Oun Socheat
3202 ប្រកាស
0 យោបល់
ភ្នំពេញ៖ តារាកំប្លែងស្រីវ័យក្មេងដែលគ្រប់គ្នាស្គាល់ថាជាកូនសំណព្វប្រធានផ្នែកផលិតកម្មវិធីកម្សាន្តរបស់ទូរទស្សន៍ ស៊ីធីអិន លោក សុវណ្ណ ឬទ្ធី ហៅលោកតា វ៉ិចទ័រ គឺ នីឡា បានរៀបចំកម្មវិធីខួបកំណើតយ៉ាងសាមញ្ញរួមអនាគតស្វាមី និងក្រុមគ្រួសារ។
ជំនួបរូបភាពជាច្រើនសន្លឹកបង្ហាញឡើងពីភាពស្និទ្ធស្នាលគ្នាខ្លាំងរវាងគ្រួសារទាំងសងខាងរបស់ នីឡា និងអនាគតស្វាមីពិតជាធ្វើឲ្យមហាជនជាច្រើនផ្ទុះការស្ញប់ស្ញែងជាខ្លាំង ដោយអ្នកខ្លះក៏ពោលឡើងថា« មើលទៅពិតជាមានសុភមង្គលណាស់ជូនពរប្អូនស្រីជោគជ័យគ្រប់ភារកិច្ច»។
«កាត់សក់ កាត់ចិត្ត» ផ្ទុះរិះគន់ចម្លងពីបទថៃនាយ ចឺម និងអ្នកនិពន្ធ ក្តៅស្លឹកត្រចៀកចេញមក
Oun Socheat -
ភ្នំពេញ៖ តារាកំប្លែងវិវឌ្ឍខ្លួនទៅជាតារាចម្រៀងប្រុសប្រចាំផលិតកម្មសាន់ដេ នាយ ចឺម មួយរយៈហាក់កំពុងមានភាពមមាញឹកជាខ្លាំងដោយលោកតែងចេញមុខតាមកម្មវិធីទូរទស្សន៍ ខនសឺត ព្រមជាមួយបទចម្រៀងថ្មីៗជាច្រើនបទ។ ខណៈថ្មីៗនាយ ចឺមក៏ទើបរំលេចចម្រៀងថ្មីមានចំណងជើងថា «កាត់សក់ កាត់ចិត្ត» ពិតជាទទួលបានការគាំទ្រយ៉ាងខ្លាំង ដោយសាច់រឿងចាក់ដោតចិត្តចំៗតែម្តង។
ប៉ុន្តែអ្វីដែលមានការភ្ញាក់ផ្ងើលនោះបែរឃើញមហាជនមួយចំនួនផ្ទុះពាក្យរិះគន់ទៅវិញ ដោយមានពាក្យពោលឡើងដូចគ្នាថា «បទនេះចម្លងពីថៃ» ដែលជាហេតុធ្វើឲ្យនាយចឺម និងលោក ហ៊ាង ម៉េងហួរ ដែលជាអ្នកនិពន្ធទំនុកច្រៀងនោះក្តៅស្លឹកត្រចៀកជាខ្លាំង។
ភ្លាមៗនោះដោយលោក ហ៊ាង ម៉េងហួរ អ្នកនិពន្ធបទនេះបានសរសេរនៅក្នុងបណ្តាញសង្គមថា «សុំអត់យល់ ពួកខ្ញុំខំធ្វើចង់ងាប់ មានមាត់ចេះតែហា ១.ជួយផ្ញើបទថៃអោយខ្ញុំស្ដាប់ផង ២.តើខ្ញុំយកទំនុកច្រៀងនេះពីណាមក ជួយបង្ហាញផង ខ្ញុំអោយ៥០,០០០$ ហ៊ឹម…ថាមិនចង់ផុសអីទេ តែវាពេកហើយ…»។ ជំនួបនោះនាយ ចឺម ក៏បានបន្ថែមថា «បើ Copy បទថៃ...
