Home អ្នកនិពន្ធ ប្រកាស​ដោយ Mao Dany

Mao Dany

839 ប្រកាស 0 យោបល់
រាជធានីភ្នំពេញ ៖ បន្ទាប់ពីបានវិវត្តខ្លួនមកជាតារាចម្រៀងអាជីពពេញលេញក្រោយបានចុះកុងត្រាជាមួយ​ផលិតកម្ម Galaxy Navatra ជីវិតថ្មីរបស់តារាចម្រៀង តន់ ច័ន្ទសីម៉ា បានធ្វើឲ្យនាងផ្លាស់ប្ដូរ ១៨០ដឺក្រេ យ៉ាងលឿនបំផុត។ មានអតីតកាល​ជាសិស្សជ័យលាភីស្មូតកំណាព្យលេខ១ ប្រចាំខេត្តតាកែវ ក្មេងស្រី​ម្នាក់នេះមិនធ្លាប់គិតឡើយថាអាចក្លាយខ្លួនជាតារាចម្រៀងល្បី ហើយអាចច្រៀងជាមួយកំពូលតារាចម្រៀង ព្រាប សុវត្ថិ ដូចសព្វថ្ងៃនេះ។ កញ្ញា តន់ ច័ន្ទសីម៉ា គឺជាក្មេងមាននិស្ស័យសិល្បៈតាំងពីកំណើត នាងមានកំណើតមកពីខេត្តតាកែវ​ដែល​មានឪពុកជាមន្ត្រីរាជការ ម្ដាយជាស្ត្រីមេផ្ទះ នាងជាកូនទី៣ ក្នុងចំណោម ៤នាក់ សុទ្ធតែស្រី។ដោយបងបប្អូនមាហាជនជាច្រើនធ្លាប់តែឃើញ តន់ ច័ន្ទសីម៉ា ​​ច្រៀងដោយអ្នកខ្លះមិនដែលដឹងពីអាយុពិតរបស់តារាស្រីរូបនេះឡើយ។ បើគិតមកពេលបច្ចុប្បន្ននេះតារាស្រីវ័យក្មេងដែលកំពុងឡើងកូដយ៉ាងខ្លាំងនៅក្នុងផលិតកម្ម Galaxy Navatra តន់ ច័ន្ទសីម៉ា ទើបតែអាយុ២២ឆ្នាំតែប៉ុណ្ណោះ ហើយសព្វថ្ងៃនេះ...
រាជធានីភ្នំពេញ៖ តារាចម្រៀងដ៏ល្បីល្បាញប្រចាំផលិតកម្ម សាន់ដេ គឺ លោក ខាន់ ជេមស៍ ដែលត្រូវបានមហាជន ទទួលស្គាល់ និង កោតសរសើរចំពោះស្នាដៃរបស់លោក នៅលើវិថីសិល្បៈ គួររំលឹកដែរថា តារាចម្រៀងរាងសង្ហាររូបនេះ មានសាងស្នាដៃជាច្រើនជូនមហាជនគ្រប់ស្រទាប់វណ្ណៈជាមួយបទចម្រៀងពីរោះរណ្តំដួងចិត្តអ្នកទស្សនាមិនចេះជិនណាយ ទាំងចម្រៀងចាស់ និង សមិទ្ធផលថ្មីបច្ចុប្បន្នរបស់លោក។ ដោយឡែកថ្មីៗនេះ ខាន់ ជេមស៍ បានធ្វើឲ្យហ្វេនៗចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ទ្ស​សនិកជន ខណៈដែលគេប្រទះឃើញ បទចម្រៀងមួយបទរបស់លោក បញ្ចេញនៅក្នុងផលិតកម្មសាន់ដេ ដែលមានចំណងជើងថា « Boy Loy   » គឺបទចម្រៀងរបស់លោក និងមានការច្រៀងរួមគ្នា ជាមួយកូនប្រុសសំណព្វចិត្តលោកដើម្បី​វាយ​​លុក​​ទីផ្សារ​​​ ចម្រៀង​នៅ​កម្ពុជា។ បើតាមការបង្ហោះបង្ហោះនៅគណនីហ្វេសប៊ុក របស់ ខាន់...
