Home អ្នកនិពន្ធ ប្រកាស​ដោយ Neang Phanny

Neang Phanny

216 ប្រកាស 0 យោបល់
ភ្នំពេញ៖ នៅមុននេះបន្តិចនៅក្នុងគណនីហ្វេសប៊ុកតារាភាពយន្ត កញ្ញា ទឹម រដ្ឋា បានបង្ហោះរូបថត នាងជាមួយ លោក យូ ឌីស្កូ ដែលមុននេះឈឺដេកដួលនៅលើគ្រែពេទ្យ ដោយជំងឺទឹកនោមប្រៃ បង្កក្តីបារម្ភអស់មិត្តភក្កិសិល្បៈ ជ​​​ញ្ជួនជើងគ្នាធ្វើការបរិច្ចាកឈាមជួយសង្គ្រោះ។ ក្នុងគណនីហ្វេសប៊ុកកញ្ញា ទឹម រដ្ឋា ព្រមនឹងការបង្ហោះរូបថតរួមជា​មួយ យូ ឌីស្កូ ក្នុងទឹកមុខនៅតែស្លេកស្លាំង សាច់ឈាមក៏ស្គមជាងមុខខ្លាំងនោះ កញ្ញា ទឹម រដ្ឋា ក៏បង្ហា​ញ​សាររៀ​ប​រាប់ថា៖ « ទីបំផុតបង Sco Sco You You បានវិលត្រឡប់មករួមការងារជាមួយពួកយើងសារជាថ្មីវិញហើយ »​!។ក្នុងសារដដែលនោះ កញ្ញា ទឹម រដ្ឋា ក៏បានលើកឡើងថា តែគាត់ស្រក់គីឡូច្រើនណាស់ ហើយមើលទៅក៏មិនសូវមា​ន​​កំលាំងដែរ។ ចឹងនាងខ្ញុំសូមជូនពរឲ្យបងជាដាច់ពីជំងឺ នឹង មានសុខភាពល្អឡើងវិញ ហើយឆាប់មានសាច់មានឈាមស្រស់ថ្លាឡើងវិញណាបង»។ រូបភាពនឹងសាររៀបរាប់របស់ កញ្ញា ទឹម រដ្ឋា ក៏ជាដំណឹងគួរឲ្យរីករាយ ជូនដំណឹងដល់មហាជន ក៏ដូចជាតារាសិល្បៈដែលគ្រា យូ ឌីស្កូ កំពុងឈឺធ្ងន់ បង្ហាញភាពសស្រាក់សស្រាំជួយជ្រោមជ្រែង ទាំ​ង​យ​ប់ព្រលប់ ឲ្យបានដឹងថា ពេលនេះ វត្តមាន...
ភ្នំពេញ៖ តារាចម្រៀង លោក ឆន សុវណ្ណារាជ បានធ្វើឲ្យមហាជនមានការងឿងឆ្ងល់យ៉ាងខ្លាំងព្រោះតែសារបរិយា យ​​ប្លែកៗនៅលើបណ្តាញសង្គមរបស់ខ្លួន ដោយបង្កប់ទៅដោយអត្ថន័យបែបសោយស្តាយអ្វីមួយមួយដែលសូម្បីរូបលោកមុននោះមិននឹកស្មានដល់។ជាក់ស្តែងកាលពីប៉ុន្មានម៉ោងមុននេះ តារាម្រៀងរូបនេះ បានបង្ហោះសារដោយសរសេររៀបរាប់ថា៖ «បើគ្មានអ​តី​ត​​​កាលក៏មិនមានអនាគតកាលដែរ ។ទោះបីជាអតីតកាលនោះជារឿងល្អ រីក៏មិនល្អក៏ដោយយ៉ាងណាក៏វាបានកើតឡើងហើយដែរ ចងចាំវាទុកជាបទពិសោធន៍ទៅ តែអ្វីដែលសំខាន់នោះ គឺយើងត្រូវរៀនរស់នៅជាមួយបច្ចុប្បន្នកាលរបស់ខ្លួនឯងអោយបានល្អ»។ គួរបញ្ជាក់ផងដែរថា