Neang Phanny
216 ប្រកាស
0 យោបល់
កំពង់ស្ពឺ៖ តារាចម្រៀងរ៉េបវ័យក្មេង លោក ងួន ចាន់ដេវីត ឬ G-Davith តាមរយៈបណ្តាញសង្គម បានបង្ហាញនូវរូបភាពជាច្រើនសន្លឹក ស្ថិតក្នុងហ្វូងក្មេងៗសិស្សសាលា«ព្រះពុទ្ធមានសេរី» ដែលមានទីតាំងនៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ក្នុងគណនីហ្វេសប៊ុកតារាចម្រៀងរ៉េបរូបនេះបានសរសររៀបរាប់ដូច្នេះថា«អគារនៅខាងក្រោយជាសាលាបឋមសិក្សា ហើយដីវាលដែលនៅខាងក្រោយខ្ញុំនេះគឺជា អនាគត អនុវិទ្យាល័យ ព្រះពុទ្ធមានសេរី សមិទ្ធផលនៃការប្រឹងប្រែងរបស់ ការប្រគំតន្រ្តី G-FUND BY G-DEVITH នឹង ចូលរួមគាំទ្រដោយ G PARK Energy Drink Cambodia។ បន្ទរនឹងសំដីនេះ តារាចម្រៀងរ៉េចដែលល្បីខ្លាំងក្រោយចាប់ដៃគូច្រៀងជាមួយ អ្នកនាង ពេជ្រ សោភា រូបនេះបញ្ជាក់ថា « សាលារៀននេះគឺកើតចេញពីការប្រគំតន្រ្តី G-FUND BY G-DEVITH ធ្វើឡើងកាលពីថ្ងៃទី ៥ ខែតុលា កន្លងទៅនៅសាលមហោ ស្រពកោះពេជ្រផងដែរ»៕
ភ្នំពេញ៖ មិនបានប៉ុន្មានថ្ងៃពីសារ និងរូបភាពបង្អួតនូវវត្ថុតាំង រកឃើញភូមិកូនក្មេង ក្រោមចំណងជីវិតអាពាហ៍ពិពាហ៍ជាង៣ឆ្នាំ ភរិយា ដ៏ស្រស់ផូផង់ អតីតប្រុសស្អាត លោក គឹម សីហា អ្នកនាង គង់ ចាន់ស្រីមុំ ក៏លេចឡើងនូវអាការៈចាញ់គ័ភ៌ បង្ហាញក្នុងសភាពស្លេងស្លាំង ធ្វើឲ្យអ្នកគាំទ្របារម្ភ។ នៅមុននេះគូស្វាមីភរិយាគង់ ចាន់ ស្រីមំ និងលោក គឹម សីហា ហាក់បង្ហាញកាយវិកាដ៏រីករាយសាទរនឹងកំណើតតំណក់ឈាមដំបូង ។
ជាមួយនឹងសារបង្ហាញថា « «សួរខ្លួនឯងថា : មានអាម្មណ៍ម៉េចដែរនៅពេលព្រឹកឡើងភ្ញាក់ពីគេង ប្រពន្ធចេញពីបន្ទប់ទឹកហើយយំ ! គាត់ប្រាប់ថា បងយើងមានហើយ ! ក្នុងចិត្តត្រេកអរជាខ្លាំង អត់គិតអីច្រើន នាំគ្នាទៅពេទ្យអូន ដើម្បីអោយច្បាស់ នឹងបានត្រៀមខ្លួន ។លទ្ធផលបញ្ជាក់ថា មានផ្ទៃពោះ6សប្តាហ៍3ថ្ងៃ ហើយ !»។ ប៉ុន្តែដោយឡែកនៅព្រឹកថ្ងៃទី៣០វិច្ឆិកា ដែលខ្លោចផ្សានិងភ្នែកអ្នកគាំទ្រនោះ គឺទិដ្ឋភាពដ៏កម្របង្ហាញពីអ្នកនាង គង់ ចាន់ស្រីមុំ ដែលកំពុងត្រៀមខ្លួនធ្វើជាម្តាយគេនោះ គឺនៅក្នុងសម្លៀកបំពាក់គេង ងើបមកអង្គុយឈ្ងោកដាក់កន្ថោរ ដែលអមដោយសារខ្លីផុសបង្ហាញអ្នកគាំទ្រទៀតថា« ភ្ញាក់ពីគេងមក មានអារម្មណ៍ថា អត់ស្រួលខ្លួនទេ ចេះតែរកទីទើរ...
