Mao Dany
839 ប្រកាស
0 យោបល់
ភ្នំពេញ៖ នី រតនា ជាតារាចម្រៀងប្រុសដែលមានឈ្មោះល្បីល្បាញ និង មានការគាំទ្រច្រើនពីទស្សនិកជន និង ហ្វេនៗលោកផ្ទាល់ បើទោះបីពេលនេះ រូបលោកមានភរិយា និង កូនរួចយ៉ាងណាក្ដី ក៏លោកនៅតែទទួលបានប្រជាប្រិយភាពខ្លាំងដដែល។
ម្យ៉ាងវិញទៀត ពេលនេះរូបលោកទើបតែទទួលសមាជិកថ្មីគឺ ជាកូនស្រីដែលគួរឲ្យស្រលាញ់ ដោយពេលនេះកូនស្រីរបស់លោកមានអាយុ ជិន១ខួបហើយ។ បើក្រឡេកមកមើលពីជីវិតគ្រួសាររបស់ នី រតនា វិញ ឃើញថា រូបលោកជាមួយភរិយា និងកូនស្រីតែងតែបង្ហាញភាពផ្អែមល្ហែមចំពោះគ្នាគ្រប់ពេល។
ជាក់ស្ដែង ថ្មីៗនេះ នី រតនា បានបង្ហោះរូបភាពជាច្រើនសន្លឹកជាមួយភរិយាព្រមទាំងកូនស្រី ដែលសកម្មភាពទាំងនោះបង្ហាញឲ្យឃើញថា ពួកគេពិតជាមានសុភមង្គល ជាពិសេសបានបង្ហាញនូវស្នាមញញឹម និងក្ដីស្រលាញ់ចំពោះគ្នាទៅវិញទៅមក ហើយរូបភាពទាំងនោះអាចធ្វើឲ្យអ្នកគាំទ្រច្រណែនបាន ជាមួយជីវិតគ្រួសារលោកបាន។ជាមួយគ្នានេះដែរ ម្ចាស់បទ “កូនក្រមុំបងអើយ”រូបក៏បានភ្ជាប់ជាមួយសំណារថា...
រាជធានីភ្នំពេញ៖ កំពូលតារាចម្រៀងស្រីជួរមុខរបស់ផលិតកម្មរស្មីហង្សមាស អ្នកនាង ឱក សុគន្ធកញ្ញា ត្រូវបានមហាជន ចាប់អារម្មណ៍ជាខ្លាំង ជាមួយការរៀបចំខ្លួន ដែលឃើញគួរជាគយគន់ មិនថាសម្រស់ ក្នុងការតុបតែងមុខ ឬម៉ូតសម្លៀកបំពាក់។
អ្វីដែល ពិសេស នឹងប្លែកភ្នែកនោះ ម្ចាស់បទ« គេស្អប់យើងហើយ » រូបនេះ បានផ្លាស់ប្ដូរ ស្ទីលថ្មីក្នុងឈុតពណ៌ខ្មៅបង្ហាញក្នុងទឹកមុនរាងកាចបន្តិចដែលមើលទៅពិតជាស្រស់ស្អា បានធ្វើឲ្យ អ្នកម៉ាក់កូនមួយរូបនេះ កាន់តែលេចធ្លោគ្រប់ប៉ុស្តិ៍តែម្តង ជាមួយកាយវិការនៃស្ទីលថតរូប ជាពិសេសនោះ តារាស្រីរូបនេះបានលេងស្ទាយ៍ ក្នុងឈុត រ៉ូបវែងពណ៌ខ្មៅ ដែលចែងចាំង បានធ្វើឲ្យ សុគន្ធកញ្ញា ទាក់ទាញថែមមួយកម្រិតទៀត មិនសរសើរមិនបានតែម្តង។
គ្រាន់តែរូបភាពទាំងនេះ បានបង្ហោះលើបណ្ដាញសង្គមភ្លាម ក៏មានអ្នកគាំទ្រជាច្រើន លាន់មាត់សរសើរ...