លោក ឆន សុវណ្ណារាជ ធ្លាប់មានព័ត៌មានផ្ទះថា មានទំនាក់ទំនងស្នេហា ជាមួយតារាច​ម្រៀ​ង​​​​​​ស្រីរួមទ្រនំហង្សមាស កញ្ញា ឱក សុគន្ធកញ្ញា ប៉ុន្តែរំពេចពីព័ត៌មាន កញ្ញា ត្រៀមខ្លួនធ្វើជាកូនក្រមុំ សម្រាប់កូនកំលោះផ្សេងទៅវិញ ឆន សុវណ្ណារាជ បែរជាបង្ហោះសារបង្ហាញពីទុក្ខកង្វល់បន្តកន្ទុយគ្នារដឹក ហាក់បង្ហាញពីចេតនា បេះដូងកំពុងស្តាយមនុស្សដែលធ្លាប់នៅជិតខ្លួនមុននេះរួចម្តងមកហើយដែរ៕
ភ្នំពេញ៖ នៅលើគណនីហ្វេសប៊ុកម្ចាស់ពាន Cambodia Idol រដូវកាលទី១ លោក នី រតនាក៏ធ្វើឲ្យមហាជនភ្ញាក់អារម្មណ៍នឹកការបង្ហោះរូបថតរូបវត្តមានមិត្តរួមវិញ្ញាសារ ប្រឡងចម្រៀង ដ៏ពេញនិយមរបស់មហាជន លោក ម៉ៅ ហាជី និង លោកសៅ ឧត្តម។ ក្នុងសារបង្ហាញរូបភាពមិត្តរួមជំនាន់នេះ ដែលធ្វើឲ្យមហាជនគិតថា ជាចេតនាប​ង្ហា​ញ​ការនឹករលឹកដល់មិត្តភក្កិធ្លាប់កម្សត់ក្នុងវគ្គប្រឡងចម្រៀងនោះ តារាចម្រៀងសម្លេងស្រទន់ ម្ចា​ស់​ប​ទ​«ម​ហា​ឈឺ​» លោក នី រតនា ក៏ភ្ជាប់នូវសាររៀបរាប់ថា «នឹកឃើញគ្រាមួយ ដែលពួកយើងរួមសុខរួមទុក្ខជាមួយគ្នា !! ហើយក៏បានបង្ហាញនៅ សមត្ថភាពច្រៀង រួមគ្នានៅលើឆាកដ៏អស្ចារ្យ មួយនេះ ! តើបងប្អូនទាំងអស់គ្នានៅចាំរូបភាពទាំ​ង​នេះទេបាទ ???»។ សារនេះបានស្ដែងច្បាស់ណាស់ថា លោក នី រតនា នៅតែនឹករលឹកមិត្តភក្តិ ដែលធ្លាប់លំបាកជាមួយគ្នា ក្នុងនោះមានលោក សៅ ឧត្តម និង លោក ម៉ៅ ហាជី បើទោះជាសព្វថ្ងៃអ្នកទាំង៣ បានបែកទ្រនំច្រៀ​ង​ផ្សេងគ្នា ក៏ដោយ៕
ភ្នំពេញ៖ មុននេះបន្តិច នាយ ពែក មី បានបង្ហាញ រូបថតកៀកកើយជាមួយនារីរូបសម្ផស្សដ៏ស្រស់ផូផង នៅលើហ្វេសប៊ុកផេកផ្លូវការរបស់លោក។ ដែលអមដោយសារខ្លីដែលលោកទទួចសូមយោលបល់វិនិច្ឆ័យថា« តើនាងជាន​រ​​ណា?» ជាក់ស្តែងក្នុងរូបនោះគេសង្គេតឃើញថា អ្នកទាំងពីរមាន​ភាពស្និទស្នាលជាមួយគ្នាខ្លាំង ប្រៀបបា​ន​គូ​ស្នេ​ហ៍​​បុរ​ស​ស្រ្តី ស្រឡាញ់យល់ចិត្តគ្នា ។ ហេតុនេះក៏ធ្វើឲ្យនមហាជនគិតថា