Home អ្នកនិពន្ធ ប្រកាស​ដោយ សីហៈ

សីហៈ

823 ប្រកាស 0 យោបល់
ភ្នំពេញ ៖ ខណៈបានវិវត្តន៍ខ្លួនមកដល់មាតុភូមិវិញក្រោមស្នាមញញឹមគួរឲ្យ​រំភើបហាក់បង្ហាញ​ពីភាពបាន​ធូរ​ស្រា​ល​ពីជំងឺដែលបានញាំញីដល់ជីវិតលោក យូណេស្កូ បានបញ្ជាក់ឲ្យដឹងតាមរយៈវីដេអូឡាយជាមួយលោក ហេង ឡុង ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គមនារាត្រីនេះ ថាជំងឺរបស់លោក បានធូរស្បើយហើយ​ក្រោ​យ​ឆ្លងកាត់ការសម្រាកព្យបាលនៅក្រៅប្រទេសជាច្រើនខែកន្លងទៅ។ ចំពោះថ្លៃចំណាយត្រូវបានតារាសម្តែងរូបនេះបញ្ជាក់ថាអស់ប្រមាណ៥ម៉ឺន​ដុល្លារឯណោះ ហើយថ្លៃចំណាយ​ទាំងនេះ​ក្រៅពីការជួយរបស់បងប្អូនមិត្ត​សិល្បៈ និងសប្បុរសជនបានជាងមួយម៉ឺនដុល្លារនោះ គឺសម្តេចតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាអ្នកចំណាយទាំង​ស្រុង ក្នុងនោះ​ការចំណាយ​របស់សម្តេចទាំងទ្វេមិនត្រឹមតែក្នុងរយៈពេល​លោកសម្រាកព្យាបាលនៅឥណ្ឌាឡើយ កាលលោកព្យាបាល​នៅ​មន្ទីរពេទ្យ​ក្នុង​ស្រុកក៏សម្តេចជាអ្នករ៉ាប់រងផងដែរ។ ជាមួយគ្នានេះតារាសម្តែងជួបរឿងកំសត់ព្រោះជំងឺយាយីជីវិតរូបនេះក៏បានបន្តប្រាប់ពីមូលហេតុដែលខ្លួនពាក់ម៉ាស់រហូតថា យោងតាមវេជ្ជបញ្ជាពីគ្រូ​ពេទ្យ​បានឲ្យលោកត្រូវពាក់ប្រហែល២ឆ្នាំឯណោះ ព្រោះការពាក់ម៉ាស់​នេះ​ដើម្បី​ការពារកុំឲ្យមេរោគដែលយើងមើលមិនឃើញឆ្លងចូល អាចបណ្តាលឲ្យ​សុខភាព​លោក​​ធ្លាក់​ចុះខ្សោយ​ខ្លាំង​។ ចំពោះរបបអាហារដែលលោកអាច​ទទួល ទានបាននោះគឺសាច់មាន់ និងត្រី ហើយតមខ្លាំងបំផុតនោះគឺ ស្រា ។ មកទល់ពេលនេះបន្ទុកក្នុងការចំណាយត្រូវបានតារាសម្តែងទទួលការ​សន្តោសពីសម្តេចប្រមុខដឹកនាំ​ប្រទេសរូប​នេះ​បានបន្ថែមថា លោកត្រូវ​ចំណាយ​ថ្លៃថ្នាំក្នុង១ខែអស់ប្រមាណ៣០០ដុល្លារ ដោយត្រូវលេបពេញមួយជីវិត​តែ​ម្តង។ ចំពោះថ្លៃចំណាយបន្ថែមនេះលោកថាក្រៅពីទទួលបានការ​ឧបត្ថម្ភពីសប្បុរសជន ក្រោយពេលអាការៈ​លោក​​កាន់តែធូរស្បើយលោកនឹង ធ្វើការងារដើម្បីទទួលបានចំណូលផ្គត់ផ្គង់ជីវភាព និងចំណាយលើថ្លៃថ្នាំ​ដែលត្រូវលេបពេញមួយជីវិតថែមទៀតផង។
