Home អ្នកនិពន្ធ ប្រកាស​ដោយ Oun Socheat

Oun Socheat

3202 ប្រកាស 0 យោបល់
ភ្នំពេញ ៖ លើបណ្ដាញសង្គមតារាសម្ដែងស្រីល្បីខាងក្បាច់គុណល្បុក្កតោកញ្ញា ពេជ្រ ចរណៃ ដែលមួយរយៈហាក់សកម្មការងារឃោសនាមហាជនចូលរួមព្យាបាលដំបៅផែនដី ដាំកូនឈើ១០ម៉ឺនដើមនៅកម្ពុជា រួមតារាប្រុសស្រីល្បីៗជាច្រើនដួង។ ជំនួបដែលបានរួមការងារជាមួយគ្នានោះស្រាប់តែតារាស្រីទើបរស់រានមានជីវិតថ្មីក្រោមការ សង្គ្រោះពីរៀមច្បងសិល្បៈលោក ខៃ ប្រសិទ្ធ រូបនេះបែររំលេចឡើងដល់តារាសម្ដែងប្រុ​ស​​លោក យ៉ែម សំអូន ថា «សូមនិយាយដើមបងប្រុស យ៉ែម សំអូន បន្តិចគាត់ជាតារា ចំ​រៀង ដែលល្បីល្បាញប្រចាំប្រទេសកម្ពុជា មកធ្វើពិធីករ និងប្រមូលមូនិធិ តាមផ្លូវសា​ធា​រណៈ ក្នុងបេសកកម្មដាំ និងថែកូនឈើ10ម៉ឺនដើមដោយមិនទទួលលុយមួយរៀល ហើ​យ​ថែមទាំងចំណាយលុយផ្ទាល់ខ្លួន ចាក់សាំងឡានពីភ្នំពេញមកបន្ទាយមានជ័យ ចំណាយថ្លៃហូប និងកន្លែងស្នាក់នៅ..»។ តារាស្រីរូបស្រស់ ពេជ្រ ចរណៃ បន្ថែមទៀតថា «ដោយឃើញក្រុមល្បុក្កតោបៃតង...
ភ្នំពេញ៖ តារាកំប្លែងជើងចាស់លោកតា ស៊ូ សាវ៉ាង ហៅតា ហ្វុយ ហ្ស៊ូ នៅព្រឹកថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០១៩នេះ បានទទួលអំណោយថវិកាមូលនិធិពីសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួ​យ​សង្គម និងសមាគមសិល្បករខ្មែរ ដែលកំពុងញាំញីដោយជំងឺថ្លើមនោះ បានធ្លាក់ខ្លួន​ឈឺ​ធ្ងន់ រហូតត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ នេះបើតាមការបញ្ជាក់បន្ថែមពីប្រធានសមាគមលោក ហេង ឡុង បានផ្សាយឡើងលើបណ្ដាញសង្គមហ្វេសប៊ុកថា «សមាគមសិល្បករខ្មែរ បានជូនថវិកាមូលនិធិសិល្បករចា​ស់​ជរា ដល់សិល្បករលោកតា ហ្វុយ ហ៊្សូ ជាតារាកំប្លែង ក្នុងការជួយសម្រួលថ្លៃធ្វើដំណើរទៅព្យាបាលនៅប្រទេសថៃ»។ យ៉ាងណាជាចុងក្រោយលោកតាក៏បានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ដែលបានជួយឧបត្ថម្ភដល់ “មូលនិធិសិល្បករចាស់ជរា” ជាពិសេសសូមគោរពថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី...
