Home អ្នកនិពន្ធ ប្រកាស​ដោយ Mao Dany

Mao Dany

839 ប្រកាស 0 យោបល់
ភ្នំពេញ ៖ ជារឿយៗ សូ លីហ្សា តែងបង្ហោះរូបភាពស្វីតៗជាមួយគូស្នេ​ហ៍ដែល​​ធ្វើឱ្យ​អ្នកគាំ​ទ្រក៏ដូចជាមិត្តភក្តិ ក្នុងសិល្បៈសរសើរពីសេចក្តីសុខរបស់នាងគ្រប់ៗគ្នា ។ ចា​ប់តាំ​ងពីមានគូស្នេហ៍ជាកូនអ្នកមានមកតារាសម្តែងរូបរាងខ្ពស់ស្រឡះ សូ លីហ្សា ហា​ក់មិនរវីរវល់នឹងការប្រឡូកក្នុងសិល្បៈដូចមុនទេ ។ អ្វីដែលចាប់អារម្មណ៍ទោះមិនទាន់ខ្វល់ខ្វាយរឿងរៀបការតែ សូ លីហ្សា និង គូស្នេហ៍​បា​នបណ្តើរគ្នាទៅទិញផ្ទះថ្មីធ្វើព្រងើយ ពីមួយថ្ងៃទៅមួយថ្ងៃចំណងស្នេហ៍របស់ សូ លីហ្សា និង គូស្នេហ៍កាន់តែផ្អែមល្ហែម និង ស៊ីជម្រៅ ហើយបើទោះមិនទាន់រៀបការ ពួកគេបានហៅគ្នាថាប្តីប្រពន្ធយ៉ាងពេញៗមាត់ផងដែរ ។
ភ្នំពេញ ៖ បន្ទាប់ពីរងការិះគន់យ៉ាងខ្លាំងពីមហាជនរឿងទេសនាលើកដំបូង ស្រាប់ពេ​លថ្មី​ៗ​នេះ ព្រះតេជគុណ តាក់ស៊ី ចេញមុខសុំទោសជាសាធារណៈ បើទោះបីជាការចេ​ញមុខទេសនាជាលើកដំបូង បានទទួលការចាប់អារម្មណ៍ និងបានធ្វើឲ្យមានការ​សើច​ក្អា​​កក្អាយពីញាតិញោមក៏ដោយ ក្នុងវីដេអូដែលបានបង្ហោះតាមបណ្តាញ​សង្គម​ហ្វេស​ប៊ុ​ ក​នៅថ្ងៃម្សិលមិញសង្ឃនាម តាក់ស៊ី អតីតតារាកំប្លែងបានមានបញ្ជាក់ថា អ្វីដែល​មហា​ជ​​​នបានឃើញ គឺមិនមែនជាចេតនាទាំងស្រុងរបស់ព្រះអង្គនោះឡើយ ព្រោះមា​​ន​ការ​សំ​ណូមពរពីញាតិញោម ក៏ដូចជា ព្រះចៅអធិការ ដើម្បីឲ្យព្រះអង្គឡើងសំណេះ​សំណា​ល​លេ​ងជា​​មួយញាតិញោម ដោយមិនមែនជាការទេសនានោះឡើយ។ ព្រះតេជគុណមានបន្ទូលបញ្ជាក់ថា ក្នុងការឡើងនិយាយនោះ អាត្មាហាក់មិនមានពា​ក្យ​អ្វីដែលត្រូវថ្លែង មានតែពាក្យសម្តីនិយាយលេងឲ្យបានសើចចែកជូនញាតិញោម ក្នុង​នោះ​អាត្មាក៏បានបញ្ចូលនូវធម៌វិន័យផងដែរ។ យ៉ាងណាក៏ដោយព្រះតេជគុណបាន​សូ​ម​ទោសដ​ល់ញាតិញោមទាំងអស់នូវកំហុសខុសឆ្គងទាំងឡាយ និងសូមទទួ​លយកការរិះ​គ​ន់ទាំងអស់ ដើម្បីមកកែប្រែ ខណៈពេលដែលព្រះអង្គពុំមានចេតនាណាបំ​ផ្លាញដល់​ព្រះ​​ពុទ្ធសាសនានោះឡើយ៕
