Home អ្នកនិពន្ធ ប្រកាស​ដោយ Mao Dany

Mao Dany

839 ប្រកាស 0 យោបល់
រាជរានីភ្នំពេញ៖ តារាចម្រៀងសំនៀងផ្អែម លោក ខាន់ ជេមស៌ ដែលទទួលបានការគាំទ្រយ៉ាងច្រើនកុះករ ពីសំណាក់មហាជន ក៏ដូចជាហ្វេនៗ តាមបណ្តាញសង្គម បានធ្វើវិស័យសិល្បៈរបស់លោកកាន់តែមានទីផ្សារឡើង ពីមួយថ្ងៃទៅមួយថ្ងៃ។ ក្រៅពីអាជីព ជាអ្នកសិល្បៈលោកក៏មានមុខជំនួញជាច្រើនទៀត ដែលជាហេតុធ្វើឲ្យជីវិតរបស់លោកកាន់តែប្រើសើរឡើង។ បើទោះបីជាលោករវល់ជាមួយនិងកាងារសិល្បៈ និង មុខជំនូញផ្ទាល់ខ្លួនយ៉ាងក៏ដោយតារាចម្រៀងកូន៣រូបនេះ ឆ្លៀនពេលមកអង្គុយអានសៀវភៅ យ៉ាងតិចណាស់ក្នុងមួយថ្ងៃឲ្យបានម៉ោងដែរ ដើ្បម្បីបង្តើនចំណេះដឹងថ្មីៗ។ ជាក់ស្តែងនៅមុននេះបន្តិច លោក ខាន់ ជេមស៍ បានបង្ហោះរុបភាមួយសន្លឹលដោយក្នុងគេឃើញកំពុងអង្គុយអានសៀវភៅនៅក្នុងឡានហើយក៏បានភ្ជាប់ជាសំណេរថា៖ “ចំណេះដឹងរបស់ខ្ញុំប្រៀបដូចជាម្ជុលមួយនៅក្នុងមហាសមុទ្រអញ្ចឹង ដូច្នេះខ្ញុំត្រូវតែឆ្លៀតពេលក្នុងមួយថ្ងៃអោយបានមួយម៉ោងដើម្បីអានសៀវភៅ ចុះបងប្អូនវិញ?”៕
រាជធានីភ្នំពេញ៖តារាចម្រៀងលោក នីកូ និង លោក ណុប បាយ៉ារិទ្ធ ដែលបងប្អួនមហាជនប្រាកដជាបានជ្រាប់ហើយថាអ្នកទាំងពីគឺជាបងប្អួនបង្តើតជាមួយគ្នា ហើយបន្ទាប់ពី នីកូ មករួមរស់ក្រោមដំបូលតែមួយជាមួយគ្នាជាមួយនិងបងប្រុស មហាជនតែងតែទន្ទឹករង់ចាំមើល នីកូ និង ណុប បាយ៉ារិទ្ធ ច្រៀងរួមគ្នាព្រោះកន្លងមក គេមិនសូវបានឃើញអ្នកទាំងច្រៀងរួមគ្នាឡើយ ។ ជាក់ស្តែងកាលពីម្សិលោមិញនេះដែល គេក៏ឃើញនៅគណនីហ្វេសប៊ុករបស់ លោក ណុប បាយ៉ារិទ្ធ ក៏បានបង្ហោះរូបភាពប៉ុន្មានរួមជាមួយនិងប្អូនបង្តើតរបស់ខ្លួន លោក នីកូ ដោយលោក ក៏បានភ្ជាប់ជាមួយសំណេរបង្ហាញពីក្តីរំភើបយ៉ាងក្រៃលែងថា ៖ យូរៗមានពេលមកច្រៀងជុំគ្នា២នាក់បងប្អូនអោយ ពុកម៉ែបងប្អុនស្តាប់ បងប្អូនបង្កើតមែន តែមុខមិនដូចគ្នាប៉ុន្មានទេ បើដូចគ្នាបេះបិតគឺកូនភ្លោះហើយ។ ជាមួយគ្នានេះដែល លោក ណុប បាយ៉ារិទ្ធ...