ភ្នំពេញ ៖ តារាកំប្លែងវិវត្តន៍ខ្លួនជាតារាចម្រៀងប្រចាំផលិតកម្មសាន់ដេ នាយ ចឺម បានបង្ហាញអារម្មណ៍សោកស្តាយ ខណៈបានបាត់ទូរស័ព្ទម៉ាក Iphone xs max ពណ៌ទឹកមាស មួយគ្រឿង ក្រោយពីលោកបានទៅច្រៀង Concert នៅផ្សារបឹងបៃតង។ ជំនួប នាយ ចឺម ក៏រៀបរាប់ឡើងនៅលើបណ្ដាញសង្គមខ្លួនដែរថា «មុននេះបន្តិច ខ្ញុំបានច្រៀង Concert នៅផ្សារបឹងបៃតង បានបាត់ទូរស័ព្ទម៉ាក Iphone xs max ពណ៌ទឹកមា​ស​ បើបងប្អូនបានឃើញ ជួយទាក់ទងមកខ្ញុំផង ខ្ញុំនឹង មានសគុណជូនបើឃើញ សូមទាក់ទងតាមលេខ 069210280 សូមបងប្អូនជួយស៊ែរបន្តផងបាទ»។
ភ្នំពេញ៖ តារាចម្រៀង និងសម្ដែងស្រីដ៏ល្បីមានប្រជាប្រិយភាពក្នុងវិស័យសិល្បៈជាមួយការបញ្ចេញស្នាដៃ និងទេព្យកោសល្យដ៏ប៉ិនប្រសពអ្នកនាង ទូច ស្រីល័ក្ខ មួយរយៈហាក់ធ្វើឲ្យម​ហា​ជនស្ងប់ស្ងែងយ៉ាងខ្លាំង ក្រោយឃើញតារាស្រីរូបនេះតែងរំលេចខ្លួនជាអ្នកម្ដាយចំណា​យ​ពេលដ៏មមាញឹកសម្រាប់កូនជាទីស្រលាញ់។ ខណៈថ្មីៗតារាចម្រៀងស្រីOriginal រូបនេះក៏បង្ហាញសារជាទីចាប់អាម្មណ៍លើបណ្ដាញសង្គ​ម​ជាសាធារណៈថា «ស្នាមញញឹមរបស់កូនគឺជាសេចក្តីសុខរបស់ម្តាយគ្រប់រូប តែចូលម្តាយគ្រប់រូបមើលថែទាំកូនកុំធ្វេសប្រហែសអោយសោះព្រោះពួកគាត់គឺជាក្រដាសសងាយនឹងប្រលាក់ណាស់អញ្ចឹងកុំប្រឹងធ្វើការរកលុយពេកដោយគ្មានពេលសំរាប់ពួកគាត់»។ ពីចេតនាបង្ហាញឡើងទាំងចង់ឲ្យអ្នកម្ដាយ គ្រប់រូបយកចិត្តទុកដាក់ចំពោះកូនៗឲ្យបានចម្រើនជាងមុននោះតារាស្រីរូបនេះក៏បន្ថែមទៀតថា «ពួកគាត់អាច និងទទួលរងជំ​ងឺរ​ស់​ក្នុងភាពឯកា និងចូលចិត្តនៅម្នាក់ឯង ជំងឺនេះគឺជាជំងឺពិបាកព្យាបាល បើរកដើម្បីកូន អញ្ចឹងមានពេលសំរាប់កូនខ្លះផងវាល្អសំរាប់ជីវិតក្រុមគ្រួសារលុយអាចរកបាន តែមិ នអាចយកលុយមកទិញមនុស្សស្លាប់ហើយអោយរស់ឡើងវិញបានដែរ»។
ភ្នំពេញ៖ រំពេចពីជំងឺគ្រុនឈាមកំពុងរីកដុះដាលពេញភូមិ ឃុំ ស្រុក នៅទូទាំងប្រទេស ជាពិសេស លើកុមារតូចៗ ទាំងខ្លះក៏បានបាត់បង់ជីវិត និងខ្លះទៀតកំពុងដេកឈឺធ្ងន់ធ្ងរសម្រាកព្យាបាលនៅគ្រប់មន្ទីរពេទ្យ។ ទន្ទឹមនឹងជំងឹដ៏កាចសសាហាវមួយនេះកំពុងលេចឡើងទៅលើកុមា ពេលនេះក៏កំពុងរីករាលដាលដល់មនុស្សចាស់ៗផងដែរ ដែលជាក្ដីព្រួយបារម្ភយ៉ាងខ្លាំង។ ក្រោយពីបាននូវស្ថានភាពពលរដ្ឋដេកតម្រៀបគ្នាព្យាបាលនៅតាមមន្ទីរពេទ្យ ស្រាប់តែលេចវត្តមានតារាចម្រៀងប្រុសចាស់វស្សាលោក ណុប បាយ៉ារិទ្ធ ផ្ញើសារបង្ហាញក្ដីព្រួយបារម្ភថា «សូមចូលរួមប្រុងប្រយ័ត្នអោយបានគ្រប់ៗគ្នា ជំងឺនេះកើតលើមនុស្សក្មេង ចាស់ ហេតុដូច្នេះហើយសូមកុំធ្វេសប្រហែស»។
