Home អ្នកនិពន្ធ ប្រកាស​ដោយ សីហៈ

សីហៈ

823 ប្រកាស 0 យោបល់
ស្វាយរៀង ៖ ផ្ទុះក្ដីសាទរ​ពីសំណាក់​អ្នកប្រើប្រាស់បណ្ដាញសង្គម​ ខណៈ​លេចឡើង​នូវគូស្នេហ៍​ពី​បុព្វេ​ខុសវ័យ​ដូចម្ដាយ កូន ដោយខាងប្រុសមានវ័យ​ប្រមា​ណ ៤៨ឆ្នាំបាន​លួចស្នេហ៍ដក់ចិត្ត​ជាមួយ​នារី​វ័យ៧២ឆ្នាំ និងបានរៀបចំ​ពិធីមង្គល​ការ​នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ នេះ នៅផ្ទះខាង​នារីក្នុងភូមិទួលអង្គប់ ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ ប្រភពពីសារព័ត៌មានក្នុងស្រុកបានបញ្ជាក់ឲ្យដឹងថា កូនកំលោះមានឈ្មោះ អ៊ុង វុន្ថា អាយុ ៤៨ឆ្នាំ មានទីលំនៅភូមិប្រាសាក់ ឃុំប្រាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ឯកូនក្រមុំ ឈ្មោះ កើត ឡាត អាយុ៧២ឆ្នាំ ខណៈកូនកម្លោះបានប្រាប់​ដើមចមថា គាត់បានស្រលាញ់ស្ត្រីមេម៉ាយកូន ២នាក់ ខាង​លើ​ តាំងពីមុនបុណ្យភ្ជុំបិណ្ឌមក​ម្ល៉េះហើយក៏ជាការស្រលាញ់កើតចេញពីចិត្ត និងចិត្តតែម្តង។ ប្រភពដដែល​បានបន្ថែមសម្ដីកូនកម្លោះវ័យជ្រេខាងលើថា កាលដែលស្រលាញ់គ្នានេះ ក៏មានកូ​នៗជំទាស់ដែរ ក៏ប៉ុន្តែមិនអាចបំបែ​ក​​ស្នេហា​​នេះបានឡើយ ព្រោះយល់ចិត្តគ្នា​ទៅហើយ។...
ភ្នំពេញ ៖ តារាសម្ដែងស្រីល្បីច្រើនឆ្នាំចំណាំបានត្រង់សាច់ណែន សំបុរស ស៊ុំ សុម៉ាលី ទើប​តែ​​ផ្ទុះ​រឿងរ៉ាវបែកបាក់ស្វាមី​ ស្ម័គ្រជាប់ឈ្មោះ​មេម៉ាយសាច់ក្រអូប​ស្ពាយ​កូនមួយ​មកតាម ថែមបានប្រកាស​ដើរលើវិថីសិល្បៈដែល​ធ្លាប់សាងកេរ្តិ៍អស់​កាលច្រើន​ឆ្នាំគួរ​សម ផ្ទុះនូវក្ដីសាទរពីមហាជន ខណៈ​អ្នកគាំទ្រជាច្រើនក៏ធ្លាប់​បានរំឭកឈ្មោះនាង​ជារឿយៗផងដែរ។ ប៉ុន្តែ​អ្វីដែលកាន់តែពិសេសលើសរំពឹង​ ស្របការវិល​លើ​​ផ្លូវ​ធ្លាប់ដើរកាត់ព្យុះភ្លៀងច្រើនខែថ្ងៃ​មក ពេ​ល​នេះ​​ក៏លេចដំណឹងថានាង​ត្រៀមលេចក្នុង​រឿងថ្មី​របស់​ផលិតកម្ម​មហាហង្ស​ ហើយការ​មកវិញ​លើកនេះ​​ត្រូវនាង​បង្ហើបថា មានក្ដីរំពឹង​ខ្ពស់ក្នុងការស្ដារប្រជាប្រិយ និងត្រូវអតីតអ្នកធ្លាប់គាំទ្រ​បើក​បេះដូង​ទទួលយកនាង​ដាក់វិញផង ក្នុងនោះនាងដើរជាតួកម្សត់​សម្រាប់ផលិតកម្ម​របស់លោក អ៊ិន សុភិន។