ភ្នំពេញ ៖ តារាពហុជំនាញ អ្នកនាង ខាត់ សុឃីម ដែលនិយមច្រៀងបុរាណ កំពុង​តែ​មា​ន​សន្ទុះ គាំទ្រខ្លាំង មួយរយៈពេលចុងក្រោយនេះ ។ ទន្ទឹមនឹងប្រជាប្រិយភាព របស់​អ្ន​ក​ម្ដាយសម័យថ្មីរូបនេះ កំពុងតែកើនឡើង ស្រាប់តែថ្មីៗនេះ គេសង្កេតឃើញថា អ្នកនាង​បែរជាមានការផ្លាស់ប្តូរស្ទីល នៃការតែងខ្លួន ខ្លាំងតែម្តង។ ក្នុងនោះដែរ នៅពេលដែលតារាចម្រៀងចាស់វស្សារូបនេះ ឡើងសម្ដែងលើឆាកម្តងៗ រូ​ប​នា​ង បានតុបតែងខ្លួន បែបយុវវ័យ ជាមួយម៉ូតខោអាវប្លែកៗ មិនឲ្យចា​ញ់តារា​ចម្រៀ​ងក្មេងៗជំនាន់ក្រោយនោះទេ បើទោះជា ខ្លួនមានវ័យកាន់តែជ្រេ យ៉ាងណាក៏ដោយ។ ទោះជាយ៉ាងណាក្តី ស្ទីលថ្មីនៃការតុបតែងខ្លួនរបស់ម្ចាស់បទ «រងា» រូបនេះ ពិតជា​ធ្វើ​ឲ្យ​ទ​ស្សនិកជន ភ្ញាក់ផ្អើលមែនទែន ព្រោះគេកម្រឃើញតារាស្រីរូបនេះ...
ភ្នំពេញ ៖ អតីតបេក្ខជន Cambodian Idol វង្ស ថាណាន់ ធ្លាប់តែជិះម៉ូតូទៅចូលរួ​មពិ​ធី​ផ្សេ​ងៗ តែថ្មីៗនេះស្រាប់តែទទួលបានកាដូរថយន្តថ្មីមួយគ្រឿងជិះយ៉ាងសង្ហាមិ​នចា​ញ់​មិត្តភក្តិឡើយ ។ ជាមួយនឹងការជិះរថយន្តថ្មី ស្រាប់តែ វង្ស ថាណាន់ បានរៀប​ចំពិធីឡើ​ង​ផ្ទះ​ថ្មីមួយ តម្លៃជាង ១៣ ម៉ឺនដុល្លារ ដែលធ្វើឱ្យមិត្តភក្តិសិល្បៈ បើកភ្នែក​ធំៗមើ​លគ្រ​ប់​ៗគ្នា ។ ស្របពេលដែលការងារកាន់តែល្អប្រសើរឡើង ជីវិតតារាចម្រៀងរូបនេះក៏ប្រែប្រួ​លទៅ​តា​មនោះដែរ ជាក់ស្តែងថ្មីៗនេះលោកបានទិញរថយន្តថ្មីតម្លៃជាង ២ ម៉ឺនដុល្លារ ព្រម​ទាំ​ងកាលពីថ្ងៃទី ០៨ ខែ កក្កដា ឆ្នាំ ២០១៩ កន្លងមកនេះ លោកបានរៀប​ចំពិធីឡើង​ផ្ទះថ្មី​ដែលលោកទើបនឹងទិញដែលមានតម្លៃជាង ១៣ ម៉ឺនដុល្លារ ក្រោមការចូលរួមអបអរ​ពីមិ​ត្តភក្តិក្នុង និង ក្រៅសិល្បៈជាច្រើន។
