Home អ្នកនិពន្ធ ប្រកាស​ដោយ Neang Phanny

Neang Phanny

216 ប្រកាស 0 យោបល់
ធ្មេចបើកៗកូនស្រីរបស់ ប៉ែន ចំរ៉ុង និងភិន សុដាលីស ពេលនេះមានវ័យជិត១ខួបទៅហើយ។ រហូតមកដល់ពេលនេះ បែន ចំរ៉ុង មិនទាន់មានឪកាសបានជួបមុខកូនផ្ទាល់នៅឡើយទេ ចាប់តាំងពីពេលនាងបើកភ្នែកឃើញពន្លឺថ្ងៃមកម្លេះ។ កាលពីកំឡុងខែតុលាឆ្នាំ២០១៦ ភិន សុដាលីស បានសម្រាលកូនស្រីដោយគ្មានវត្តមានអតីតស្វាមី លោក ប៉ែន ចំរ៉ុង ក្រោយពីសម្រាលនាងក៏មករស់នៅជាមួយក្រុម​គ្រួសារវិញ ភិន សុដាលីស បានទទួលការយកចិត្តទុកដាក់ពីក្រុមគ្រួសារ ដែលសូម្បីតែកូនស្រីនាងក៏ទទួលបានការថ្នាក់ថ្នមយកចិត្តទុកដាក់យ៉ាងខ្លាំងពីក្រុមគ្រួសាររបស់នាងដែរ។ ហើយកូនស្រីរបស់ ភិន សុដាលីស មានឈ្មោះថា  Katherina មានអាយុ ប្រហែលជិត១ ឆ្នាំ មានមុខមាត់កាត់ឪពុកបន្តិចម្តាយបន្តិចនេះកាន់តែស្រស់ស្អាតគួរឲ្យស្រលាញ់ពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេស គឺពេលញញឹមថ្ពាល់ខួចទាំងសងខាងនោះ ហើយ ភិន សុដាលីស បានបង្ហាញរូបរបស់កូនស្រីនាងជាបន្តបន្ទាប់ជាច្រើនសន្លឺក មានការតុបតែងខ្លួនបែបប្លែកៗពីគ្នា សំពត់ខ្លី អាវដៃប៉ោង បូរខៀវ មើលទៅគួរឲ្យស្រឡាញ់ខ្លាំងណាស់ ហើយនាង បានសរសេរនៅលើ ហេ្វសប៊ុក របស់នាងថា  «បែកធ្លាយរូបភាពកូនតុក្កតារបស់ខ្ញុំ សំខាន់ឃើញកាមេរ៉ាមិនបាន សើចហើយចេញស្ទីលមកខ្លួនឯងម៉ង ប៉ិនណាស់យើងហ្នឹង មានដុងណាស់កូន»។ ក្រុមគ្រួសាររបស់នាងចាត់ទុក និងហៅថាជាព្រះនាងតូចនៅក្នុងផ្ទះ ជាក្មេងស្រីដែលធ្វើឲ្យអ្នកគ្រប់គ្នាសប្បាយរីករាយផងដែរ។ បើកទោះជាយ៉ាងនេះក្តី កូនស្រីដែលជាតំណក់ឈាមរួមគ្នាក៏ដោយនាងនៅតែមិនទាន់អនុញ្ញាតឲ្យ ប៉ែន ចំរ៉ុង ជួបមុខកូនស្រីទេ ព្រោះតែគេដឹងថានាងឆ្អែតចិត្តនឹងសម្តីប៉ែន ចំរ៉ុងគ្រានៅតុលាការ។ យ៉ាងណាមិិញ បើតាមផ្លូវច្បាប់ក្នុងនាមជាឪពុក ប៉ែន ចំរ៉ុង អាចមានសិទ្ធិទៅមើលថែកូនស្រីបាន ប៉ុន្តែគេក៏មិនដែលលឺថាប៉ែន ចំរ៉ុង ទាមទារសិទ្ធិនោះទេ។ កាលពីពាក់កណ្តាលឆ្នាំ២០១៦គេចាំបានថា...