ភ្នំពេញ៖ កូនប្រុសពៅរបស់កំពូលតារាចម្រៀងឈានមុខក្នុងព្រះរាជាណាចក្រកម្ពុជាលោក ព្រាប សុវត្ថិ, សុវត្តិ សិរីវុឌ្ឍ កំពុងឆក់យកប្រជាប្រិយភាពពីសំណាក់ទស្សនិកជនជាមួយទឹ​ក​ដមដ៏រណ្ដំមិនចាញ់ឪបុក និងបងប្រុសឡើយ។ ដោយថ្មីៗឃើញនៅលើបណ្ដាញសង្គមហ្វេសប៊ុកផេករបស់ផលិតកម្មរស្មីហង្សមាសបានប​ញ្ចេ​ញ​ចម្រៀងរបស់កូនប្រុសលោក ព្រាប សុវត្តិ ដោយបកស្រាយតែម្នាក់ឯងជាដំបូងមានចំណងជើងថា«កុំភ្លេចប្រាប់ ម៉ាក់ប៉ាថា យើងស្រលាញ់គាត់»។ យ៉ាងណារំពេចពីបានស​ណ្ដា​ប់​នូវការបកស្រាយចម្រៀងមួយបទនេះពី សុវត្តិ សិរីវុឌ្ឍ មហាជនក៏ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងថែមទាំងមានមតិពោលឡើងស្រដៀងគ្នាថា «ពិតជាស្រដៀងសម្លេងប៉ា សុវត្ថិ ខ្លាំងណាស់ វុឌ្ឍអើយ»។
ភ្នំពេញ៖ តារាចម្រៀង ក្នុងស្រទាប់យុវវ័យ លោក គូ ម៉ា ដែលមហាជនស្គាល់ថាជាតារាល្បីប្រចាំផលិតកម្មថោនមុននេះឃើញនៅលើបណ្ដាញសង្គមរំលេចរូបមួយសន្លឹកស្ថិតជាលក្ខ​ណៈ​គ្រួសាររួមឪពុកម្ដាយ និងបងប្អូនគ្រាខ្លួននៅតូចៗ។ តារាប្រុសល្បីស្នេហ៍ជាមួយតារាសម្តែងវ័យក្មេង សម្រស់ស្រស់ផូរផង កញ្ញា ម៉ៅ គឹម ធីតា ក៏រៀបរាប់សារនឹករលឹកថា «នេះជារូបថតមួយសន្លឹកគត់នៅក្នុងជីវិតរបស់ខ្ញុំដែលបានថត​រូបជុំជាមួយលោកពុកអ្នកម៉ែនិងបងប្អូនខ្ញុំពីនាក់ទៀត ស្នាមញញឹមក្នុងរូបថតនេះពិត​ជាស្អាតណាស់វាបានបង្ហាញពីក្ដីសុខនិងសុភមង្គលយ៉ាងពិតប្រាកដ»។ ពីសំណេរបង្កប់អត្ថន័យក្ដុកក្ដួលទៀតថា «តែពេលនេះលោកពុកបានស្លាប់ចោលពួកខ្ញុំ១១ឆ្នាំហើយ ខ្ញុំនឹកពុកណាស់ ហើយបងប្រុសក៏ឃ្លាតចាកចេញទៅធ្វើការនៅស្រុកគេ ១២ឆ្នាំហើយដែលមុនលោកពុកស្លាប់ទៀតគាត់មិនបានឃើញមុខលោកពុកចុងក្រោយ​ផង​ក៏ព្រោះតែជីវភាពគ្រួសារ ខ្ញុំស្រលាញ់ម៉ែណាស់ម៉ែ បងប្រុស និងប្អូនប្រុសខ្ញុំស្រលាញ់ទាំងអស់គ្នាណាស់ កូនសូមសន្យាចំពោះវិញ្ញាណក្ខន្ធលោកពុកដែលកំពុងនៅឋានសួគ៌ កូននឹងតស៊ូកូននឹងរឹងមាំដើម្បីដោះស្រាយបញ្ហាដល់ដង្ហើមចុងក្រោយ»។
