So Danin
1038 ប្រកាស
0 យោបល់
រាជធានីភ្នំពេញ៖ មុននេះ តារាសម្ដែងរូបស្រស់ ឌី សូនីតា បានបង្ហោះរូបភាពជាច្រើនសន្លឹកនៅលើផេកផ្លូវការរបស់ខ្លួន បង្ហាញសម្រស់ស្រស់បំព្រងក្នុងឈុតបុរាណខ្មែរដ៏ថ្លៃថ្នូរខ្ពង់ខ្ពស់ រួមជាមួយការតុបតែងមុខយ៉ាងផ្ចិតផ្ចង់ គួបផ្សំជាមួយគ្រឿងអលង្កាភ្លឺផ្លែកៗ រំលេចសម្ផស្សដ៏ស្រស់សោភា ដោយភ្ជាប់នូវសំណេរខ្លីបង្ហាញអារម្មណ៍សោកស្ដាយរូបរាងរបស់ខ្លួនបន្តិចថា«រាងម៉ែអាស្មាយ៍ពីមុនបាត់ទៅណា»។
នោពីក្រោមរូបភាពដ៏ស្រស់ស្អាត ទន់ភ្លន់ ពោរពេញដោយភាពថ្លៃថ្នូរក្នុងនាមជាស្រ្តីខ្មែរដ៏មានតម្លៃរបស់ ឌី សូនីតា កំពុងឆក់យកការចាប់អារម្មណ៍ និងពោលសរសើរសន្ធឹកសន្ធាប់ពីមហាជន ក្នុងនោះក៏មានមតិមួយចំនួនលើកឡើងដោយលាន់មាត់បន្តិចចំពោះសម្រស់ស្រស់ស្អាតរបស់ ឌី សូនីតា ដែលថែរក្សាបានយ៉ាងល្អក្រោយទើបសម្រាលកូនថា«ប្អូនស្រីនៅតែស្រស់ស្អាតដដែលតាស ពេលអូនញញឹមឬសើចគឺឆក់យកបេះដូង ហ្វេងបានទាំងអស់»៕
រាជធានីភ្នំពេញ៖ ផលិតកម្ម Galaxy Navatra ហាក់សម្រុកមុនគេតាំងពីដើមខែមួយកន្លងមកដោយគ្រប់បទភាគច្រើនឆ្លើយឆ្លងបែបប្រពៃណី នឹងរូបភាពត្រជាក់ភ្នែកផ្សព្វផ្សាយអំពីតំបន់ទេសចរណ៍ស្អាតៗស្ទើរតែទូទាំងប្រទេសកម្ពុជា។
រីឯព្រឹកមិញនេះ Galaxy Navatra ក៏បានបញ្ចេញបទញាក់ប្លែកអារម្មណ៍មួយបទចំណងជើងថា " Oh My God "ឲ្យតារាស្រីកំពុងល្បីតន់ ចន្ទសីម៉ា ដែលមានការកោតសសើរជាខ្លាំងរបស់អ្នកគាំទ្រនៅក្នុង Comment យូធូបរបស់ផលិតកម្ម Galaxy Navatra ។ បើចង់ជ្រាបច្បាស់សូមចូលមកទស្សនាបទ " Oh My God " ទាំងអស់គ្នា៖
រាជធានីភ្នំពេញ៖ រូបភាពជាច្រើនសន្លឹករបស់តារាចម្រៀងទ្រនំហង្សមាសកញ្ញា សុខ សីឡាលីន ក្នុងឈុតពណ៌មាសសំញែងរាងឡើងកប់កណ្ដាលពិធីមួយ កំពុងឆក់យកការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកគាំទ្រ ដោយសារតែនាងមានរាងស្រឡូនស្អាតខ្លាំង គួបផ្សំការតុបតែងមុខយ៉ាងផ្ចិតផ្ចង់ បានធ្វើឲ្យសម្រស់របស់នាងស្រស់ស្អាតលេចធ្លោខ្លាំងមិនធម្មតាផងដែរ។