បាត់មុខយូរការពិត សុវណ្ណ គីរី ពិធីករល្បីឈ្មោះកំពុងរស់ក្នុងជីវិតហាយសូលើទឹកដីអាមេរិក
Oun Socheat -
អាមេរិក ៖ ពិធីកររូបសង្ហាដែលមហាជនស្គាល់នាមថា សុវណ្ណ គីរី បានបាត់ខ្លួនមួយរយៈធំពីសិល្បៈ ខណៈបច្ចុប្បន្នកំពុងរស់នៅយ៉ាងមានក្ដីសុខលើទឹកដីមហាអំណាចអាមេរិក។
ជំនួបដំណឹងនេះដែរ ស្រាប់តែមានប្រភពជិតស្និទ្ធមួយទម្លាយថា «ពិធីករ ដែលតែងធ្វើឲ្យប្រិយមិត្ត បានសើចសប្បាយជាមួយនឹងថ្វីមាត់របស់ខ្លួនលោក សុវណ្ណ គីរី កំពុងតែបន្តការសិក្សារយៈពេល៤ឆ្នាំលើទឹកដីប្រទេស សហរដ្ឋអាមេរិក ហើយលោក គីរី មានការផ្លាស់ប្ដូររូបរាង ក៏ដូចជាជីវភាពរបស់ខ្លួន ទាំងស្រុង »។ គួរបញ្ជាក់ផងដែរថាកន្លងមកលោក សុវណ្ណ គីរី តែងបង្ហាញពីសកម្មភាពផ្សេងរបស់ខ្លួន នៅគណនីហ្វេសប៊ុកផ្លូវការជារឿយៗ។
ភ្នំពេញ៖ សមាគមសិល្បករខ្មែរបានចាត់តំណាងលោក ប៉ែន ចំរុង និងសិល្បការិនី២រូបនាំយកថវិកាមូលនិធិសិល្បករចាស់ជរា ជូនដល់លោក ណូ ជ័យរិទ្ធី ដែលជាតារាសម្តែង កំពុងធ្លាក់ខ្លួនឈឺជំងឺទឹកនោមផ្អែម និងឡើងជាតិអាស៊ីត។
ជំនួបដំណើរនាំយកថវិកាទៅជូននោះផងដែរលើបណ្ដាញសង្គមហ្វេសប៊ុកលោក ហេង ឡុង ក៏បង្ហាញឡើងនូវទឹកចិត្តរបស់លោកឧកញ៉ា ដួង ឆាយ ដែលបានរួមចំណែកបរិច្ចាគជាថវិកាដែរថា«សូមអរគុណប្អូនឧកញ៉ា ឌួង ឆាយ ដែលបានឧបត្ថម្ភតារាសំដែង ណូ ជ័យរិទ្ធី ហៅតូ ចំនួន១លានរៀលដែលកំពុងធ្លាក់ខ្លួនឈឺ»។
យ៉ាងណាមិញសមាគមសិល្បករខ្មែរ សូមគោរពថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ដែលបានជួយឧបត្ថម្ភដល់ «មូលនិធិសិល្បករចាស់ជរា» ជាពិសេសសូមគោរពថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ដែលបានឧបត្ថម្ភថវិកាដើម្បីទ្រទ្រង់ដល់សិល្បករចាស់ជរា។
ជូនពរសម្រេចបំណង ៖ គង់ សុជាតិ និងជា វិបុល ដឹកដៃកូនស្រីថតរូបជុំគ្រួសារ ប្រាថ្នាបានកូនភ្លោះ
Oun Socheat -
ភ្នំពេញ៖ ក្រោយជីវិតអាពាហ៍ពិពាហ៍ពិធីការិនីវ័យជ្រេអ្នកនាង គង់ សុជាតិ និងពិធីករសម្បូរវោហារប្រចាំផលិតកម្មហង្សមាសលោក ជា វិបុល កាន់តែផ្អែមល្ហែម និង មានក្តីសុខមិនចាញ់គូស្នេហ៍វ័យក្មេងនោះទេ ។
យ៉ាងណាមិញថ្មីៗនេះ គេបានឃើញរូបភាពជុំគ្នាជាលក្ខណៈគ្រួសាររបស់អ្នកនាង គង់ សុជាតិ ដែលមើលទៅពិតជាមានសុភមង្គលដូចគូស្នេហ៍ថ្មីថ្មោង រួមកូនស្រីបណ្តូលចិត្តទាំងពីរ។ ប៉ុន្តែអ្វីដែលកាន់តែចាប់អារម្មណ៍នោះរំពេចពីបានឃើញរូបភាពរបស់គ្រួសារមួយនេះបណ្ដាអ្នកគាំទ្រជាច្រើនក៏បានខមិនសារជូនពរគ្រប់ៗគ្នា ទាំងខ្លះក៏ពោលថា «ជូនពរអ្នកទាំងពីរស្រលាញ់គ្នារហូត និងឆាប់មានកូនភ្លោះដូចបំណង»។