ភ្នំពេញ៖ បើទោះជា លោក ឆៃ ណាតូ បាន (Live video ) បកស្រាយជុំវិញរឿងរ៉ាវ និងរូបថត ដែលបង្កឱ្យមានការប៉ះពាល់យ៉ាងខ្លាំងដល់កិត្តិយសតារាចម្រៀងអ៊ីវ៉ា និង អ៊ីវ៉ាធីណា។ និងបញ្ជាក់ថា «គណនី Facebook របស់គេត្រូវបានជនអនាមិក Hack ហើយកាត់រូបថតលោកទៅផុស ក្នុងន័យធ្វើបាបនោះ»។ក្រោយបានឃើញនូវវីដេអូឃ្លីបរបស់ម្ចាស់គណនីហ្វេសប៊ុក ឆៃ ណាតូ ដែលចេញមុខសំពះសុំទោសទាំងទឹកភ្នែករួចមក តារាចម្រៀងស្រីល្បីឈ្មោះ កញ្ញាឃីន ស្រីនាថ ហៅអ៊ីវ៉ា បានឆ្លើយតបទៅវិញថា នាងយល់ព្រមលើកលែងទោសឱ្យយុវជនខាងលើ ដោយសម្រេចដកពាក្យបណ្តឹងវិញ ព្រោះអាណិតដល់យុវជនរូបនេះ ដែលជាពោះម៉ាយកូន២ ពិសេសព្រមចេញមុខទទួលកំហុសរបស់ខ្លួន និងសុំទោសជាសាធារណៈ។ដោយឡែក តារាចម្រៀងលី អ៊ីវ៉ាធីណា នៅតែប្រកាសដាច់អហង្ការថា នាងមិនអាចលើកលែងឱ្យយុវជននោះជាដាច់ខាត ពោលគឺនាងនៅតែបន្តដាក់ពាក្យបណ្តឹង ដើម្បីឱ្យមនុស្សដែលប្រព្រឹត្តកំហុសឆ្គង ចេះរាងចាល មិនអាចគ្រាន់តែធ្វើខុសហើយ សុំទោស ១ម៉ាត់ អាចរួចខ្លួននោះទេ។ គួរបញ្ញាក់ផងដែរថា ទាំងកញ្ញាអ៊ីវ៉ា និងអ៊ីវ៉ាធីណា សុទ្ធតែលើកឡើងដូចគ្នាថា ករណីខាងលើនេះ ទំនងជាមានមនុស្សនៅពីក្រោយខ្នង ជួលយុវជន ឆៃ ណាតូ ក្នុងបំណងចង់វាយប្រហារបង្ខូចកេរ្តិ៍ឈ្មោះរបស់ពួកនាង ដែលខំសាងឡើងទាំងលំបាកលំបិន៕
ភ្នំពេញ៖ កុមារី ដូរី តំណក់ឈាមទី១រវាងពិធីការិនីចាស់វស្សាអ្នកនាង គង់ សុជាតិនិង ស្វាមីវ័យក្មេង លោក ជា វិបុល ចម្រើនវ័យបានមួយខួប។ ជាមួយការបង្អួតរូបឆោមដ៏ទ្រលក់ទ្រលន់ កូនស្រី ដូរី នៅលើគណនីហ្វេសប៊ុកអ្នកមា្តយ ដូរី ក៏បង្ហាញសារទទួចអ្នកគាំទ្រ លើគំនិតស្វាមីវ័យក្មេង ចង់បានកំណើតកូនទី២ ដែលធ្វើឲ្យមានការភ្ញាក់ផ្អើលផងដែរ។ អ្នកនាង គង សុជាតិ ដែលទទួលបានសុភមង្គល់ក្នុងជីវិតអាពាហ៍ពិពាហ៍ជាមួយលោក ជា វិបុល ក្នុងកំណើតកូនស្រី ដូរី បានវ័យជាងមួយខួបនេះ អ្នកនាង ក៏បាន បង្ហោះសារនៅលើបណ្ដាញសង្គមអ៊ីនស្តាក្រាម ដោយបានចោទសួរអ្នកគាំទ្រថា «ប្ដីខ្ញុំថា ឲ្យខ្ញុំយកកូនមួយទៀតទៅ គួរតែមានអត់បងប្អូន?»