រាជធានីភ្នំពេញ៖ កំពូលតារាចម្រៀងពីរដួងរបស់ផលិតកម្មរស្មីហង្សមាស លោក ឆន សុវណ្ណារាជ និងអ្នកនាង ឱក សុគន្ធកញ្ញា ដែលកំពុងទទួលបានប្រជាប្រិយភាពក្នុងវិស័យសិល្បៈចម្រៀង និងនៅតែទទួលបានការគាំទ្រខ្លាំងពីសំណាក់យុវវ័យនាពេលបច្ចុប្បន្ន នៅមុននេះបន្តិចស្រាប់តែរំលេចនូវរូបភាពមួយសន្លឹក ធ្វើអោយមហាជនទូទៅ ក៏ដូចជាហ្វេនៗលាន់មាត់សរសើរគ្រប់ៗគ្នា ក្រោយតារាទាំងពីរដួងនេះគ្រងនូវសម្លៀកបំពាក់បែបបុរាណយ៉ាងស្រស់ស្អាត។ បង្ហោះនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរួមជាមួយតារាចម្រៀងស្រីជើងចាស់ ហាក់មានភាពស្អិតរម៉ូតជាមួយគ្នាទាំងកណ្តាលថ្ងៃចែស ក្នុងឈុតសំលៀកបំពាក់បែបប្រពៃណីខ្មែរ អបដោយទេសភាពស្រុកស្រែមានពណ៌ខៀវខ្ចីយ៉ាងស្រស់ស្អាតនោះ លោក ឆន វណ្ណារាជ ក៏បានភ្ជាប់ជាមួយសំណេរយ៉ាងរំភើប និងលើកតម្លៃនៃសំលៀកបំពាក់បុរាណខ្មែរថា “កណ្តាលថ្ងៃត្រង់ចេសតែម្តង ពីរនាក់ Mummy កញ្ញា បបួលគ្នាមកមើលទេសភាពស្រុកស្រែម្តង សំខាន់សំលៀកបំពាក់ខ្មែររបស់យើងស្អាតណាស់ ចូលចិត្តអត់?”៕
រាជធានីភ្នំពេញ៖ តារាចម្រៀងចាស់វស្សាផ្នែកបុរាណ នៅតែអាចរក្សាកេរ្តិ៍ឈ្មោះល្បីរបស់ខ្លួន អ្នកនាង ខាត់ សុឃីម នៅពេលនេះ នាងកំពុងតែទាញយកប្រជាប្រិយភាពពីមហាជន តាមរយៈភាពក្រមិចក្រមើមរបស់នាង។ ដោយឡែក បើងាកមកមើលជីវិតក្រៅសិល្បៈរបស់អ្នកនាង ខាត់ សុឃីម វិញ នាងតែងតែធ្វើឲ្យមហាជនមួយចំនួនលួចច្រណែនជីវិតគ្រួសាររបស់ខ្លួន នៅពេលដែលឃើញ ស្វាមីរបស់នាងធ្វើរឿងស្វីតៗដាក់នាងជារឿយៗ ព្រមទាំងបង្ហោះនៅលើបណ្តាញសង្គមផងដែរ។ យ៉ាងណាមិញ នៅមុននេះបន្តិចតារាចម្រៀងជើងចាស់ម្នាក់នេះ ក៏បានធ្វើឲ្យមហាជន និងអ្នកគាំទ្ររបស់ខ្លួនមួយចំនួន លួចច្រណែននឹងនាងទៀតហើយ បន្ទាប់ពីឃើញនាងបង្ហោះរូបភាពរូបមួយសន្លឹកជាមួយស្វាមីនៅលើបណ្តាញសង្គម ដោយភ្ជាប់ជាមួយសំណេយ៉ាងចាក់ដោតថា៖ “ជីវិតមានសេរីភាពក្នុងជីវភាពប្រចាំថ្ងៃ គឺជីវិតមិនសូវគិតពី បំណុល”៕