រាជធានីភ្នំពេញ៖ តារាសម្ដែងស្រី អ្នកនាង ម៉ាក សែនសូនីតា ហៅ តូតា  ក្រោយសម្រាលបានកូនប្រុសម្នាក់គួរឲ្យស្រលាញ់ ចូលមកក្នុងជីវិត បន្ទាប់ពីបានរៀបការកសាងជីវិតគ្រួសារអស់រយៈពេល២ឆ្នាំមកនេះ ឃើញថាជីវិតរបស់ស្រីកាន់តែមានសុភមង្គលយ៉ាងជាមួយនិងក្រុមគ្រូសាររបស់ ។ យ៉ាងណមិញ បើគិតពីរយៈពេលដែលតារាសម្ដែងស្រីរូបនេះ សម្រាលកូន មានរយៈពេលជិតមួយឆ្នាំហើយ ដោយមុននេះ អ្នកនាង ម៉ាក សែនសូនីតា បានបង្ហោះនូវរូបជាច្រើនសន្លឹកនៅគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់នាង ដោយតារាស្រីកូនមួយរូបនេះ កំពុងឈរថតរូបស្លៀកក្នុងឈុតឈុតប៊ីគីនី បញញ្ចេញភាពយ៉ាងពេញទំហឹង បង្ហាញសាច់ដ៏សខ្ចី នៅមាត់សមុទ្រអមដោយទេសសភាព យ៉ាងស្រស់ស្អាតផងនោះទើបធ្វើឲ្យ តារាស្រីរូបនេះកាន់តែមានភាពស្រស់ស្អាតទាក់ទាញ់ បើទោះបីជានាងមានកូនហើយក៏ពិតមែនតែមើលទៅតែស្រស់ស្អាត រហូតធ្វើឲ្យបងប្អូនមហាជនគ្រប់គ្នាកោតសរសើរដល់រូបនាងគ្រប់ៗគ្នាតែម្តង។ ជាមួយគ្នាអ្នកនាង ម៉ាក សែនសូនីតា ក៏បានភ្ជាប់ជាមួយសំណេរមួយឃ្លាយ៉ាងចាក់ដោតថា “ សម័យនឹងឥឡូវទាល់មានសាច់តិចបានគួរអោយស្រលាញ់”៕
រាជធានីភ្នំពេញ៖ ចាប់តាំងពីរៀបការសាងគ្រួសារជាមួយគ្នាមក យើងឃើញថាជីវិតប្ដីប្រពន្ធរបស់តារាចម្រៀង អ្នកនាង សួស វីហ្សា និងតារាសម្ដែងលោក ថមមី កាន់តែស្រលាញ់គ្នាល្អូកល្អើនពីមួយថ្ងៃទៅមួយថ្ងៃគួរឲ្យកត់សម្គាល់។ជាក់ស្ដែងពិសេសក្រោយទទួលបានកូនស្រីម្នាក់ជាចំណងដៃទៀតនោះ យើងឃើញថាលោក ថម មី តែងតែតាំងជំហរមើលថែប្រពន្ធកូន ពោរពេញដោយក្ដីស្រលាញ់និងភាពកក់ក្ដៅធ្វើឲ្យគ្រួសារតូចមួយនេះកាន់តែមានសុភមង្គលថែមមួយកម្រិតទៀត អ្នកណាៗឃើញក៏ប្រាថ្នាចង់បានដូចពួកគេផងដែរ។ទន្ទឹមនឹងនេះទៀតសោត កាលពីពេលថ្មីៗនេះ លោក ថម មី ទើបតែបានបង្ហោះរូបភាពប៉ុន្មានសន្លឹកនៅលើគណនីបណ្ដាញសង្គម ដោយភ្ជាប់ជាមួយនឹងពាក្យសន្យាមួយចំនួនផ្ញើជូនទៅកាន់ប្រពន្ធរបស់លោក ដោយបានរៀបរាប់យ៉ាងមានអត្ថន័យថា៖ “ប្តីមកពីមើលកូននិងបង្ហើយការងារវិញ ស្រាប់តែមកឃើញប្រពន្ធទើបចប់ការឡាយលក់អីវ៉ាន់អនឡាញជាមួយក្រុមការងារ មានភាពនឿយហត់អស់កំលាំងព្រោះគាត់លក់ដាច់ណាស់ថ្ងៃនេះ អញ្ចឹងក៍បង្ខំចិត្តហ៊ានលួចសក់និងអាវប្រពន្ធមកពាក់ដើម្បីធ្វើជាតួរកំប្លែង អោយពួកគាត់បានសើច