Home អ្នកនិពន្ធ ប្រកាស​ដោយ ប្រាជ្ញ ផានិត

ប្រាជ្ញ ផានិត

1477 ប្រកាស 0 យោបល់
បាត់ដំបង៖ បុរសម្នាក់ឈ្មោះ អ៊ិត ទើយ អាយុ៣១ឆ្នាំបានដឹកឆ្កែចេញដំណើរទៅចូលព្រៃដើម្បីរកសត្វ នៅម៉ោង ៦ព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ ស្រាប់តែបាត់ខ្លួន​យូរពេកដើររក​ប្រទះ​ឃើញ​ដេក​ស្លាប់ក្បែរ​ដំបូក។ ប្រភពបង្ហាញថា «ជនរងគ្រោះមានទីលំនៅសព្វថ្ងៃភូមិស្វាយព្រៃ ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបងបានដេកស្លាប់នៅកៀនដំបូកប្របមាត់អូរនៅទឹកដីស្រុកសំពៅលូន ញាតិជិតខាងនៃសពសង្ស័យថា ពស់ខាំ»។
បាត់ដំបង៖ បន្ទាប់ពីសិស្សនៅវិទ្យាល័យថ្មគោលបានដួលសន្លប់ជាបន្តបន្ទាប់ចំនួន៦៣នាក់ កាលពីថ្ងៃទី០៦ ធ្នូនោះមានអារម្មណ៍គ្រប់ជាន់ថ្នាក់បានចុះមកពិនិត្យនិងស្រាវជ្រាវរកមូលហេតុពិតនៃការដួលសន្លប់ ដែលក្នុងនោះ មន្រ្តីសាខាកាំកុងត្រូលខេត្តបាត់ដំបងក៏បានចុះ​ត្រួតពិនិត្យទីតាំងវិទ្យាល័យផ្ទាល់ នាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨នេះ តែជាលទ្ធផលរកមិនឃើញថា «មានចំណីអាហារ ឬនំអ្វីមានសារធាតុពុលទេ»។ អភិបាលស្រុកថ្មគោលនិងលោកវេជ្ជបណ្ឌិត អ៊ុក វិទ្យា អនុប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង ទទួលបន្ទុកជំងឺឆ្លងនិងមន្ត្រីជំនាញកាំកុងត្រូល បានសរុបសេចក្តីថា មិនបណ្តាលមកពីចំណីអាហារនោះឡើយ គឺករណីនេះអាចមកពីការរៀនសូត្រទាំងម៉ោងរដ្ឋនិងម៉ោងគួរបន្ថែម លើសម៉ោងរហូតដល់១២ម៉ោងក្នុងមួយថ្ងៃ។ ការភ័យតក់ស្លុតតាមគ្នា, ការហូបចុកមិនទៀងទាត់មិនបានគ្រប់គ្រាន់, សម្រាកមិនបានគ្រប់គ្រាន់, នឿយហត់, អស់កម្លាំងធ្វើឲ្យសុខភាពខ្សោយបណ្តាលឲ្យវិលមុខ ដួលសន្លប់តែម្តង។
ថៃ៖ មានការចាប់អារម្មណ៍ពេញបណ្តាញសង្គមហ្វេសប៊ុកពេលឃើញធុងសាំង ត្រូវបានជនជាតិថៃកែ​ច្នៃជារថយន្តជិះបានយ៉ាងរំភើយហើយអាចចរាចរលក់ដូរបានទៀតផង មិនមានសមត្ថកិច្ចមករារាំងថា ខុសបច្ចេកទេអ្វីទេ នោះក៏ទំនងជាអាជីវកម្មមួយនេះ​ត្រូវបានត្រួត​ពិនិត្យត្រឹមត្រូវតាមបច្ចេកទេសហើយ។ គណនីហ្វេសប៊ុកឈ្មោះ Watcharaphong Phaphan ឲ្យដឹងថា «បន្ទាប់ពីបានបង្ហាញពីសាកល្បងបើកបររថយន្ដ  MiniCar  សម្រាប់ទុកជិះខ្លួនឯង មានការចាប់អារម្មណ៍យ៉ាងខ្លាំង រហូតដល់មានអ្នកកុម្ម៉ង់ធ្វើ និង កម្មង់ទិញយ៉ាងច្រើន»។រថយន្តសិប្បនិម្មិតច្នៃពីធុងសាំងចាស់ៗដែលគ្មានតម្លៃមកធ្វើជា Mini car ចំណាយមិនលើសពី ៦០០ ដុល្លារឡើយ ។
ភ្នំពេញ៖បន្ទាប់មានព័ត៌មានក្នុងស្រុកមួយផ្សាយថា «ស្លឹកស្វាយព្យាបាលជម្ងឺទឹកនោមផ្អែម និងកាត់បន្ថយជាតិស្ករក្នុងឈាមយ៉ាងមានប្រសិទ្ធភាព»នោះ តារាសម្តែង ប៉ែន ចំរ៉ុង បានស៊ែរ​ចែកចាយបន្តលើគណនីហ្វេស​ប៊ុក​របស់លោកផ្ទាល់ក្នុងគោលបំណង​ចង់បង្ហាញឲ្យបងប្អូនដែលជួបប្រ​ទះនូវជំងឺទឹកនោមផ្អែមឬ លើសឈាមបានឃើញ និងសាកល្បងអនុវត្តក្លែងទទួលបានលទ្ធផលគ្រាប់ប្រសើរ។ ក្នុងវេបសាយព័ត៌មាននោះ ក៏បានបង្ហាញពីវិធីដូចខាងក្រោម៖ – ចូរយកស្លឹកស្វាយខ្ចី ៥ស្លឹក ហាន់ជាសរសៃ ដាក់ក្នុងកែវ រួចចាក់ទឹកក្ដៅចូលឱ្យពេញកែវ ហើយ គ្របទុកមួយយប់ – ព្រឹកឡើង ស្រង់កាកចោលផឹកទឹកស្លឹកស្វាយនោះឱ្យអស់ មួយថ្ងៃ ហូបត្រឹមតែមួយកែវប៉ុណ្ណោះ។ នៅទីក្រុង ឬតំបន់ដែលមិនសម្បូរស្វាយអ្នកអាចយកស្លឹកស្វាយទៅហាលក្នុម្លប់ រហូតដល់ស្ងួត។ យកស្លឹកស្វាយទាំងនោះកិនឱ្យទៅជាម្សៅ ទុកសម្រាប់ប្រើប្រាស់។ ចូរលាយម្សៅស្លឹកស្វាយកន្លះស្លាបព្រាកាហ្វេជាមួយទឹកមួយកែវ ហូបមួយកែវពេលព្រឹក និងមួយកែវពេលល្ងាច។ សូមប្រយ័ត្ន ៖
ភ្នំពេញ៖ នៅព្រឹកមិញនេះ មន្រ្តីសាខាកាំកុងត្រូលចូលរួមសហការពីមន្រ្តីមន្ទីរពិសោធន៍និងគណៈកម្មការផ្សារ បានចុះធ្វើសកម្មភាពនៅតាមបណ្តាផ្សារសំខាន់ៗ ចំនួន ០៩នៅរាជធានីភ្នំពេញ​មានដូចជា៖ ផ្សារស៊ិនជូរីផ្លាហ្សា ផ្សារច្បារអំពៅ ផ្សារជម្ពូវ័នផ្សារអូរឡាំពិក ផ្សារអូរឬស្សី ផ្សារដើមគរ ផ្សារស្ទឹងមានជ័យ ផ្សារធំថ្មីនិងផ្សារទួលទំពូង ស្រាវជ្រាវ ទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាពក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់ ។ ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញភាពមិនប្រក្រតីនៅលើគំរូឈាមជ្រូក មានផ្ទុកសារធាតុគីមីហាមឃាត់ បូរ៉ាក់ (Borax) ប្រមាណ ៣.