តារាសម្តែងជើងចាស់ អ៊ឹម ផល្លា ទទូលបានប្រាក់ឧបថម្ភ ពីឯកឧត្តម ហ៊ុន ម៉ាណែត នឹងលោកជំទាវ និងសិល្បករសិល្បៈការនី
Mao Dany -
រាជធានីភ្នំពេញ៖ តារាសម្តែងជើងចាស់អ្នកមីង អ៊ឹម ផល្លា ដែលមីងគឺជាតារាសម្តែងជើងចាស់មួយរូបដែលទទួលបានប្រជាប្រិយភាពខ្លាំងនៅក្នុងខ្សែភាពយន្តអប់រំខ្លីៗ ដែលឆ្លុះបញ្ចាំងពីជីវិតរស់នៅប្រចាំថ្ងៃហើយតួដែលអ្នកមីង អ៊ឹម ផល្លា សម្តែងភាគច្រើនគឺដើរតួជាម្តាយ មានទាំងតួកំសត់ និងតួរកាចផងដែរ ។
យ៉ាងណាមិញបើទោះបីជាមានឈ្មោះបោះសំឡេងនៅក្នុវិស័យសិល្បៈក៏ពិតមែនប៉ុន្តែបើរក្រឡេកទៅលើជីវិតឯកជនរបស់តារាសម្តែងរូបនេះវិញឃើញថាពិតជាគួរឲ្យសង្វេគខ្លាំងណាស់ គាត់រស់នៅក្នុងជីវភាពលំបាករកព្រឹកខ្វះល្ងាចវ័យកាន់តែចាស់ការលំបាកកាន់តែច្រើន ហើយជារៀងរាល់ខែអ្នកមីង អ៊ឹម ផល្លា តែងទទូលបានប្រាក់ឧបថម្ភ ពីសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម ជារៀងរាល់ខែផងដែរ ។
ជាក់នៅមុននេះបន្តិចគេក៏ឃើញនៅណគណនីហ្វេសប់លោក សាយ សៀរ៉ា កញ្ញា នី មុន្នីនាថ តំណាងឲ្យឯកឧត្តម ហ៊ុន ម៉ាណែត នឹងលោកជំទាវ បាននាំយកថវិកាជួនអ្នកមីង អ៊ឹម ផល្លា ដោយក្នុងលោកបានសរសេរៀបរាប់ថា៖
ភ្នំពេញ៖ កាលពីប៉ុន្មានម៉ោងមុនេះ តារាសម្ដែងជើងចាស់ អ្នកនាង សូដា នីតា ទើបតែបានស្វាគមន៍សមាជិកថ្មីមកកាន់ជីវិតគ្រួសាររបស់នាង ដោយនាងទើបតែសម្រាលបានកូនប្រុសដំបូងទុកជាចំណងដៃជាមួយស្វាមីជាទីស្រលាញ់ ក្រោយអ្នកបានភ្ជាប់ពាក្យជាមួយគ្នា និងពរពោះជាច្រើនខែកន្លងមកនេះ។
ជាមួយនឹងដំណឹងដ៏សែនរីករាយនេះផងដែរ យើងឃើញថា គ្រប់បណ្ដាមហាជន ក៏ដូចជាហ្វេនៗទាំងអស់ បាននាំគ្នាផ្ញើពាក្យអបអរសាទរដល់តារារូបនេះគ្រប់គ្នា។ ពិសេសនោះ គឺអ្នកនៅក្នុងរង្វង់គ្រួសាររបស់តារាស្រីរូបនេះ ពួកគេពិតជាមានក្ដីត្រេកអរជាខ្លាំង ដោយបានឃើញក្មេងតូចដ៏គួរឲ្យក្នាញ់នេះ។ គួរបញ្ជាក់ផងដែរថា អ្នកនាង សូដា នីតា តារាស្តែង មានសាច់ដុំកង់ លោក យុទ្ធ ឋានៈ ពាក្យជាមួយគ្នាអស់រយៈជាច្រើនខែកន្លងមក៕