ថៃ៖ ភាពច្រណែន និងខ្សិបខ្សៀវរបស់អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកបានកើតឡើង​ក្រោយពេលស្រ្តីជន​ជាតិ​ថៃ​ម្នាក់ដែលមានសម្រស់ពុំសូវគាប់ ប៉ុន្តែនាងទទួលបានការ ស្រលាញ់ថ្នមថ្នាក់ពីសង្សារ​យ៉ាងផ្អែ​មល្ហែម​ពិសេសនោះចំណងស្នេហ៍រវាងអ្នកទាំងពីរ ជាស្នេហាឆ្លងប្រទេសថែមទៀតផង។ យោងតាមការតបខមិនរបស់ស្រ្តីជនជាតិថៃរូបនេះជាមួយអ្នកលេងបណ្តាញសង្គមបានបញ្ជាក់ថានាង និង​សង្សា​​ររូបសង្ហារពុកចង្ការស្អាតនេះបានចាប់ផ្តើមរយៈពេល២ឆ្នាំហើយ ចំពោះសង្សារកំពូលដួងចិត្ត​នេះរូបគេ​ជា​ជនជាតិបារាំងទើបតែមានវ័យ២០ឆ្នាំតែប៉ុណ្ណោះ។ ជាមួយគ្នានេះស្រ្តីថៃត្រូវមហាជនហៅជាស្រ្តីមហា​សំណាង​រូបនេះក៏បានបន្ថែមថាក្តីស្រលាញ់មួយនេះបានកើតឡើងដោយចិត្ត និងចិត្តពុំមែនជាការបង្ខិតបង្ខំនោះឡើយ។  https://www.facebook.com/100006069105283/videos/2183889385156677/ https://www.facebook.com/100006069105283/videos/2184927691719513/
ភ្នំពេញ ៖ ក្រោយពេលដែលឪពុកម្តាយបានឃ្លាតចាកឆ្ងាយលែងត្រលប់ក្រុមគ្រួសារបង​ប្អូនតែងបង្ហាញក្តី​ស្រ​លាញ់​ចំពោះគ្នា ប៉ុន្តែរឿងរ៉ាវមួយនេះវិញបន្ទាប់ពីគ្មានឪពុកម្តាយ បង​ស្រីដែលមាននាទីមើលខុសត្រូវប្អូនៗ បែរ​ជាយកឱកាសចង់ច្បាមទ្រព្យដោយមិនញញើត និងគ្មានកេរ្តិ៍ខ្មាស។ តាមរយៈរូបភាព និងវីដេអូ ដែលបង្ហោះដោយម្ចាស់គណនីឈ្មោះ Samnang Love បាន​បង្ហោះសាររៀប​រាប់​អម​នឹងកាយវិការក្រអើតក្រទមថា «បងអើយបងស្រី​ បើបានជា​បោក​ប្អូនយកដីហើយ​នៅមករករឿង​ប្អូនហើយ​មក​ប្ដឹងប្អូនទៀត​ អាងតែ​ពុកម៉ែស្លាប់​អស់បង​ចេញ​ចរឹកស៊ីនម៉ង ចង់បានកេរ្តិ៍មកប្ដឹងប្អូនតើខ្ញុំបាន​កេរ្តិ៍ណា​អោយ​បើបងបោកអស់ហើយនឹង»។ ភ្លាមនោះម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Yann Ngoeun បានលើកយោបល់ដោយ​អធ្យា​ស្រ័យជាធំថា «បងប្អូន​គ្នា ដូច្នេះសម្រួលគ្នាទៅ! ខ្មាស់គេណាកុំដោយសារតែដុល្លារធ្វើឱ្យ​បងប្អូនបែកបាក់គ្នា!»។ ដំណាលគ្នានេះម្ចាស់​ហ្វេសប៊ុកដែលបានបង្ហាញរឿងនេះបានតប ភ្លាមថា «ចង់ណាស់លោកគ្រូ តែបងរបស់ខ្ញុំចង់ធ្វើបាបប្អូនៗ»។  https://www.facebook.com/100010368342717/videos/677138309308441/