ពួកគេទាំងពីរពិតជាមានទំនាក់ទំនងស្អិ​ត​រ​មួ​ត​ជាក់ជាមិនខាន។ ប៉ុន្តែអ្វីៗមិនដូចការគិតរបស់មហាជនក៏ហួសចិត្តខ្លាំងផងដែរ ។ ខណៈនាយ ពែកមី ក៏បានបង្ហាញសារបកស្រា​យ​ថា ​«ពួកយើងទាំងពី ត្រឹមតែជាគូរសេ្នហ៍ ក្នុងរឿងតែប៉ុណ្ណោះ គឺរឿង « អ្នកបំរើ 007 » ដែលនឹងត្រៀមដាក់ប​ញ្ចាំ​ង​ នៅ​ថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០១៧ ខាងមុខនេះ។ ទន្ទឹមនោះនាយ ពែកមី បានឲ្យដឹងដូច្នេះថា៖ «គូរស្នេហ៏ក្នុ​ង​​រឿង អ្នកបំរើ007បញ្ចាំងនៅ ថ្ងៃទី២៣ខែ11ខាងមុខនេះ! បងប្អូនណាចង់សើចកំសាន្តអារម្មណ៏ជាមួយនឹងរឿ​ង​កំប្លែង ហាហា អ្នកបំរើកម្លោះពាក់មី ប៉ះថៅកែក្រមុំរ៉ាប៊ីធានាថាសើច សូមជួយគាំទ្ររយើងខ្ញុំផង សូមអរគុណទុកជាមុន»៕
ភ្នំពេញ៖ តារាចម្រៀងភាសាចិនអ្នកនាង សុខ រស់ ដែលតែងតែច្រៀងបទភាសាចិន និងពេលយប់ច្រៀងនៅភោ​ជ​នីដ្ឋាន ម៉ារ៉ុក និងអេស៊ិប ឡើងតាមកម្មវិធីទូរទស្សន៍មួយចំនួន ពេលនេះតារាចម្រៀងវ័យក្មេងរូបនេះបានទ​ទួ​ល​មរណៈភាពទៅហើយ ដោយសារ ជំងឺ មហារីក។ នេះបើយោងតាមហ្វេសប៊ុកផេក សិល្បករកម្ពុជា បានឲ្យដឹងថា “ប្អូនស្រី សុខ រស់ ដែលជាតារាចំរៀងច្រៀងជាភា​សា​ចិន ពេលនេះទទួលមរណៈភាពហើយ ដោយសារ ជំងឺ មហារីក កាលពីព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។ ព្រោះ​តែ​នាងមានជីវភាពខ្វះខាត់ក្នុងការព្យាបាលជំងឺ។ យ៉ាងណាមិញ លោកជំទាវ លឹម ម៉ារីណា បានសុខចិត្តចំណាយថ​វិ​ការរាប់រងទាំងអស់ជួយប្អូនស្រីក្នុងពេលសំរាកនៅមន្ទីពេទ្យ តែដោយជំងឺនេះវាធ្ងន់ធ្ងរពេក ពុំអាចព្យាបាលបានរ​ហូ​តដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាព្រឹកប្អូនក៏ទទួលមរណភាព កន្លងមកអ្នកនាង ចន ច័ន្ទលក្ខិណា តំ​ណា​ងឱ្យមូលនិធិសិល្បករចាស់ជរា បានចុះសួរសុខទុក្ខនិងជូនជាថវិកាមួយចំនួនផងដែរ”។