រាជធានីភ្នំពេញ៖ តារាចម្រៀងស្រីសម្លេងធ្ងន់ប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញា វី ឌីណែត ដែលគេស្គាល់ច្បាស់ថាជាកូនស្រីរបស់សិល្បកររៀមច្បង លោក ហួរ ឡាវី ពេលនេះកំពុងឡើងកូដខ្លាំង តាមរយៈការចេញនូវបទចម្រៀងផ្ទុះៗជាច្រើន និងការលេចមុខនៅក្នុងខ្សែភាពយន្តភាគរបស់ស្ថានីយទូរទស្សន៍ហង្សមាសជាច្រើនផងដែរ។
ជាក់ស្តែងនៅពេលថ្មីៗនេះ គេក៏ឃើញនៅគណនីហ្វេសប៊ុកកញ្ញា វី ឌីណែត បានបង្ហោះរូបភាពប៉ុន្មានសន្លឹកដោយកំពុងឈរបីសត្វឆ្កែមួយក្បាដោយបានភ្ជាប់ជាមូយសំណេរយ៉ាងចាក់ដោយថា ៖ “ពេលខ្លះក្ដីស្រលាញ់ ភាពស្មោះត្រង់ ការដឹងគុណ មនុស្សសម័យនេះអាចនឹងពិបាករកជាងសត្វឆ្កែទៅទៀត ព្រោះថាក្ដីស្រលាញ់ដែលឆ្កែមានលើម្ចាស់របស់ពួកគេគឺគ្មានថ្ងៃប្រែប្រួលឡើយ”។
ក្រោយឃើញ កញ្ញា វី ឌីណែត បង្ហោះសាយ៉ាងដូចនេះភ្លាម ក៏ឃើញមានអ្នកគាំទ្រជាច្រើន បានចូលមកខមិនបញ្ចេញមតិជាហូរហែរផងដែរ រហូតមានអ្នកបានខមិនថា “ច្រណែនឆ្កែណាស់”៕
ស្រស់អីយ៉ាងនេះ! រ៉ាប៊ី បញ្ចេញសម្រស់ក្នុងឈុតពណ៌ស្វាយស្អាតទាក់ទាញខ្លាំងមែនទែន
Mao Dany -
រាជធានីភ្នំពេញ៖ តារាចម្រៀងស្រី រាប៊ី កាន់តែល្បីល្បាញខ្លាំង ពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារតែ សមត្ថភាពច្រៀង និងគួបផ្សំនឹង រូបសម្រស់ស្រស់សោភា ថែមទៀតនោះ កាន់តែ ធ្វើឲ្យហ្វេន ពេញចិត្តពេញថ្លើម ពេញបេះដូងតែម្តង។
ប៉ុន្តែគេក៏ចាប់អារម្មណ៍ រឿងការតែងខ្លួនរបស់ តារាស្រីរូបនេះផងដែរ ដែលភាគច្រើន គេតែងតែឃើញនាង លេងឈុតបែបរឹបរាង មិនថាឈុតខោអាវ ឬក៏ឈុតរ៉ូបនោះទេ ហើយកាលពីថ្មីៗនេះ រាប៊ី បានធ្វើមហ្វេនៗមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយឃើញ តារាស្រីរូបនេះ បង្ហោះរូបភាពប៉ុន្មានសន្លឹកនៅគណនីហ្វេសប៊ុករបស់នាង ដោយក្នុងគេឃើញ កញ្ញា រាប៊ី បានស្លៀកឈុតរ៉ូបពណ៌ស្វាយ កំពុងឈរបង្អូតសម្រស់នៅលើទូក អមដោយទេសភាព កាន់តែធ្វើឲ្យ លេចចេញនូវរូបសម្រស់ និងរូបរាងរបស់នាង ថែមមួយកម្រិតទៀត ដោយសារតែរាងរបស់នាង ស្លីមស្អាត ដូច្នេះ រាប៊ី មិនខ្លាចក្នុងការបញ្ចេញរាងដ៏ស្អាតជាមួយនឹង ឈុតឡើយ ។
ក្រោយផ្ទុះរឿងក្រុមឧក្រិដ្ឋជនប្លន់ជំរិតទាប្រាក់ ១លានដុល្លារ ស្រាប់តែ គូម៉ា បង្ហោះសារបែបនេះ