។ដែលសរនេះ ត្រូវបានមិត្តភក្ដិនៅក្នុងបណ្ដាញសង្គមអ៊ីស្តាក្រាមជាច្រើន បានលើកទឹកចិត្តអ្នកនាង សុជាតិ គួរឲ្យយកកូនម្នាក់ទៀតទៅ ដើម្បីស្របតាមបំណងស្វាមី ខណៈដែលខ្លះលើកឡើងថា វ័យរបស់អ្នក នាងសុជាតិ មិនទាន់ហួសពេលទេ គឺនៅតែអាចយកកូនបន្ថែមទៀតបាន។ ខណៈដែលអ្នកខ្លះទៀតថា បើទោះបីពេលអ្នកនាងកំពុងមានផ្ទៃពោះ ក៏នៅតែស្រស់ស្អាត និងហាក់ពុំបាក់សម្រស់ទាល់តែសោះ។ ប៉ុន្តែយ៉ាងណាមិញ អ្នកនាង គង សុជាតិ នៅមិនទាន់បញ្ជាក់នៅឡើងទេថា នឹងត្រូវយកកូនបន្ថែមទៀតឬយ៉ាងណានោះទេ គឺអ្នកនាងកំពុងស្ថិតនៅក្នុងការពិចារណានៅឡើយ ប៉ុន្តែប្រាកដណាស់នាងពិតជាចង់បាន ដើម្បីបំបេញចិត្តស្វាមី។...
បើជាលោកអ្នកមានគេធ្វើបែបនេះទ្រាំបានទេ? ៖ សម សុជាត្តារ៍ ផ្ទុះកំហឹងខ្លាំងដាក់បុរសថានាងជា…..
Neang Phanny -
ភ្នំពេញ៖ តារាសម្តែងងារកំពូលតារាសិចស៊ី វេលា៧ឆ្នាំមុន សម សុជាត្តារ៍ នៅព្រឹកថ្ងៃទី២៩នេះធ្វើឲ្យអ្នកគាំទ្រផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ខណៈអតីតរាជនីដើមទ្រូងសិចស៊ីរូបនេះ បង្ហោះសារបង្ហាញពីកំហឹងក្តៅឆួល ដាក់បុរសម្នាក់ដោយពាក្យពេចន៍ធ្ងន់ៗ។ នៅក្នុងសារដែលស្រីស្រស់ សម សុជាតារ៍ បង្ហាញទាំងក្តៅស្លឹកត្រចៀកនេះ នាងបានរៀបរាប់យ៉ាងវែងអន្លាយថា «បើហែងខ្លាំង កុំលុបខមមិនហែង ហើយប្លុកអាញ អានេះវាថោកហើយអន់ជាងសត្វឆ្កែទៅទៀតវើយ អែងគ្រាន់តែផុសមកថៃលុយសល់តិចវាខមមិនថាឲ្យចូលលេងល្បែងទៅដល់អែងខមមិនទុកឲ្យពូជអ្នកលេងទៅ ពូជខ្ញុំមិនចេះលេងល្បែងទេ លេងសុខវាឆាតមកជេរអែងចឹងវិញយាយអានេះ ប្រុសអន់ម៉េស រួចហើយវាថា និយាយលេងទៀត ចុះបើអាញជេរម្រាយហែង ហើយអាញថា និយាយលេងខឹងអាញទេ ធ្វើឲ្យអាញមួរម៉ៅទាំងព្រឹក»។ ក្នុងសារនោះដែរ កញ្ញា សម សុជាតារ៍ ក៏ទទួចសុំអ្នកគាំទ្រជួយជូនដំណឹងនេះទៅបុរសដែលនាងផ្ទុះកំហឹងនោះ ។
ដោយនាងទទួចថា « មានបងប្អូនណា ហ្វ្រេន ហ្វេសប៊ុកជាមួយវា ស៊ែរឲ្យវាឃើញផង ហើយសូមផ្ញើរពាក្យវាជេរខ្ញុំជូនដល់អាថោកនុងដែរ ព្រោះអ្នកគឺថោកវានុងហើយចរឹកអន់ជាងសត្វ ឆាតមកហើយ ប្លុកទៀតអានេះ គេហៅថា អាញមិនហ៊ានទទួលស្គាល់ចរឹកបែបថោកៗ»។ ការបង្ហោះសារដោយពាក្យពេចន៍ធ្ងន់ៗពី កញ្ញា សម សុជាតារ៍ នេះ ត្រូវបានគេមើលឃើញថា ខណៈតារារូបនេះ កំពុងមានវត្តមានកម្សាន្តនៅប្រទេសថៃ ជាមួយការបង្ហោះរូបថតសប្បាយក្អាកក្អាយជាមួយនិងមិត្តភក្តិរួមដំណើរ។ ក្នុងនោះដែរក្នុងហ្វេសប៊ុក កញ្ញា សម សុជាតារ៍...