សុខ សីឡាលីន ធ្លាក់​ខ្លួន​ដើរ​ច្រៀង​តាមហាង នាពេលរាត្រី ខណៈឮថា ថ្នាក់​ដឹកនាំ​ផលិតកម្ម មិនខ្ចី​អើពើ   តារាចម្រៀងស្រីខ្មែរដំបូងគេ ដែលបកស្រាយបទចម្រៀង ភាសាបរទេសបានល្អ គឺកញ្ញា សុខ សីឡាលីន ត្រូវបានមហាជនមើលឃើញថា ទីផ្សារចម្រៀង ជាភាសាបរទេសរបស់នាង កំពុងតែធ្លាក់ចុះ គួរឲ្យព្រួយបារម្ភ ខណៈដែលការចេញច្រៀង ជាលក្ខណៈផ្លូវការ និងលក្ខណៈឯកជន ក៏ពុំមានច្រើន ដូចកាលពីពេលមុន។ ជាមួយគ្នានេះ សុខ សីឡាលីន ថែមទាំងធ្លាក់កូដ រហូតដល់ថ្នាក់ដើរច្រៀង តាមហាងរាត្រី សន្សំប្រាក់ល្អិត បន្ទាប់ពីលេចឮថា ថ្នាក់ដឹកនាំផលិតកម្ម ហាក់កំពុងតែធីបទុកនាងចោល មិនខ្ចីរវីរវល់អើពើសោះឡើយ។ ស្រីស្រស់ សុខ សីឡាលីន ក៏ជាតារាចម្រៀងស្រីមួយដួង ច្រៀងបទចម្រៀងបរទេស ឲ្យក្រសួងទេសចរណ៍ ហើយពិតជាលេចធ្លោខ្លាំង កាលពីប៉ុន្មានឆ្នាំមុន ខណៈដែលនាង គឺលំដាប់ទី១ របស់ប្រទេស កម្មវិធីថ្នាក់ជាតិ ដែលមានភ្ញៀវបរទេស ពិបាករំលងនាងណាស់។ បច្ចុប្បន្ន សុខ សីឡាលីន ហាក់មិនរំជើបរំជួលដូចប៉ុន្មានឆ្នាំមុនទេ ព្រោះពេលនេះ តារាចម្រៀងស្រីល្បីៗ សុទ្ធតែអាចបកស្រាយបទចម្រៀង ភាសាបរទេសបែបនេះបានល្អ ដូចជា នាង រ៉េត សូហ្សាណា និងអ្នកនាង...
តារា​ចម្រៀង​ នៅ ស៊ីនឿន បាន​ឈ្នះសំ​ណាង​បើកផ្លាក​រង្វាន់​ធំ Jackpot ១០ ០០០ ០០០រៀលពីកម្មវិធី Freshy Winner កាលពីថ្ងៃសុក្រនៅ​ស្ថានីយ​ទូរទស្សន៍ អាស៊ីអាគ្នេយ៍ ដែល​កម្មវិធី​នេះ​មាន​ការចូលរួម​ប្រកួតប្រជែង លេង​កម្សាន្ត សប្បាយ ពី​តារា​កិ​ត្តិ​យស ២​រូប និង​ តារា​facebook ២​រូប​។​ វិញ្ញាសា​ប្រកួត​មាន ៣វ​គ្គ​៖ វ​គ្គ​ទី១ ជាវ​គ្គ​ប្រកួតប្រជែង​ច្រៀង​ចម្រៀង​តាម​ចំ​ណង​ជើង​ដែល​បាន​បើក​ផ្លាក​ត្រូវ ដើម្បី​ស​ន្សំ​ទឹកប្រាក់​និង​ស​ន្សំ​ពិ​ន្ទុ​។​ វ​គ្គ​ទី២ ជាវ​គ្គរាំ​តាម LED ដែល​មាន​បច្ចេកវិទ្យា​ចុងក្រោយបង្អស់ ដើម្បី​ស​ន្សំ​ពិន្ទុ​យក​អ្នកឈ្នះ​ម្នាក់​គត់​ទៅ​វ​គ្គ​ផ្ដាច់​ព្រ័ត្រ។​ វ​គ្គ​ទី៣ ជាវ​គ្គ​ផ្ដាច់​ព្រ័ត្រ ដែល​មានតែ​ម្នាក់​គត់​មកកាន់​វ​គ្គ​នេះ ដើម្បី​បើក​ផ្លាក​រក​ទឹកប្រាក់ Jackpot ។​ ដោយ​មាន​ការ​ប្រកួតប្រជែង​យ៉ាង​ស្វិតស្វាញ​ទី​បំ​ផុត​អ្នក​ដែល​មាន​ឱកាស​មកកាន់​វ​គ្គ​ផ្ដាច់​ព្រ័ត្រគឺ​បាន​ទៅលើ លោក នៅ ស៊ី​នឿន​។​ អ្វី​ដែល​មិន​អាច​នឹក​ស្មាន​ដល់​នោះ​ គឺ​លោក​ជា​អ្នកមាន​សំ​ណា​ង​បំ​ផុត​ដែល​អាច​បើ​កផ្លាក​Jackpot ទទួល​បាន​ទឹកប្រាក់ ១០​លាន​រៀល​៕​
(ភ្នំពេញ)៖ តារាចម្រៀងស្រីរូបស្រស់ សំនៀងស្រទន់ កញ្ញា សុគន្ធ នីសា ដែលកំពុងមានប្រជាប្រិយភាពខ្លាំង បន្ទាប់ពីមកជ្រកក្រោមទ្រនំហង្សមាសវិញ ដោយទទួលបានការគាំទ្រច្រើន ពីសំណាក់ទស្សនិកជន តាមរយៈការច្រៀង ធ្វើជាគណកម្មការក្នុង កម្មវិធីប្រលងចម្រៀង «The Voice Kid Cambodia» និងល្បីថាធ្វើជាតួឯកក្នុងរឿងភាគ ប្រចាំហង្សមាសផងនោះ។ ទោះបីជា សុគន្ធ នីសា មានការផ្លាស់ប្ដូរផលិតកម្ម ច្រើនលើកច្រើនសារក៏ដោយ តែការវិលត្រឡប់ចូលទ្រនំហង្សមាសវិញ ទស្សនិកជនសង្កេតឃើញថា នាងហាក់មានប្រជាប្រិយភាពខ្លាំងជាងមុន ខណៈដែលថ្មីៗនេះ នាងបានទម្លាយប្រយោគប៉ុន្មានឃ្លា ធ្វើឲ្យទស្សនិកជន ជាពិសេសអ្នកគាំទ្រនាង បានការភ្ញាក់ផ្អើល យ៉ាងខ្លាំង។ ជាការពិតណាស់ បើយោងតាមផេកហ្វេសប៊ុករបស់ កញ្ញា សុគន្ធ នីសា បានសរសេរថា «ពេលនៅម្នាក់ឯង តស៊ូការលំបាកនឹងជីវិត មិនត្រូវគិតទេថា នឹងត្រូវខឹងនឹងអ្នកដទៃ ដែលមិនបានមករួមទុក្ខជាមួយ ត្រូវចេះគិតថា ជីវិតម្នាក់ៗសុទ្ធតែពិបាក យើងក៏មិនបានទៅរួមទុក្ខនឹងបញ្ហារបស់គេដែរ រវល់ទៅខឹងនឹងគេ អន់ចិត្តនឹងគេ កាន់តែធ្វើឲ្យខ្លួនឯងទន់ខ្សោយ ហើយខាតពេលខ្លួនឯង អន់ចិត្តមិនអាចដោះស្រាយបញ្ហា បានទេ។ ធ្វើចិត្តឲ្យខ្លាំងហើយតស៊ូ កុំបោះបង់ខ្លួនឯង ទើបអាចដោះស្រាយបញ្ហាបាន»។ គួរបញ្ជាក់ថា កញ្ញា សុគន្ធ នីសា កំពុងតែទាក់ទាញប្រជាប្រិយភាព ពីទស្សនិកជនកាន់តែខ្លាំង តាមរយៈការវិលមករកទ្រនំចាស ផលិតកម្មហង្សមាសវិញ។...