Mao Dany -
រាជធានីភ្នំពេញ៖ ជឿជាក់ថាប្រិយមិត្តទស្សនិកជនប្រាកដជាបានជ្រាប់រួចមកហើយ កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី១ខែមិនា ឆ្នាំ ២០២១នេះ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំបញ្ជាផ្ទាល់ដោយ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដែលជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកប្រតិប្បត្តិការ ចុះបង្រាប់ ក្រុមឧក្រិដ្ឋជនក្នុងករណីប្លន់សម្លាប់រួចចាប់រំរិតទាមទាប្រាក់ ដែលមាទីតាងស្ថិតក្នុង បូរីអង្គរភ្នំពេញ ដោយស្ថិតក្នុងសង្កាត់ក្នុងភ្នំពេញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
យ៉ាងណាមិញក្រោយឃើញករណីបែបនេះតារាចម្រៀង របស់ផលិតកម្មថោន លោក គូម៉ា ក៏បានបង្ហោះសាររៀបរាប់ពីអារម្មណ៍ និងបានដាស់តឿនដល់យុវជនមួយចំនួនថា៖ “មនុស្សស្លាប់គឺផុតអស់ហើយ នៅឡើយតែសាច់ញាតិឪពុកម្ដាយបងប្អូនដែលជាអ្នកត្រូវរងទុក្ខ ជាពិសេសគ្មានម្ដាយឱពុកណាគាំទ្រ និងចង់អោយកូនដើរផ្លូវខុសទេកុំអោយហួសពេលនិងមានវិប្បដិសារី ក្នុងនាមជាកូនសូមសាងល្អផ្ដល់ស្នាមញញឹមអោយលោកពុក អ្នកម៉ែ ដឹងគុណលោកនិង ធ្វើខ្លួនជាមនុស្សល្អសម្រាប់គ្រួសារ សង្គមនិងប្រទេសជាតិ នៅអោយគេស្រលាញ់ ចាកចេញអោយគេអាល័យ (ដំបូន្មានរបស់លោកពុកខ្ញុំ)”៕
រាជធានីភ្នំពេញ៖ទោះបីតារាចម្រៀងវ័យក្មេងគឺកញ្ញា វីរៈ និច្ច ទើបឈានជើងចូលវិស័យសិល្បៈក៏ពិតមែន ប៉ុន្តែស្រីស្រស់រូបនេះកំពុងទទួលបានការគាំទ្រ និងប្រជាប្រិយភាពច្រើនគួរសមពីសំណាក់យុវវ័យហើយអ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍ទៀតនោះគឺ សម្រស់របស់នាងហាក់កាន់តែស្រស់ស្អាតពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេស្ទីលតុបតែងខ្លួនកាន់តែសិចស៊ីទាក់ទាញចិត្តអ្នកទស្សនាឲ្យស្លុងអារម្មណ៍គយគន់មិនដាក់ភ្នែកផងដែរ។