ភ្នំពេញ៖ នៅក្នុងគណនីហ្វេសប៊ុក តារាចម្រៀងរ៉េបវ័យក្មេង មុខដូចតួកូរ៉េ លោក ស្តេប បានបង្ហោះរូបថតមួយស​ន្លឹ​ក ថតselfe កៀកកើយជាមួយ​ និងតារាសម្តែងងាររាជនីក្រមា កញ្ញា មាន សូនីតា ដែលកាន់កែវស្រា ព្រមនឹងស្នា​មញញឹមពព្រាយ។ ភ្ជាប់នឹងរូបថត ក្នុងឥរិយាបថប្រៀបបានក្តីសុខពីគូស្នេហ៍ទទួលបាន ពេលមានឱកាសកៀ​ក​​កើយគ្នានោះ តារាចម្រៀង ស្តេប ក៏បញ្ចេញសារ សារភាពឱកាស «ស្តាយណាស់ដែលខ្ញុំកើតក្រោយគាត់»។គួររំ​ឭកដែរថា ថ្មីៗនេះ រាជនីក្រមា កញ្ញា មាន សូនីតា ដែលមានរូបឆោមសម្ផស្សដ៏ស្រស់ខ្ចី អមដោយស្នាមញញឹម លេចចេញធ្មេញច្រពើស ទាក់ទាញមន្តស្នេហ៍បន្ថែមពីរង្វង់ថ្ពោលខួចនោះ ក៏មានព័ត៌មានផ្ទុះដ៏រន្ទឺឡើងថា នាង ស​ព្វ​ថ្ងៃកំពុងមានបុរសៗមានទ្រព្យស្តុកមួយចំនួនមិនក្រោមពី៥នាក់តាមចាយ​ចំ​ណាយទឹកប្រាក់ ទាក់យកបេះដូងរបស់នាង ។ តែយ៉ាងអំណាចទឹកប្រាក់ និងទ្រព្យសម្បត្តិដ៏ស្តុកស្តុមនោះ ហាក់មិនមានឥទិពលទាក់ទាញស្នេហ៍នាងបាននោះទេ ។ ខណៈដែលមុននេះ នាងក៏ចាយចម្លើយប្រចោលថា «អំណាយទឹកលុយនោះ មិនអាចធ្វើឲ្យនាងចា​ប់​អារម្មណ៍បានឡើយ ពិសេសនាងបារម្ភខ្លាចប៉ះចំបង្គងស្នេហ៍ប្តីគេ»។ តែយ៉ាងណា ពីសារបង្ហាញពីតារាចម្រៀងរ៉េបវ័យក្មេង រូបសង្ហា លោក ស្តេប ដែលថា មានចិត្តចង់ប្រ​ឡោ​ម​ស្នេ​ហ៍​លើ​សម្ផស្សនាង មាន សូនីតា តែមិនហ៊ានប្រាថ្នា ព្រោះវ័យក្មេងជាងនោះ នៅលើគណនីហ្វេសប៊ុក គេឃើញមានអ្ន​ក​គាំទ្រជាច្រើន...
ភ្នំពេញ៖ ថ្មីៗនេះចំណាយអាស្រូវស្នេហា របស់តារាច្រៀងរាងតូចច្រឡឹង កញ្ញា សួស វីសា ហាក់លេចឡើង កក្រើកជា​ង​អាជីពសិល្បៈដែលនាងបានព្យាយាមសាងជិត១០ហើយមកនោះ ដែលថា បុប្ផារូបនេះ បានសើយសុខស្នេហ៍និងបុ​រ​ស​ជាសង្សារ​ឈានដល់ការរួមរស់ជាមួយគ្នា ទាំងមិនខ្ចីនឹកគិតរឿងវេលាជ័យ។ ដែលសូម្បីតែរូបនាងក៏បង្ហាញកា​រ​ភ្ញា​ក់ផ្អើលលើភាពរន្ទឺនេះដែរ។ ថ្មីៗនេះមានព័ត៌មានផ្សព្វផ្សាយថា សួស វីសា មានទំនាក់ទំនងស្នេហ៏ជាមួយនឹងតា​រាសម្តែងប្រុសដ៏ស្រស់សង្ហារមួយរូបគឺ លោក ថម មី ដោយគេសង្គេតឃើញថា អ្នកទាំងពីរតែងតែទៅ​ណាមកណាជាមួយគ្នា និងជាពិសេសពួកគេមាន​ភាពស្និទ្ធស្នាលជាមួយគ្នាយ៉ាង