៥០ គីឡូក្រាម នៅផ្សារច្បារអំពៅហើយមន្ត្រីកាំកុងត្រូលបានធ្វើកំណត់ហេតុដកហូត។ ក្នុងនោះដែរមន្ត្រីអគ្គនាយកដ្ឋានកាំកុងត្រូល បានធ្វើការណែនាំដល់អាជីវករ ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវាជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត ៕
ភ្នំពេញ៖អ្នកនិពន្ធដ៏ល្បីអ្នកស្រី ពាន់ ភួងបុប្ផា បានរួមរស់ជាមួយផលិតកម្មថោនមិនទាន់បានប៉ុន្មានផង ស្រាប់តែពេលនេះមានព័ត៌មានថាអ្នកនិពន្ធជើងចាស់រូបនេះ បានផ្លាស់ទ្រនំចាស់រកទ្រនំថ្មីទៀតហើយតាមរយៈការចូលទៅជ្រកនៅទូរទស្សន៍ PNN វិញម្តង។ អតីតអ្នកនិពន្ធនិងដឹកនាំសម្តែងរបស់ស្ថានីយទូរទស្សន៍ស៊ីធីអ៊ិន អ្នកស្រីពាន់ ភួងបុប្ផា ឈរជើងនៅផលិតកម្ម​ថោន​ បានផលិតភាពយន្តខ្នាតធំ ឱ្យថោន រឿង «ទឹកចិត្តម្តាយសម័យថ្មី» ដែលប្រជុំទៅដោយតារាល្បីៗជាច្រើនដួងពិសេស គឺអ្នកនាង អម្ពរ ទេវី តែដំណឹងលាឈប់ពីថោនរបស់អ្នកស្រី បុប្ផា នៅពេលនេះត្រូវប្រភពខ្សឹបខ្សៀវថា «ទំនងជាមានភាពប្រទាំងប្រទើសជាមួយថោន»។
ស្វាយរៀង៖  លោក ឌី ថារ៉េនម្ចាស់ជ័យលាភីប្រឡងចម្រៀងសកលពានរង្វាន់សម្តេចតេជោ ហ៊ុន សែនដោយទទួលបានចំណាត់ថ្នាក់លេខ១ ឆ្នាំ២០១១ ស្ងាត់បាត់មុខពីកញ្ចក់ទូរទស្សន៍និងតាមកម្មវិធីប្រគំតន្ត្រីនានា​ ទៅធ្វើជាកម្មករសំណង់រាជធានីភ្នំពេញតែមិនកាក់កប​ឡើយ ដោយថៅកែមិនបើកលុយឲ្យក៏សម្រេចរត់ទៅស្រុកកំណើតខេត្តស្វាយរៀងធ្វើជាកម្មករសំណង់ និងចិញ្ចឹមមាន់ទា​គោក្របី។ ក្រោយសារព័ត៌មានក្នុងស្រុកមួយចំនួនទៀតបានចុះផ្សាយពីជីវិតពិតរបស់លោក ឌី ថារ៉ែន រួចមកនោះ ម្ចាស់ជ័យលាភីរូបនេះបានទទួលការសណ្តោសប្រណីពី ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដោយលោកទាំង២បានឧបត្ថម្ភសម្រាប់សម្រួលដល់ជីវភាពប្រចាំថ្ងៃ រហូ​ត​លោកទទួលបានឱកាសឡើងច្រៀងតាមស្ថានីយ៍ទូរទស្សន៍ និងធ្វើឲ្យប្រជាពលរដ្ឋបានស្គាល់ឡើងវិញ។