ភ្នំពេញ៖ តារាសម្ដែងស្រីល្បីមានជំនួញជាច្រើនកន្លែងអ្នកនាង គង់ ច័ន្ទស្រីមុំ និងលោក គឹម សីហា ដែលសាងគ្រួសាររួមគ្នាមានសុភមង្គលខ្លាំងឡើងក្រោយទទួលបានចំណងដៃកូនស្រីរូបស្រស់គួរឲ្យស្រលាញ់ម្នាក់។
ទន្ទឹមនឹងជំនួញក៏ដើរ គ្រួសារក៏មានសុភមង្គលអ្នកនាង គង់ ច័ន្ទស្រីមុំ និងស្វាមី ក៏តែងរំលេចនូចសកម្មភាពមនុស្សធម៌បរិច្ចាគថវិកា និងសម្ភារៈដល់ក្មេងៗ និងចាស់ជរាក្រីក្រជារឿយៗ។ ដោយថ្មីៗតារាស្រីរូបនេះក៏បង្ហោះរូបជាច្រើនសន្លឹកភ្ជាប់សាររៀបរាប់ថា«លំបាកយ៉ាងណាបើយាយមានអាយុច្រើនហើយ ជើងខ្វិនទៀតមានតែខ្លួនមួយ តើអោយពឹងអ្នកណាទេ។ មានតែសប្បុរសជនទេដែលអាចជួយបាន ! ម្តាយគេម្តាយយើង។ថ្ងៃទី17 ខែកក្កដា ឆ្នាំ2019 គ្រួសារទី2»។
សារដដែលបន្ថែមន័យទៀតថា«ក្រុមការងារមូលនិធិ ម៉ូម៉ូ ព្រមទាំងអំណោយរបស់ ព្រះតេជគុណ ថុង រី រួមមានសម្ភារះ គ្រឿងបរិភោគ និងថវិកាមកចែកជូនអ្នកយាយយៀក ដែលគាត់មានជីវភាពទីទ័លក្រ និងខ្វះខាតខ្លាំងណាស់ នៅភូមិព្រៃម្លូ ឃុំក្រពុំឈូក...
ភ្នំពេញ៖ រំពេចពីមានគណនី ហ្វេសប៊ុកមួយឈ្មោះ Mey Meyបានបង្ហោះសារជេរអ្នកនាង ចន ច័ន្ទលក្ខិណា យ៉ាងសាហាវដោយប្រើប្រាស់ពាក្យសម្ដីអសុរោះជាច្រើនថា «មីសន្ដានឆ្កែអើយមីង៉ែងនេះមិនដឹងជាត្រូវប្រុសចុយក្តិតប៉ុន្មានដងទៀតទេទើបមីង៉ែងឈប់ មីនេះក្តិតងែងទំនេរណាស់អីបានដើរយកប្តីគេមិនឈប់សោះចឹង មើលទៅក្តួយងែងនៅមិនសុខហើយបានចូលចិត្តអោយប្រុសបុកក្តិតលេងអញ្ចឹង សូមបងប្អូនចំណាំមុខមីថោកនេះឲ្យច្បាស់មីតារានេះហើយដែលចូលចិត្តដើរយកប្ដីគ»។
យ៉ាងណាបន្ទាប់ពីអ្នកនាង ចន ច័ន្ទលក្ខិណា បានឃើញការបង្ហោះនេះរួចមកតារាសម្តែងពូកែទេពកោសល្យរូបនេះក៏ប្រកាសទៅដាក់ពាក្យបណ្ដឹងទៅកាន់ក្រសួង ដើម្បីស្វែងរកចាប់ជនអនាមិកនេះ យកមកដាក់ទោសទៅតាមផ្លូវច្បាប់ និងជួយស្វែងរកយុត្ដិធម៌ជូនម្ចាស់គណនី ហ្វេសប៊ុកដើមវិញ កុំអោយជនអនាមិកនេះ បង្ខូចកេរ្ដិ៍ឈ្មោះនាងបន្ដទៀត។ជំនួបនោះតារាសម្ដែងចាស់វស្សា អ្នកនាង ចន ច័ន្ទលក្ខិណា ក៏បានភ្ជាប់មួយឃ្លាថា «លើកនេះចាំតែរួចខ្លួនទៀតទៅនាងតូច ចាំមើលអ្នកណាជាសត្វពង្រូលទៀត»។