ស្អិតរមួតនៅលើបណ្តាញសង្គមផងនោះ។ ខណៈព្រលប់ថ្ងៃទី១៤ខែវិច្ឆិកាម្សិលមិ​ញនេះ ក្នុងគណនីហ្វេសប៊ុក តារាចម្រៀង ក្នុងទ្រនំហង្សមាស នាង សួស វីសា ភ្ជា​​ប់នឹងរូបភាពនិងព័ត៌មានដែលចេញផ្សាយថា នាងនិងសង្សា បានរួមរស់ជាមួយគ្នាក្រោមដំបូងតែមួយ នាងក៏​​​បញ្ចេញសារបកស្រាយផងដែរ លើជុំវិញរឿងនេះ។ ក្នុងសារដែលផ្តើមដោយពាក្យពេចន៍គួរសមថា អរគុណដ​ល់​ប​ង​ៗ​សារព័ត៌មានណាស់ដែលចាប់អារម្មណ៍ពីរឿងខ្ញុំ ។ បន្ថែមនោះ នាងបានពោលបន្តថា «តែលើស ហើយបង ខ្ញុំសុំមិនទទួលយកទេដែលបងបាននិយាយថាខ្ញុំរស់ជាមួយគ្នានៅដំបូលតែមួយដូចប្តីប្រពន្ធ??”៕
ភ្នំពេញ៖ តារាចម្រៀងស្រីកញ្ញា សុគន្ធ នីសា មុននេះបានសារភាពថ្ងៃក្រាបផ្ទឹមជាមួយនឹងបុរសអាណិកជនខ្មែរអា មេ​រិក នៅវេលាចុងឆ្នាំ២០១៧ នៅសណ្ឋាគារលំដាប់ផ្កាយ៥ សូហ្វីតែលភូកេត្រា ទាំងការបិតបាំងថ្ងៃក្រាបផ្ទឹមពិតថា នៅថ្ងៃណានោះទេ ។​ ប៉ុន្តែនឹងវេលាខិតកាន់តែជិតនោះ ក៏ត្រូវបានអ្នកសិល្បៈទម្លាយថា «ថ្ងៃពិសេសរបស់ សុគន្ធ នី​សា និងគូដណ្តឹងអាណិកជនរួមរស់ជាមួយគ្នា៦ឆ្នាំឈ្មោះ សាំបា​ នោះ និងធ្វើឡើងចំថ្ងៃឆ្លងឆ្នាំតែម្តង។ព្រមនឹងដំណឹង សុគន្ធ នីសា សម្រេចជ្រើសរើសថ្ងៃឆ្លងឆ្នាំ ធ្វើ ជាថ្ងៃក្រាបផ្ទឹមបញ្ចប់ជីវិតនៅលីវ ជាមួយនិ​ង​គូ​ដ​ណ្តឹ​ង​អា​ណិ​ក​ជនខ្មែរអាមេរិកនោះ ក៏មិនស្ងប់ផងដែរ ព័ត៌មានមហាជនថា«ហេតុផល ដែល នីសា ប្រកាសរៀបការនេះ​​ ក៏ព្រោះ​ចង់ប្រជែង ជីវិតអាពាហ៍ពិពាហ៍របស់អតីតសង្សារ ជាង​កន្លះទស្សវត្ស កវី សុខ ជំនោរ ក្រាបផ្ទឹមនឹងនារី បុ​គ្គ​លិកធនាគារ នៅចុងឆ្នាំ២០១៧នេះដែរ»។ ក្នុងនោះក៏មានអ្នកសិល្បៈបង្ហើបថា «យ៉ាងណា ថ្ងៃអា​ពាហ៍ពិ​ពា​ហ៍ សុគន្ធ នីសា និងគូដណ្តឹងរួមរស់ជាមួយគ្នា៦ឆ្នាំនោះ ដើរក្រោយថ្ងៃជ័យកវី អតីតគូស្នេហ៍នាងមួយជំហ៊ាន ដែ​លនាងបណ្តោយឲ្យដល់ថ្ងៃឆ្លងឆ្នាំ នោះ»។ តែយ៉ាងណា មហាជន ហាក់សាទរ និងគាំទ្រយ៉ាងច្រើនកុះករ សម្រាប់ការសម្រេចចិត្តរបស់ តារាចម្រៀង សុគន្ធ នីសា...