ភ្នំពេញ ៖ មកទល់ពេលនេះតារាចម្រៀងស្រី វី ឌីណែត ដែលត្រូវមហាជនទទួលស្គាល់ថា​នាងមានទេព​កោស​ល្យ​សិល្បៈខ្ពស់គួរកត់សម្គាល់​ ព្រោះនាងអាចក្រសោបបានទីផ្សារ​សិល្បៈច្រើនគួរសមនៅក្នុងទ្រនំហង្សមាស។ ទោះយ៉ាងណាកូនស្រីលោក ហួរ ឡាវី រូបនេះក៏បានរំឭកប្រវត្តិរបស់ខ្លួនដែលហក់ចូលវិថី​សិល្បៈនេះ ដោយថា​កាល​ណោះនាងចេះចេញរកលុយដើម្បីជួយដល់គ្រួសារតាំងពីអាយុ ១៥ ឆ្នាំមកម្ល៉េះ។ វី ឌីណែត ថ្លែងលើ​ហ្វេស​ប៊ុក​ដោយភាពក្តុកក្តួលថា « 15 ឆ្នាំ ហើយក៏ជា​ពេលដែលខ្ញុំស្គាល់ភ្លើងពណ៌​ព្រោះត្រូវ​ធ្វើការច្រៀង​តាមក្លឹប​ដើម្បី​ជួយដល់សេដ្ធកិច្ចគ្រួសារ»។ ភ្លាមៗក្រោយឃើញតារាទ្រនំហង្សមាសលើកឡើងដូចនេះអ្នកលេង​ហ្វេស​ប៊ុក​ជាច្រើន បានពោលឡើងថា នាងសាកសមជាកូនស្រីល្អក្នុងគ្រួសារមែន ពិតជាគួរយកគម្រូតាម»។
ភ្នំពេញ ៖ ក្មេងស្រី ម៉ីម៉ី ដែលមានវ័យទើបតែ៤ឆ្នាំតែបែរជួបជំងឺមហារីកធ្ងន់ធ្ងរដោយ​ជំងឺ​ដ៏​ញាំញីនេះបាន​ឆក់​យក​ភ្នែកម្ខាងរបស់នាងតូច​ដោយមានសាច់ដុះចេញពីភ្នែកបណ្តាល​ឲ្យនាងសល់ត្រឹមក្តីឈឺចាប់ជារៀងរាល់ថ្ងៃ ហើយក្រុមគ្រួសារ ព្រមទាំងសប្បុរសជននានា ក៏ព្យាយាមជួយសង្រ្គោះតាមរយៈផ្តល់ជាជំនួយ និងរកគ្រូពេទ្យ​ដើម្បី​ព្យាបាល​ឲ្យនាងដើម្បី បានជាពីជំងឺផងដែរ។ បន្ទាប់ពីការព្យាយាមមកទល់ពេលនេះ ម៉ីម៉ី បានទទួលការព្យាបាលបន្ថែមហើយ ដោយនាងទទួល​ការព្យាបាល​ពីសំ​ណាក់​ក្រុមគ្រូពេទ្យស្ម័គ្រចិត្តដែលមកពីអូស្រ្តាលី។ យោង​តាមការឲ្យដឹងពីសំណាក់លោក តាន់ គីមសួរ បាន​ថ្លែងឲ្យដឹងដោយក្តីរំភើបបែបនេះ​ថា «ក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីប្រទេសសូស្ត្រាលីមិនត្រឹមតែធ្វើការ​ពិនិត្យជំងឺ ម៉ីម៉ី ​ដោយ​មិនគិតថ្លៃទេដោយក្តីអាណិតពួកគាត់ថែមទាំងផ្តល់ថ្នាំពេទ្យដោយមិនគិតថ្លៃ​ និងថវិកា​មួយចំនួន​ទៀតផងដែរ»។  ជាមួយគ្នានេះបើសិនបងប្អូនចង់ផ្តល់ជំនួយដល់ប្អូនស្រីកំសត់នេះ អាចទាក់ទងទៅ​ម្តាយនាងផ្ទាល់តាមរយៈលេខទូរស័ព្ទ 093 273 101។