រាជធានីភ្នំពេញ៖ តារាសម្តែង ឌី សូនីតា នៅមុននេះបន្តិចបានបង្ហោះរូបភាពមួយសន្លឹករួមជាមួយនិងលោក អេឡិច ហ្សូរ៉ា ដោយភ្ជាប់ជាមួយសំណេយ៉ាងវែងអន្លាយថា៖ “កុំសួរថាខ្ញុំកំពុងគិតអីបងប្អូន ព្រោះខ្ញុំក៏មិនដឹងដូចគ្នាអរគុណកាមេរ៉ាមេន ដែលបានចាប់យករូបភាពមួយនេះយ៉ាងមានអត្ថន័យសំណាបយោងដីស្រីយោងប្រុស អរគុណបងដែលមិនលែងដៃខ្ញុំ ទោះខ្ញុំកាចតិចមែន ឆេវឆាវតិចមែន ខឹងច្រើនតិចមែន តែបងក៏ទទួលបានគ្រប់យ៉ាងហើយស្គាល់និងយល់ពីខ្ញុំច្បាស់”។ ជាមួយគ្នានេះដែរ ឌី សូនីតា ក៏បានបន្តទៀតថា ៖ “ធាតុពិតទៅពួកយើង មិនសូវចេះផ្អែមល្ហែមតិចមែន មិនដែលឈ្លោះគ្នាមែន មិនសូវមានពេលអោយគ្នាមែន តែពួកយើងក៏មិនដែលចោលគ្នា មិនដែលបោះបង់គ្នា បងតែងតែនៅពីក្រោយខ្ញុំមិនថាពេលទុក្ខពេលរីករាយ ពេលមានបញ្ហាបងជាមនុស្សទី១ដែលខ្ញុំចែករំលែក គ្រប់យ៉ាងនៃខ្ញុំបងសឹងតែជាឌីសូនិត្តាទី២ ទោះបីមានគេចាក់រុករឺក៏និយាយអ្វីមិនល្អមកលើពួកយើង ក៏ពួកយើងបានត្រឹមតែញញឹមហើយយកមកប្រាប់គ្នាទាំងអស់សំណើចក៏មាន ពេលខ្លះបើគិតអោយសព្វទៅពួកយើងសឹងតែ ដូចមិត្ត ដូចបងប្អូន ដូចឪពុកម្តាយ ដូចមនុស្សជាច្រើននៅក្នុងខ្លួនពួកយើង មនុស្សដែលយល់ចិត្តគ្នាបំផុតអរគុណណាស់ពូដែលចូលមកក្នុងជីវិតខ្ញុំ”។
រាជធានីភ្នមពេញ៖ តារាចម្រៀងរ៉េបប្រុសដ៏ល្បីឈ្មោះ នេន ទុំ នៅមុននេះបន្តិចបានធ្វើឲ្យបងប្អូនមហាជន និងអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញលោកបង្ហោះរូបភាពមួយសន្លឹករួមជាមួយតារាចម្រៀងអាយ៉ៃជើងចាស់ គឺលោកគ្រូ ព្រហ្ម ម៉ាញ នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ដោយត្រៀមចេញបទថ្មីរួមគ្នា សម្រាប់ត្រៀមអបអរសារទរពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរនាំពេលខាងមុខនេះ។ ដោយក្នុងនោះតារាចម្រៀងរ៉េបលោក នេន ទុំ ក៏បានបញ្ជាក់ក្នុងសំណេររបស់ខ្លួនយ៉ាងរំភើបថា “បទថ្មីសំរាប់ចូលឆ្នាំ ពិតជាអស្ចារ្យខ្លាំងណាស់សំរាប់ខ្ញុំ ដែលលោកពូ ព្រហ្មម៉ាញ គាត់បានផ្តល់កិត្តិយសបើខ្ញុំមិនប្រាប់តើបងប្អូនដឹងថាបទអីទេ?”។ ក្រោយឃើញ នេន ទុំ បង្ហោះសារយ៉ាងដូច្នេះភ្លាម ឃើញមានបងប្អូនមហាជននាំគ្នាចូលមកខមិនសួរជាហូរហែ ដោយចង់ដឹងពីរចំណងជើង ព្រមទាំងបង្ហាញនូវអារម្មណ៍រីករាយ និងចង់សណ្ដាប់ឆាប់ៗផងដែរ៕
