Home អ្នកនិពន្ធ ប្រកាស​ដោយ Neang Phanny

Neang Phanny

216 ប្រកាស 0 យោបល់
ភ្នំពេញ៖ ក្រោយ​ពីមានការរិះគន់ពីសំណាក់ទស្សនិកជនជាច្រើន ចំពោះចម្រៀងថ្មីមួយបទរបស់លោក ម៉ៃ សុគន្ធ ដែ​ល​មានចំណងជើងថា «ទឹកភ្នែកតួឯក» ដែលល្បីថា បទនេះចំឡងពីថៃ ព្រមទាំងសម្តែងរូបអាក្រាតរបស់ កញ្ញា ពេជ្រ អាវីហ្សា ហ៊ានថតស្រាតបញ្ចេញល្វែងលើ ក្រោមនោះ ធ្វើឲ្យមហាជនមិនពេញចិត្តជាច្រើនផ្ទុះឡើង។ ជាក់ស្ដែ​ង​កាលពីពេលថ្មីៗនេះ លោក Rith Omega ដែលមហាជនស្គាល់លោកថា ជាអ្នកដឹកនាំសម្ដែងផលិតកម្ម ថោន បា​​​​ន​បង្ហោះវីដេអូចម្រៀង របស់លោក ម៉ៃ សុគន្ធ ព្រមទាំងសរសេរថា «ខ្ញុំបានតាមដានយូរណាស់មកហើយ ចំ​ពោះ​​​​តារាម្នាក់ឈ្មោះ លោក មៃ សុគន្ធ ឃើញគាត់ពូកែខាងរិះគន់គេណាស់ ហើយក៏សំបូររឿងខ្វែងគំនិតគ្នា ជាមួយអ្នកសិល្បៈដូចគ្នាដែរ។ ខ្ញុំមិនដែលមានពេលចូលរួម តែថ្ងៃហ្នឹងសុំម្តង»។ បន្ថែមពីពាក្យស្នើទៅ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គួរតែអ​ញ្ជើ​ញគាត់ទៅដុសខាត់ម្តង ឬក៏ផ្តល់យោបល់ឲ្យគាត់ទៅពិនិត្យមើល បញ្ហាសុខភាពសរសៃប្រសាទ ឲ្យបានទាន់ពេ​ល​វា​លា អាណិតគាត់កុំឲ្យកាន់តែធ្ងន់ធ្ងរជាងហ្នឹង ។ ផលិតករថោនរូបនេះ ក៏ពោលបន្តថា «ម្យ៉ាងទៀត ដើម្បីកុំឲ្យសិ​ល្ប​ករខ្មែរមួយចំនួន ដែលខំបញ្ចេញស្នាដៃពិតរបស់ខ្លួន ដែលមិនចម្លងគេ អាម៉ាសមុខចំពោះជាតិសាសន៍គេដទៃ (ខ្ញុំ​ខ្មាស់គេចំនួសគាត់) កោតតែថតទៅរួច»។
ភ្នំពេញ៖ តារាចម្រៀងស្រីប្រចាំទ្រនំសាន់ដេរ កញ្ញា សុខ ពិសី បច្ចុប្បន្នកំពុងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ពីសំណាក់យុវវ័យ ហើយគេសង្គេតឃើញតារាស្រីរូបនេះកាន់តែស្រស់ស្អាតឡើង។ ប៉ុន្តែជាមួយនឹងគ្នានេះកញ្ញា សុខ ពិសី ក៏បានជួបរឿងដូចនឹងតារាឯទៀតដែរគឺ បញ្ហាដោយសារជនខិលខូចធ្វើការក្លែងបន្លំ គណនីហ្វេសប៊ុក និងបណ្ដាញសង្គមផ្ទាល់របស់ខ្លួនជារឿយៗ។  បញ្ហានេះបានធ្វើឲ្យកញ្ញាសុខ ពិសី មានការព្រួយបារម្ភ និងមិនពេញចិត្តជាខ្លាំង។ ជាក់ស្តែងមុននេះបន្តិចតារាចម្រៀងរូបស្រស់រូបនេះបានបង្ហោះសារនៅលើគណនីផេករបស់ខ្លួនថា៖ «ខ្ញុំលេងតែpage នេះតែមួយគត់ដែលមានអ្នក like ជាង 50ម៉ឺននាក់ សូមចិត្តអ្នក fake គួរតែបញ្ឈប់ការ fake បន្តទៀតទៅ បើស្រលាញ់ខ្ញុំគួរតែបញ្ជាក់រឺសំគាល់នៅចុងឈ្មោះថាជា fan ទៅទើបប្រសើរណាចា៎ សូមជួយ share អោយបានជ្រាបគ្រប់គ្នាផងចា៎»៕
ភ្នំពេញ៖ ភ្ជាប់ដំណឹងប្រជែងគ្នា និងអតីតសង្សារចូលរោងការនៅចុងឆ្នាំ២០១៧នេះដូចគ្នា ។ នៅព្រឹកថ្ងៃ​ទី​២​៣​ ខែ​វិច្ឆិ​កា​នេះ ទាំងវេលាថ្ងៃពិសេសខិតចូលកាន់តែជិត កវី សុខ ជំនោរ ក៏ចេញសារសុំទោសមិត្តៗស្និទស្នាលធ្វើឲ្យក​ក្រើ​ក​ពេញបណ្តា​ញាស​ង្គម។ គួររំឭកថា កវី លោកសុខ ជំនោរ នឹងត្រូវចូលរោងជ័យនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ខាង​មុខនេះ ជាមួយនឹងគូដណ្តឹងជានារីបម្រើការនៅធនាគារមួយនៅក្រុងភ្នំពេញ។ ខណៈដែលកញ្ញា សុគន្ធ នីសា ក៏ក្រាបផ្ទឹមនឹងគូដណ្តឹងអាណិកជនខ្មែរអាមេរិក ឈ្មោះ សាំបា នៅថ្ងៃទី២១ខែធ្នូ។ តែ​យ៉ាងណាមហាជនក៏រសាយអារម្មណ៍ ពេលបានយល់ពីអត្ថន័យសារសុំទោសកវីសុខ ជំនោរ នៅមុនពេលរៀបការ​ខិតមកជិតដល់នោះ ។ដែលទួញរៀបរាប់ថា៖«បង្ហើយការងារមួយថ្ងៃនេះទៀត ស្អែកត្រៀមខ្លួនតែមួយមុខ។ សូមអរគុណនិងអភ័យទោសដល់មិត្តភក្តិ ញាតិមិត្ត មិត្តរួមអាជីព ដែលខ្ញំបានផ្ញើធៀបតាមតាមFB Line Tel​eg​ra​m​ ​ផ្ញើតតាមគ្នា និងខ្លះមានឈ្មោះតែទាក់ទងមិនបាន សូមអធ្យាស្រ័យចំពោះការខុសឆ្គងនិងភាពមិនសមគួរនេះ​​ផង»។ គួរបញ្ជាក់ផងដែរថាថ្ងៃចូលរោងជ័យជាអតីតគូដណ្តឹងរបស់លោក សុខ ជំនោរ គឺកញ្ញា សុគន្ធ នីសា ក៏មិនចាញ់គ្នាប៉ុន្មានដែរ៕
ភ្នំពេញ៖ ក្រោយការអំពាវនាវពីប្រធានសមាគមសិល្បករខ្មែរ អ្នកនាង ចន ច័ន្ទលក្ខិណា ជូនដំណឹងដល់សិល្បករសិ​ល្ប​ការិនី ពីដំណឹង លោកព្រឹទ្ធាចារ្យល្ខោនបាសាក់ អ៊ុំ សាមិត្ត ធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរដោយជំងឺសួត និងបេះដូងធ្វើទុក្ខខ្លាំង ហើយត្រូវកូនចៅនាំចូលសង្គ្រោះបន្ទាន់នៅក្នុងមន្ទីពេទ្យកាលម៉ែត្រ។ នៅរសៀលថ្ងៃនេះ តារាកប្លែងនាយ ក្រឹ​ម​ ​ស្វះស្វែងទៅសួរសុខទុក្ខនិងនាំយកអំណោយមូលនិធិចាស់ជរា ជូនលោកព្រឹទ្ធាចារ្យកំពុងសម្រាកនៅក្នុងមន្ទីពេ​ទ្យ​ភ្លាម។ គួររំឭកថា លោកតា អ៊ុំ សាមិត្ត ដែលមានអាយុ៨១ឆ្នាំ ។ លោក គឺជាព្រឹទ្ធាចារ្យសិល្បៈបុរាណ្យ ផ្នែកល្ខោនបាសាក់ ដែលមួយជីវិតរបស់លោកបានបូជាជាវិស្ស័យសិល្បៈ លុះសព្វថ្ងៃ។ ព្រមនឹងវត្តមាននាយ ក្រឹម បានទៅសួរសុខទុក្ខព្រឹទ្ធាចារ្យរៀមច្បងមុនគេនោះ នាយ ក្រឹម ក៏រំឭកដែរថា ដល់អ្នកសិល្បករសិល្បការិនី សូមឲ្យទៅជួយសួរសុខទុក្ខលោក ព្រឹទ្ធាចារ្យ អ៊ុំ សាមិត្ត ផង ទោះមិនមានអ្វីក៏ដោយ ដែលលោ​ក ​និងសប្បាយចិត្តពេលឃើញវត្តមាន បង​ប្អូនកូនក្មួយងដែលជាអ្នកសិល្បៈទៅសួរសុខទុក្ខលោកពេលនេះ ហើយក៏ជាការលើកទឹកចិត្តមួយផងដែរសម្រាប់មនុស្សចាស់។ គួរបញ្ជាក់ផងដែរថា «មូលនិធិចាស់ជរា ក៏ធ្លាប់បានជួយឧ​ប​ត្ថ​ម្ភ គ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកា ជូនដល់លោកតាម្តងរួចមកហើយគឺតាំងពីលោកតា អ៊ុំ សាមិត្ត មិ​​​នទា​ន់ធ្លាក់ខ្លួនឈឺឌ្រុតឌ្រូម​មកម្លេះ»៕
ភ្នំពេញ៖ ភ្ជាប់នឹងរូបថតលើឆាកកំប្លែងជាច្រើនសន្លឹកក្នុងសភាពរូបរាងនៅស្គម គ្រាដែលផ្តើមអាជីពកំប្លែងដំបូ ង នាយ ពែក មី ក៏សរសេរសាររំឭកពីអតីតដែលកន្លងផុត សល់នៅតែស្រមោលអនុស្សាវរីយ៍នេះ។ ក្នុងសាររំឭកជា​មួយនឹងរូបស្រមោលពីអតីតកាលនេះ នាង ពែក មី បានសរសេររៀបរាប់ថា«ពេលវេលាលឿនណាស់ 5ឆ្នាំហាក់ថ្មីៗ រំ​លឹកដល់រឿងនេះ ខ្ញុំសូមផ្ញើរក្តីនឹករលឹក»។ តែយ៉ាងណាតារាកំប្លែង ចាកទីកំណើត ទឹកដីខេត្តព្រៃវែង ទៅសម្តែងភាពហ៊ឺហារ ទាំងថ្លោសនៅទីជនបទខេត្តស្វា​យ​​រៀង នាយ ពែកមី ដែលបង្ហាញបន្ថែមពីសារ អរគុណជាពន់ពេកដល់ពុកម៉ែ បងប្អូនបងប្រុសបងស្រី ប្រិយមិត្តទស្សនិកជនគ្រប់ៗគ្នាដែលបានជួយខ្ញុំគ្រប់រូបភាព។ ក្នុងន័យនោះ នាយ ពែកមី ហាក់បង្ហាញថា មិនត្រឹមតែរំឭកអតីតកាលនេះទេ ក្នុងនោះនាយ ពែក មី ក៏ចង់ជជែកលេងជាមួយអ្នកគាំទ្រ ។ ខណៈដែលនាងសរសេរនៅឃ្លាចុងក្រោយថា «ថ្ងៃនេះទំនេរមួយព្រឹក ចឹងហើយអាចឆ្លើយខំមិនបានគ្រប់ៗគ្នាណា»៕