ភ្នំពេញ ៖ ថ្មីៗនេះ ឌុច លីដា បានបង្ហាញរាងនៅលើឆ្នេរខ្សាច់មាត់សមុទ្រ ដែលបាន​ប​ង្ហា​​​ញពីភាពស្រស់ស្អាត មិនធម្មតាទេ ខណៈរូបនាងបានបង្ហើបទទួលស្គាល់ថា ពី​មុ​ន​នាងពិតជាធាត់ និ មានខ្លាញ់ច្រើន បើទោះបីជារូបរាងរបស់នាងមើលទៅតូ​ចស្រ​ឡូនក្តី ដែលជាហេតុធ្វើឱ្យនាងរត់ទៅបូមខ្លាញ់ក្បាលពោះ និង ខ្លាញ់នៅភ្លៅចេញ ទីបំផុត​ក្តីប្រាថ្នារបស់​នាងបានក្លា​យទៅជាការពិត ពេលនេះនាងមានរាងតូចស្លីម និង មិន​មានខ្លាញ់ដូចមុនទៀតទេ ។ ចាប់តាំងពីរូបរាងប្រែប្រួលមក ឌុច លីដា តែងតែបង្ហាញរូបរាងដ៏ស្រស់​ស្អាតរបស់ខ្លួ​ន​ឱ្យទស្សនិកជនឃើញគ្រប់ៗគ្នា ហើយចុងក្រោយនេះនាងបានថតរូបនៅឆ្នេរ​សមុទ្រ​យ៉ា​ងស្រស់ស្អាតជាមួយឈុតហែលទឹក ដែលមើលទៅគួរឲ្យទាក់ទាញខ្លាំងមែនទែន ៕
សៀមរាប៖តារាចម្រៀងដ៏មានប្រជាប្រិយភាពខ្លាំងជាមួយ និង ភាពក្រមិចក្រមើមរប​ស់​ក​ញ្ញា វីរៈ និច  មួយរយៈពេលចុងក្រោយនេះហាក់បីជាមានទីផ្សារសិល្បៈចម្រៀងខ្លាំង បូករួមទាំងរូបសម្ផស្សរបស់នាងទៀតនោះ ធ្វើឲ្យបណ្ដាអ្នកគាំទ្រតាមដានមិនរំលងនោះទេ ទាំងសកម្មភាពការងារ និង ជីវភាពប្រ​ចាំ​​ថ្ងៃ។ ជាក់ស្តែងកាលពីពេលថ្មីៗនេះ បន្ទាប់តារាចម្រៀងស្រី ដ៏មានប្រជា​ប្រិយភាព​កញ្ញា វីរៈ បានបំពេញការងារសិល្បៈរបស់ខ្លួន រួចរាល់ក្នុងខេត្ត បន្ទាយមានជ័យ រួចក៏បន្ត​ដំ​ណើ​​​​រកាន់មកខេត្ត សៀមរាប ក្នុងថ្ងៃតែមួយ ធ្វើឲ្យទស្សនិកជនមានការភ្ញាក់​ផ្អើល​ទៅ​លើរូ​បនាង ខ្លាំងមែនទែន។
ភ្នំពេញ ៖ តារាសម្ដែង រូបស្រស់ គង់ ចាន់ស្រីមុំ បានរៀបអាពាហ៍ពិពាហ៍ជាមួយ លោក គឹ​ម សីហា ព្រមទាំងទទួលបានចំណង ដៃកូនស្រីដ៏ស្រស់ស្អាតម្នាក់ ដែលមានមុខ​មាត់​គួរឲ្យខ្នាញ់មែនទែន ឈ្មោះ គឹម សីហ៍មរកត ហៅ ម៉ូម៉ូ ក្នុងនោះ គេបានឃើញជីវិត​គ្រួ​សា​រមួ​យនេះ ពិតជាមានសុភមង្គលខ្លាំងណាស់ ព្រោះគេតែងតែឃើញពួកគេបា​នបង្ហា​ញ​ភាពស្និទ្ធស្នាលមិនដែលដាច់ឡើយតាមរយៈហ្វេសប៊ុកកន្លងទៅនេះ។ ចំណែកនៅថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ ២០១៩នេះ មហាជនពិតជាបានប្លែក​ភ្នែកជាក់ជា​មិន​ខា​ន ព្រោះជាថ្ងៃកម្មវិធីខួបកំណើត អ្នកនាង គង់ ចាន់ស្រីមុំ និងកូនស្រី ហើយអ្នកដែល​បានចូលរួមក្នុងកម្មវិធីនេះ មានការតុបតែងខ្លួនជា តួអង្គ Super Hero ទាំងអស់គ្នា។