ភ្នំពេញ៖ រំពេចពីផ្ទុះការភ្ញាក់ផ្អើលអស់អ្នកគាំទ្រមួយចំហៀងប្រទេស ក្រោយនាង ស្រេង សុកាន់ដា ហៅ ខ្ញុង បានបង្ហោះរូបភាព ធៀបការបញ្ចប់ពាក្យនិន្ទាឈ្នានីសពីញាតិមិត្តជិតខាងហើយក្នុងខែសីហាខាងមុខ រួមស្វាមីមានអាជីពជាអ្នកកំប្លែងដូចគ្នាគឺនាយ កៃដ ស្រាប់តែមុននេះ ខ្ញុងក៏បានបង្ហាញភាពក្ដុកក្ដួលអួលចិត្តអាណិតស្វាមីទៅវិញ។
ភ្ជាប់រូបស្វាមីអង្គុយលើគ្រែឈើរុំព័ទ្ធទៅដោយបង់បិទរបួសនោះនាង ខ្ញុង ក៏ពោលឡើងថា «ជិតចូលរោងហើយនឹងហា ហើយទៅធើចឹងៗ»។ ពីអត្ថន័យមិនបានបញ្ជាក់ច្បាស់ ខណៈអ្នកគាំទ្រក៏ខមិនសួថា «គាត់កើតអីបង?» ឆ្លើយឆ្លងសំនួរមហាជនតារាកំប្លែងសម្ដីចាក់ទឹកមិនលេចនាង ខ្ញុង ក៏ប្រាប់ឲ្យដឹងថា« គាត់លេងកីឡាខុសបច្ចេកទេសបងប្អូន»។
ភ្នំពេញ៖ កំពូលតារាចម្រៀងស្រីដែលកំពុងឆក់យកប្រជាប្រិយភាពពីបណ្ដាអ្នកគាំទ្រទាំងក្នុង និងក្រៅប្រទេសអ្នកនាង ឱក សុគន្ធកញ្ញា បានរំលេចការភ្ញាក់ផ្អើលមួយដោយបង្ហាញវត្តមានចូលរួមព្យាបាលដំបៅផែនដីដាំកូនឈឺ១០ម៉ឺនដើមជាមួយផលិតករវ័យក្មេងលោក តាន់ គឹម សួរ។
ជំនួបរូបភាពមួយសន្លឹក ដ្បិតជាចំណែកផ្សព្វផ្សាយលើបណ្ដាញទំនាក់ទំនងសង្គមប្អូនថ្លៃថៅកែធំហង្សមាស ក៏ពោលឡើងថា «សូមចូលរួមជាមួយពួកយើងដោយចុះឈ្មោះបំពេញតាមលីងខាងក្រោម៖ https://forms.gle/SW9EXgYpYrbxLMEe8 ទំនាក់ទំនងក្រុមការងារ៖ ០៩៦ ៥៩ ៤៧ ៥៨៣»។
ស្អាតហើយចិត្តប្រពៃ ៖ ដេននី ក្វាន់ ដឹកដៃគូស្នេហ៍ ទៅលេងក្លិបបងថ្លៃ វ៉ន វីវ៉ា មានទាំងជំនួយទ្រនាប់ដៃផង
Oun Socheat -
ភ្នំពេញ៖ ប្រិយមិត្តពិតជាបានជ្រាបហើយថាតារាសម្ដែងសិចស៊ីសម្ញែងដើមទ្រូងមូលក្លំនាង ដេននី ក្វាន់ និងគួស្នេហ៍លោក ចាន់ មករា តែងបង្ហាញពីទឹកចិត្តស្រលាញ់ និងគាំទ្រវិស័យកីឡាប្រដាល់គុនខ្មែរដោយចំណាយថវិការផ្ទាល់ខ្លួន និងរបស់របរ មី អង្ករ ត្រីខ ជូនកីឡាករ។
ខណៈថ្មីៗក៏មិនខុសគ្នាផង ដោយនៅលើបណ្ដាញសង្គមតារាស្រីរូបនេះបានរំលេចឡើងនូវរូបភាពជាច្រើនសន្លឹករួមកីឡាករប្រដាល់គុណខ្មែរក្នុងក្លឹប ឆ្មាសសែនសុខ រួមទាំងសាររៀបរាប់ឡើងឲ្យដឹងថា «ថ្ងៃនេះនាងខ្ញុំទំនេរទៅលេងក្លិបប្រដាល់ ឆ្មាសសែនសុខ ដោយនាំយកអង្ករ ត្រីខ មី ទឹកត្រី ទឹកស៊ីអ៊ីវ ភេសជ្ជៈ និងថវិកាមួយចំនួនជូនដល់ក្លឹបប្រដាល់»។
ចង់ប្រាប់ថាខ្ញុំជាហ្វេនកីឡាប្រដាល់គុនខ្មែរ យាយទៅខ្ញុំជាស្រីទេចូលចិត្តមើលប្រដាល់គុនខ្មែរណាស់ សូមពុកម៉ែបងប្អូនជួយគាំទ្រវិសយ័កីឡាប្រដាលគុនខ្មែរផង»។ រំពេចពីបានឃើញនូវទង្វើរបស់នាង ដេននី ក្វាន់ និងគូស្នេហ៍ មហាជនក៏ពោលឡើងកោតសរសើរគ្រប់គ្នាថា «ចិត្តល្អណាស់ចែ បានបុណ្យច្រើនហើយ សម្រស់កាន់តែស្អាតទៀត»។...