រាជធានីភ្នំពេញ៖ ថ្មីនិងប្លែកទៀតហើយ ! MV បទ «គ្រប់យ៉ាងក៏ព្រោះតែមេ» ដែលច្រៀង ដោយកំពូលតារាចម្រៀងល្បីឈ្មោះលោក ព្រាប សុវត្ថិ និងកញ្ញា តន់ ច័ន្ទសីម៉ា ដែលទើបនិង ចេញនៅថ្ងៃនេះរបស់ផលិតកម្ម Galaxy Navatra បានធ្វើឱ្យមានការចាប់អារម្មណ៍ពីគាំទ្រ យ៉ាងខ្មាំង ព្រោះតែចង្វាក់នៃបទចម្រៀងនេះស្តាប់ទៅពីរោះប្លែក និងស្រួលរាំទៀតផង ហើយស៊ីគ្នាទៅនឹងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនាពេលខាងមុខនេះតែម្តង ។ នៅក្នុង MV បទចម្រៀងថ្មីនេះដែរក្រោយស្តាប់ចប់ គឺអត្ថន័យបានបង្ហាញពីការអាណិតលោក  ព្រាប សុវត្ថិ ព្រោះនេះជាការលះបង់របស់កូនចៅចំពោះមេរបស់ខ្លួន ពិតជាធំធេងណាស់ ហើយជាមួយនិងការសម្តែងកាយវិកាបែបក្រមិចក្រមើម របស់តារាប្រុស-ស្រីល្បីឈ្មោះទាំង ពីរដួងនេះផងនោះ បទ «គ្រប់យ៉ាងក៏ព្រោះតែមេ» ពិតជាមើលទៅមានភាពរស់រវើកមើល ហើយចង់មើលទៀត និង ថែមទាំងគួរឱ្យចង់រាំតាមថែមទៀតផង ។
រាជធានីភ្នំពេញ៖ ពេជ្រ សោភា គឺជាតារាចម្រៀងដ៏មានប្រជាប្រិយមួយរូប ដែលមហាជនគ្រប់ស្រទាប់វ័យស្គាល់ស្ទើរគ្មានចន្លោះ ដោយការប្រឡូកក្នុងវិស័យសិល្បៈអស់រយៈមិនតិចឆ្នាំនោះទេ តែតារាស្រីរូបនេះនៅតែរក្សាកេរ្តិ៍ឈ្មោះដដែល។ យ៉ាងណាមិញ បើនិយាយពីការងារជាតារាចម្រៀង នាងមានភាពល្បីល្បាញខ្លាំងនៅក្នុងវិស័យមួយនេះ ចំពោះការងារជាអ្នកចម្រៀង នាងហាក់ជាមានភាពមមាញឹកយ៉ាងខ្លាំង ក្នុងការច្រៀង សម្ដែងនៅលើឆាក បើទោះបី ពេជ្រ សោភា បានចូលសិល្បៈយូរយ៉ាងណាក្ដីនាងនៅតែមានរូបរាង និងសម្រស់ស្អាតដដែល ។ បើងាកមកមើលការស្លៀកពាក់របស់នាងវិញម្ដង យើងដឹងហើយថា នាងមានភាពស្រស់ស្អាតស្រាប់ បើទោះបីក្នុងសម្លៀកបំពាក់បែបណាក៏ដោយ ក៏នៅតែស្អាតនិងមានភាពទាក់ទាញតែម្តង។ ខណៈដែលនៅពេលថ្មីៗនេះ ពេជ្រ សោភា បានបង្ហោះរូបភាពប៉ុន្មានសន្លឹកនៅបណ្តាញសង្គម ធ្វើឲ្យបងប្អូនមហាជនផ្ទុះការសរសើរយ៉ាងខ្លាំងក្រោយឃើញនាង គ្រងក្នុងឈុតក្ងោកសួគ៌ បង្ហាញក្នុងទឹកមុខញញឹម មានមុនស្នេហ៍ ដែលមើលទៅពិតជាស្រស់ស្អា មានភាពថ្លៃថ្នូ និងពិតជាសាកសមជានារីខ្មែរឥខ្ចោះតែម្តង៕