ភ្នំពេញ ៖ ខណៈដែលបុរសតែងខ្វាយខ្វល់រឿងវប្បធម៌លោក អាចារ្យធំ បានធ្វើការចែករំ​លែកនូវអត្ថបទ​ព័ត៌មាន​មួយ​ស្តីពី «មន្តអាគមខ្មែរកាប់មិនមុត» លើគណនីហ្វេសប៊ុករបស់​លោកនោះ ស្រាប់តែមានគណនីហ្វេសប៊ុក​មួយ​ឈ្មោះ Sor Vibol អះអាងថាខ្លួន​មាន​ពាក់ស័ក្តិ៣លើស្មា បានចូលមកខមិនឆ្លើយ​ឆ្លងដោយ​ចង់សាកកាប់​ទៅលើរូបលោក មិនតែប៉ុណ្ណោះជនជាទាហានមាននាទីបម្រើរាស្រ្តបែរប្រើសម្តីប្រមាថ និងឥរិយាបទដ៏​ស្មោគ​គ្រោក​រូបនេះក៏បា​នឆាតសារសម្លេងដោយប្រើពាក្យធ្ងន់ៗរហូតចង់​ប្រើកាំភ្លើង​ដែលខ្លួនមានយកមកបាញ់សម្លាប់ អាចារ្យធំ ថែមទៀតផង។ ទ្រាំទ្រនឹងពាក្យសម្តីប្រមាថដល់ជីវិត និងកេរ្តិ៍មរតកដូនតាមិនបានលោក អាចារ្យធំ ក៏បាន​លើកឡើងបែបហួស​ចិត្តថា «សូមស្ដាប់វីដេអូសម្លេងដែល បុគ្គលម្នាក់​ជាទាហាន​ពាក់ស័ក្តិ៣ Sor Vibol បានប្រមាថ​ដល់មរតកសាក់​យ័ន្ត្រ​បុរាណ​ដូនតាខ្មែរ ហើយបាន comment ដោយប្រើតួនាទីជាទាហានមកអាងគម្រាមប្រជាពលរដ្ឋ៖ «អញ​ទាហាន ទទួលពួកឯងបាន» និងបានឆាតមកគម្រាមខ្ញុំអាចារ្យធំផ្ទាល់ដោយប្រើពាក្យ បាញ់ កាប់ ប្រមាថជីវិត ដោយ​មានបក្សពួកចូលរួមផងដែរ»។ ជាមួយគ្នានោះ អាចារ្យធំ ក៏បានបន្តអំពាវនាវដោយក្តីបារម្ភថា «ខ្ញុំបាទ អាចារ្យធំ សូម​គោរពដល់ថ្នាក់ដឹកនាំ ឯក​ឧត្តម​នាយ​ឧត្តមសេនីយ៍ មេវីរៈ ដែលមានជននេះក្នុងជួរអង្គភាព មេត្តាមានចំណាត់ការបន្ទាន់ និងជួយរក​យុត្តិ​ធម៌​ដល់រូបខ្ញុំបាទផង ដែលទាហាន Sor Vibol នេះបានគម្រាមកំហែង យាយី អាយុជីវិតខ្ញុំផ្ទាល់​ដោយចង់មក​រក​​ខ្ញុំដល់ផ្ទះ ចង់ កាប់ បាញ់សម្លាប់»។   https://www.facebook.com/100004641571320/videos/1079458512218858/ https://www.facebook.com/100004641571320/videos/1079458995552143/
