Home អ្នកនិពន្ធ ប្រកាស​ដោយ អេង ភេន

អេង ភេន

245 ប្រកាស 0 យោបល់
ភ្នំពេញ៖ បន្ទាប់ពីមានការជេរប្រមាថ តិះដៀល ហែកហួរគ្នាលើបណ្ដាញសង្គម ជុំវិញរឿងរ៉ាវតារាសម្ដែងកញ្ញា សាឡាត់ ស្រីឡាង ត្រូវបានអតីតភរិយាលោក លៀក លីដា ម្ចាស់ផលិតកម្ម អិលឌី បកអាក្រាតរឿងរ៉ាវស្នេហាលួចលាក់ ផិតក្បត់ ជាមួយប្ដីរបស់ខ្លួនទើបបញ្ចប់មិនបានប៉ុន្មានផង ស្រាប់តែផ្ទុះឡើងជាថ្មីយ៉ាងក្ដៅគគុកម្ដងទៀត ធ្វើឲ្យអ្នកលេងណ្ដាញសង្គមជាច្រើនកំពុងតាមដានដូចរឿងភាគឥណ្ឌា «ជីវិតស្រ្តីមេផ្ទះ»។ ក្នុងនោះកាលពីព្រឹកមិញនេះលោក លៀក លីដា បានចេញមុខបកស្រាយជា សាធារណៈ តែបែរជាកាន់តែរងនូវការរិះគន់ខ្លាំងលើសដើម ក្នុងនោះផងដែរ គណនីហ្វេសប៊ុកឈ្មោះ Panhchaka June ដែលត្រូវជាភរិយា បានបង្ហោះសារបញ្ជាក់បន្ថែមបន្តឲ្យសាច់រឿងកាន់តែក្ដៅថា «នេះសាក្សីរស់ បងណែតនេះ មើលតាំងពីកូនធំ ខ្ញុំ ដល់កាលមុនពេលលែងគ្នាខ្ញុំសុខចិត្ត អោយបងណែតនេះទៅនៅជាមួយ ទាំងដែលបងណែតនេះ គាត់នៅមើលតាំងពីខ្ញុំនៅក្មេង ខ្ញុំនៅរៀន គាត់នៅជាមួយខ្ញុំមើលតាំងពីខ្ញុំដល់កូនទី2 ខ្ញុំនៅជាមួយ លោកឯងប្រាក់ខែ ច្រើន ហើយដេកស្រួលស៊ីស្រួល តែនៅជាមួយខ្ញុំ គាត់ប្រាក់ខែតិចជាង...
តាកែវ៖ ថ្ងៃអាទិត្យចុងសប្ដាហ៍តារាចម្រៀងប្រុសល្បីលំដាប់ជួរមុខក្នុងប្រទេសកម្ពុជាលោក ខេមរៈ សិរីមន្ត និងក្រុមគ្រួសារដោយទឹកចិត្តជ្រះថ្លាបានចាប់ដៃគ្នាប្រារព្ធពិធីបុណ្យកឋិនទាននៅឯទឹកដីនៃខេត្តតាកែវ ព្រមដោយភាពសាទរពីសំណាក់មហាជនក៏ដូចជាអ្នកគាំទ្រទូរទាំងប្រទេស។ ស្ថិតក្នុងសម្លៀកបំពាក់ដ៏សមសួនទឹកមុខញញឹមពព្រាយឈររួមក្រុមសារដ៏សែនកក់ក្ដៅ ម្ចាស់បទ សំណព្វចិត្ត រូបនេះក៏បានព្រលយសារលើទំព័រហ្វេសប៊ុករបស់ខ្លួនថា «ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ ខ្ញុំបាទនឹងក្រុមគ្រួសារបានប្រារព្ធពិធីបុណ្យកឋិននៅខេត្តតាកែវ ស្រុកខាងម្ដាយក្មេក សូមជូនបុណ្យដល់បងប្អូនទាំងអស់គ្នាជួបតែសំណាងល្អសុខភាពល្អទាំងអស់គ្នា»៕