រាជធនីភ្នំពេញ៖ តារាសម្តែងស្រី អ្នកនាង គីម លីហ្សា ដែលបងប្អូនមហាជនជាច្រើននៅចាំបានថា កាលពីប៉ុន្មានខែមុននេះ នាងប្រកាសថាលែងលះជាមួយស្វាមីរបស់ខ្លួន បើទោះបីជាពេលនេះនាងមានកូនដល់ទៅ ២នាក់ក៏ដោយ។ ដោយកាលនោះនាងក៏បានបង្ហោះសារសរសេររៀបរាប់ថា៖ «គេឧញ៉ា គេជំទាវគេនៅប្រកាសលែងគ្នាបានចុះយើងហេតុអីត្រូវខ្មាស បើនៅគ្មានសុភមង្គលចឹង ម្នាក់ចង់ត្រូវ ចង់បានយុត្តិធម៌ ម្នាក់ចង់ឈ្នះ ចឹងនៅជាមួយគ្នាដូចអោបភ្លើង ចឹងថ្ងៃនេះសុំប្រកាសលែងប្តីដែរហើយមេម៉ាយមានអីត្រូវខ្មាស់គេ មេម៉ាយចេះរកស៊ី អត់ប្តីក៏អត់ដាច់ពោះងាប់ដែរ មិនមែនសេរីសុំលុយប្តីផង»។ ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនពិតជាភ្ញាក់ផ្អើល និងចង់ដឹងកាន់តែលម្អិតអំពីរឿងនេះផងដែរ។ ជុំវិញនៅរឿងខាងលើនេះដែរ នៅមុននេះបន្តិច អ្នកនាង គីម លីហ្សា ក៏បានបង្ហោះរូបភាពប៉ុន្មានសន្លឹករួមជាមួយនិងកូនទាំង ២នាក់របស់នាង ធ្វើអោយមហាជនកាន់តែមានមន្ទិល និងចាប់អារម្មណ៍ថែមទៀត ដោយភ្ជាប់ជាមួយសំណេររៀបរាប់ថា ៖ “ជាតិនេះខ្ញុំមិនក្លាចបាត់បង់អ្វីអស់អោយតែមានកូនៗជាទីស្រលាញ់នៅក្បែរ ហើយខ្ញុំរឹងមាំពេលខ្ញុំគិតដល់ពួកគេទាំងពីរ មនុស្សខ្លះដែលមិនមែនជាប់ជាសាច់ឈាមយើងនោះយើងក្លាចអីនិងបាត់បង់ តែកូនម៉ាក់គឺជាកែវភ្នែកនិងបេះដូងម៉ាក់ដែលមិនអាចខ្វះបាន ម៉ាក់រឹងមាំព្រោះមានកូនក្នុងជីវិតម៉ាក់”៕
រាជធានីភ្នំពេញ៖ ជាការពិតណាស់ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយ ពីតារាចម្រៀងដ៏ល្បីល្បាញប្រចាំផលិតកម្មសាន់ដេគឺ លោក ខាន់ ជេមស៍ ដែលត្រូវបានមហាជនទទួលស្គាល់ និង កោតសរសើរចំពោះស្នាដៃរបស់លោកនៅលើវិថីសិល្បៈ។ គួររំលឹកដែរថា តារាចម្រៀងរាងសង្ហាររូបនេះ មានសាងស្នាដៃជាច្រើនជូនមហាជនគ្រប់ស្រទាប់វ័យជាមួយបទចម្រៀងពីរោះរណ្តំដួងចិត្តអ្នកទស្សនាមិនចេះជិនណាយ ទាំងចម្រៀងចាស់ និង សមិទ្ធិផលនាពេលបច្ចុប្បន្នរបស់លោក។ ដោយឡែកកាលពីម្សិលមិញនេះ ថ្ងៃទី ១៤ កុម្ភៈ ក៏ជាថ្ងៃបុណ្យទិវានៃក្តីស្រលាញ់ លោក ខាន់ ជេមស៍ បានធ្វើឲ្យគ្រប់គ្នាមានកាភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយលោកបាន បង្ហោះឃ្លីបវីដេអូមួយនៅលើបណ្តាញសង្គម ដោយបានទិញកាដូរយ៉ាងពិសេសមក Surprise ភរិយាជាទីស្រលាញ់របស់លោកក្នុងថ្ងៃបុណ្យទិវានៃក្តីស្រលាញ់ ១៤ កុម្ភៈ គឺរថយន្តសេរីទំនើបមួយគ្រឿងតំម្លៃរាប់ម៉ឺនដុល្លារឯណោះ។ ដោយក្នុងនោះតារាចម្រៀង លោក ខាន់ ជេមស៍ ភ្ជាប់ជាមួយសំណេរថា “រីករាយថ្ងៃ14កុម្ភះ ទិវាបុណ្យនៃក្ដីស្រលាញ់។