រូបភាពដ៏ស្រស់ស្អាតទាក់ភ្នែកក្នុងឈុតពណ៌មាសរឹបរាង រំលេចសាច់សរខ្ចី របស់ សុខ សីឡាលីន កំពុងឆក់យកបេះដូងអ្នកគាំទ្របុរសៗឲ្យជ្រួលច្របល់អារម្មណ៍ និងកែវភ្នែកក្រៃលែង ព្រមទាំងលាន់មាត់កោតសរសើរមិនដាច់ ដោយមានអ្នកខ្លះបានខមិនបង្ហាញក្ដីស្រឡាញ់ពេញចិត្តថា«ស្រស់ស្អាតណាស់សំណព្វចិត្ត»៕
មានសុភមង្គលណាស់! ជា វណ្ណារិទ្ធ ដឹកដៃគ្រួសារ ធ្វើដំណើរកម្សាន្តនៅ ទឹកធ្លាក់ប៊ូស្រា បន្ថែមក្ដីសុខឲ្យជីវិត
So Danin -
រាជធានីភ្នំពេញ៖ មុននេះ ពិធីកររាងសង្ហាលោក ជា វណ្ណារិទ្ធ បានបង្ហោះរូបភាពជាច្រើនសន្លឹករួមគ្រួសារជាទីស្រឡាញ់ដែលជាផ្នែកធំបំផុតសម្រាប់ជីវិត បង្ហាញស្នាមញញឹមរីករាយ ពោរពេញដោយក្ដីសុខ សុភមង្គលកណ្ដាលធម្មជាតិស្រស់បំព្រងថែមភ្ជាប់ដោយសំណេរខ្លីបញ្ជាក់ថា« ក្តីសុខតិចៗ ពេលបាននាំគ្រួសារចេញក្រៅយកខ្យល់អាកាសធម្មជាតិទឹកធ្លាក់ ប៊ូស្រា មណ្ឌលគីរី»។
យ៉ាងណាក្ដី រូបភាពដ៏ស្រស់ស្អាតពោរពេញដោយដើមឈើខៀវស្រងាត់ ទឹកធ្លាក់ឈូៗត្រជាក់ស្រឹប គួបផ្សំជាមួយស្នាមញញឹមស្រស់បំព្រងនៃគ្រួសារតូចរបស់លោក ជា វណ្ណារិទ្ធ នេះដែរ គេក៏ឃើញមានអ្នកលេងបណ្ដាញសង្គមជាច្រើនបានលួចសរសើរមិនដាច់ពីមាត់ថា« ស្អាតណាស់បង មើលទៅមានក្ដីសុខណាស់»៕
រាជធានីភ្នំពេញ៖ មុននេះ តារាចម្រៀងទ្រនំសាន់ដេលោក អ៊ីណូ បានបង្ហោះរូបភាពមួយសន្លឹកបង្ហាញទឹកមុខស្រពោនបន្តិចខុសសព្វមួយដង ថែមភ្ជាប់ដោយការរៀបរាប់បញ្ជាក់ស្ថានភាពសុខភាពមិនល្អ និងត្រូវក្រោកទាំងឈឺដើម្បីបំពេញការងារតាមពេលកំនត់ថា«មកធ្វើ Judge តូចខ្លឹមខ្លាំង PNN ទាំងឈឺ 🥲ងើបកោសខ្យល់យប់មិញ តាំងពីម៉ោង ៤ទាបភ្លឺ ប្រឹងនោះប្រឹង»។
នៅពីក្រោមរូបភាពស្រពាប់ស្រពោន ភ្ជាប់ជាមួយសំណេរបង្ហាញការខិតខំប្រឹងប្រែងបំពេញការងារទាំងឈឺមិនបោះបង់របស់ អ៊ីណូ កំពុងទទួលបានការអាណិតអាសូរខ្លាំងពីសំណាក់អ្នកគាំទ្រ ដោយក្នុងនោះក៏មានអ្នកខមិនជូនពរជាហូហែរថា«អាណិតidolណាស់ជូនពរឆាប់ជាផងប្រូ»៕
រាជធានីភ្នំពេញ៖ បន្ទាប់ពីលែងលះដាច់ស្រេចជាមួយអតីតស្វាមីរួចមក តារាសម្ដែង និងបង្ហាញម៉ូតអ្នកនាង ទូច ស្រីល័ក្ខ ដែលជាម្ដាយដ៏រឹងមាំនោះ កំពុងរស់នៅយ៉ាងមានក្ដីសុខរួមជាមួយកូនប្រុសបណ្ដូលចិត្ត និងមិនដែលមានលេចលឺដំណឹងថាមានទំនាក់ទំនងស្នេហាជាមួយបុរសណាម្នាក់ ដើម្បីស្អំបេះដូងប្រេះស្រាំឡើយ។