ភ្នំពេញ៖ ទោះបីជាមមាញឹកជាមួយនឹងការងារសិល្បៈខ្លាំងកម្រិតណាក៏ដោយ តែតារាចម្រៀងប្រុសជ្រកក្នុងទ្រនំធំសាន់ដេ លោក ខាន់ ជេមស៍ មិនភ្លេចនូវការអានសៀវភៅដើម្បីបង្កើនចំណេះដឹងសម្រាប់ខ្លួនឯងដែរ។ ម្ចាស់បទ សម្រែកបេះដូង រូបនេះក៏បានប្រាប់តារាញូស៍យើងឲ្យដឹងផងដែរថា « សៀវភៅដែលលោកចូលចិត្តអានរួមមានជាប្រភេទសៀវភៅដែលនិយាយអំពីឧបនិស្ស័យ ក៏ដូចជាសៀវភៅដែលរៀបរាប់អំពីការទាក់ទងអ្នកដ៏ទៃ » លោកក៏បានបន្ថែមទៀតថា « ចំពោះការអានសៀវភៅមិនចាំបាច់រើសទីតាំងនោះទេ ហើយការអានច្រើនវានឹងបង្កើនចំណេះដឹងដល់យើង »ដូច្នេះនេះក៏ជាសារមួយសម្រាប់ដាស់តឿនដល់យុវជនខ្មែរគ្រប់រូបគួរតែងាកមករកការអានសៀវភៅឲ្យបានច្រើន ជាជាងយកពេលទំនេរធ្វើរឿងអត់ប្រយោជន៍៕
បាត់ដំបង៖ បុរសម្នាក់ជិះម៉ូតូតែម្នាក់ឯងទាក់ខ្សែភ្លើងដែលធ្លាក់នៅតាមផ្លូវ បណ្ដាលឲ្យឆក់ស្លាប់យ៉ាងអាណោចអធមនៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ បង្កឲ្យមហាជនផ្ទុះការភ្ញាក់ផ្អើលក៏ដូចជាផ្ទុះការអាណិតអាសូរជាពន់ពេក ករណីខាងលើនេះផងដែរបានកើតឡើងនៅភូមិល្វាចាស់ ឃុំល្វា ស្រុកបរវេល ខេត្តបាត់ដំបង។ បើតាមប្រភពពីម្ចាស់គណនីហ្វេសប៊ុកឈ្មោះ យឿម ម៉ី បាត់ដំបង បានប្រាប់តារាញូស៍យើងឲ្យដឹងថា« បុរសខាងលើពិតជាបានស្លាប់ដោយសារការឆក់ខ្សែភ្លើងដែលធ្លាក់នៅតាមផ្លូវពិតប្រាកដ៏មែន ដោយមុនពេលកើតហេតុបុរសខាងលើបានទៅប្រមាញ់សត្វកុកនៅឯខាងលិចភូមិ លុះដល់ម៉ោងប្រមាណ៥ព្រឹក រូបគេក៏ជិះម៉ូតូក្នុងគោលបំណងយកសត្វកុកដែលខ្លួនបាញ់បានត្រឡប់មកផ្ទះវិញ តែជាអកុសលទំនងជាគេមើលមិនឃើញខ្សែភ្លើងដែលធ្លាក់នោះ ក៏បណ្ដាលឲ្យទាក់ឆក់ស្លាប់បែបនេះតែម្ដង»៕
តាកែវ៖ តួថ្លុកដ៏ល្បីប្រចាំវង់ល្ខោន ភីសុគន្ធី ដែលគ្រប់គ្នាតែហៅថា តាការេ ត្រូវបានតារាកំប្លែងដ៏ល្បីលំដាប់ជួរមុខក្នុងប្រទេសកម្ពុជានាយ កុយ ចុះទៅសាកសួរសុខទុក្ខដោយផ្ទាល់ ស្របពេលតួល្ខោនរូបនេះកំពុងមានជំងឺពុកឆ្អឹងដង្ហើយរកជំនួយ។ តាមប្រភពផ្អែកលើរូបភាពពីរសន្លឹកដែលបានបង្ហោះចេញពីទំព័រហ្វេសប៊ុករបស់នាយ កុយ ដោយលោកបានព្រលយសារបង្ហាញពីទិដ្ឋភាពទាំងស្រុងថា« ថ្ងៃនេះមកសម្ដែងល្ខោនវត្តភែកនៅស្រុកភ្នំស្រួចកាត់តាមផ្លូវសំរោងយ៉ោង ចូលមកដល់គ្រាំងស្លែង