ធូស្បើយការងារយប់នេះ សង្ស័យម៉ោង ២ភ្លឺទៀតហើយ អាណិតណាស់ការរកស៊ីគឺចឹងហើយគ្មានការងារណាដែលបានប្រាក់មកស្រួលៗទេ គឺតែងតែមានភាពលំបាកខ្លះ សំខាន់ប្រពន្ធខ្ញុំសើចដល់ថ្នាក់យំតែម្តង ស្មានតែយំអាណិតស្រលាញ់ប្តីដែលលះបង់ខំធ្វើជាធ្វើឆ្គួតអោយបានសើច គាត់ថាសក់នឹងគាត់ស្រលាញ់ណាស់ បងយកពាក់ខូចអស់ហើយ តែក៍គាត់រំភើបដល់ថ្នាក់យំដែរ  តស៊ូដើម្បីក្រពះ គឺបែបនឹងហើយខំបន្តទៀតយើង សូមជូនពរអោយប្រទេសកម្ពុជាគេចផុតពីគ្រោះកូវីដ១៩នេះ”៕
រាជធានី​ភ្នំពេញ ៖ តារា​សម្តែង និង​ជា វី​ជេ ដែល​គេ​ស្គាល់ឈ្មោះ​ថា អា​ឡា​ស្កូ បាន​យំ​បង្ហូរ​ទឹក​ភ្នែក​ចេញពី​រាជធានី​ភ្នំពេញ​ទៅ​ខេត្តកំពង់ឆ្នាំង គ្រា​ដែល​ទទួល​ដំណឹង​ថា ម្តាយ​ដែល​លោក​ខំ​មើលថែ បាន​ទទួលមរណភាព​ហើយ​។ លោក​មិន​បាន​ទៅ​ដល់​ទាន់ដង្ហើម​ចុង​ក្រោយ​នៃ​សព​ម្តាយ​នោះ​ទេ ។ បែប​នេះ​ហើយ ទើប​ធ្វើ​ឱ្យ​គ្រប់​គ្នា​អាណិត​ពន់ពេក ហើយ អា​ឡា​ស្កូ ទទួលយក​សឹងតែ​មិន​បាន​ឡើយ នៅ​ពេល​បាត់បង់​អ្នកមាន​គុណ​បែប​នេះ​រហូត​ទៅ​។ បើ​តាម​វី​ជេ អា​ឡា​ស្កូ បានឱ្យ​ដឹង​ថា «​ខ្ញុំ និង​ក្រុម​គ្រួសារ​មានទុក្ខ​យ៉ាង​ខ្លាំង ដោយសារ​តែ​អ្នក​ម្តាយ​ជាទី​ស្រលាញ់​របស់ខ្ញុំ ឈ្មោះ ធុ​ច សុខុម បាន​ទទួលមរណភាព វេលា​ម៉ោង​៧​និង​២០​នាទី​យប់ ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២១ ក្នុង​ព្រះ​ជន្ម​៦៨​ឆ្នាំ ដោយ​រោគាពាធ​»​។
រាជធានីភ្នំពេញ៖ តារាចម្រៀងល្បីឈ្មោះ និងជាអតីតបេក្ខជនកម្មវិធី Cambodian Idol រដូវកាលទី១ លោក សៅ ឧត្តម បច្ចុប្បន្នហាក់កាន់តែមានសន្ទុះខ្លាំងឡើងនៅក្នុងការងារសិល្បៈ ស្របពេលដែលពេលនេះជីវិតគ្រួសាររបស់លោកក៏កាន់តែមានសុភមង្គលខ្លាំងទោះការងារហាក់ដូចជាមមាញឹកបែបណាក្តី។ ខណៈដែលក្នុងថ្ងៃនេះគឺជា ថ្ងៃ Anniversary គម្រប់២ឆ្នាំរបស់ សៅ ឧត្តម និង ភរិយា ដោយមុននេះបន្តិច គេក៏ឃើញនៅលើគណនីហ្វេសប៊ុករបស់លោក សៅ ឧត្តម បានបង្ហោះរូបភាព២សន្លឹករួមជាមួយភរិយាជាទីស្រលាញ់កំពុងឈរកាន់ស្លាដក់ នៅក្នុងវត្ត ដោយភ្ជាប់ជាមួយសំណេរថា៖ “ Happy Anniversary រយះពេល 2 ឆ្នាំអូនសំលាញ់ ដែលយើងបានរួមរស់ជាមួយគ្នាជាប្តីប្រពន្ធ ថ្ងៃនេះបងមិនបានជូនអូនទៅណា រឺ មានកាដូអោយអូនទេ មានតែនាំអូនមកវត្តធ្វើបុណ្យជាមួយគ្នា...