ភ្នំពេញ៖ ក្រោយពីសាងភាពភ្ញាក់ផ្អើល ដែលបកស្រាយបទចម្រៀងជាភាសាថៃ ក៏ទទួលបានការគាំទ្រថា ច្រៀងជនជាតិដើមនៃភាសានេះ ។ ស្រាប់តែពេលនេះ តារាចម្រៀង ក្នងទ្រនំសាន់ដេ ដែលមានកំណើតនៅទឹកដីខេត្ត តាកែវ លោក ខាន់ ជេមស៍ ក៏ទម្លាយអតីតកាល ដែលរូបគេបានព្យាយាមលាក់បិទបាំងជិត២ទស្សវត្សហើយនោះ។ មិនបានប៉ុន្មានពីការទម្លាយឲ្យដឹងពីចំណងជីវិតថា ប្រពន្ធដែលមានសម្រស់ស្រស់ស្អាតទាំងមានកូនធំប៉ុណ្ណៗខ្លួនអស់ហើយនោះ ។ តារាចម្រៀង លោក ខាន់ ជេមស៍ ពេលនេះក៏ទម្លាយឲ្យមហាជនស្រឡាំងកាំង និងអតីតកាលរបស់គេដែលមហាជនមិននឹកស្មានដល់ជាថ្មីទៀត។បន្ថែមពីអត្ថន័យរូបថតអង្គុយលើទូក បង្ហាញពីភាពកម្សត់ក្នុងទិដ្ឋភាពបែបជាអ្នកនេសាទ លោក ខាន់ ជេមស៍ តារាចម្រៀងប្រុសទ្រនំ សាន់ដេ រំលេចសារបង្ហាញខ្លឹមសារបន្ថែមថា «អង្គុយលើក្បាលទូកបែបនេះ នឹកអនុស្សាវរីយ៍កាលពី១៩ឆ្នាំមុន ពេលដែលខ្ញុំទៅចុះទូកនៅប្រទេសថៃណាស់»។ ក្នុងសារដដែលនោះ បន្ថែសារអះអាងបង្ហាញទៀតថា«.កាលដែលខ្ញុំចេញទូកដំបូងក៏ខ្ញុំអង្គុយលើក្បាលទូកបែបនេះដែរ។អតីតកម្មករចុះទូកនៅប្រទេសថៃ ក្លាយខ្លួនជា តារាចម្រៀងល្បីនៅក្នុងផលិតកម្មសាន់ដេ ក៏មានប្រពន្ធស្រស់ស្អាតផងនោះ លោក ខាន់ ជេមស៍ ក៏ពោលទៀតថា« កុំអស់សង្ឃឹមឲ្យសោះមិនថាយើងជាកម្មករទូករឺជាកម្មករសំណង ឲ្យតែយើងតស៊ូព្យាយាមគង់តែបានសំរេច កុំបោះបង់ក្ដីស្រម៉ៃឲ្យសោះណាបាទ»។
ក្រោយការរត់គេចខ្លួន៖ ឆៃ ណាតូ ថាជីវិតខ្លួនកម្សត់ណាស់ ប្រពន្ធរត់ចោល ក៏អះអាងថា ក៏អ្នកនិពន្ធបទចម្រៀងដែរ(មានវីដេអូ)
Neang Phanny -
ភ្នំពេញ៖ ឈ្មោះ ឆៃ ណាតូ មុននេះមិនត្រូវបានគេចាប់អារម្មណ៍ ហើយក៏មិនមានអ្នកស្គាល់ច្រើននោះដែរនៅលើកបណ្តាញសង្គមហ្វេសប៊ុក ។ ប៉ុន្តែមួយប៉ព្រិចភ្នែក ឈ្មោះនេះក៏ត្រូវបានមជ្ឈដ្ឋានមហាជន ផ្ទុះការចាប់អារម្មណ៍ខ្លាំង មិនចាញ់កំពូលតារាចម្រៀងលំដាប់ប្រទេសនោះដែរ ក្រោយពីបុរសម្នាក់នេះ ទម្លាយអាស្រូវភេទរួមស្នេហ៍ជាមួយតារាចម្រៀងល្បីៗពីរដួង គឺកញ្ញា