេថែមទាំងអស់លុយខ្លួនឯង។ ខ្ញុំសុំផ្ដាំអរគុណទៅបងប៉ូលិសផង ប៉ុន្តែសមាគមសិល្បៈ គាំពារផ្នែកផ្លូវច្បាប់ចំពោះតែសិល្បករណាដែលជាសមាជិក ដែលមានប័ណ្ណសំគាល់ត្រឹមត្រូវ ហើយរងអំពើអយុត្តិធម៌ប៉ុណ្ណោះ មិនទទួលដោះស្រាយរឿងរ៉ាវផ្ទាល់ខ្លួន ជំពាក់លុយគេ ប្ដីប្រពន្ធ ឬសង្សារផិតក្បត់អ្វីឡើយ»។
បន្ទាយមានជ័យ ៖ ព័ត៌មានចែករំលែកចេញពីហ្វេសប៊ុកឈ្មោះ កូនខ្លាតូច បានបង្ហាញពីករណីភ្ញាក់ផ្អើលមួយ ដោយបុរសវ័យ៣៨ឆ្នាំ មានទីលំនៅ ស្រុកមោងឬស្សី ខេត្ដបាត់ដំបង បានរងគ្រោះរបួសធ្ងន់បង់ទាំងដៃម្ខាង ខណៈកំពុងបើកម៉ាស៊ីនច្រូតស្រូវសុខៗក៏ផ្ទុះនូវសម្លេងស្ទើរបែកអាកាស ដែលជាស្នូររបស់មីនតោន។
ប្រភពបានបញ្ជាក់ឲ្យដឹងបន្ថែមថា ក្រោយមីនតោនផ្ទុះក៏ខ្ទេចអស់កង់ ច្រវ៉ាក់ ហើយបុរសរងគ្រោះជាអ្នកបើកម៉ាស៊ីនច្រូតរងរបួសធ្ងន់ធ្ងរដោយហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ត្រង់ចំណុច វាលស្រែ ស្ថិតក្នុងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្ដបន្ទាយមានជ័យ ។
ភ្នំពេញ ៖ សមាគមសិល្បករខ្មែរ ដែលសហការជាមួយសាលាបង្រៀនអាយ៉ៃបុរាណរបស់ស្ដេចអាយ៉ៃស្រុកខ្មែរលោក ព្រហ្ម ម៉ាញ ស្ដីពីការបើកវគ្គសិក្សា២ជូនដំណឹងក្នុងសាររៀបរាប់ថា «សមាគមសិល្បករខ្មែរ សូមគោរព និងជម្រាបជូនដំណឹងដល់បងប្អូនសិល្បករសិល្បការិនីទាំងអស់ឲ្យបានជ្រាបថា សាលាបង្រៀនអាយ៉ៃបុរាណ ព្រហ្ម ម៉ាញ គាំទ្រដោយ សមាគមសិល្បករខ្មែរ មានវគ្គបណ្ដុះបណ្ដាលលើជំនាញ ២ គឺចម្រៀងអាយ៉ៃ និងចម្រៀងភ្លេងការ»។
បន្ថែមលើនេះប្រភពពីសមាគមក៏បានបន្ដបញ្ជាក់បន្ថែមទាំងការសិក្សា និងទីតាំងថា «អាស្រ័យហេតុនេះ បើសិល្បករសិល្បការិនីមានសាច់ញាតិ-បងប្អូន ដែលមានឧបនិស្ស័យ ឬចំណាប់អារម្មណ៍អាចចុះឈ្មោះចូលរៀនដោយឥតគិតថ្លៃពីថ្ងៃនេះតទៅ។ អាសយដ្ឋាន : ផ្ទះលេខ L14 បុរី KC សង្កាត់កាកាប 2 ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញលេខទូរស័ព្ទទំនាក់ទំនង 012 868 808»។
ភ្នំពេញ ៖ មុននេះបន្ដិចវីរកីឡាការិនីកម្ពុជា អ្នកស្រី កែ ឡេង បានឈ្នះវគ្គផ្តាច់ព្រ័ត្រ ក្នុងការប្រកួតកីឡាប៉េតង់ជើងឯកពិភពលោកយុវជន និងស្ត្រី លើកទី១៧ ចាប់ពីថ្ងៃទី១៩ ដល់ទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ និងទទួលបានមេដាយមាសលើកទី៤ ក្រោយផ្ដួលប្រទេសឡាវ។