ភ្នំពេញ: ទើប​តែ​ច្រាន​ចោល​ពីមន្ទិល​សង្ស័យ​មហាជន​រឿង​មាន​អ្នកជូន​កាដូ​គ្រឿង​អលង្ការ​ខ្សែដៃ​តម្លៃ​ក្បែរ​ខ្ទង់​ពាន់​ដុល្លារ​មុននេះ​សោះ ឥឡូវ​ស្រាប់តែ​ឃើញ​តារា​សម្តែង​ស្រី​មាន​រាង​តូច​ច្រឡឹង បបូរ​មាត់​សិចស៊ី​កញ្ញា ម៉ាក់ សែន​សូនីតា បន្ថែម​ចម្ងល់​ដ៏ចម្លែក​មួយ​ទៀត​គឺ​បង្ហាញ​ទិដ្ឋភាព​បន្ទប់​ដេក​ផ្ទាល់ខ្លួន​នាង​មានការ​តុបតែង​ផ្កា​កុលាប​ក្រហម​លើ​គ្រែ​ពូក​ប្រណីត និង​ក្នុង​បន្ទប់​គេង​ដូចជា​មាន​គូស្នេហ៍ រៀបចំ​ភាព​ផ្អែម​ល្ហែម​នៅ​ក្នុង​ថ្ងៃ​ពិសេស​របស់​ខ្លួន​អ៊ីចឹង។ តែ​តារា​ស្រី និង​ពិធី​ការិនី​ទូរទស្សន៍ ទើប​តែ​បង្កការ​ភ្ញាក់ផ្អើល​រឿង​ដូរ​រថយន្ត​ថ្មី​ពីឃ្លាំង ម៉ាក​ឡិចស៊ីស​ស៊េរី 450d តម្លៃ​ជាង ១៧ ម៉ឺន​ដុល្លារ កាល​ដើម​ឆ្នាំ ២០១៧ ផ្អើល​ទាំង​មហាជន និង​មិត្ត​អ្នកសិល្បៈ​បើក​ភ្នែក​ធំៗ កញ្ញា តូតា បន្ត​បកស្រាយ​ផ្ទុយ​នឹងការ​សង្ស័យ​របស់​មហាជន​ម្តង​ទៀត​ថា៖ «អត់​ទេបង! គ្មាន​អ្នក​ពិសេស​ណា​រៀបចំ​ឲ្យ​នោះ​ទេ!ការរៀប​ចំនេះ តាម​ពិត​ទៅ​មាន​ក្រុម​មិត្តភក្តិ​ស្និទ្ធស្នាល​ខ្ញុំ គាត់​បាន​សុំការ​អនុញ្ញាត​ពី​ប៉ាម៉ាក់​ខ្ញុំ​ជាមុន​រៀបចំ​ដើម្បី​ពញ្ញាក់​អារម្មណ៍ ឬធ្វើ​ខ្ញុំ​ភ្ញាក់ផ្អើល​ប៉ុណ្ណោះ​ព្រោះ​ពួកគាត់​ចង់​ឲ្យខ្ញុំ​សប្បាយចិត្ត ក្រោយ​ពីបាន​ដឹង​ថា ខ្ញុំ​រវល់​ការងារ​ច្រើន​ពេក​នោះ​នា​រយៈពេល​ថ្មីៗ​នេះ និង​ជាការ​ប៉ះប៉ូវ​នូវ​សេចក្តី​ដឹងគុណ​ចំពោះ​ការជួយ​ឲ្យ​កិច្ចការ​ពួកគេ​កន្លង​មក​ផងដែរ»។ មើល​ទៅ​ដំណឹង​ថា បុរសៗ​ទាំង​ចាស់​ទាំង​ក្មេង ៤ ឬ ៥ នាក់ កំពុងតែ​ប្រជែង​គ្នា​ដើម្បី​ដាក់​ពាក្យសុំ​ធ្វើ​ជាម្ចាស់​ឃុំគ្រង​បេះដូង