ភ្នំពេញ ៖ លោកយាយលោកតាពីរនាក់ដែលត្រូវអ្នកលេងបណ្តាញសង្គមជាច្រើនបានហៅ​ថា ជាគូស្នេហ៍វ័យ​ចំ​ណាស់ ក្រោយពេលពួកគេបានឃើញវីដេអូស្តីពីសកម្មភាព​លោក​យា​យសំរាន្តកើយលើភ្លៅដ៏កក់ក្តៅ​របស់វីរ​បុរស​របស់ខ្លួនក្នុងដំណើរកំពុងស្ថិតលើឡាន ជាង​នេះទៀតក៏មានមិត្តយុវវ័យខ្លះបានបង្ហាញក្តីអៀនប្រៀន និង​ច្រណែនដ្បិតចង់បាន​ស្នេហា កក់ក្តៅដល់ចាស់កោងខ្នងដូចទៅនឹងលោកយាយ និងលោកតាផងដែរ។ រំលេចសារខ្លីមានន័យចាក់ដោតអារម្មណ៍របស់អ្នកលេងបណ្តាញសង្គមម្ចាស់ទំព័រហ្វេសប៊ុកដែលបានបង្ហោះវីដេអូ​នេះឡើងបានរៀបរាប់ដោយក្តីរំភើបឥតគណនាថា «ពីក្មេងពួក​យើង​ស្រលាញ់គ្នា និងស្វីតជាមួយគ្នា​ពេល​ចាស់​​សុំស្វីតម្តងទៀតមិនចាញ់ក្មេង​ប៉ុន្មាន​ទេ»។ រំពេចឃើញទិដ្ឋភាពដ៏សែនកក់ក្តៅ និងបង្ហាញក្តីស្រលាញ់ដ៏ជ្រាលជ្រៅបែបនេះម្ចាស់​គណនីហ្វេសប៊ុក​មួយបែរ​ជា​ពោលទាំងក្តុកក្តួលលាយឡំដោយទឹកភ្នែកបញ្ជាក់ពីភាពនឹក រឭកថា «ឃើញលោកយាយ និងលោកតា​ស្រ​លាញ់​គ្នាខ្លាំងដូចនេះ ខ្ញុំពិតជានឹកដល់ពុក ម៉ែខ្ញុំណាស់ ដ្បិតគាត់បានចាកចេញពីកូនៗ និងចៅៗមែនតែ​ការ​ចង​ចាំ​នេះ​នៅតែដក់​ដាម​ក្នុងដួងចិត្ត​ជារៀងរហូត»។  https://www.facebook.com/amomoraofficial/videos/276719319585178/
ភ្នំពេញ ៖ តាមការសន្យា និងការគ្រោងទុក្ខកំពូលតារាចម្រៀងកំពុងក្រសោបបានប្រជា​ប្រិយ​​ទាំ​ង​សិល្បៈ និង​ជំនួញ លោក ខេមរៈ​ សិរីមន្ត ថាលោកនឹងសាងកេរ្តិ៍ឈ្មោះ ​និង​ប្រវត្តិសាស្រ្តថ្មីសម្រាប់ជាតិ​តាមរយៈ​ការចាប់ដៃ​គ្នា​ច្រៀងជាមួយតារាចម្រៀងដ៏ ល្បីរបស់​ប្រទេស​ថៃគឺលោក ទីក ស៊ីរ៉ូ។ ដូចការរំពឹងទុកបទថ្មីមួយបទយ៉ាងល្អឯកដែលច្របាច់បញ្ចូលគ្នាជាពីរភាសាមានចំណងជើងថា «SAD MAN» បានបង្ហាញខ្លួនឡើងធ្វើឲ្យមានការភ្ញាក់ផ្អើលខ្លាំងដ្បិតក្រៅពីសំឡេង​យ៉ាងពិរោះក្រអួនក្រអៅពីសំណាក់លោក ខេមរៈ សិរីមន្ត ច្រៀងជាខេមរភាសា និងលោក ទីក ស៊ីរ៉ូ ច្រៀងជាភាសាថៃ ក៏មានឈុតឆាក​សម្តែងយ៉ាង​រស់​រវើក​ថែមទៀតផង។ គ្រាន់​បទនេះបានចេញលើបណ្តាញសង្គមមិនទាន់បានប៉ុន្មានផងម្ចាស់គណនីមួយបាន​ពោល​ឡើងយ៉ាងរីករាយលាយឡំដោយក្តីរំភើបចេញពីចិត្តថា «ពិតជាអស្ចារ្យណាស់ដែល Idol ទាំងពីររួមគ្នា​បង្កើត​ទំនាក់ទំនង និងប្រវត្តិសាស្រ្តថ្មី «តន្រី្ដជាសន្ដិភាពផ្លូវចិត្តដ៏ល្អ»។ https://www.youtube.com/watch?v=1ePN_hu3yZs