ខ្ញុំក៏ចូលសួរសុខទុក្ខ តាការេ ដែលគាត់ជាតារាកំប្លែងជើងចាស់មានជំងឺពុកឆ្អឹងគួរឲ្យអាសូរគាត់ណាស់ »។ តារាកំប្លែងរូបនេះក៏បានបន្ថែមសាររំលេចពីភាពយកចិត្តទុកដាក់ពីសំណាក់ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម ថា« ដោយមានជីវភាពខ្វះខាតថ្ងៃមុនបានលោក ហេងឡុង ជួយគាត់ម្ដងរួចមកហើយដើម្បីជួយសម្រួលជីវភាពនិងថ្នាំលេបប្រចាំថ្ងៃផងដែរ​ សូមបងប្អូនកូនក្មួយមេត្តាជួយគាត់ផងអាណិតគាត់ណាស់ »៕
ភ្នំពេញ៖ ក្រោយពីគ្រងឈុតពណ៌ឈាមជ្រូកអមដោយគ្រឿងអលង្ករណ៍ស្រោចប្រាណ តារាចម្រៀងស្រីសាច់សខ្ចីនាង ពេជ្រ សូលីកា ត្រូវបានបណ្ដាញសារព័ត៌មាននៅក្នុងស្រុកមួយចុះផ្សាយថាគ្រឿងអលង្ករណ៍ ដែលនាងពាក់នោះមានតម្លៃដល់ទៅខ្ទង់ម៉ឺនដុល្លារ ឯណោះ។ ប្រភពដដែលក៏បានបង្ហាញពីតម្លៃគ្រឿងពេជ្ររបស់ដៃគូច្រៀងលោក នីកូ ដោយប្រាប់ពីតម្លៃដឹងច្បាស់ដូចថ្ងៃថា« មានតម្លៃដល់ទៅ ៦ម៉ឺនដុល្លារ » គ្រាន់តែឃើញបែបនេះភ្លាមមហាជនជាច្រើនស្រាប់តែលាន់មាត់ភ្លែតថា អស្ចារ្យមែនខ្លួននៅក្មេងសោះតែមានសមត្ថភាពអាចទិញរបស់មានតម្លៃដល់ទៅខ្ទង់ម៉ឺនដុល្លារ បែបនេះ៕
កំពត៖ រូបភាពជាច្រើនសន្លឹកបង្ហាញពីយុវជនម្នាក់បង្ខំចិត្តពាក់អាវភ្លៀងទាំងកណ្ដាលថ្ងៃត្រង់ ត្បិតត្រូវជូនអ្នកមានគុណទៅផ្សារនឹងឆ្លងកាត់ផ្លូវជាតិលេខ៣ ជាផ្លូវមួយដែលមហាជនត្អូញត្អែរថា មហាសែនវេទនារកអ្វីប្រៀបផ្ទឹមពុំបានខែវស្សាទឹកភក់ពិបាកធ្វើដំណើរ រីឯខែប្រាំងវិញដីហុយដូចព្យុះ។ នេះបើយោងទៅតាមប្រភពពីម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Rady Phoeun បានរៀបរាប់ជាសំណេរទាំងក្ដីចិត្តថា« ពាក់អាវភ្លៀងមិនមែនការពារភ្លៀងទេគឺការពារដី តើពួកយើងត្រូវទ្រាំទ្រនឹងសភាពបែបនេះដល់យូរប៉ុណ្ណាទៀត ១ឆ្នាំ ២ឆ្នាំ ឬលើសពីហ្នឹង?  ប្រជាពលរដ្ឋដែលគ្មានរថយន្តជិះគ្រាន់តែឮថាផ្លូវទៅកំពតចង់ខ្លាច មិនហ៊ានទៅទេសុខចិត្តទ្រាំ ចំណែកខ្ញុំវិញពេលទៅស្រុកម្តងៗតែងតែចង់ដើរលេងសប្បាយតែទៅលើកនេះសុខចិត្តដេកផ្ទះសប្បាយជាង នេះខ្ញុំជិះទៅដោយសារត្រូវឌុបម៉ាក់ទៅផ្សារទេ​ »។