គួររំឭកថា ការប្រកួតវិញ្ញាសាវាយយកពិន្ទុនេះ គឺជាការប្រកួតការពារមេដាយមាសលើកទី៣ របស់អ្នកស្រី កែ ឡេង បន្ទាប់ពីវីរកីឡាការិនីឆ្នើមរបស់កម្ពុជារូបនេះ ដណ្ដើមបានមេដាយមាស ៣ជំនាន់ជាប់ៗគ្នា កាលពីឆ្នាំ២០១៣ នៅបារាំង ឆ្នាំ២០១៥ នៅថៃ និងឆ្នាំ២០១៧ នៅប្រទេសចិនខណៈឆ្នាំ២០១៩ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ អ្នកស្រី កែ ឡេង ការពារបានសម្រេច។
ភ្នំពេញ ៖ គ្រូហោទស្សន៍ទាយស្ដង់ដារមានវិក្កយបត្រលោតឆត្រពីឋានព្រះឥន្រ្ទល្បីនាម គ្រូ អគ្គីនេត្រ បានផុតខ្លួនពួនក្នុងគុកអស់ច្រើនឆ្នាំក្នុងករណីជាប់ខ្នោះបទជួញដូរគ្រឿងញៀន ក្នុងកំឡុង ខែកញ្ញា ឆ្នាំ ២០១៧ បានធ្វើឲ្យម៉ូយៗដែលតែងទាយ ទាញអាគមស្នេហ៍ប្រែរកស៊ីធូរទាំងប៉ុន្មានយកដៃគក់ទ្រូងហួសចិត្តមិននឹកស្មានក្រៅពីអាជីពគ្រូអូមអាមក្ដាមដុត អគ្គីនេត្រ ពួយរបរខុសច្បាប់ចាប់លក់គ្រឿងញៀនទៅវិញ។
យ៉ាងណាក្ដីព្រហាមអុលថ្ងៃទី២២ ខែវិច្ឆិកា នេះ លើទំព័រហ្វេសប៊ុកឈ្មោះ ហោរាឣគ្គីនេត្រគ្រូវេទមន្តត្រៃវេទមហាមន្តអាគមខ្មែរដើម ដែលផ្អាកសកម្មភាពក្រោយចូលគុកនោះ បានបង្ហាញវត្តមានសកម្មភាពជាថ្មីដោយចេញបើកឆាកលក់កាហ្វេ ថែមបង្ហោះសារភ្ជាប់រូបសាច់មុខសខ្ចីមិនចាញ់តារាព្រមជំហរចូលអាជីពដើមថា មកវិញអង្គុយជួយលក់កាហ្វេអ្នកផ្ទះនៅស្ពានបឹងសាឡាង អរគុណបងស្រីហ្វេនកាហ្វេរាល់ថ្ងៃ 1ថ្ងៃទិញកាហ្វេជិត10កែវ គាត់ជាហ្វេនលោកគ្រូផងដែរ គាត់ចង់ថតរូបជាមួយ អរគុណនូវការស្រលាញ់រាប់អាននិងគាំទ្រឥឡូវគាត់រអ៊ូថាមិចមិនទាយអោយគាត់តាំងពីម្សិលមិញដល់ពេលនេះនៅមិនទាន់ទាយអោយគាត់ទៀតហិហិចាំបន្តិចទៅមានទៅណាហាសហាសហា។
ភ្នំពេញ ៖ លើទំព័រហ្វេសប៊ុកលោក ហេង ឡុង ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម បានឲ្យដឹងនូវដំណឹងដ៏ក្រៀមក្រំ ខណៈឪពុកធំរបស់លោក បានមរណភាព ក្នុងសំណេររៀបរាប់ឲ្យដឹងទាំងសោកស្ដាយថា «អ៊ំប្រុសបង្កើតជាទីស្រឡាញ់របស់ខ្ញុំ បានឃ្លាតទៅឆ្ងាយរហូតហើយ អ៊ំមិនដែលរអ៊ូរឿងពិបាកចិត្តទាំងឡាយឱ្យប្រពន្ធកូនក្មួយៗបានដឹងឡើយ។ សុំវិញ្ញាណក្ខន្ធអ៊ំទៅដោយស្ងប់ចិត្តចុះ បើមានជាតិក្រោយមែន ខ្ញុំសុំកើតជាក្មួយរបស់អ៊ំទៀត ហើយសុំឱ្យអ៊ំមានអាយុវែងជាងនេះ»។