ប៉ុន្តែដោយឡែក ស្រាប់តែនៅព្រឹកថ្ងៃទី០១ ខែមិនា ឆ្នាំ២០២១នេះ ទូចស្រីល័ក្ខ បានបង្ហោះរូបភាពជាច្រើនសន្លឹកបង្ហាញរូបរាងស្រឡូនស្អាតទាក់ទាញ ឈរកាន់ក្រដាសសរមានអក្សរសរសេររៀបរាប់ ប្រកាសស្វែងរកសង្សារជាសាធារណៈនៅលើផេកផ្លូវការរបស់ខ្លួនថាបែបលែងសើចផង ការពិតផងថា«ខ្ញុំអាយុ៣៦ឆ្នាំ ប្រកាសរកសង្សាអាយុ២៥ឆ្នាំ»។
រូបភាពស្រស់ស្អាត ភ្ជាប់ជាមួយសេចក្ដីប្រកាសបើកភ្លើងខៀវ សមដូចបំណងបុរសៗជាច្រើនដែលកំពុង លង់នឹងសម្រស់មេម៉ាយកូនមួយសាច់ចាំរូបនេះផងនោះ គេឃើញអ្នកលេងបណ្ដាញសង្គមបុរសៗជាច្រើនបានចូលខមិនបង្ហាញមុខ សុំធ្វើជាអង្គរក្សបេះដូងផងដែរថា«ខ្ញុំ30ដែរសុំដាក់ផង បើអត់មាន25យក30ទៅ»៕
រាជធានីភ្នំពេញ៖ តារាចម្រៀងលំដាប់កំពូលរបស់ទ្រនំហង្សមាសអ្នកនាង ឱក សុគន្ធកញ្ញា បានបង្ហោះរូបភាពដ៏ស្រស់ស្អាតជាច្រើនសន្លឹក បង្ហាញស្នាមញញឹមស្រស់បំព្រង និងទឹកចិត្តរីករាយដើម្បីស្វាមគមន៍ខែថ្មី ខែមិនា ដែលភ្ជាប់ជាមួយសំណេរខ្លីឆ្លៀតជូនពរទៅកាន់មហាជនគ្រប់រូបថា«អរុណសួស្ដីខែថ្មី សូមមានសំណាងល្អទាំងអស់គ្នាណា»។
រូបភាពគ្រងឈុតបុរាណខ្មែរ យ៉ាងស្រស់ស្អាត រមទម្យខ្ពង់ខ្ពស់ ពោរពេញដោយភាពថ្លៃថ្នូររបស់ ប្អូនថ្លៃថៅកែហង្សមាសរូបនេះ កំពុងទទួលបានការចាប់អារម្មណ៍ និងកោតសរសើសន្ធឹកសន្ធាប់ទៅលើសម្រស់ដ៏ស្រស់សោភា ទឹកមុខស្រទន់ទាក់ទាញ កែវភ្នែកមុតថ្លាគួរជាទីចាប់អារម្មណ៍របស់ ឱក សុគន្ធកញ្ញា រហូតមានអ្នកគាំទ្រមួយចំនួនបានខមិនដោយស្ងើចសរសើរមិនដាច់ពីមាត់ថា« តែងតែស្អាត ជាមួយនឹងភាពថ្លៃថ្នូរជានិច្ចបងស្រី»៕
រាជធានីភ្នំពេញ៖ កាលពីពេលកន្លងទៅថ្មីៗនេះ គេរមែងឃើញតារាចម្រៀងទ្រនំហង្សមាសលោក ខេមរៈ សិរីមន្ត តែងតែបង្ហោះវីដេអូ Cover ចម្រៀងមួយដែលជាបកស្រាយដោយកញ្ញាម្នាក់ឈ្មោះ អ៊ិត ជូលីណា ហើយអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺនាង មានស្ទីល និងទឹមដមសម្លេងពិរោះស្រដៀងទៅនឹងកញ្ញា ខេមរៈ ស្រីពៅ ស្ទើរ៩៥%ទៀតផង ដែលចំណុចនេះបានធ្វើឲ្យមហាជនជាច្រើនផ្ទុះមន្ទិលសង្ស័យថា« តើ អ៊ិត ជូលីណា ជាអ្នកណា? បានជាខេមរៈ យកចិត្តទុកដាក់ម៉្លេះ?តើវាសនានាងនឹងទៅជាយ៉ាងណា? អាចល្បីដូច ខេមរៈ ស្រីពៅ ទេ?