ភ្នំពេញ៖ ឈានជើងចូលប្រឡូកក្នុងវិស័យសិល្បៈរាប់សិបឆ្នាំតារាចម្រៀងល្បីជ្រកក្នុងផលិតកម្មសាន់ដេលោក ខាត់ ជែម ស្រាប់តែចេញមុខសរសើរចំៗទៅលើកំពូលតារាចម្រៀងល្បីប្រចាំប្រទេសកម្ពុជាលោក ព្រាប សុវត្ថិ បណ្ដាលឲ្យផ្ទុះការភ្ញាក់ផ្អើលពីសំណាក់អ្នកគាំទ្រ។ ក្នុងទឹកមុខញញឹមពេរពេញដោយក្ដីគោរពស្រឡាញ់ម្ចាស់បទ របាំចងស្នេហ៍ រូបនេះបានលើកឡើងជាសំណេរខ្លីដែលមានខ្លឹមសារទាំងស្រុងថា«​ រៀមច្បងដែលគួរឲ្យគោរព »៕
ព្រះសីហនុ៖ កាន់តែសាហាវរឿងរ៉ាវជនជាតិចិនកាប់សម្លាប់ទៅលើជនជាតិចិនដូចគ្នាដាច់ជាច្រើនកំណាត់យកទៅបោះចោលដូចជាសត្វធាតុមិនទាន់ស្ងប់ផង ស្រាប់តែលេចដំណឹងអំពើឃាតកម្មបាញ់សម្លាប់យ៉ាងព្រៃផ្សៃ ក្នុងទឹកដីនៃខេត្តជាប់មាត់សមុទ្រ ក្រុងព្រះសីហនុមួយទៀតហើយ។ យោងតាមប្រភពពីអ្នកសារព័ត៌មានដ៏ល្បីលោក Huy Bunleng បានធ្វើការផ្សព្វផ្សាយនូវអំពើឃាតកម្មមួយដ៏សាហាវដោយមាន បុរសជនជាតិចិនម្នាក់ត្រូវឃាតករ បាញ់សម្លាប់រួចទម្លាក់ចេញពីរថយន្តមកលើផ្លូវសាធារណៈម្តុំជិតផ្លូវចូលសាលាឡាយហ្វ៍ក្រុងព្រះសីហនុហេតុការណ៍នេះផងដែរបានកើតឡើងនៅវេលាម៉ោង៨ព្រឹក។  ប្រភពដដែលក៏បានបន្តថា «​ ភ្លាមៗជនសង្សយ័ចំនួន២នាក់ ក្នុងចំណោមបក្ខពួកត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងកំពុងបើកការស្រាវជ្រាវរកមូលហេតុនិងជនពាក់ពន្ធ័ផ្សេងទៀតដើម្បីចាត់ការតាមនិតិវិធីច្បាប់ »៕
ភ្នំពេញ៖ ធ្លាប់តែឃើញស្នាមញញឹមរបស់តារាចម្រៀងស្រីនាង វីរៈ និច នៅតាមកញ្ចក់ទូរទស្សន៍ ក៏ដូចជាការសម្ដែងរបស់នាងផ្សេងៗ តែគ្រប់គ្នាទំនងជាមិនដឹងទេថាតារាចម្រៀងវ័យក្មេងសាច់សខ្ចីម្នាក់នេះមានរឿងពិបាកត្រូវពុះពារឧបសគ្គកម្រិតណា ខណៈការងារនឹងការសិក្សាសុទ្ធតែសំខាន់មិនអាចខ្វះបាន។ ជាក់ស្ដែងកាលពីម្សិលមិញនេះក្នុងសម្លៀកបំពាក់ជាសិស្សសាលាម្ចាស់បទ ស្នេហ៍ក្មេងស្ទាវដូចបងគ្មានកំណើតទេ ស្រាប់តែបើកបង្ហាញអំពីទុក្ខលំបាករបស់ខ្លួនប្រាប់បណ្ដាញសង្គមដោយសំណេរទាំងស្រុងថា«ឱកាសរៀនមិនមែនចេះតែមានទេសម្រាប់ខ្ញុំ ព្រោះការដែលធ្វើការផងរៀនផងទាល់តែឆ្លៀតទើបបានចប់ចុងចប់ដើមនិងគេ ណាស់ហើយឆ្នាំនេះឆ្នាំទីបួនហើយ ស៊ូបន្តិចទៀតក៏មិនអីដែរ»៕