លី អីវ៉ាធីណា និង កញ្ញា អីវ៉ា ។ យ៉ាងណាមិញ ក្រោយការទម្លាយអាស្រូវភេទជាមួយតារាចម្រៀងល្បីៗនៅលើគណនីហ្វេសប៊ុកឈ្មោះ ឆៃ ណាតូ នោះ ម្ចាស់គណនីហ្វេសប៊ុកដ៏ក្លាហាននេះ ហាក់មិនមានវាសនាល្អនោះដែរ តារាចម្រៀងពីរដួងស្ថិតក្នុងភាពអាម៉ាសនេះ ក៏ព្រមានព្រមានធ្ងន់ៗពីការចាប់ខ្លួនបុរសម្ចាស់ហ្វេសប៊ុក ឆៃ ណាតូ ដាក់គុក ពីបទបរិហាកេរ្តិ៍ បើទោះជាបុគ្គលដែលមានគំនិតដ៏អគ្គតិនេះរត់គេចខ្លួនដល់ណាក៏មិនច្បាប់មិនអនុញ្ញាតិឲ្យរួចខ្លួននោះដែរ។
តែយ៉ាងណា បុរសឆៃ ណាតូ ក៏បដិសេធហើយបដិសេធទៀតថា ទង្វើដ៏ស្មោកគ្រោកនេះ រូបគេមិនបានប្រព្រឹត្តនោះទេ។ ក្នុងសារបដិសេធដែលបង្ហាញថា ពេលនេះរូបគេកំពុងស្នាក់ធ្វើកម្មករនៅប្រទេសថៃនោះ ឆៃ ណាតូ បានអះអាងថា «ហ្វេសប៊ុក ដែលបង្ហោះរឿងនោះ ត្រូវបានគេហែកហ្វេសប៊ុក ហើយជនខិលខូចនោះជាអ្នកធ្វើ ដែលរូបខ្ញុំមិនបានធ្វើរឿងបែបនេះទេ»។ បន្ទរនូវពាក្យសុំទោសដដែលៗថា សូមអ្នកបងជាតារាចម្រៀងទាំងពីរ បងស្រី លី អីវ៉ាធីណា និង បង អីវ៉ា លើកលែងទោសឲ្យប្អូនផង ប្អូន...
ភ្នំពេញ៖ ក្នុងដំណើរជីវិតក៏ប្រែប្រួស មករស់ក្នុងភាពហ៊ឺហារ ទាំងងារជាតារាចម្រៀងល្បី មានលុយវាល់ម៉ឺនសែនដុ ល្លារកាន់នៅក្នុងដៃ តារាចម្រៀង ខេម ក៏បង្ហាញសារនឹករលឹកទៅអតីតកាលដ៏កម្សត់ គ្រាមកជាន់ទឹកដីក្រុងភ្នំពេញដំបូង។ ក្នុងសារដែលតារាចម្រៀង ខេម បង្ហោះនៅលើគណនីហ្វេសប៊ុក បង្ហាញនូវអតីតកាលខ្លួនដោយបានរៀបរាប់បែបនេះថា៖« ខ្ញុំឡើងមកដល់ទីខ្ពស់ នឹកឃើញពេលខ្ញុំបានមកដល់ភ្នំពេញដំបូង កុំថាទីខ្ពស់លើអាគារនេះ សូម្បីតែមុខផ្ទះគេនឹងក៏មិនបានទៅក្បែរផង មនុស្សគេមិនឲ្យមើលងាយគ្នាទេ»។ តារាចម្រៀង ខេម ក៏ធ្លាប់ប្រាប់ពីដំណើរជីវិតរបស់គេមុនក្លាយជាតារាចម្រៀងល្បី ថា «ខ្ញុំចេញពីស្រុកកំណើតខេត្តកំពង់ឆ្នាំមកភ្នំពេញដំបូង មិនមានអ្វីជាគោលដៅពិតប្រាកដទេ ទោះខ្លួនឯងចេះច្រៀង ក៏មិនមានសង្ឃឹមដែរអាចក្លាយជាតារាចម្រៀង»។ ខេម ក៏ធ្លាប់បានប្រាប់ទៀតថា «មកដល់ភ្នំពេញ មុនរកបានការងារធ្វើកម្មករគេនោះ ធ្លាប់ដេកក្រោមស្ពាន រកលុយទិញបាយក៏មិនមានដែរ តែពេលនេះបានក្លាយជាតារាចម្រៀង អតីតកាលនោះ នៅចងចាំក្នុងចិត្តជានិច្ច»។