ភ្នំពេញ៖ តារាសម្តែងស្រីស៊ិចស៊ីយ៉េៗអ្នកនាង ឆៃ លីដាឡែន ស្រាប់តែធ្វើឲ្យមានការងឿងឆ្ងល់ជាខ្លាំងតាមរយៈការបង្ហោះសារប្លែកៗបែបសោកសៅ អមជាមួយនឹងរូបភាពដែលកំពុងតែកើតទុក្ខទៀតផង។ ដែលក្នុងសារនោះនាងបានរៀបរាប់ថា« ដាឡែន អែងធំហើយ ហើយអាយុក៏ច្រើនដែលមិនមែននៅក្មេងដូចមុនទេ ត្រូវធ្វើអីអោយផាំ ង​ៗទៅ កុំឲ្យគេមើលងាយអែង គេម្តងខ្មោចចេញម្តងខ្មោចចូល ទង្វើនឹងសកម្មភាពដែលធ្វើ គឺជាការសម្តែងតែប៉ុណ្ណោះ ។ ខ្ញុំពិតជាមិនយល់បើថា ធុញខ្ញុំហើយស្អប់ ខ្ពើមខ្ញុំខ្លាំងណាស់ហេតុអីមិនប្រាប់មកចាំបាច់បោះពាក្យសំ​ដី​ម​ក​ធ្វើ​អី​?។ ​ទោះក្នុងសារនៅ អ្នកនាង ឆៃលី ដាឡែក មិនបានបង្ហាញអត្តសញ្ញាណ អ្នកដែលពោលថា គេស្ងប់នាង ធុញនិងនាងនោះជាអ្នកណា ប៉ុន្តែក្នុងឃ្លាមួយនៃសារនៃ ហាក់សំដៅទៅអ្នកដែលមានវ័យក្មេងជាងនាងបំផុត ដែលកំពុងរស់នៅជាមួយនាង។ ក្នុងនោះក៏ធ្វើឲ្យមហាជនម៉ៃចំៗថា អ្នកវ័យក្មេងជាងនាង ដែលបង្ហាញថា នាងវ័យចាស់ជាងនោះ គឺជាប្តីរបស់នាង ដែលមានវ័យក្មេងជាងនោះ។ ក្នុងសារដែលនាំឲ្យអ្នកគាំទ្រមៃដល់ចំណុចនោះ នាងបានរៀ​ប​រាប់យ៉ាងដូច្នេះថា « ដឹងអត់ថាពាក្យសំដីទាំងអស់ នឹងវាឈឺជាងគេយកកាំបិតមកចាក់ទៀត ទោះខ្ញុំអាយុច្រើ​ន​ហើយសំដីខ្ញុំអាក្រក់ តែខ្ញុំក៏មានបេះដូងចេះឈឺដែល បើស្អប់ខ្ញុំត្រង់ចរឹករបស់ខ្ញុំមិនល្អឈប់រាប់ខ្ញុំទៅហើយគួរកុំនៅក្បែរខ្ញុំអី ព្រោះមនុស្សដូចខ្ញុំវាសាកសមនៅម្នាក់ឯង វាគ្មានអ្នកនៅក្បែរខ្ញុំស្រាប់ហើយ »។ ក្នុងសារនោះទៀតហាក់កាន់តែបង្ហាញតម្រុយឲ្យកាន់តែច្បាស់ថា អ្នកដែលស្អបនាង មិនចូលចិត្តនាង រហូតនាងបង្ខំចិត្តបង្ហោះសាររៀបរាប់ភាពឈឺចាប់ក្នុងចិត្តចេញជាសាធារណៈនោះ គឺពិតជាអ្នកនៅជិតខ្លួននាងបំផុត។ ខ​ណៈ​ដែលឃ្លាបញ្ចប់នៃសារនោះអ្នកនាង ឆៃលី ដាឡែន ក៏បង្ហាញទៀតថា «នេះជាកម្មរបស់ខ្ញុំអញ្ចឹងកុំយកខ្លួនអ្ន​ក​មកប្រឡាក់កម្មជាមួយខ្ញុំអី ខ្ញុំធុញជាមួយរូបភាពក្លែងក្លាយនឹងណាស់ពាក្យមួយម៉ាត់ចុងក្រោយ...