ជប៉ុន ៖ យោងតាមការចេញផ្សាយពីReuters ដែលសម្រួលដោយសារព័ត៌មាន​ក្នុង​ស្រុកនា​ថ្ងៃ​អាទិ​ត្យ​ ទី១៣ ខែតុលា ឆ្នាំ២០១៩ នេះបានឲ្យដឹងថា ចំនួនមនុស្សស្លាប់​ដោយសារ​ព្យុះទីហ្វុង​ដ៏កំណាច Hagibis នៅក្នុងប្រទេសជប៉ុន បានកើនដល់ ៥នាក់ ខណៈ១៧នាក់បាត់ខ្លួន និងជាង​១០០នាក់​ផ្សេង​​​ទៀត​រងរបួស។ ប្រភពដដែល​បានបញ្ជាក់បន្ថែមថា ផ្ទះច្រើនជាង ២៧០,០០០ខ្នង គ្មានអគ្គិសនី​ប្រើ​ប្រាស់ ហើយ​មនុស្សរាប់លាននាក់ ត្រូវបានជម្លៀសទៅកាន់កន្លែង​មានសុវត្ថិភាព ស្រប​ពេលអាជ្ញាធរជប៉ុន កំពុង​បន្តប្រតិបត្តិការជួយសង្រ្គោះ និងស្វែងរកមនុស្សបាត់ខ្លួន ឯមធ្យោបាយធ្វើដំណើរនានា រួមទាំង​ជើងហោះហើរ នៅក្នុងស្រុកជាច្រើនត្រូវបាន​លុប​ចោល ឬផ្អាកជាបណ្ដោះអាសន្នផងដែរ។
ព្រៃវែង ៖ នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ នេះឯកឧត្តម ស សុខា បានអញ្ជើញចូល​រួម​ពិធី​អប់រំច្បាប់ចរាចរណ៍ និងចែកមួកសុវត្ថិភាព ដល់ពុកម៉ែបងប្អូន ប្រជាពលរដ្ឋ យុវជន យុវនារី និងសិស្សានុសិស្ស នៅស្រុកស្វាយអន្ទរ ដែលរៀបចំដោយ​ក្រុមការងារសម្របសម្រួល គាំទ្រ ឧបត្ថម្ភសកម្មភាពយុវជនខេត្តព្រៃវែង។ ក្នុងឱកាស​ដ៏វិសេសវិសាល​នេះ ក្រៅពីវត្តមានគណៈអធិបតី សិស្សានុសិស្ស អាជ្ញាធរ ក៏មាន​ការចូលរួមពីសិល្បករ​ខ្មែរ ក្រោមកិច្ចសហការជាមួយសមាគមសិល្បករខ្មែរ និង​បានចែកជូន​មួកសុវត្ថិភាពដល់ប្រជាពលរដ្ឋ យុវជន យុវនារី និងសិស្សានុសិស្ស ចំនួន ៤០០មួក ផងដែរ។
ជប៉ុន ៖ ខណៈប្រទេសជប៉ុន​កំពុង​រងគ្រោះពីព្យុះ ធ្វើឲ្យពិភពលោក​បាន​ចូលរួមបន់ស្រន់​ឲ្យប្រទេស​មួយនេះ​ឆាប់រួចផុត​ ស្របពេលដែលទំព័រហ្វេសប៊ុកឈ្មោះ ​Meng Costa page បំណងល្អពីខ្ញុំ បានបង្ហាញ​រូបភាព​ច្រើនសន្លឹកគួរស្រក់ទឹកភ្នែក​បង្ហាញពីជនជាតិ​ខ្មែរ​​យើងដែលទៅរស់នៅ និងធ្វើការ​ឯជប៉ុន ត្រូវ​បានជម្លៀស​ដើម្បីជៀសផុតពី​គ្រោះ​ថ្នាក់​​ដ៏​កំណាចមួយនេះ។ ក្នុងរូបភាពរាស្រ្ដ​ខ្មែរ​ឯប្រទេសជប៉ុនទាំង​នៅផ្ដុំ​គ្នា​គ្រា​ទើប​រួចផុត​ពីភាពភិតភ័យ​ប្រភព​បញ្ជាក់​ឲ្យដឹង​ច្បាស់ថា «​13/10/2019នេះជាលើកដំបូងហើយសម្រាប់​ពួកខ្ញុំ​ដែលត្រូវរត់​ចោល​ផ្ទះទៅ​រកកន្លែង​ដែលមានសុវត្ថិភាពដោយសារតែមានព្យុះ និងទឹកជំនន់ដូច្នេះ​ហើយសម្រាប់​អ្នកនៅជប៉ុន​ទាំងអស់​សូមប្រុង​ប្រយ័ត្ន​ទាំងអស់គ្នាផងពេញមួយយប់​ហើយពួកខ្ញុំ​គេងអត់លក់ទេ​ដោយសារតែភ័យខ្លាំង​ពេក និងប្លែកកន្លែងទៀតទៅចោល​ផ្ទះតែមួយយប់សោះនឹកផ្ទះជិតងាប់ហើយ។ ហើយអាឡូវ​នៅចាំមើល​យប់នឹងទៀតមិ​ន​ដឹ​ងម៉េច​ទេនេះហើយរសជាតិជីវិតមកធ្វើការនៅស្រុកគេអ្នកដឹងបានដឹង អ្នកដែល​មិនដឹងគ្មានថ្ងៃយល់អារម្មណ៍មួយនឹងទេសូមសំណាងល្អនឹងមានសុវត្តិភាពគ្រប់ៗគ្នាpray for in Japan»។
ភ្នំពេញ ៖ មហាជន​ ពិសេសក្រុមអ្នកគាំទ្រវិស័យចម្រៀង K-POP កម្ពុជាបានបង្ហាញ​នូវក្តីរីករាយលាយឡំអារម្មណ៍​រំភើប ក្រុម OMG ដែលតំណាងឲ្យកម្ពុជា បានឡើង​បង្ហាញ​សមត្ថភាពយ៉ាងរស់រវើកក្នុងព្រឹត្តិការណ៍ដ៏ធំមួយ នៅកូរ៉េខាងត្បូង​មាន​ឈ្មោះថា «K-pop World Festival» ដោយបាននាំយកទាំង​ទង់ជាតិកម្ពុជា ទៅបង្ហាញ​លើឆាក​អន្តរជាតិ​យ៉ាង​ទាក់​ទាញ។ ព្រឹត្តិការណ៍ «K-pop World Festival» នេះត្រូវបានរៀបចំឡើងនៅរាត្រីថ្ងៃទី១១ ខែ​តុលា ឆ្នាំ២០១៩ នៅប្រទេស​កូរ៉េខាងត្បូង ដោយមានការចូលរួមពីសំណាក់តារាល្បីៗ តំណាងប្រទេសនីមួយៗចូលរួ​ម​យ៉ាងច្រើនកុះករក្នុងនោះ កម្ពុជាមានក្រុមរាំនារី OMG ធ្វើជាតំណាង និងបានបង្ហាញក្បាច់រាំ cover បទចម្រៀងចំនួន៣បទ Fancy, love shoot និង Fire ដែលបាន​ទទួល​ភាព​សប្បាយ​រីករាយ សំឡេ​ងស្រែកហោរកញ្ជ្រៀវ​ជាមួយ​​ក្បាច់​រាំ​យ៉ាង​រស់​រវើក​ពី​សំណាក់​ក្រុម​រាំនារី​កម្ពុជាហើយនោះ ក្រុមអ្នក​គាំទ្រ​កាន់​តែរំភើប និង​មាន​មោទកភាព​ជា​ខ្លាំង ក្រោយ​ទង់ជាតិ និង​ប្រាសាទ​នៃ​ប្រទេស​កម្ពុជា​​បាន​បង្ហាញ​យ៉ាង​ច្បាស់​ៗ ធំ​ៗលើ Screen នៃឆាក​ប្រគំ​តន្ត្រី ដោយ​រួម​ទាំង​មាន​ក្រុម​ចម្រៀង​ស្រី​កូរ៉េ​ដ៏​ល្បី ITZY ចេញ​មុខ​ផ្ទាល់​...