ជាក់ស្ដែងមុននេះ ស្រីស្រស់រាងស្រឡូនរូបនេះ បានបង្ហោះរូបភាពប៉ុន្មានសន្លឹកនៅគណនីហ្វេប៊ុករបស់ខ្លួនកំពុងឈរថតរូបតាចរាងនៅពីមុខឡានទំនើប អមដោយរូបរាងកាយស្រឡូនពាក់អាវពណ៌សាច់ខ្សែរតូចបញ្ចេញសាច់ដ៏សខ្ចីមួយល្វែងខាងឡើរួមជាមួយក្បាលពោះរាបស្មើគូនឹងជាមួយនិងខោការប៊យ រហែងបង្ហាញគល់ភ្លៅខ្ចីដូចបណ្ដូលចេក ថែមភ្ជាប់ដោយសំណេរខ្លីថា៖ “ថតបានតែកន្លៀតផ្ទះទេ ចេញក្រៅពាក់ម៉ាស់ហើយ ថែរទាំសុខភាពណាអ្នកទាំងអស់គ្នា ខ្ញុំបារម្ភ”៕
រាជធានីភ្នំពេញ៖ ទស្សនិកជនមួយចំនួនធំ ប្រាកដជាបានជ្រាបច្បាស់រួចមកហើយ ថាកាលពីមួយរយៈកន្លងទៅ តារាចម្រៀង និងជាតារាសម្ដែង លោក យូ ឌីស្កូ បានសម្រេចចិត្ត ទៅព្យាបាលជំងឺ នៅប្រទេសឥណ្ឌា ដើម្បីធ្វើការព្យាបាល វះកាត់ប្ដូរក្រលៀនថ្មី រហូតទទួលបានជោគជ័យ។ក្រោយព្យាបាល លោក យូ ឌីស្កូ មានទឹកមុខប្លែក ប្រែស្រស់ថ្លា និងមានសាច់ឈាមទ្រលុកទ្រលន់ ឡើងវិញ ជាងមុនឆ្ងាយណាស់ ខណៈដែលកន្លងទៅលោក យូ ឌីស្កូ មានរាំងកាយស្គមស្គាំង ពេលដែលជំងឺកំពុងតែវាយលុករូបលោក។
ជាក់ស្តែងនៅពេលថ្មីៗនេះ លោក យូ ឌីស្កូ បានធ្វើឲ្យមហាជននិង ហ្វេនៗផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លង ក្រោយលោកបង្ហោះរូបភាពមួយសន្លឹកនៅគណនីហ្វេសប៊ុផ្ទាល់ខ្លួន ដោយក្នុងទឹកមុខហាក់ដូចជាវិប្បត្តិក្នុងចិត្តមិនតែមិនហ៊ានបញ្ចេញឲ្យគេដឹង។
ដោយក្នុងតារាប្រុសរូបក៏បានភ្ចាប់ជាមួយសំណេររៀបរាប់ថា៖ “ហត់នឿយនឹងជីវិតរាល់ថ្ងៃណាស់...
រាជធានីភ្នំពេញ៖ កញ្ញា សុភ័ក្រ កុសុម៉ា បានទទួលការគាំទ្រ យ៉ាងខ្លាំងពី អាជីពជាពិធីការនីដែលប្រកបដោយ វោហាសព្ទ ចាក់ទឹកមិនលេច ព្រមទាំងជា តារាចម្រៀងដែលមានទឹកដម សម្លេងដ៏ពីរោះ គួរឲ្យចង់ស្ដាប់ផងដែរ។
បើនិយាយពី ស្ទាយ៍តុបតែងខ្លួនវិញ សុភ័ក្រ កុសុម៉ា តែងតែមាន ភាពទាក់ទាញយ៉ាងខ្លាំង និងមានការ លេងខ្លួនបែបប្លែកៗនិង ថ្មីៗជានិច្ច មិនដែលធ្វើឲ្យ ប្រិយមិត្តខកចិត្តនោះទេ។
ជាក់ស្ដែង ថ្មីៗនេះ នាងបានបង្ក ការភ្ញាក់ផ្អើល ដល់ហ្វេនៗ មួយទៀតហើយ ដោយបានតុបតែងខ្លួន យ៉ាងប្លែកភ្នែក ក្រោយឃើញ កុសុម៉ា បង្ហោះរូបភាពជាច្រើនសន្លឹកនៅគណនីហ្វេសប៊ុកផ្ទាល់ខ្លួន កំពុងឈរកាចរាងនៅមាត់សមុទ្រ ស្លៀកក្នុងឈុតពណ៌ខ្មៅ បញ្ចេញភាពស៊ិចស៊ី មួយកំណាត់ខាងក្រោយ យ៉ាងពេញទំហឹងតែម្តង។