បន្ថែមលើនេះប្រភពពីគណនីឈ្មោះ Hen Nganna ក៏បានបញ្ជាក់លម្អិតពីកម្មវិធីក្នុងពិធីបុណ្យសពនេះក្នុងសារអំពាវនាវថា «លោក ហ៊ិន ហាវ៉ាន់ ជាអតីតមន្ត្រីជលផលខេត្តព្រៃវែង បានទទួលមរណភាពដោយរោគាពាធ ក្នុងជន្មាយុ ៦៧ ឆ្នាំ កាលពីថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ៣ រសៀល កន្លងទៅ។ អាស្រ័យហេតុនេះ យើងខ្ញុំជូនជាព័ត៌មាន ដល់សាច់ញាតិ បងប្អូន និងមិត្តភក្តិ ទាំងអស់បានជ្រាប។ សពតម្កល់នៅភ្នំពេញ ផ្ទះលេខ៩ ក្រុម៣៤ ផ្លូវលេខ២០៧ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង...
ភ្នំពេញ ៖ នៅមុននេះបន្ដិចលើទំព័រហ្វេសប៊ុកលោក ហេង ឡុង ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម បានបង្ហាញពីការបញ្ចប់រឿងរ៉ាវ រួម អ៊ឹម ជីវ៉ា ក្នុងអត្ថន័យទាំងស្រុង «អ្នកនាង ចន ច័ន្ទលក្ខិណា និងខ្ញុំបាទ ក្នុងនាមជាថ្នាក់ដឹកនាំសមាគមទាំងពីរ យល់ព្រមអធ្យាស្រ័យចំពោះប្អូនប្រុស អ៊ឹម ជីវ៉ា ដោយយល់ព្រមដកពាក្យបណ្ដឹង ក្រោមហេតុផលដូចប្អូនបានបញ្ជាក់យ៉ាងលំអិតចំពោះការយល់ច្រឡំមកលើពួកខ្ញុំទាំងពីរ។ ប្អូនក៏បានបញ្ជាក់ដែរថា ពួកខ្ញុំទាំងពីរគ្មានចេតនាអាក្រក់ទៅលើរូបប្អូនទេ ការប្ដឹងនេះគ្រាន់តែចង់ការពារភាពស្អាតស្អំរបស់យើងតែប៉ុណ្ណោះ»។
បន្ថែមលើនេះ ប្រធានក្រុមប្រឹក្សាភិបាលសមាគមសិល្បករខ្មែរខាងលើក៏ភ្ជាប់ទៀតថា «សង្ឃឹមថា ឆ្លងកាត់រឿងមួយនេះ បងប្អូនសិល្បករសិល្បការិនីដទៃទៀត សូមមេត្តាយោគយល់ និងបញ្ឈប់ការសង្ស័យផ្សេងទៀត ដែលធ្វើឱ្យសាធារណជនបន្តយល់ច្រឡំ និងមិនពេញចិត្តនៅពេលដែលរឿងបែបនេះកើតឡើងនៅក្នុងសង្គមសិល្បៈ។ ខ្ញុំពិតជាទទួលរងសម្ពាធខ្លាំង នៅពេលដែលយើងដឹងច្បាស់ថា ពួកគាត់ទាំងអស់គ្នាមានការសង្ស័យមកលើរូបខ្ញុំ ប៉ុន្តែផ្អែកទៅលើលក្ខខន្តិករបស់សមាគម គឺអនុញ្ញាតឱ្យតែអ្នកដែលមានកាតព្វកិច្ចប៉ុណ្ណោះក្នុងការទទួលបានរបាយការណ៍ចំណូលចំណាយរបស់ "មូលនិធិសិល្បៈចាស់ជរា"។ សុំប្អូន អ៊ឹម ជីវ៉ា ទទួលនូវការរាប់អានពីបងទាំងពីរ»។