ភ្នំពេញ៖ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា នេះគឺជាថ្ងៃមង្គលរបស់កវីដែលល្បីឈ្មោះ លោក សុខ ជំនោរ ដោយមានការអបអរពីសំណាក់មហាជន និងមិត្តៗសិល្បៈយ៉ាងច្រើនកុះករ ។ ក្នុងនោះគេសង្កេតថា ពិធីដ៏ឱឡារិកនេះ បែរជាអវត្តមានប្អូនស្រីបង្កើតរបស់ កវី សុខ ជំនោរ គឺកញ្ញា វ៉ាន់នីឡា ឈ្មោះពិតហៅ សុខ ចិន្តា ទៅវិញ។ ជាក់ស្តែងបើយោងតាមគណនីហ្វេសប៊ុករបស់កញ្ញា វ៉ាន់នីឡា បានឲ្យដឹងថា ខ្លួនកំពុងស្ថិតនៅប្រទេសបារាំង ដើម្បីនាំចូលគ្រឿងសម្អាងមកលក់។ នេះបញ្ជាក់ថា ការអវត្តមានប្អូនស្រីរបស់ កវី សុខ ជំនោរ គឺមូលហេតុមកពីជាប់រវល់ក្នុងមុខជំនួញមិនអាចចៀសផុត រហូតត្រូវបិតហាងនៅខ្មែរប៉ុន្មានថ្ងៃថែមទៀតផង។ ប៉ុន្តែទោះជារវល់បែបនេះក្តីក៏តារាចម្រៀងរូបនេះនៅតែឆ្លៀតពេលផ្ញើរសារអបអរថ្ងៃមង្គលរបស់បងប្រុសខ្លួន ដោយក្តីរំភើបផងដែរ៕
ភ្នំពេញ៖ រូបថតមួយសន្លឹក បង្ហាញនៅលើគណនីហ្វេសប៊ុក ស្រីស្រស់ មាន សូនីតា ងាររាជនីក្រមា ដេកស្លូកស្តឹងនៅលើគ្រែពេទ្យ មានទាំងបន្តោកសេរ៉ូមផង ។ ទន្ទឹមនឹងការបង្ហាញពីអាការៈថារបស់នាងកំពុងស្ថិតក្នុងសភាពជាអ្នកមានជំងឺនោះនាង មាន សូនីតា ក៏បង្ហាញសារជូនដំណឹងខ្លីថា « នាងគ្រុនឈាមហើយ អត់ដឹងមូសខាំតាំ ងពីអង្កាល់»។តែយ៉ាងណាមកដល់ពេលនេះ នាង មាន សូនីតា មិនទាន់បានបង្ហាញពីស្ថានភាពជំងឺគ្រុនឈាម ដែលទុំនៅលើខ្លួនប្រាណដ៏ស្រស់ស្អាតនោះ ស្រាកស្រានបានកម្រិតណាហើយនៅនោះទេ។ ខណៈក្តីបារម្ភពីអ្នកគាំទ្រ កាន់តែច្រើនទ្វេរឡើង ទាំងសារខមមិនលើកទឹកចិត្ត និងជូនពរឲ្យឆាប់ជា និងបានបង្ហាញភាពស្រស់ស្រាយមកអ្នកគាំទ្រទាំងអស់នោះ។ តែយ៉ាងណាម៉ិញ កញ្ញា មាន សូនីតា បង្ហាញតម្រុយឆ្លើយឆ្លងជាមួយអ្នកគាំទ្រត្រឹមតែពាក្យសុំទោស ថ្ងៃនេះមិនបាន online Facebook ទេណា»៕