ភ្នំពេញ ៖ លើបណ្ដាញសង្គមហ្វេសប៊ុកតារាសម្តែង និងពិធីការិនីស្រីល្បីឈ្មោះ ឌួង ហ្សូរីដា កាលពីថ្មីៗបានរំលេចរឿងភ្ញាក់ផ្អើលមួយ ដោយភ្ជាប់ពាក្យពេចន៍រំលេចពីភាពបាត់បង់ជំនឿលើអាជ្ញាធរថា «ដំណឹងស្វែងរកមុខចោរលួចម៉ូតូ…! បើបងប្អូន ណារកម៉ូតូពាក់ស្លាក លេខភ្នំពេញ 1HM-0139 ឃើញ ខ្ញុំនឹងជូនជាសាគុណចំនួនទឹកប្រាក់ 500$ ប្រសិ​នបើការធ្វើការរបស់ប៉ូលិសសង្កាត់ទឹកល្អក់៣នេះ ហើយនៅតែស្ងាត់ស្ងៀមឈឹង រកមិនឃើញ»។ តារាស្រីចាស់វស្សារូបនេះក៏បន្ថែម និងសង្កត់ធ្ងន់ចង់ឲ្យមានការដោះស្រាយបន្ទាន់ទៀតថា «ម៉ូតូបុគ្គលិកផ្នែកដឹកឥវ៉ាន់របស់ហាង មុទិតា យើងខ្ញុំត្រូវបានចោរចូលលួចជិះយកទៅបាត់ រត់តាមមិនទាន់ បានត្រឹមមើលតាម Camera សុវត្ថិភាព នៅវេលាម៉ោង 11 និង 04នាទីព្រឹក។ សាហាវខ្លាំងតែម្តងលោកចោរនៅម្តុំហាង មុទិតា ផ្លូវទេពផន។ នេះ រឺភូមិ ឃុំ មានសុវត្ថិភាព?»។
ភ្នំពេញ ៖ តារាចម្រៀងចាស់វស្សាជ្រកក្រោមទ្រនំសាន់ដេ មាស សាលី ដែលបាត់មួយរយៈហាក់មិនសូវឃើញលេចមុខក្នុងរង្វង់សិល្បៈដូចមុនឡើយនោះ ស្រាប់តែថ្មីៗតារាប្រុសម្ចាស់​ប​ទ «រំចង់ប្រែពណ៌» រូបនេះបង្កការភ្ញាក់ផ្អើលខ្លាំង។ ដោយមានមជ្ឈមណ្ឌលកែសម្ផស្ស DR PROFESSIONNAL បានបង្ហើបប្រាប់មហាជនជាសាធារណៈថា «លោក មាស សាលី បានធ្វើការវះកាត់កែសម្ផស្សប្តូរខ្ទង់ច្រមុះជាថ្មី»។យ៉ាង​ណា​រំពេចពីបានឃើញសម្រស់របស់តារាប្រុសរូបនេះ មហាជនក៏លាន់មាត់ពោលឡើងថា «សម្ផស្សផ្ទៃមុខរបស់លោក មាស សាលី ហាក់ប្រែប្រួលប្លែក ដោយឃើញថាស្រស់ស្អាតជាងពេលកន្លងមក»។
ភ្នំពេញ៖ រំពេចពីបានឃើញនូវរូបភាពបង្ហាញប្រពៃណីមួយដែលយកសត្វគោស្នែងវែងទៅអារកបង្ហូរឈាមរហូតជិតដាច់ តែអកុសល្យគោវ័ធមួយស្នែងធ្លាយបំបង់កលេចតាមមាត់គួរឲ្យសង្វេគ។ ជំនួបដែលបានឃើញដូចនោះស្រាប់តែនៅលើបណ្ដាញសង្គមហ្វេសប៊ុកពិធីការិនីល្បីឈ្មោះអ្នកនាង សុខ សោម៉ាវត្តី ល្បីស្នេហ៍ល្អូកល្អិនរួមកីឡាករបាល់ទាត់រូបសង្ហា លី វ៉ាហេទ ពោលឡើងទាំងចិត្តចង់បំបាត់ប្រពៃណីចម្លែកនេះថា «មិនចូលចិត្តទេលោក អង្កាល់អស់មាន​អា​ប្រពៃណីអញ្ចឹងទៀត ? មើលរូប និងហើយអាណិតគោ មិនមែនអាណិតមនុស្សទេ បើមិនទៅបុករុកគេក៏គេមិនធ្វើវិញទេអោយអញ្ចឹងចុះ»។ យ៉ាងណាបន្ទាប់ពីបានឃើញនូវទិដ្ឋភាពស្ដែងៗពីរូបភាពទាំងនោះហើយពិតញញើត និងគួឲ្យខ្លាចបំផុតមិនគួរណាមានប្រពៃណីទាំងនេះទៀតឡើយទោះបីនេះជាប្រពៃណីបរទេសក៏ដោយ។