ភ្នំពេញ៖ នៅក្រោយភាពស្ងប់ស្ងាត់ ពីព្យុះព័ត៌មានដែលរៀបដំណើរចាក់ចេញពីផលិតកម្មសាន់ដេ ទាំងបទចម្រៀងថ្មីក៏ថមថយសន្ទុះគាំទ្រនោះ ថ្មីៗនេះ តារាចម្រៀងមានកំណើតពីទឹកដីខេត្តកំពង់ស្ពឺ កញ្ញា អ៊ីវ៉ា ក៏ធ្វើឲ្យមជ្ឈដ្ឋានម​ហា​ជនស្រឡាំងកាំង និងសំណងផ្ទះវិឡា ដ៏ប្រណិតរបស់នាង ជាមួយនឹងការគណនាតម្លៃ ប្រយោលពីរាប់សែនដុ​ល្លា​រ។​ទទ្ទឹមនឹងការជោគជ័យក្នុងវិស័យសិល្បៈតារាស្រីមានកំណើតពីទឹកដីខេត្តកំពង់ស្ពឺ កញ្ញា អ៊ីវ៉ា ក៏មានជីវិតល្អស្រស់បំ​ព្រ​ង ក្រៅឆាកផងដែរ ដែលបច្ចុប្បន្ន នាងកំពុងតែរស់នៅ លើផ្ទះដ៏ធំស្កឹមស្កៃ ទ្រនំខ្ពស់ ជាមួយនឹង ការរចនាយ៉ា​ង​ទាន់សម័យ ដែលនាងបានបង្ហោះបង្អួតអ្នកគាំទ្រ ដែលធ្វើឲ្យមានការលាន់មាត់នូវទ្រព្យដ៏មហាសាលនេះ។ ចំ​ពោះ​​​​ម៉ូតផ្ទះវីឡា អាចនិយាយបានថា ជាម៉ូតទាន់សម័យ និងពេញនិយម សម្រាប់មនុស្ស គ្រប់ស្រទាប់ ព្រោះថា ម៉ូ​ត​មួយនេះ វាមិនមានភាពសាមញ្ញច្រើន ដោយខាងមុខផ្ទះ មានទីធ្លាធំទូលាយ អមជាមួយនឹង បរិយាកាសប​រិសុ​ទ្ធ​ ដែលធ្វើឲ្យ អ្នកដែលឃើញផ្ទះនាងហើយ មានអារម្មណ៍ ចង់រស់នៅតែម្តង៕
ភ្នំពេញ៖ តារាចម្រៀងដែលល្បីប្រចាំទ្រនំហង្សមាស លោក នី រតនា ហើយម្ចាស់ពាន Cambodia Idol រដូវកា​ល​ទី​១​ ​បច្ចុប្បន្នម្ចាស់ពានរូបនេះកំពុងតែទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់យុវវ័យផងដែរ។ ជាក់ស្តែងមុននេះបន្តិចតារាចម្រៀងរូបនេះបានបង្ហោះសារនៅលើបណ្តាញសង្គមរបស់ខ្លួន​ដោយបង្កប់ទៅដោយអ​ត្ថ​​ន័​យ​​ថា៖ « យើងអាចនឹងកើតមក មិនបានរស់នៅលើគំនរទ្រព្យដូចគេក៏ពិតមែន! ក៏ប៉ុន្តែអ្វីដែលយើ​ង​យ​ក​ម​​ក​ជាមួយនោះគឺ ទេពកោសល្យ នឹងជំនាញពិសេសផ្ទាល់ខ្លួន! ! ទ្រាំបន្តិចទៀត ប្រឹងបន្តិចទៀត តស៊ូបន្តិចទៀត យើងនឹងឈានទៅដល់គោលដៅរបស់យើងចាកជាមិនខាន»៕