រាជធានីភ្នំពេញ៖ សុខ សោម៉ាវត្តី គឺជាតារាសម្តែងនិងជា ពិធីការិនីមួយរូបដែល ពោរពេញទៅដោយសមត្ថភាពពេញខ្លួន ទៅលើវិស័យសិល្បៈ មិនការសម្តែងឬ វោហារស័ព្ទនោះទេ គឺតារារូបនេះអាចធ្វើបានយ៉ាងរលូន ដោយចំណាយពេលទៅការងារនេះអស់រយៈពេលច្រើនឆ្នាំមកហើយ។ តួយ៉ាង ទន្ទឹមនឹងភាពជោគជ័យនិង ភាពមម៉ាញឹកស្ទើរតែគ្មានពេលសម្រាក នៅលើអាជីពជាសិល្បៈការិនីពិតមែនក្តី ប៉ុន្តែ តារាស្រីរូបនេះ ក៏នៅតែអាចរក្សាសម្រស់បានយ៉ាងល្អខ្លាំង ដោយមើលទៅនៅតែខ្ញង់ដដែល ទោះបីជាពេលវេលាចេះតែដើរទៅមុខយូរយ៉ាងណាក្តី។ ជាក់ស្តែងនៅមុននេះបន្តិច សុខ សោម៉ាវត្តី បានបង្ហោះរូបភាពមួយសន្លឹកដោយភ្ជាប់ជាមួយសំណេរយ៉ាងចាក់ដោតថា៖ “អាយុច្រើនហើយគ្មានពេលគុំ គ្មានពេលច្រណែន គ្មានពេលស្អប់ គ្មានពេលខឹងអ្នកណាទេ បើរវល់តែធ្វើរឿងអស់ហ្នឹងពេលវេលាកាន់តែខើចហើយ  សប្បាយចិត្តនិងអ្វីដែលយើងមាន យកពេលវេលាទៅស្វែងយល់អ្វីដែលយើងចូលចិត្តយ៉ាងពិតប្រាកដ រាប់អានមិត្តដែលមានគុណភាព កុំខ្វល់សំដីអ្នកដ៍ទៃ រឿងដែលសំខាន់មួយទៀតគឺអ្នកជំពាក់លុយជួយសងលុយផង កុំយកលុយអូនទៅសើយសុខហើយធ្វើភ្លេច ហេហេហេ”៕
រាជធានីភ្នំពេញ៖ តារាសម្តែង និង ជាវិជេ អាឡាស្កូ កំពុងជួបទុក្ខជាទម្ងន់ ដោយសារអ្នកមានគុណត្រូវជាម្តាយបង្កើតបាន លាចាកលោកទៅនាល្ងាចថ្ងៃទី២៣ កុម្ភៈ ឆ្នាំ២០២១ម្សិលមិ។ លោកស្រឡាំងកាំង ដោយទៅមិនទាន់ដង្ហើមម្តាយឡើយ ។ ដំណឹងនេះធ្វើអោយអ្នកស្គាល់លោក និងអ្នកសិល្បៈ មានការអាណិតអាសូ និងសែនសោកស្តាយ។ នេះបើតាមការបង្ហោះសារនៅគណនីហ្វេសប៊ុលរបស់ លោក វិជេ អាឡាស្កូ បានបង្ហោះសារថា “ខ្ញុំបាទ  #វីជេអាឡាស្កូ និង ក្រុមគ្រួសារមានទុក្ខយ៉ាងខ្លាំងដោយអ្នកម្តាយជាទីស្រលាញ់របស់ខ្ញុំ #ធុចសុខុម ទទួលមរណភាព វេលាម៉ោង ៧ និង ២០នាទីយប់ ក្នុងព្រះជន្ម ៦៨ឆ្នាំ ដោយរោគាពាធ #កម្មវិធីបុណ្យសពអ្នកម្តាយរបស់ខ្ញុំ ឈ្មោះ ធុចសុខុម...