ភ្នំពេញ៖ អ្នកគាំទ្របង្ហាញការភ្ញាក់ផ្អើលចំពោះតារាទឹកភ្នែកនី មុនីនាថ ដែល​ព្យាយាម​គេចចេញពីហ្វូង​តារាជួបជុំគ្នារាំច្រៀង ដោយរត់ទៅជាយភ្នំសំងំសមាធិដូចដូនជីខណៈប្រភពកាសែតក្នុងស្រុកមួយបង្ហាញថា «នាង​តាំងសមាធិបំបាត់ទុក្ខស្នេហ៍» ដែលនាងរងភាពអាម៉ាស ត្រូវអតីត​គូដណ្ដឹង លោក អ៊ុង ​សូឡាងបានដាក់ពាក្យប្ដឹងនាងទៅសាលាដំបូងរាជធានីភ្នំពេញ ពីបទឆបោកដែលទាមទារសំណងជំងឺចិត្តនូវទឹកប្រាក់១០ម៉ឺនដុល្លារអាមេរិក។ ជុំវិញរឿងអង្គុយស្មឹងស្មាត​តាំងសមាធិនេះ នាង នី មុនីនាថបង្ហាញលើទំព័រហ្វេសប៊ុកផ្លូវការថា «បិទភ្នែកនៅទីកន្លែងស្ងាត់ធ្វើចិត្តឲ្យស្ងប់ ទាល់តែមានមនុស្សគ្រប់ប្រភេទរស់លាយឡំគ្នា ទើបពិភពលោកសភាពធម្មតា»។
ភ្នំពេញ៖ ថ្វីត្បិតជាតារាពន្លកថ្មី កូនស្រីលោកហួរ ឡាវី កញ្ញា វី ឌីណែត មានសន្ទុះគាំទ្រសន្ធឹក មិនចាញ់​តារារៀម​ច្បង​ប៉ុន្មាននោះទេតាមរយៈ Cover បទល្បីៗរបស់តារាចម្រៀង ខេមរៈ សិរីមន្ត «ខ្ញុំលែងត្រូវការ​ស្នេហា»«ទ្រាំៗទៅធ្វើម៉េចយើងស្រលាញ់គេ» និងបទរបស់លោក ណុប បាយ៉ារិទ្ធ «ស្រលាញ់ស្ទើរលេប»និងបទជាច្រើនទៀត ទើបធ្វើឲ្យនាងលេចមុខលើឆាក​ប្រគំ​តន្ត្រីញឹកញាប់ដោយកន្លះឆ្នាំចុងក្រោយនេះល្បីថា «វី ឌីណែត រកចំណូលបានច្រើនមិនចាញ់តារាល្បីៗ​ប៉ុន្មានទេ»។ ក្រៅពីការច្រៀងពីរោះលេចកេរ្តិ៍ឈ្មោះល្បីវី ឌីណែត ត្រូវហង្សមាសផ្តល់ឱកាសថតខ្សែភាពយន្ត ដែល​ក្នុង​នោះ គេ​ឃើញ​តាមរយ:​ហ្វេសប៊ុក​ផេក RHM Family បាន​បង្ហាញ​វង់​ភ័ក្ត្រ​តារា​ចម្រៀង​រលក​ក្រោយ​ចំនួន៤ រូប មាន កញ្ញា វី ឌីណែត កញ្ញា សួស វីហ្សា លោក នី រតនា និង លោក ធែល ថៃដែល​កំពុង​នឹង​ត្រៀម​ខ្លួន​គ្រង​តំណែង​ជា​តួឯក​ក្នុង​ខ្សែ​ភាពយន្ត​ភាគ​ថ្មី។រំលេច​ពិធី​ក្រុង​ពាលី​កាលពី​សប្ដាហ៍​កន្លង​ទៅ​ថ្មីៗ​នេះ រឿង...
ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជក្រឹត្យតែងតាំង លោក ទៀ សីហា ឋានន្តរស័ក្តិ ឧត្តមមន្ត្រីថ្នាក់លេខ៣ ជាអភិបាលខេត្តសៀមរាប ជំនួសលោក ឃឹម ប៊ុនសុង៕