ភ្នំពេញ ៖ ប្រិយមិត្តជ្រាបច្បាស់រួចហើយ អ្នកនាង ចោម ចាន់ ដែលជា​បងស្រីប​ង្កើត​រប​ស់​តារាសម្ដែង ដេនី ខ្វាន់ នោះសព្វថ្ងៃនេះអ្នកនាង ពិតជាឡើងកូដ ខ្លំាងទៅលើមុ​ខជំនួ​ញជាពិសេសការលក់ផលិតថែរក្សាសម្រស់ មានដូចជា ឡេ និង គ្រឿងសំអាងមួយចំនួនទៀតផងដែលយ៉ាងណាមិញកាលពីថ្មីៗនេះអ្នកនាងមានដំណើរ​កំ​សា​ន្ត ទៅឌូបៃជាមួយគូស្នេហ៍ជាជនបរទេសនោះ ឆ្លៀតពេលទំនេរពីការងារបន្តិច តា​រាហ្វេសប៊ុករូបនេះ ក៏ត្រូវគូស្នេហ៍ ដឹកដៃដើរលេងដល់ទីក្រុងឌូបៃឯណោះ ដើម្បីលំ​ហែ​ខួ​រក្បាលពីការហត់នឿយ។ ប៉ុន្តែអ្វីដែលកាន់តែភ្ញាក់ផ្អើល មិនត្រឹមតែ ដើរលេ​ងកម្សាន្តប៉ុ​ណ្ណោះទេ គូស្នេហ៍របស់អ្នកនាង ក៏បានជូននាង ទៅទិញកាបូប និងស្បែកជើង​៣គូទៀ​តផង ដែលសរុបជាលុយអស់១២ម៉ឺនដុល្លារ។ ក្នុងនោះនាងបានសរសេរថា «អរគុណសំរាប់ការ ទិញកាបូបថ្លៃៗ និងប្រេនៗកប់ ខ្ញុំគ្មា​ន​លុ​យទិញកាបូបប្រេនៗទេ ប៉ុន្តែខ្ញុំមានអ្នកទិញអោយទៅវិញ ពិតជាថ្លៃពិតមែន កាបូប...
ភ្នំពេញ ៖ តារាសម្ដែង សុខ សោម៉ាវត្តី នៅតែមានសម្ទុះខ្លាំងក្នុងវិស័យសិល្បៈ ក្តីថ្វីត្បិ​ត​តែ​មា​នកូ​​នមួយហើយក្ដី បើ​និយាយពីរូបសម្រស់របស់នាងវិញក៏​នៅតែស្អាតគ្មាន​ប្រែ​ប្រួលទេ។ និយាយដល់ការស្លៀកពាក់វិញ គេពុំសូវបានឃើញតារាសម្ដែងរូបនេះហ៊ាន​ចំហសាច់សខ្ចីរបស់ខ្លួននោះទេ គឺតែងតែស្លៀកពាក់បិទបាំងជិតៗភាគច្រើន។ ប៉ុន្តែយ៉ាងណា គេបានប្រទះឃើញរូបភាព ៣សន្លឹករបស់នាងនៅលើបណ្ដាញសង្គម I​G​ ទំ​នងជានៅ​ក្នុងដំណើរកម្សាន្តនៅមាត់សមុទ្រ។ នៅក្នុងរូបភាពទាំងនោះ បានបង្ហាញ​យ៉ា​ងច្បាស់នូវសាច់សខ្ចីរបស់នាង ដែលបញ្ចេញរាងម៉ាអេមនៅលើគ្រា​ប់ខ្សាច់​ព​ណ៌​ក្រ​ហម កណ្ដាលថ្ងៃចាំងចែងនៅមាត់សមុទ្រ ធ្វើឱ្យអ្នកគ្រប់គ្នាដែលបានឃើញមើលសឹងភ្លឹក។ តោះ​! មកមើលរូបភាព ៣សន្លឹកនោះរបស់ សុខ សោម៉ាវត្តី ទាំងអស់គ្នាបន្តិចមើល៍ តើ​យ៉ាងណាដែរ?