រាជធានីភ្នំពេញ ៖ ពីតារាសម្ដែងប្រុសភេទទី ៣ លោក ម៉ាដូណា កាន់តែទទួលបានប្រជាប្រិយភាព និងការគាំទ្រកាន់តែច្រើនឡើង ជាមួយនឹងសមត្ថភាពដ៏ប៉ិនប្រសប់ ដែលបង្ហាញពីកាយវិការដ៏ក្រមិចក្រមើម ថែមទាំងផ្ដល់នូវសំណើចក្អាកក្អាយ និងភាពសប្បាយរីករាយ ជូនដល់អ្នកទស្សនាជាច្រើន ផងដែរ។ ជាក់នៅពេលថ្មីៗនេះ លោក ម៉ាដូណា បានធ្វើពុងម៉ែបងប្អូនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយ លោក បង្ហោះរូបភាពប៉ុន្មានសន្លឹកនៅគណនីហ្វេសប៊ុករបស់ខ្លួន ដោយក្នុងលោកកំពុងដេកលើគ្រែពេទ្យបូមឈាម និងផ្តល់ឈាមដោយស្ម័គចិត្តដើម្បីសង្រ្គោះជីវិតមនុស្សគ្រប់រូប និងបរិច្ចាគឈាមដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាម ជាមួយ​និ​ងទឹកចិត្តដ៏ទូលាយនេះ ទើបធ្វើតារាភេទទី៣រូបនេះលកាន់ទទួលបានការគាំទ្រ យ៉ាងខ្លាំងពីសំណាក់មហាជនជាច្រើនតែម្តង ។ ហើយនេះក៏មិនជាលើ​ក​ដំ​បូ​​ងដែរ ដែល ម៉ាដូណាទៅបរិច្ចាគឈាមទាំងអារម្មណ៍រីករាយដោយក្នុងនោះលោកក៏បានលើកឡើងថា៖  “ខ្ញុំបានចូលរួមផ្តល់ឈាមដោយស្ម័គចិត្តដើម្បីសង្រ្គោះជីវិតមនុស្សគ្រប់រូប ការផ្តល់ឈាមគឺពុំប៉ះពាល់សុខភាពឡើយ”៕
រាជធានីភ្នំពេញ៖ តារាចម្រៀងស្រីរបស់ផលិតកម្មរស្មីងហង្សាពីដួង គឺអ្នកនាង ឳក សុគន្ធកញ្ញា និង សួស វិហ្សា បន្ទាប់ពីតារាចម្រៀងស្រីពីដួងនេះបានរៀបការសាងជីវិតគ្រូសារៀងៗខ្លួនរួមមកឃើញថាតារាចម្រៀងស្រីទាំងពីនាក់នេះ ក៏កពុងមានសុភមង្គលយ៉ាងខ្លាំងជាមួយនិងស្វាមីនិងកូនៗរបស់ពូកគេរៀងខ្លួនផង។ ជាក់ស្តែងក្នុងនេះ គេឃើញនៅគណនីហ្វេសប៊ុករបស់ លោក អ៊ឹង សុខលី ដែលស្វាមីរបស់ អ្នកនាង ឳក សុគន្ធកញ្ញា និង និងនៅលើគណនីហ្វេសប៊ុករបស់ លោក ថមមី ដែលត្រូវជាស្វាមីរបស អ្នកនាង សួស វិហ្សា ដោយគេឃើញអ្នកទាំងពីបាន បង្ហោះសាររូបភាពជាច្រើនសន្លឹក រំលឹកអនុស្សាវរីយ៌ ជាមួយគ្នាក្នុងថ្ងៃតែមួយ ផ្ទុះការភ្ញាក់ផ្អើលតែម្តង។ ដោយក្នុង ស្វាមីរបស់អ្នកនាង ឳក សុគន្ធកញ្ញា  បានរបសរសេររៀបរាប់ថា “ទីបំផុតបានមកស្នាក់នៅកន្លែងនេះម្តងទៀត...