ភ្នំពេញ ៖ ខណៈដែលជិតក្លាយជាប្អូនថ្លៃថៅកែហង្សមាសក្រោយភ្ជាប់ពាក្យរួចហើយនោះ ឱក សុគន្ធកញ្ញា កាន់​តែ​មានភាពមមាញឹកខ្លាំងឡើងៗ ដ្បិតការងារសិល្បៈមានច្រើនហូរ ហែ រីឯមុខជំនួញរឹតតែរីកដុះដាលដូចផ្សិត។ ស្របពេលភាពជោគជ័យខ្លាំងក្នុងវិថីសិល្បៈ​ និងជំនួញផងនោះថ្ងៃនេះគេក៏បានឃើញតារា ចម្រៀងស្រីម្ចាស់បទ «នឹកផ្ទះ» ស្រាប់តែដាក់ចិត្តដាក់កាយសរសេរបរិយាប្រាប់ពីអ្នកដែល នៅពីក្រោយភាពជោគជ័យ​នាងអម​ជាមួយ​រូបភាព និងសារខ្លីថា «ជំនួយ​ការ​ដ៏ល្អ​ឥត​ខ្ចោះ....!»។ យ៉ាងណាមិញជំនួយ​ការដែលតែង​ផ្តល់ភាព​ទុក​ចិត្តឲ្យនាងពេលនេះគឺជា ម៉ូដែលទូរស័ព្ទសាមសុងដែលនាងជាទូតសុច្ឆន្ទៈតែប៉ុណ្ណោះ។
ភ្នំពេញ ៖ រំពេចរឿងរ៉ាវម្ចាស់ផលិតកម្មមហាហង្សបានជំពាក់លុយក្រោយបានបំពេញ ចប់ការងារ​ថតសម្តែង​ហើយ ណាក់ ស្រីណា ក៏បានកើតទុក្ខមិនសុខចិត្តបង្ហោះថ្លាថ្លែងហែក កកាយឲ្យមហាជន​បានដឹងអស់​តាមរយៈ​ហ្វេសប៊ុក ដ្បិតមកទល់ពេលនេះមាន​រយៈពេល​ជាងមួយឆ្នាំហើយតែមិនឃើញមានសំណងហើយក៏មានការ​ប្រតិកម្មពីភាគីជំពាក់នាងផងដែរ។ ជាថ្មីម្តងទៀតតារាសម្តែងស្រី និងពិធីការនីរូបស្រស់ ណាក់ ស្រីណា ក៏បានព្រលយសារខ្លី ក្នុងន័យឌឺដង​ទៅកាន់ម្ចាស់បំណុលនាងយ៉ាងចាក់ដោតនៅយប់នេះថា «រៀន​ភ្លេច​រឿង​ដែល​នាំឲ្យ​អ្នក​មួម៉ៅចិត្ត​ តែរឿង​ជំពាក់លុយគេ​ ហាមភ្លេច​ប្រយ័ត្នមានកម្មពៀរ»។ គ្រាន់តែសម្តីរបស់តារា​ស្រីល្បីដើរតួឯករូបនេះបានបង្ហាញលើហ្វេសប៊ុកមិនទាន់ក្តៅ​ស្រួល​បួលផងអ្នកគាំទ្រនាង ម្នាក់បានចូលខមិនភ្លែតថា «និយាយចំៗចឹងហើយ​ឆាប់បានលុយ​មកវិញ» ។ ភ្លាមនោះមិន​ឲ្យចាញ់ចិត្តដ្បិត​កំពុង​ក្តៅរឿងគេជំពាក់ផងនោះ ណាក់ ស្រីណា ឆ្លើយភ្លាមថា «លុយយើងទោះនៅអ្នកណា​ក៏នៅជាលុយ​យើង​ដែរតែគ្រាន់​យើងអត់អី​ចាយ​»។