ភ្នំពេញ៖ តារាសម្តែងស្រី និងតារាបង្ហាញម៉ូតរាងតូចខ្ពស់ស្រឡះសាច់សខ្ចី អ្នកនាង ប៊ីរីយ៉ា ក្រោយពីប្រកាសខ្លួនចូលវិថីសិល្បៈវិញមិនទាន់បានប៉ុន្មានផង បង្អួតហាងលក់ក្រណាត់ប៉ាក់ ដែលទើបនឹងបើកដំណើរការថ្មីសន្លាង។ ខណៈក៏មានចំហាយព័ត៌មានថា ជាជំនួយមនុស្សក្រៅរង្វង់គ្រួសារផង។ ថ្មីៗនេះ អ្នកនាង ប៊ីរីយ៉ា បានបង្ហោះសារនៅលើបណ្តាញសង្គមរបស់ខ្លួនយ៉ាងដូច្នេះថា៖« ជិតរួចរាល់ហើយហាងថ្មីរបស់ខ្ញុំជួយគាំទ្រផងណាអ្នកទាំង អស់គ្នាផ​លិ​ត​ផងនាំចូលពីប្រទេសបារាំងនឹងអ៊ីតាលី»។ បន្ទាប់ពីបានឃើញដូចនេះក៏ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងសរសើរថាចូលសិល្បៈវិញមិនទាន់បានប៉ុន្មានផងក៏មា​ន​ដើមទាន់បើកហាងរកស៊ីថ្មី របស់ នាង ប៊ីរីយ៉ា ដែលមានស្វាមីវ័យក្មេងរូបសង្ហានោះ ក៏មានចំហាយព័ត៌មានផ្ទុះការសាទរពីអ្នកគាំទ្រនាងទៅវិញដែលថា ទំនងជាស្វាមីនាងផ្តល់លុយបើកហាងឲ្យ។ ប៉ុន្តែផ្ទុយទៅវិញក៏មានដំណឹងបែកធ្លាយថានាង ប៊ីរីយ៉ា មានម្ចាស់ជំនួយក្នុងការបើកហាងរបស់នាងដែលនៅក្រោយខ្នងជាមនុស្សស្រីទៅវិញ។ យ៉ាងណាមិញតារាសម្តែងកូនមួយរូបនេះនៅមិនទាន់បញ្ចាក់ឲ្យច្បាស់នៅឡើយទេថាមនុស្សស្រីដែលជួយជ្រោមជ្រែង ហាងរបស់នាងត្រូវជាអ្វីនឹងនាងនោះទេ។
ភ្នំពេញ៖ ក្រោយពីអតីតគូដណ្ដឹងរបស់កញ្ញា នី មុនីនាថ បានដាក់ពាក្យបណ្ដឹង ប្តឹងពីបទ ឆបោក និងរំលោភសេ​ច​​ក្តីទុកចិត្ត កាលពីថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ ២០១៧ កន្លងទៅនេះ។ កញ្ញា នី មុនីនាថ ត្រូវបានតុលារការនៃសា​លា​ដំ​​បូងរាជធានីភ្នំពេញ កោះហៅឲ្យចូលខ្លួនទៅបំភ្លឺ នៅថ្ងៃទី ២២ វិឆ្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង ២ និង៣០នាទី តាមដីការកោះអញ្ជើញរបស់ចៅក្រម ឈ្មោះ អ៊ុក សុវណ្ណារិទ្ធ ផងដែរ។ជាមួយនឹងពាក្យប្តឹងរបស់អតីតគូដណ្តឹងរហូ​ត​មកដល់ពេលនេះ តុលាការធ្វើការកោះហៅឲ្យចូលទៅកាន់សាលាដំ​បូងរាជធានីភ្នំពេញ គេសង្កេតឃើញថា នី មុនីនាថ ហាក់មិនខ្លាចញញើត និងមិនខ្វាយខ្វល់អី្វបន្តិចសោះឡើយ ព្រោះតែនាង ក៏មានហេតុផលច្រើនត្រូវបកស្រាយដែរ និងភស្តុតាងតាមច្បាប់ទៀតផង។ បើទោះបីជាយ៉ាងណាក៏​ដោយ យើងមិនទាន់ដឹងទេថា តើថ្ងៃទី ២២ វិច្ឆិកា ឆ្នាំ២០១៧ នី មុនីនាថ នឹងចូលខ្លួនមកបំភ្លឺក្នុងតុលារការដែ​រ​ឬអត់ហើយរឿងរ៉ាវនេះ នឹងទៅជាយ៉ាងណានោះ! គួរបញ្ចាក់ផងដែលថា លោក អ៊ឹង សូឡាង ដែលត្រូវជាអ​តី​ត​គូ​ដ​ណ្តឹ​ងរបស់ នីមុនីនាថ បានប្តឹងទាមទារឲ្យសងប្រាក់ចំនួន ៧០០០០ដុល្លារ (ប្រាំពីរម៉ឺនដុល្លារអាមេរិក)...