តាមរយៈ​ការ​ឧស្សាហ៍​ឃើញ មាន​ការ​ជូន​កាដូ​នេះ​កាដូ​នោះ​ប្លែកៗ​ដូចជា ចិញ្ចៀន​ពេជ្រ​ម៉ាក​ល្បី Tiffany & Co និង​គ្រឿង​អលង្ការ​ខ្សែដៃ​ល្បី​ម៉ាក Kayve ជាដើម​នោះ នៅតែ​បន្តការ​តាម​ដាន និង​សង្ស័យ​តទៅ​ទៀត​សិន​ហើយ​មើល​ទៅ​ព្រោះ​កញ្ញា តូ​តា នៅតែ​មិនទាន់​សារភាព​ថា​មាន​ម្ចាស់​ចិត្ត​ជូន​កាដូ​ទាំង​នោះ​នៅ​ឡើយ។ តូតា ប្រកែក​នាពេល​សួរ​បញ្ជាក់​ថា តើ​អូន​មាន​គូស្នេហ៍​រៀបចំ​បន្ទប់​មាន​ផ្កា​កុលាប​នេះ​ទេ​ដឹង? កញ្ញា​តប​ថា៖ «អត់​ទាន់​មាន​ទេបង ទោះបី​ជាមាន​អ្នក​តាម​ស្រឡាញ់​ច្រើន​យ៉ាងណា​ក្តី តែ​ដូចជា​ធ្លាប់​ជម្រាប​ជូន​ពីមុន​អ៊ីចឹង​នៅ​ពុំមាន​អ្នក​ពេញចិត្ត ហើយ​បើ​ទោះបី​ជា នាង​ខ្ញុំ​មានគេ​ជូន​កាដូ​ពី អ្នក​តាម​ស្រឡាញ់​កន្លង​មក​នោះ កាដូ​ខ្ញុំអត់​ដែល​ទទួល​ទុក​ផង...
ភ្នំពេញ៖ អ្នកនិពន្ធចម្រៀង និងជាអ្នកដឹកនាំសម្តែង លោក សុខ ជំនោរ បានភ្ជាប់ពាក្យ ជាមួយនឹង គូដណ្តឹងដ៏សែនស្រស់ នាព្រឹកនេះហើយ។ ចំពោះទិដ្ឋភាពនៅពេលនេះ គឺស្ថិតក្នុង សភាពស្ងប់ស្ងាត់នៅឡើយ មិនទាន់ឃើញមិត្តរួមអាជីពសិល្បៈ បានមកចូលរួមនោះទេ គឺមានតែក្រុមគ្រួសារ និងបងប្អូន ខាងប្រុសនិង ខាងស្រីតែប៉ុណ្ណោះ។ ក្នុងនោះដែរ បងប្រុសរបស់ តារាចម្រៀង វ៉ាន់ នីឡារូបនេះ ក៏បានបង្ហាញភាពរីករាយយ៉ាងខ្លាំង នៅក្នុងថ្ងៃភ្ជាប់ពាក្យរបស់លោក ដោយឃើញលោក បង្ហោះរូបជាច្រើនសន្លឹក អមជាមួយនឹងសារស្នេហា យ៉ាងផ្អែមល្ហែម ទៅកាន់គូដណ្តឹង។ យ៉ាងណាមិញ ចំពោះថ្ងៃមង្គលការ ម្ចាស់សាមីខ្លួន មិនទាន់ប្រាប់ នៅឡើយទេ ថានឹងរៀបចំ ក្នុងឆ្នាំនេះ ឬក៏ឆ្នាំក្រោយ។