ជុំវិញការយកចិត្តទុកដាក់របស់ ខេមរៈសិរីមន្ត ចំពោះនារីវ័យក្មេង អ៊ិត ជូលីណា ត្រូវបានគេដឹងថាការពិត ដោយសារតែអ្នកទាំងពីរ មានជាប់សាច់ឈាមជាមួយគ្នា ពោលគឺម្ដាយរបស់ ជូលីណា និងឪពុករបស់ ខេមរៈ សិរីមន្ត ត្រូវជាជីដូនមួយនឹងគ្នា។ ដូច្នេះពួកគេ ទាំងពីរ ត្រូវជាបងប្អូនជីទួតមួយនឹងគ្នា ហើយបើតាមប្រភពមួយ បានឲ្យដឹងថា គ្រួសារអ្នកទាំងពីរជាបងប្អូនស្និទ្ធស្នាលគ្នាខ្លាំង។
រាជធានីភ្នំពេញ៖ ម្សិលមិញតារាចម្រៀងទ្រនំហង្សមាសអ្នកនាង សុគន្ធ និសា បានបង្ហោះរូបភាពដ៏ស្រស់ស្អាតជាច្រើនសន្លឹកនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន បង្ហាញពីការផ្លាស់ប្ដូររសនិយមជីវិតពោលគឺធ្លាប់តែតុបតែងបែបសុភាពរាបសាររមទម្យ តែប្ដូរមកផាត់មុខបែបកាចឆ្នាស់ សិចស៊ី កែវភ្នេកមុតស្រួចទាក់ទាញ ស្នាមញញឹមស្រស់បំព្រងទាក់ចិត្ត ថែមភ្ជាប់ដោយសំណេរខ្លីបញ្ជាក់ថា«សុំដូរស្ទាយបន្តិចណាចា»។
យ៉ាងណាក្ដី នៅពីក្រោមរូបភាពដ៏ស្រស់ស្អាតទាក់ទាញភ្នែករបស់ សុគន្ធ និសា កំពុងឆក់យកការចាប់អារម្មណ៍ សន្ធឹកសន្ធាប់ពីមហាជន និងអ្នកគាំទ្រ ដោយក្នុងនោះមានមតិកោតសរសើពីសម្រស់របស់នាងមិនដាច់ពីមាត់ផងដែរថា«ផាត់មុខបែបនេះស្អាតសិចស៊ីគួរឲ្យស្រឡាញណាស់អាយដល»៕
មើលរូបថត ជី ដេវីត និង ទេព បូព្រឹក្ស កាលពីជាង១0ឆ្នាំមុន ប្រៀបធៀបបច្ចុប្បន្ន ប្រែប្រួលស្ទើរ៣៦០ដឺក្រេ
So Danin -
រាជធានីភ្នំពេញ៖បើទោះបីជាបច្ចុប្បន្ន តារាចម្រៀងស្រីទម្រង់មុខសិចស៊ីគួរឲ្យស្រឡាញ់កញ្ញា ទេព បូព្រឹក្ស មិនជ្រកក្រោមទ្រនំផលិតកម្មណាមួយក៏ពិតមែន ប៉ុន្តែប្រជាប្រិយភាព និងសន្ទុះការគាំទ្រពីយុវវ័យហាក់មានការកើនឡើងខ្លាំងគួរឲ្យកត់សម្គាល់ តាមរយៈការថតវីដេអូបង្ហាញពីការញ៉ាំរបស់ឆ្ងាញ់ៗជាច្រើនមុខ ការស្លៀកពាក់តុបតែងខ្លួនប្លែកៗស៊ីវិល័យ ជាពិសេសបង្ហាញភាពផ្អែមល្ហែមរួមគូស្នេហ៍ជារឿយៗនៅលើបណ្ដាញសង្គម ដែលធ្វើឲ្យអ្នកលេងហ្វេសប៊ុកជាច្រើន កាន់តែស្រឡាញ់ចូលចិត្តខ្លាំងឡើងៗផងដែរ។
ស្របពេលដែលជីវិតកំពុងទទួលបានភាពជោគជ័យ សុភមង្គល និងក្ដីស្រឡាញ់ច្រើនសន្ធឹកនោះ បានធ្វើឲ្យ គូស្នេហ៍តារារ៉េបខ្ពស់ស្រឡះលោក ជី ដេវីត មានភាពរីករាយរៀងរាល់ថ្ងៃ ដែលធ្វើឲ្យសម្រស់របស់នាង កាន់តែស្រស់ស្អាតខ្លាំងឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ។ ជាក់ស្ដែង កាលពីម្សិលមិញនេះ ទេព បូព្រឹក្ស បានបង្ហោះរូបភាពរឮកអតីតកាលមួយសន្លឹករួម ជី ដេវីត បង្ហាញរូបសម្រស់កាលពីកំឡុងឆ្នាំ ២០១០ ពោលគឺកាលខ្លួននៅវ័យក្មេង ដោយភ្ជាប់នូវសំណេរសើចចេញពីចិត្តថា« ជំនាន់ 2010»។
យ៉ាងណាមិញរូបភាព នេះកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកគាំទ្រ ចំពោះការប្រែប្រួលរូបសម្រស់ស្ទើទាំងស្រុងតែម្ដង ដោយក្នុងនោះមានអ្នកខ្លះបានបញ្ចេញមតិដោយលេងសើចបន្តិចថា« បងបូព្រឹក្សនៅតែស្អាត តែបងដេវីត...