ជប៉ុន ៖ កាលពី​ព្រឹកថ្ងៃសុក្រ ទី១១ ខែតុលា ឆ្នាំ២០១៩​ម្សិលមិញ​នេះបើតាមការ​ចេញ​ផ្សាយ​ដោយ​សារ​ព័ត៌មានអន្តរជាតិ Sputnik បានឲ្យដឹង​ថាក្រុមហ៊ុន​អាកាស​ចរណ៍​ជប៉ុនត្រូវបា​នផ្អាករាល់​ជើង​ហោះ​ហើរទាំងអស់នៅក្នុងស្រុក ដែលគ្រោងចាកចេញ​ពីអាកាសយានដ្ឋា​នទីក្រុងតូ​ក្យូ ខណៈ​សេវាកម្ម​ធ្វើ​ដំណើរ និងដឹកជញ្ជូន​តាមរថភ្លើងក៏ត្រូវផ្អាកសកម្មភាពជា​បណ្ដោះអាសន្នផងដែរ ដោយសារ​ព្យុះទីហ្វុង ហាជីប៊ីស (Hagibis) កំពុងសំដៅមកវាយប្រហារប្រទេសជប៉ុន នៅចុងសប្ដាហ៍នេះ។ បើតាមអាជ្ញាធរឧតុនិយមជប៉ុន ព្យុះទីហ្វុង Hagibis ត្រូវ ​វាយប្រហារតំបន់ភាគខាងលិច និងភាគ​ខាងកើតនៃប្រទេស ជប៉ុន ពីថ្ងៃសៅរ៍រហូតដល់ថ្ងៃអាទិត្យចុងសប្ដាហ៍នេះ ជាមួ​យ​​ល្បឿន​ខ្យល់បក់​បោក ប្រមាណ ២២៥ គីឡូម៉ែត្រក្នុងមួយម៉ោង ព្រមទាំង​អាច​បង្កជា​គ្រោះទឹកជំនន់ និងគ្រោះរអិល​បាក់ដីទៀតផង។ ដោយឡែកប្រជាជន​រស់នៅ​តំបន់​ចំពោះ​មុខព្យុះ ត្រូវបានជម្លៀសខ្លួន ទៅរកទី​កន្លែង​មានសុវត្ថិភាព​ជាបណ្តោះ​អាសន្ន​ផង​ដែរ ខណៈមកដល់ព្រឹកនេះវេ បសាយ របស់ជប៉ុន បានបង្ហោះវីដេអូ​អំពីសកម្មភាព នៃ​ការចូលមកដល់នៃព្យុះកំណាចនេះហើយ ពិតជាគួរឲ្យរន្ធត់​ជាទីបំផុត។
ភ្នំពេញ៖ ពលរដ្ឋបានបង្ហាញនូវក្ដីភ្ញាក់ផ្អើលជាខ្លាំង ខណៈកាលពីវេលាម៉ោង​០៩យប់​ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ មានករណីបុរសជនជាតិចិនម្នាក់ ត្រូវបានគេសង្ស័យថា ប្រើប្រាស់គ្រឿងញៀន​លើស​កម្រិត បានឡើងលើអគារបំរុងលោតសម្លាប់​ខ្លួននៅ​ចំណុច​មុខព្រលានយន្តហោះពោធិ៍ចិនតុង ក្នុងសង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ភ្លាមៗក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចបានចុះមកធ្វើអន្តរាគមន៍​ជួយសង្គ្រោះបុរស​ជនជាតិចិន​នោះ​កុំឲ្យលោតសម្លាប់ខ្លួន បន្ទាប់មកក៏បញ្ចូនជនរងគ្រោះទៅទីបញ្ជា​ការដ្ឋានកង​រាជអាវុធហត្ថរា​ជ​ធានីភ្នំពេញ ដើម្បីធ្វើការអប់រំណែនាំ និងបន្សាបគ្រឿងញៀន៕