ភ្នំពេញ៖ រំពចពីផ្ទុះព័ត៌មានអាស្រូវបោកបករឿងរួមរស់ជាមួយសង្សារក្រោមដំបូងតែមួយ មុនមានពិធីក្រាបផ្ទឹម តារាចម្រៀងទ្រនំហង្សមាស កញ្ញា សួស វីសា ក៏ហោះហើរដល់ដល់ទឹកដីនៃប្រទេសបារាំងយ៉ាងស្ងាត់ស្ងៀម។ កញ្ញា សួ​ស​ វីសា មុននេះបង្ហោះរូបជាច្រើនសន្លឹងនៅដោយបានបង្អួតពីសម្រស់ទឹកដីនៃប្រទេសបារាំង ថែមទាំងស​រ​​សេ​រ​សា​រ​យ៉ាងខ្លីនៅលើបណ្តាញសង្គមរបស់ខ្លួនថា៖« Good morning from France ទើបតែ មកដល់ព្រឹកមិញនេះឯង Paris»៕
ភ្នំពេញ៖ ប៉ុន្មានម៉ោងមុននេះអ្នកនាង ម៉េង កែវពេជ្ជតា បានបង្ហោះសារយ៉ាងវែងអន្លាយ ទាំងអត្ថន័យហាក់មិនឆ្ងាយពីការលើកសរសើរខ្លួនឯងដែលបានធ្វើជាគណៈកម្មការ កម្មវិធីប្រលងចម្រៀង ឈ្មោះថា សំនៀងឯក។ ក្នុង​សា​រ​នោះ តារាចម្រៀងម៉េមាយកូនពីររូបនេះររៀបរាប់ថា៖« ខ្ញុំតែងមានអារម្មណ៍ល្អណាស់ចំពោះកិច្ចការមួយនេះ ។ កា​​រហត់នឿយ ការលំបាកនានា គឺជាការលះបង់ដ៏មានតម្លៃ និងសក្តិសមបំផុតដែលខ្ញុំត្រូវធ្វើដោយញញឹម ។តារារូបនេះបានពោលឡើងទៀតថា« សំនៀងឯក " ជាកម្មវិធីខ្មែរ បង្កើតឡើងដោយខ្មែរ សុក្រិត ទោះមិនសម័យពេក តែក៏មិនបុរាណពេក។ មោទនៈភាពរបស់ខ្ញុំ គឺត្រង់ខ្ញុំបានចូល រួមជួយខ្មែរឲ្យចេះស្រលាញ់របស់ខ្លួនឯងជា​ប​ឋ​ម មុននឹងទទួលយកអរិយធម៌បរទេសពីលោកខាងក្រៅ ។ខ្ញុំមិនដែលនិយាយថាកម្មវិធី Brand Brand របស់បរ​ទេ​សមិនល្អនោះទេ ប៉ុន្តែខ្ញុំក៏នៅតែចង់ឲ្យខ្មែរមិនភ្លេចខ្មែរហើយងាកមកផ្តុំគ្នាគាំទ្រអ្វីដែលជាស្នាដៃខ្មែរផងទៅ ទើ​​បស្រុកយើងមានឈ្មោះថាជឿនលឿនខាងសិល្បៈយ៉ាងពិតប្រាកដ ។ ក្នុងសារនោះដែរ អ្នកនាងក៏អះអាងថា «ខ្ញុំមិនបាក់ទឹកចិត្ត ដែលមិនទាន់បានប្រឡូកក្នុងកម្មវិធីប​ទេ​ស​ ព្រោះខ្ញុំដឹងថាមកពីអ្វី ? ? មិនមែនខ្ញុំគ្មានអ្នកច​ង់​​បានទេ ប៉ុន្តែអាចមកពីភាពច្រណែននៅកន្លែងនោះច្រើ​ន​​ពេក។ ដោយឡែកពេលនេះ ខ្ញុំចង់ថ្លែងទៅកាន់ក​ម្មវិ​ធី​ " សំនៀងឯក " ថា ខ្ញុំស្រលាញ់អ្នកណាស់ »។