ភ្នំពេញ ៖ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ ២០១៩ នេះនាសមាគមសិល្បករខ្មែរ លោក សុវណ្ណ ឫទ្ធី ហៅលោកតាតាវ៉ិចទ័រ ជាតំណាងសមាគម បានជូនអំណោយអង្ករ និងថវិកា​មូលនិធិ​សិល្បក​រចាស់​ជរា ប្រចាំខែដល់សិល្បករ៣រូបគឺលោកតា ស្មាញ, លោកយាយ សូ សំអឿន និងអ្នកនាង អ៊ុំ គន្ធា ដែលពួកគាត់មានជំងឺប្រចាំកាយ និងជីវភាពខ្វះខាត។ សមាគមសិល្បករខ្មែរ សូមគោរពថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ដែលបាន ជួយឧបត្ថម្ភ​ដល់ «មូលនិធិសិល្បករចាស់ជរា» ជាពិសេសសូមគោរពថ្លែង​អំណរគុណដល់សម្តេចតេជោ ហ៊ុន សែ​ន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ដែលបានឧបត្ថម្ភថវិកា ៥ម៉ឺនដុល្លារ ក្នុង១ឆ្នាំ ក្នុងរយ:​ពេ​ល ៥ឆ្នាំ, អ្នកឧកញ៉ា លាង ឃុន អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង និងអ្នកឧកញ៉ា ហុងពីវ អគ្គនាយក បុរីពិភពថ្មី...
ភ្នំពេញ ៖ កាលពីព្រឹក​ថ្ងៃទី០៨ តុលា កន្លងទៅនេះ​នៅឯ​ព្រលានយន្ដហោះអន្តរជាតិ​ភ្នំពេញ​​ស្រាប់តែ​មាន​នូវ​សកម្មភាព​ផ្អើលពេញ ខណៈ​បុរស​ម្នាក់​ដែលនៅក្បែរនោះ​រត់ភ្លែត​ទៅមើលផ្ទាល់ឃើញ​សក់​ក្រហម​ដូចភ្លើង មើលមកចំភ្លាត់សំឡេងដឹងច្បាស់ថា «នាយចឺម ទេតើ» ភ្លាមនោះ​ក៏មាន​ព័ត៌មាន​បង្ហើប​ថា នាយត្រូវចេញទៅច្រៀង និងសម្ដែង​នៅឯសហរដ្ឋអាមេរិក​ចំនួន​មួយខែឯណោះ។ ទន្ទឹម​ដំណឹង​ចេញ​ទៅកើបលុយ​ប្រទេសសំបូរដុល្លារ​នាពេលនេះ​ក៏ធ្លាយដំណឹង​ដ៏វិសេសកិត្តិយស​ចំពោះនាយចឺម​ថែមទៀត​ គឺនាយ​ត្រូវម្ចាស់​ Sponsor ធំ​ មក​ទទួល​ដល់​ព្រលាន​យន្តហោះតែម្ដង ដែល​ទឹកចិត្ត​ចំពោះ​ម្ចាស់បទ «អាងោះ» នាពេលត្រូវមជ្ឈដ្ឋាន​ហៅថា​ជាការឲ្យ​តម្លៃ និងយកចិត្ត​ទុកដាក់​ចំពោះ​សិល្បករខ្មែរ​យើង។